autoadmin
  • អន្តរជាតិ

    យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីរបស់ប្រទេសចិន (CENC) បានឱ្យដឹងថា គ្រោះរញ្ជួយដីចំនួន ២ ជាមួយនឹងកម្រិត ៤.២ និង ២.៩ រ៉ិចទ័រ បានវាយប្រហារតំបន់ Shimian ក្នុងទីក្រុង Ya’an កាលពីថ្ងៃច័ន្ទ បន្ទាប់ពីការរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារនៅក្នុងតំបន់ Luding។ ក្រោយមកទៀត តំបន់ Luding ក៏រងការវាយប្រហារដោយការរញ្ជួយដីចំនួន ២ បន្ថែមទៀត នៅកម្រិត ៣.១ និង ២.៩រ៉ិចទ័រ។ យោងតាម ​​CENC បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៨

    September 5, 2022
  • អន្តរជាតិ

    អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានសម្រាកព្យាបាលជំងឺ COVID-19។ បុរសវ័យ ៩៧ឆ្នាំ ដែលបានបម្រើការអស់រយៈពេលជាង ២ ទសវត្សរ៍ ជានាយករដ្ឋមន្ត្រីរូបនេះ ក៏មានបញ្ហាបេះដូង ហើយគាត់​ធ្លាប់​គាំងបេះដូង និង​​ឆ្លង​កាត់ការវះកាត់ផងដែរ។ សេចក្តីថ្លែងការណ៍បាននិយាយថា លោក Mahathir ត្រូវបានបញ្ជូនទៅវិទ្យាស្ថានជាតិបេះដូងកាលពីថ្ងៃពុធ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ហើយគាត់នឹងនៅដាច់ដោយឡែករហូតដល់ថ្ងៃអង្គារ។ គាត់បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់ ៣ដង ដែលការចាក់វ៉ាក់សាំងចុងក្រោយគឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នេះបើយោងតាមការអត្ថាធិប្បាយរបស់គាត់ពីមុន និងមន្ត្រីរដ្ឋាភិបាល។ យ៉ាងណាក៏ដោយ វិទ្យាស្ថាន​ជាតិ​បេះដូង​មិន​បាន​បញ្ជាក់​ថា​ តើ​លោក​ Mahathir ត្រូវបាន​គេព្យាបាលដោយរបៀបណានោះទេ។

    September 5, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា រវាងលោកស្រី Liz Truss និង លោក Rishi Sunak នឹងមានម្នាក់ក្លាយជានាយករដ្ឋមន្ត្រីថ្មីបន្ដពីលោក Boris Johnson បន្ទាប់ពីការជ្រើសរើសថា តើនរណានឹងក្លាយជាប្រធានបក្សអភិរក្សនិយម។ អ្នកឈ្នះនៃការប្រកួតប្រជែងជាប្រធាននឹងត្រូវបានប្រកាសនៅម៉ោង ១២:៣០ BST មុនពេលចូលកាន់តំណែងនៅថ្ងៃអង្គារ បន្ទាប់ពីការតែងតាំងជាផ្លូវការដោយព្រះមហាក្សត្រិយានី។ នាយករដ្ឋមន្ត្រីថ្មីនឹងត្រូវប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ជាមួយនឹងអតិផរណាអាក្រក់បំផុតក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ ខណៈក៏ក្រោមសម្ពាធនៃការកើនឡើងថាមពលផងដែរ។ រដ្ឋមន្ត្រីការបរទេសលោកស្រី Liz Truss បានសន្យាថា នឹងប្រកាសជំនួយបន្ថែមទៀត ដើម្បីការពារអ្នកប្រើប្រាស់ក្នុងរយៈពេលមួយសប្តាហ៍នៃការឡើងកាន់តំណែងរបស់គាត់។ បន្ទាប់មកគាត់គ្រោងនឹងផ្តល់ការកាត់ពន្ធចំនួន ៣០ ពាន់លានផោន តាមរយៈថវិកាសង្គ្រោះបន្ទាន់នៅចុងខែនេះ ដោយលើកហេតុផលថា បញ្ហាពន្ធអង់គ្លេសគឺដោយសារកំណើនសេដ្ឋកិច្ចយឺត។

    September 5, 2022
  • អន្តរជាតិ

    ក្រសួងការពារជាតិជប៉ុនបាននិយាយថា នាវាចំនួន ៦ មកពីកងទ័ពជើងទឹករុស្ស៊ី និងចិន បានបាញ់កាំភ្លើងយន្តនៅក្នុងដែនទឹករបស់ជប៉ុន ដែលទំនងជាការធ្វើសមយុទ្ធយោធារវាងប្រទេសទាំងពីរ។ ក្រសួងនិយាយថា កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន បានបញ្ជាក់ថា នាវាចម្បាំងរុស្ស៊ី ៣គ្រឿង និងនាវាចិន ៣គ្រឿង បានធ្វើដំណើរទៅទិសខាងកើត ក្នុងដែនទឹកប្រហែល ១៩០ គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Cape Kamui នៅកោះហុកកៃដូ របស់ប្រទេសជប៉ុន កាលពីរសៀលថ្ងៃសៅរ៍។ ខ្លួនបាននិយាយថា នាវារបស់ចិន រួមមាននាវាពិឃាតមួយគ្រឿងផងដែរ។ ក្រសួងនិយាយថា នាវាទាំង ៦គ្រឿង បានបាញ់កាំភ្លើងយន្តនៅក្នុងដែនទឹកជប៉ុន ហើយក្រោយមកបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Soya ហើយចូលទៅសមុទ្រ

    September 5, 2022
  • អន្តរជាតិ

    ប៉ូលិសកាណាដា កាលពីថ្ងៃអាទិត្យបាននិយាយថា ការចាក់សម្លាប់ជាបន្តបន្ទាប់នៅសហគមន៍ជនជាតិដើម (First Nation) និងនៅក្នុងទីក្រុងក្បែរនោះមួយទៀត នៅក្នុងខេត្ត Saskatchewan របស់ប្រទេសកាណាដា បានបណ្តាលឱ្យមនុស្ស ១០ នាក់ស្លាប់ និង ១៥ នាក់រងរបួស ហើយឥឡូវនេះ ប៉ូលីសកំពុងស្វែងរកជនសង្ស័យចំនួន ២នាក់ ដែលកំពុងគេចខ្លួន។ ប៉ូលិសបាននិយាយថា ការចាក់សម្លាប់នេះ បានកើតឡើងនៅទីតាំងជាច្រើននៅលើតំបន់ James Smith Cree Nation និងនៅក្នុងភូមិ Weldon ភាគឦសាននៃខេត្ត Saskatoon ។ លោកស្រី Rhonda Blackmore

    September 5, 2022
  • អន្តរជាតិ

    រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន បានប្រកាសពីកិច្ចព្រមព្រៀងដែលមានតម្លៃ ១.១ ពាន់លានដុល្លារ ដើម្បីលក់មីស៊ីល និងឧបករណ៍យោធាផ្សេងទៀតទៅឱ្យកោះតៃវ៉ាន់។ រដ្ឋបាលបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានជូនដំណឹងដល់សភាអំពីចេតនារបស់ខ្លួន ក្នុងការលក់មីស៊ីលប្រឆាំងនាវាចំនួន ៦០ គ្រាប់, មីស៊ីលពីអាកាសទៅអាកាសចំនួន ១០០ គ្រាប់ និងអាវុធផ្សេងទៀត។ គួរឱ្យដឹងដែរថា ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាលោកស្រី Nancy Pelosi ប្រទេសចិនបានបង្កើនសម្ពាធលើកោះតៃវ៉ាន់ ដោយធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ និងការបញ្ជូនយន្តហោះចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ អាមេរិក​បាន​រិះគន់​ចិនយ៉ាងខ្លាំង ដោយចោទប្រទេសចិនថា​ប្រើ​ទស្សនកិច្ច​របស់​លោក Pelosi ជា​លេស។ តាម​រយៈ​ការ​លក់​សព្វាវុធ ទីក្រុង​វ៉ាស៊ីនតោន​ទំនង​ជា​មាន​បំណងចង់ទប់ទល់ជាមួយចិន ដោយ​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះវិស័យការពារ​របស់​តៃវ៉ាន់។ ក្រសួងការពារជាតិអាមេរិកនិយាយថា ការលក់នេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់តៃវ៉ាន់

    September 3, 2022
  • អន្តរជាតិ

    ថ្មីៗនេះរូបភាពព្រះសង្ឃដែលកំពុងហាត់ប្រាណលើកសាច់ដុំ បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបង្កឱ្យមានការចលាចល ក្នុងចំណោមអ្នកលេងអ៉ីនធឺណិតនៅប្រទេសថៃ។ រូបភាពត្រូវបានបង្ហោះដោយលោកអាចារ្យវត្ត Phra Paisalprachathon នៅលើទំព័រហ្វេសប៊ុក «ព័ត៌មានព្រះពុទ្ធសាសនា» (Buddhist News) កាលពីថ្ងៃសុក្រ ដោយមានសរសេរថា៖«ខ្ញុំយល់ថាព្រះសង្ឃងាយនឹងលើសទម្ងន់ និងវិវត្តទៅជាជំងឺ NCDs, ដូច្នេះខ្ញុំ បាន​បញ្ជូនអ្នកជំនាញដើម្បីជួយ​ព្រះសង្ឃ​នៅ​វត្ត​របស់​ខ្ញុំ​ ឱ្យមាន​រាង​ស្អាត និង​ថែរក្សា​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ»។ យ៉ាងណាលោក Phra Paisalprachaton មិន​បាន​បញ្ជាក់​ថា ​រូប​ថត​ទាំង​នេះ​ថត​នៅ​កន្លែង​ណា​នៅ​ក្នុង​ការ​បង្ហោះ​ដើម​ឡើយ។ កាលពីថ្ងៃសៅរ៍ លោកបាននិយាយថា រូបថតនេះត្រូវបានថតនៅវត្ត Huay Pla Kang ក្នុងខេត្តឈៀងរ៉ៃ ហើយឧបករណ៍ហាត់ប្រាណទាំងអស់ ត្រូវបានបរិច្ចាគដោយពលរដ្ឋ ដែលយល់ពីភាពចាំបាច់នៃការថែរក្សាសុខភាព។

    September 3, 2022
  • អន្តរជាតិ

    កងទ័ពជើងទឹកឥណ្ឌាបាននិយាយថា ប្រទេសខ្លួណបានដាក់ដំណើរការនាវា INS Vikrant ដែលមានប្រវែង ២៦២ ម៉ែត្រ ជាមួយនឹងដឹកជញ្ជូនបានទម្ងន់ ៤៣,០០០ តោន ហើយវាគឺជានាវាដឹកយន្តហោះទី២ របស់ប្រទេសនេះ។ ខ្លួនបាននិយាយថា ៧៦% នៃធាតុផ្សំរបស់វាត្រូវបានទិញពីជនជាតិដើម ហើយវាអាចផ្ទុកយន្តហោះបាន ៣០ គ្រឿង រួមទាំងយន្តហោះចម្បាំង MIG-29 ផងដែរ។ នៅក្នុងការបង្ហាញដែលធ្វើឡើងនៅក្រុង Kochi ក្នុងរដ្ឋ Kerala ភាគខាងត្បូង ក៏មានការចូលរួមពីនាយករដ្ឋមន្ត្រី Narendra Modi ផងដែរ។ លោកបាននិយាយថា ប្រទេសឥណ្ឌាបានចូលរួមជាមួយប្រទេសដែលអាចផលិតនាវាផ្ទុកយន្តហោះដ៏ធំបែបនេះ ជាមួយនឹងបច្ចេកវិទ្យាជនជាតិដើមភាគតិច។ លោក

    September 3, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា បានរាយការណ៍ថា ស្រុក Thalang របស់ខេត្តភូកេត កំពុងរងការលិចលង់យ៉ាងដំណំ ហើយរូបភាពជាច្រើន បានបង្ហាញពីទីតាំងលិចលង់ រួមទាំងទីលានវាយកូនហ្គោល ស្ថានីយ៍ចាក់បំពេញ សាលារៀន និងខុនដូ នៅជិតព្រលានយន្តហោះភូកេត ខណៈរថយន្ត​ជាង ​៤០​គ្រឿង និង​ម៉ូតូ​ ២០ ​គ្រឿង​ បាន​រង​ការ​ខូចខាត​ដោយសារ​ទឹកជំនន់នេះ។ លោកមេភូមិ Worawit Sisakukram បានឱ្យដឹងថា គាត់កំពុងចុះត្រួតពិនិត្យតំបន់រងគ្រោះទឹកជំនន់ជាមួយក្រុមមន្ត្រីស្រុក ដើម្បីវាយតម្លៃការខូចខាត និងស្វែងរកមធ្យោបាយជួយជនរងគ្រោះ។ លោក Worawit បាន​រាយការណ៍​ថា ទឹក​ជំនន់​កំពុង​ស្រក​ចុះ​យឺតៗ ហើយលោក​ក៏បាន​ស្នើ​ដល់​ការិយាល័យ​បង្ការ និង​កាត់បន្ថយ​គ្រោះមហន្តរាយ​ក្នុងស្រុក

    September 2, 2022
  • អន្តរជាតិ

    នេះបានគេហៅថា ទឹកដោះម្ដាយថ្លៃពិតមែន ដោយអនុប្រធានាធិបតីអាហ្សង់ទីនម្នាក់នេះ បានគេចផុតពីការធ្វើឃាតបានយ៉ាងមិនគួរឱ្យជឿ បន្ទាប់ពីកាំភ្លើងរបស់ជនសង្ស័យបានបាញ់មិនចេញគ្រាប់ នៅពេលដែលជនសង្ស័យបានភ្ជង់កាំភ្លើងសំដៅមកលើរូបគាត់។ ខ្មាន់កាំភ្លើងបានធ្វើសកម្មភាពខុសបច្ចេកទេសនេះ ទៅលើលោកស្រី Cristina Fernandez de Kirchner ខណៈដែលគាត់កំពុងស្វាគមន៍អ្នកគាំទ្រនៅខាងក្រៅផ្ទះ បន្ទាប់ពីត្រឡប់មកពីតុលាការ ក្រោយប្រឈមនឹងការចោទប្រកាន់ពីបទ «ពុករលួយ»។ លោក Alberto Fernandez ដែលជាប្រធានាធិបតីរបស់អាហ្សង់ទីនបាននិយាយថា កាំភ្លើងមួយនោះមាន ៥គ្រាប់ ប៉ុន្ដែវាបានជាប់គាំងបាញ់មិនចេញគ្រាប់នោះទេ។ ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងជាបុរសជនជាតិប្រេស៊ីលអាយុ ៣៥ឆ្នាំ ហើយរូបគេក៏ត្រូវបានចាប់ខ្លួនហើយដែរ។ ក្រុមមន្ត្រីកំពុង​ព្យាយាម​ស៊ើបអង្កេតលើករណីនេះបន្ថែមទៀត។ ថ្លែងទៅកាន់ប្រជាជាតិកាលពីយប់ថ្ងៃព្រហស្បតិ៍ លោក Fernandez បាននិយាយថា លោកស្រី Cristina នៅមានជីវិតនៅឡើយទេ ហើយកាំភ្លើងដែលមានគ្រាប់ចំនួន ៥នោះ

    September 2, 2022