autoadmin
  • អន្តរជាតិ

    អ៊ូហ្គង់ដាបានរាយការណ៍ថា ប្រទេសរបស់ខ្លួនបានបញ្ជាក់ពីករណីវីរុសអេបូឡា (Ebola) ថ្មីចំនួន ៧ ករណី រួមទាំងការស្លាប់ម្នាក់ ចំពេលមានការផ្ទុះឡើងនៃវីរុសអេបូឡាមកពីស៊ូដង់ (Sudan ebolavirus) នេះបើតាមប្រកាសនៅថ្ងៃព្រហស្បតិ៍ ដោយលោក Henry Kyobe មេបញ្ជាការឧប្បត្តិហេតុនៅក្នុងក្រសួងសុខាភិបាលរបស់ប្រទេសនេះ។ លោក Kyobe បានធ្វើសេចក្តីប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយ រៀបចំដោយការិយាល័យប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកសម្រាប់ទ្វីបអាហ្រ្វិក ដែលមានមូលដ្ឋាននៅទីក្រុង Brazzaville របស់សាធារណរដ្ឋកុងហ្គោ ដោយបានបន្ថែមថា «ជំងឺនេះហាក់ដូចជាបានចាប់ផ្តើមនៅដើមខែកញ្ញា»។ លោក Kyobe បាននិយាយថា ការស្លាប់ចំនួន ១ ករណី ដោយវីរុសអេបូឡានេះ គឺបានកើតឡើងនៅមុនពេលមានការបញ្ជាក់ពីការផ្ទុះឡើង ដោយកត់សម្គាល់ថា អាជ្ញាធរសុខាភិបាលកំពុងតាមដានអ្នកដែលមានទំនាក់ទំនង

    September 27, 2022
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន Channel news Asia ដែលបានចុះផ្សាយកន្លងទៅបានអោយដឹងថា៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក មានការណែនាំចុងក្រោយបង្អស់អំពី ថ្នាំ Tecovirimat (TPOXX) ដែលត្រូវបានប្រើ ដើម្បីព្យាបាលអ្នកជម្ងឺអុតស្វាចំនួនរាប់មុឺននាក់ទៅហើយ។ ដោយមានពាក្យណែនាំនានាត្រូវបានផ្សព្វផ្សាយនិងចែករំលែកនៅតាមបណ្តាសង្គមអនឡាញពាក់ព័ន្ធនឹងថ្នាំព្យាបាលជម្ងឺអុតស្វា ព្រមទាំងដាស់តឿនថា៖ ប្រសិនបើមានតែម៉ូលេគុលមួយនៃមេរោគអុតស្វា ត្រូវបានផ្លាស់ប្តូរតែមួយនោះ វាអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃថ្នាំ TPOXX ដែលត្រូវបានប្រើដើម្បីព្យាបាល។ លើសពីនេះទៅទៀត គេ​បាន​រក​ឃើញ​ថា មេរោគ​នេះ​កំពុង​វិវត្តន៍​ឥត​ឈប់ឈរ ដើម្បីជំនះឧបសគ្គ ក្នុងការរីករាលដាលឬការឆ្លង នេះរួមបញ្ចូលទាំងភាពធន់នឹងថ្នាំ ដោយ FDA បានរំលឹកឡើងវិញថា គ្រូពេទ្យគួរតែប្រុងប្រយ័ត្ន និងម៉ត់ចត់បន្ថែមទៀតក្នុងការចេញវេជ្ជបញ្ជា។ ចំណែកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយថា

    September 25, 2022
  • អន្តរជាតិ

    អារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមកម្មវិធីអវកាសយានិកដំបូងរបស់ខ្លួន ដែលនឹងបញ្ជូនក្រុមការងារ រួមទាំងអវកាសយានិកជាស្ត្រីដំបូងបង្អស់របស់ខ្លួនទៅកាន់ទីអវកាស នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Saudi Press Agency (SPA) ដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។ SPA បាននិយាយថា កម្មវិធីដែលបានកំណត់សម្រាប់ឆ្នាំ២០២៣ នឹងជួយឱ្យអវកាសយានិកអារ៉ាប៊ីសាអូឌីត ធ្វើការពិសោធន៍វិទ្យាសាស្ត្រ និងស្រាវជ្រាវ សម្រាប់ភាពប្រសើរឡើងនៃមនុស្សជាតិនៅក្នុងវិស័យអាទិភាព ដូចជាសុខភាព និរន្តរភាព និងបច្ចេកវិទ្យាអវកាស ដោយបន្ថែមថា វាជាផ្នែកសំខាន់មួយនៃចក្ខុវិស័យឆ្នាំ២០៣០។ សារព័ត៌មាន SPA បានរាយការណ៍ថា នៅប៉ុន្មានខែខាងមុខនេះ អារ៉ាប៊ីសាអូឌីត គ្រោងនឹងចាប់ផ្តើមយុទ្ធសាស្ត្រអវកាសជាតិរបស់ខ្លួន ដោយគូសបញ្ជាក់អំពីកម្មវិធីអវកាស និងគំនិតផ្តួចផ្តើមនានា ដែលមានគោលបំណងបម្រើមនុស្សជាតិពីលំហអាកាស៕

    September 23, 2022
  • អន្តរជាតិ

    តំបន់ចំនួន ៤ របស់ប្រទេសអ៊ុយក្រែន ដែលគ្រប់គ្រងដោយរុស្ស៊ី និងកងកម្លាំងគាំទ្រទីក្រុងមូស្គូ កំពុងរៀបចំធ្វើប្រជាមតិស្តីពីការចូលរួមជាមួយប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា នេះផ្ទាល់ ហើយការបោះឆ្នោតនេះ កំពុងត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយលោកខាងលិចថា មិនស្របច្បាប់ និងជាបុព្វហេតុនៃឧបសម្ព័ន្ធខុសច្បាប់។ ក្រុមមេដឹកនាំដែលលើកបន្តុបដោយរុស្ស៊ីកាលពីថ្ងៃអង្គារ បានប្រកាសពីផែនការសម្រាប់ការបោះឆ្នោតនេះ ខណៈអ៊ុយក្រែនបានបញ្ជាក់យ៉ាងច្បាស់ហើយថា ពួកគេនឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតក្រៅច្បាប់នោះទេ។ ការបោះឆ្នោតនៅក្នុងខេត្ត Luhansk, Donetsk, Kherson និង Zaporizhzhia ដែលតំណាងឱ្យប្រហែល ១៥% នៃទឹកដីអ៊ុយក្រែន នឹងត្រូវដំណើរការចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអង្គារ។ ជម្រាបដែរថា ការបោះឆ្នោតប្រជាមតិត្រូវបានពិភាក្សាអស់រយៈពេលជាច្រើនខែដោយអាជ្ញាធរដែលគាំទ្រទីក្រុងមូស្គូ ប៉ុន្តែជ័យជម្នះនាពេលថ្មីៗនេះរបស់អ៊ុយក្រែន នៅក្នុងការដណ្ដើមបានទឹកដីមួយចំនួនធំមកវិញ ក៏បានជំរុញឱ្យពួកមន្ត្រីទាំងនោះត្រូវរៀបចំកាលវិភាគឡើងវិញ។

    September 23, 2022
  • អន្តរជាតិ

    ពលរដ្ឋរុស្ស៊ី​កំពុង​សម្រុក​ចាកចេញ​ពី​ប្រទេស​របស់ពួកគេ ដែលអាចមើលឃើញបាននៅតាមច្រកព្រំដែន បន្ទាប់ពីមានការប្រកាសពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ឱ្យមានការកែនទ័ពចំនួន ៣០០,០០០ នាក់ នៅទូទាំងប្រទេសកាលពីថ្ងៃពុធ ដែលទំនងជាការកោះហៅសម្រាប់សង្គ្រាមនៅអ៊ុយក្រែន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ យ៉ាងណាក៏ដោយ វិមានក្រឹមឡាំងនិយាយថា របាយការណ៍អំពីការភៀសខ្លួននេះ គឺជាការបំផ្លើស។ ប៉ុន្តែនៅតាមព្រំដែនជាមួយប្រទេសហ្សកហ្ស៊ី គេឃើញមានជួររថយន្តប្រវែងរាប់គីឡូម៉ែត្រ រួមទាំងពលរដ្ឋជាបុរសជាច្រើនដែលកំពុងព្យាយាមគេចពីសង្រ្គាមផងដែរ។ បុរស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ BBC ថា ​គាត់​បាន​យក​លិខិត​ឆ្លង​ដែន​មកតាមខ្លួន ​ដោយ​គ្មានរបស់​អ្វី​ផ្សេង​ទៀតទេ ភ្លាមៗ​បន្ទាប់​ពី​ការ​ប្រកាស​របស់​ប្រធានាធិបតីលោក ពូទីន ព្រោះ​គាត់នៅក្នុង​ក្រុម​ដែល​អាច​ត្រូវ​បាន​គេ​បញ្ជូនទៅធ្វើសង្គ្រាម។ សាក្សីខ្លះបានប៉ាន់ប្រមាណថា ជួររថយន្តនៅប៉ុស្តិ៍ត្រួតពិនិត្យ Upper Lars មានប្រវែងប្រហែល ៥ គីឡូម៉ែត្រ

    September 23, 2022
  • អន្តរជាតិ

    មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) ត្រូវបានគេរំពឹងថា នឹងប្រកាសពីវិធានការជាបន្តបន្ទាប់នៅថ្ងៃសុក្រនេះ ស្របតាមការចាត់ថ្នាក់ជំងឺ COVID-19 ថាជា «ជំងឺឆ្លងដែលកំពុងត្រូវបានឃ្លាំមើល» ខណៈដែលប្រទេសថៃ នឹងឈានចូលយុគសម័យក្រោយជំងឺរាតត្បាត ចាប់ពីថ្ងៃទី០១ ខែតុលា នេះតទៅ។ ក្រសួងសុខាភិបាលថៃបានចេញសេចក្តីប្រកាសចំនួន ២ កាលពីថ្ងៃចន្ទ ដើម្បីចាត់ថ្នាក់ជំងឺ​ COVID-19 ពីជំងឺឆ្លងដ៏គ្រោះថ្នាក់ ទៅជាជំងឺឆ្លងដែលកំពុងស្ថិតក្រោមការឃ្លាំមើល ដែលនឹងមានប្រសិទ្ធភាពចាប់ពីដើមខែតុលា ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសនេះ កំពុងមានភាពប្រសើរឡើងជាលំដាប់។ ​អ្នក​នាំ​ពាក្យ​រង​របស់រដ្ឋាភិបាល​ថៃ គឺលោកស្រី Traisuree Traisoranakul បាននិយាយថា វិធានការរបស់ CCSA នឹងគ្របដណ្តប់លើច្បាប់ សុខភាព

    September 22, 2022
  • អន្តរជាតិ

    កូរ៉េខាងជើងបាននិយាយថា ខ្លួនមិនដែលលក់សព្វាវុធទៅឱ្យរុស្ស៊ីនោះទេ ហើយក៏មិនមានគម្រោងធ្វើដូច្នេះនៅពេលអនាគតនោះដែរ បន្ទាប់ពីរបាយការណ៍របស់សហរដ្ឋអាមេរិកបានអះអាងថា ទីក្រុងមូស្គូកំពុងងាកទៅរកទីក្រុងព្យុងយ៉ាង ដើម្បីបំពេញឃ្លាំងស្តុកសព្វាវុធរបស់ខ្លួន។ ពោលគឺមុននេះ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា រុស្ស៊ីទំនងជាទិញគ្រាប់រ៉ុក្កែត និងកាំភ្លើងធំពីកូរ៉េខាងជើង ខណៈរាល់ចលនាអាវុធរវាងប្រទេសទាំង ២ នឹងបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ លើសពីនេះទៀតនោះ រុស្ស៊ីក៏ត្រូវបានគេចោទប្រកាន់ដែរថា បានទិញដ្រូនពីអ៉ីរ៉ង់កាលពីខែសីហា ប៉ុន្តែទីក្រុងម៉ូស្គូបានបដិសេធរបាយការណ៍នោះ។ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA, មន្ត្រីមិនបញ្ចេញឈ្មោះនៅក្រសួងការពារជាតិកូរ៉េខាងជើងម្នាក់ បាននិយាយថា៖«យើងមិនដែលនាំចេញអាវុធ ឬគ្រាប់ផ្ទុះទៅឱ្យភាគីរុស្ស៊ីពីមុនមកនោះទេ ហើយយើងក៏នឹងមិនមានគម្រោងនាំចេញវាដែរ»។ ខ្លួនក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និង កងកម្លាំងអរិភាពផ្សេងទៀត ថាបានផ្សព្វផ្សាយពាក្យចចាមអារ៉ាម ដើម្បីបន្តគោលដៅចំណេញផ្នែកនយោបាយ និងយោធា។ ប៉ុន្តែក្រោយមក អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក គឺលោក John

    September 22, 2022
  • អន្តរជាតិ

    ប្រធានាធិបតីបារាំងលោក អេម៉ានុយអ៊ែល ម៉ាក្រុង បានរិះគន់យ៉ាងខ្លាំងលើការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីលោក ពូទីន បានប្រកាសឱ្យមានការកែនទ័ពបន្ថែមទៀត ដែលទំនងជាការបង្កើនកម្លាំង សម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ លោក ម៉ាក្រុង បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិថា ការប្រកាសរបស់លោក ពូទីន គឺជាកំហុសមួយ ហើយធ្វើឱ្យប្រទេសរុស្ស៊ីកាន់តែនៅដាច់ឆ្ងាយពីគេ។ លោក ម៉ាក្រុង បាននិយាយថា គាត់សោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់លោក ពូទីន ដែលនឹងទាញប្រទេសរបស់លោក ជាពិសេសយុវជនរបស់រុស្ស៊ីចូលទៅក្នុងសង្រ្គាម។ លោក ម៉ាក្រុង បានអំពាវនាវឱ្យមានបទឈប់បាញ់ និងសន្តិភាព។ លោកក៏បានសម្តែងក្តីសង្ឃឹមដោយនិយាយថា មនុស្សគ្រប់គ្នាអាចដាក់សម្ពាធឱ្យច្រើនលើលោក ពូទីន ដើម្បីគាត់បញ្ឈប់សង្រ្គាមនេះ

    September 22, 2022
  • អន្តរជាតិ

    ក្រុមបាតុករកំពុងដើរតាមដងផ្លូវពាសពេញប្រទេសរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការកែនទ័ពជាផ្នែក ចេញពីក្រុមឈ្មោះបម្រុងកាលពីថ្ងៃពុធ។ នៅកណ្តាលទីក្រុងមូស្គូ កងកម្លាំងសន្តិសុខបានឃាត់ខ្លួនបាតុករ ដែលបានស្រែកក្ដែងៗ ប្រឆាំងសង្គ្រាម និងប្រឆាំងការកែនទ័ព ហើយបានរុញពួកគេចូលទៅក្នុងរថយន្តរបស់កងកម្លាំង។ ចំណែកនៅ​ទីក្រុង Ekaterinburg ក៏មានអ្នក​តវ៉ា​ត្រូវ​បាន​ចាប់ឃុំ​ខ្លួន​ដូចគ្នាផងដែរ ខណៈក្រុមសិទ្ធិមនុស្សរុស្ស៊ីបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ១,២៥១ នាក់ ត្រូវបានឃុំខ្លួន នៅក្នុងទីក្រុងចំនួន ៣៨ ទូទាំងប្រទេស គិតត្រឹមល្ងាចថ្ងៃពុធនេះ។ រំលឹកផងដែរថា លោកប្រធានាធិបតី ពូទីន បានប្រកាសឱ្យមានការកែនទ័ពកាលពីថ្ងៃពុធម្សិលមិញនេះ ដែលទំនងជាការបន្ថែមកម្លាំងសម្រាប់សង្គ្រាមនៅអ៊ុយក្រែន៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    September 22, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ត្រីបាឡែនជាង ២០០ក្បាល បានជាប់គាំងនៅឆ្នេរសមុទ្រក្នុងរដ្ឋ Tasmania របស់ប្រទេសអូស្ត្រាលី យ៉ាងគួរឱ្យព្រួយបារម្ភបំផុត។ ពួកវាត្រូវបានគេរកឃើញនៅតំបន់ Macquarie Harbour នៅឆ្នេរសមុទ្រភាគខាងលិចរបស់រដ្ឋ ដែលធ្លាប់ជាកន្លែងមានការជាប់គាំងស្រដៀងគ្នាដ៏អាក្រក់បំផុតកាលពី ២ ឆ្នាំមុន ខណៈពាក់កណ្តាលនៃហ្វូងត្រីបាឡែនទាំងនោះ គឺហាក់ដូចជានៅមានជីវិតនៅឡើយ។ មូលហេតុនៃការជាប់គាំងនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះត្រីបាឡែន កំពុងព្យាយាមជួយសង្គ្រោះក្រុមត្រីដែលនៅមានសង្ឃឹមរស់។ ឧប្បត្តិហេតុនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីមានឧប្បត្តិហេតុដាច់ដោយឡែកមួយផ្សេងទៀត ដែលបានកើតឡើងនៅភាគខាងជើងរដ្ឋ Tasmania កាលពីថ្ងៃអង្គារ ដែលនាំឱ្យត្រីបាឡែនជំទង់ចំនួន ១៤ក្បាល បានស្លាប់ នៅលើកោះ King Island ក្នុងច្រកសមុទ្រ Bass ។ ចំណែកត្រីបាឡែនចំនួន ២៣០

    September 21, 2022