autoadmin
  • អន្តរជាតិ

    តុលាការ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​​នៅ​ថ្ងៃ​ពុធ​ទី១២ ខែតុលា ឆ្នាំ២០២២ បាន​កាត់​ទោស​លោកស្រី Aung San Suu Kyi (អ៊ុងសាន ស៊ូជី) ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣ ឆ្នាំបន្ថែមទៀត ​ពី​បទ​ទទួល​សំណូក។ ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលអាយុ ៧៧ ឆ្នាំរូបនេះ ត្រូវប្រឈមមុខនឹងការចោទប្រកាន់យ៉ាងហោចណាស់ ១៨ ករណី ចាប់តាំងពីអំពើពុករលួយរហូតដល់ការរំលោភលើការបោះឆ្នោត ដែលអាចនាំឱ្យមានការជាប់ពន្ធនាគារអតិបរមាជិត ១៩០ ឆ្នាំ។ លោកស្រី អ៊ុងសាន ស៊ូជី បានហៅការចោទប្រកាន់មកលើលោកស្រីថា មិនសមហេតុផល និងបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។ ប្រភពដែលបដិសេធមិនបញ្ចេញឈ្មោះបាននិយាយថា ការចោទប្រកាន់ចុងក្រោយលើលោកស្រី អ៊ុងសាន ស៊ូជី

    October 12, 2022
  • អន្តរជាតិ

    លោក Mahathir Mohamad (មហាធៀ ម៉ូហាម៉ាដ) អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានអាយុ ៩៧ឆ្នាំ ទៅហើយនោះ បានប្រកាសថា លោកនឹងឈរឈ្មោះក្នុងការបោះឆ្នោតសកលនាពេលខាងមុខ។ លោក Mahathir បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា លោកនឹងការពារអាសនៈរបស់លោកនៅក្នុងមណ្ឌលបោះឆ្នោតភាគខាងជើង ក្នុងនាមជាបេក្ខជននៃសម្ព័ន្ធភាពប្រឆាំងមួយ។ ការបោះឆ្នោតមួយនឹងធ្វើឡើងនៅដើមខែវិច្ឆិកា បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក Ismail Sabri Yaakob បានរំលាយសភាកាលពីថ្ងៃចន្ទ។ លោក Mahathir បានបម្រើការជានាយករដ្ឋមន្ត្រីអស់រយៈពេល ២២ឆ្នាំ ចាប់ពីឆ្នាំ១៩៨១ ហើយបានដឹកនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាច្រើន។ លោក​បាន​ត្រឡប់​មក​ពី​ចូល​និវត្តន៍​វិញ ហើយ​ចូល​កាន់​តំណែង​ម្ដង​ទៀត​ក្នុង​ឆ្នាំ២០១៨ ប៉ុន្តែ​បាន​លាលែង​ពី​តំណែង​ ២ ​ឆ្នាំ​ក្រោយ​មក។ គាត់ក៏មានបញ្ហាសុខភាពផងដែរ

    October 12, 2022
  • អន្តរជាតិ

    រុស្ស៊ីកំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងពីសហគមន៍អន្តរជាតិ ជុំវិញការវាយប្រហារដ៏ធំរបស់ខ្លួនទៅលើទីក្រុងគៀវ និងផ្នែកផ្សេងទៀតនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ។ មីស៊ីលរបស់រុស្ស៊ីបានវាយប្រហាររដ្ឋធានីគៀវ តំបន់ភាគខាងលិចនៃទីក្រុង Lviv និងកន្លែងផ្សេងទៀត ដោយមានគោលដៅមិនត្រឹមតែកន្លែងថាមពលប៉ុណ្ណោះទេ ថែមទាំងនៅតាមឧទ្យាន និងសារមន្ទីរនៅក្នុងរដ្ឋធានីផងដែរ។ សេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែនបាននិយាយថា មនុស្ស ១៤ នាក់បានស្លាប់ និង ៩៧ នាក់ផ្សេងទៀតបានរងរបួស។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងវីដេអូមួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា កងទ័ពរុស្ស៊ីបានដាក់ការវាយប្រហារជាក់លាក់ ពោលគឺនៅក្នុងកំឡុងពេលព្រឹកដែលមានមនុស្សមមាញឹក។ លោកបានហៅវាថាជា «យុទ្ធសាស្ត្រភេរវជន» ដែលមានបំណងញុះញង់ឱ្យមានការភ័យខ្លាចក្នុងចំណោមប្រជាជន។ ចំណែកភាគីរុស្ស៊ីបានអះអាងថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការបំផ្ទុះកាលពីថ្ងៃសៅរ៍ លើស្ពានសំខាន់មួយតភ្ជាប់រុស្ស៊ី និងគ្រីមៀ ដែលខ្លួនបានរិះគន់ថា ជាទង្វើនៃការបំផ្លិចបំផ្លាញដោយអ៊ុយក្រែន។ ជាមួយគ្នានេះ មហាសន្និបាតអង្គការសហប្រជាជាតិ

    October 11, 2022
  • អន្តរជាតិ

    ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ក្នុងកិច្ចប្រជុំសន្តិសុខថា មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន បានវាយប្រហារទីតាំងថាមពល យោធា និងទំនាក់ទំនងរបស់ប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃចន្ទ។ ការវាយប្រហារនេះគឺជាការសងសឹកចំពោះអ្វីដែលលោកហៅថាជា «ការវាយប្រហារភេរវកម្ម» របស់អ៊ុយក្រែននៅឯស្ពានគ្រីមៀ ខណៈដែលអ៊ុយក្រែនមិនបានអះអាងទទួលខុសត្រូវនោះឡើយ។ លោក​បាន​សន្យា​ថា ​នឹង​មាន​ការ​សងសឹកចំពោះ​ការ​វាយ​ប្រហារ​បែប​នេះ​បន្ថែម​ទៀត។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានវាយប្រហារ «គោលដៅដែលបានកំណត់ទាំងអស់» នៅក្នុងការវាយប្រហារដោយមីស៊ីលដ៏ធំ ហើយគោលដៅត្រូវបានសម្រេច។ មីស៊ីល​បាន​បំផ្ទុះ​ចូល​ទៅ​ក្នុង​ផ្លូវ​ប្រសព្វ​ដ៏​មមាញឹក ឧទ្យាន និង​កន្លែង​ទេសចរណ៍​នៅ​កណ្តាល​រដ្ឋធានីគៀវ ហើយការផ្ទុះត្រូវបានគេរាយការណ៍នៅតំបន់ Lviv, Ternopil និង Zhytomyr នៅភាគខាងលិចអ៊ុយក្រែន, Dnipro និង Kremenchuk នៅកណ្តាលអ៊ុយក្រែន Zaporizhzhia នៅភាគខាងត្បូង

    October 11, 2022
  • អន្តរជាតិ

    សហរដ្ឋអាមេរិក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath បានរាយការណ៍ថា៖ លោក Vedant Patel អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងចាត់វិធានការដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនអាស៊ី ដែលគាំទ្រការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដោយបានរំលោភលើវិធានការហាមឃាត់របស់អង្គការសហប្រជាជាតិ។ សប្តាហ៍មុនមានករណី «ករណី​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ដែលបាន​បង្កើត​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ និង​តំបន់​ទាំងមូល» ដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងកំណត់គោលដៅទៅល់ការដាក់ទណ្ឌកម្មបុគ្គលចំនួន២នាក់ និងក្រុមហ៊ុនរបស់សិង្ហបុរី កោះតៃវ៉ាន់ និងកោះ Marshall ។ តាមរយៈសេចក្តីរាយការណ៍​ព័ត៌មាន​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុននៅក្នុងបញ្ជីទណ្ឌកម្មរួមមានក្រុមហ៊ុន Kek Kee Seng របស់សិង្ហបុរី ក្រុមហ៊ុនដឹកជញ្ជូន New Eastern ដែលមានមូលដ្ឋាននៅកោះ Marshall

    October 11, 2022
  • អន្តរជាតិ

    យោងតាមប្រភពព័ត៌មាន Channel News Asia បានឱ្យដឹងថា អាជ្ញាធរចំណីអាហារសិង្ហបុរី (SFA) បានធ្វើការប្រមូលមកវិញនូវមីកញ្ចប់ចំនួន ២ប្រភេទ បន្ទាប់ពីបានរកឃើញថា មានផ្ទុកសារធាតុអេទីឡែនអុកស៊ីដ (Ethylene oxide) ដែលជាសារធាតុប្រើនៅក្នុងថ្នាំសម្លាប់សត្វល្អិត។ ក្រោមច្បាប់របស់ប្រទេសសិង្ហបុរី សារធាតុអេទីឡែនអុកស៊ីដ គឺមិនអាចប្រើប្រាស់នៅក្នុងអាហារបានទេ ហើយត្រូវបានអនុញ្ញាតសម្រាប់តែប្រើប្រាស់ក្នុងគ្រឿងទេសប៉ុណ្ណោះ ខណៈកម្រិតអតិបរិមាក៏មិនត្រូវលើសពី ៥០mg/kg នោះដែរ។ មីកញ្ចប់ដែលត្រូវបានអាជ្ញាធរប្រកាសយកមកវិញទាំង ២ គឺ Mie Sedaap Korean Spicy Soup ដែលមានកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ និង Mie Sedaap Korean Spicy

    October 10, 2022
  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្ស ២២ នាក់បានស្លាប់ ខណៈដែលជាង ៥០ នាក់កំពុងបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីនៅកណ្តាលប្រទេសវ៉េណេស៊ុយអេឡា។ ការរអិលបាក់ដីនេះ ត្រូវបានគេរាយការណ៍ថា កើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យទឹកទន្លេជន់លិចហូរហៀរ។ មន្ត្រីម្នាក់បានបញ្ជាក់ថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro នឹងប្រកាសតំបន់នោះជា «តំបន់សោកនាដកម្ម» ហើយនឹងប្រកាសកាន់ទុក្ខរយៈពេល ៣ ថ្ងៃ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ស្ថានភាពលំបាកដែលពលរដ្ឋកំពុងជួបប្រទះពេលនេះ បានដាស់ស្មារតីសាមគ្គីភាពរបស់ប្រជាជនវេណេស៊ុយអេឡា ហើយមជ្ឈមណ្ឌលប្រមូលអំណោយជាច្រើនត្រូវបានដំណើរការរួចហើយ នៅក្នុងតំបន់រដ្ឋធានី និងក្នុងរដ្ឋអារ៉ាហ្គា។ ការផ្គត់ផ្គង់សំខាន់ៗដែលស្វែងរកការបរិច្ចាកគឺ ទឹកស្អាត អាហារមិនរលួយ ទំនិញកំប៉ុង សម្លៀកបំពាក់ ស្បែកជើងសម្រាប់កុមារ និងមនុស្សធំ

    October 10, 2022
  • អន្តរជាតិ

    ប៉ូលិសអន្តោប្រវេសន៍ថៃបានដកទិដ្ឋាការទេសចរណ៍សម្រាប់អ្នកយកព័ត៌មានរបស់សារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យ ទី០៩ ខែតុលា បន្ទាប់ពីពួកគេត្រូវបានគេចាប់ខ្លួន នៅពេលដែលបានចូលទៅថតរូបដល់ក្នុងមជ្ឈមណ្ឌលថែទាំកុមារក្នុងខេត្ត Nong Bua Lamphu ដែលជាទីកន្លែងរងការបាញ់ប្រហារ ដោយគ្មានការអនុញ្ញាត។ អគ្គស្នងការរងនគរបាលជាតិលោក Surachate Hakparn បាននិយាយថា អ្នកយកព័ត៌មាន CNN ទាំង ២នាក់ មានឈ្មោះថា Anna Coren មានអាយុ ៤៧ឆ្នាំ និង Daniel Hodge មានអាយុ ៣៤ឆ្នាំ ពួកគេត្រូវបាននាំទៅប៉ុស្តិ៍ប៉ូលីស Na Klang ក្នុងទីក្រុង Nong

    October 10, 2022
  • អន្តរជាតិ

    ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែន ពីបទរៀបចំអ្វីដែលលោកហៅថា «ការវាយប្រហារភេរវកម្ម» លើស្ពានដែកសំខាន់មួយ ដែលតភ្ជាប់ប្រទេសរុស្ស៊ី និងឧបទ្ទីបគ្រីមៀ ខណៈដែលលោក កំពុងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់លោក សម្រាប់ថ្ងៃចន្ទ ទី១០ ខែតុលានេះ។ លោក ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងវីដេអូមួយនៅលើបណ្ដាញ Telegram របស់វិមានក្រឹមឡាំងថា៖«គ្មានអ្វីគួរឱ្យសង្ស័យទេ។ នេះគឺជាអំពើភេរវកម្ម ដែលមានគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់។ នេះត្រូវបានបង្កើត អនុវត្ត និងបញ្ជាដោយសេវាកម្មពិសេសរបស់អ៊ុយក្រែន»។ អនុប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Dmitry Medvedev បាននិយាយនៅមុនកិច្ចប្រជុំនៅថ្ងៃចន្ទថា ប្រទេសរុស្ស៊ីគួរតែសម្លាប់ពួក «ភេរវករ» ដែលទទួលខុសត្រូវចំពោះការវាយប្រហារនោះ។ លោកត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass

    October 10, 2022
  • អន្តរជាតិ

    មន្ត្រីយោធាកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធដែនសមុទ្ររួមគ្នាជាមួយកងកម្លាំងអាមេរិកបានចាប់ផ្តើមនៅថ្ងៃសុក្រ ដោយនឹងមានការចូលរួមពីនាវាផ្ទុកយន្តហោះ USS Ronald Reagan។ យោធាបាននិយាយថា សមយុទ្ធដែនសមុទ្ររយៈពេល ២ថ្ងៃ គឺសំដៅពង្រឹងសមត្ថភាពប្រតិបត្តិការរបស់សម្ព័ន្ធមិត្ត ប្រឆាំងនឹងការបង្កហេតុរបស់កូរ៉េខាងជើង។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា សមយុទ្ធនេះរួមមានផែនការនាំនាវាផ្ទុកថាមពលនុយក្លេអ៊ែរមួយនេះ ទៅកាន់ដែនទឹកភាគអាគ្នេយ៍នៃកោះ Jeju ភាគខាងត្បូង។ នាវានេះត្រូវបានដាក់ពង្រាយឡើងវិញទៅកាន់សមុទ្រជប៉ុន បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលរំលងប្រទេសជប៉ុន កាលពីថ្ងៃអង្គារកន្លងទៅ។ សមយុទ្ធនេះធ្វើឡើងបន្ទាប់ពីសមយុទ្ធរួមមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅក្នុងសមុទ្រជប៉ុន បញ្ជាក់ពីការគំរាមកំហែងនៃការបាញ់បង្ហោះមីស៊ីលផ្លោងបន្ថែមទៀតដោយកូរ៉េខាងជើង។ យោធាបាននិយាយថា «យើងនឹងបន្តពង្រឹងសមត្ថភាពប្រតិបត្តិការ និងជំហររឹងមាំរបស់យើង ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុណាមួយពីសំណាក់កូរ៉េខាងជើង»។ យោធាអាមេរិក និងកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានបញ្ជូនឧបករណ៍ ដើម្បីបង្កើនសមត្ថភាពនៃប្រព័ន្ធការពារមីស៊ីល THAAD

    October 7, 2022