- autoadmin
- អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសមកពីសហភាពអឺរ៉ុប បានយល់ព្រមផ្អាកកិច្ចព្រមព្រៀងសម្របសម្រួលទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៊ី នៅក្នុងកិច្ចប្រជុំមួយ ដែលបានធ្វើឡើងកាលពីថ្ងៃពុធនៅក្នុងទីក្រុងប្រាក។ មេដឹកនាំសហភាពអឺរ៉ុបបាននិយាយថា ពួកគេបានឃើញ «ការកើនឡើងយ៉ាងខ្លាំង» នៅក្នុងចំនួនប្រជាជនរុស្ស៊ី ដែលធ្វើដំណើរទៅកាន់សហភាពអឺរ៉ុបសម្រាប់ «ការកម្សាន្ត និងការដើរទិញឥវ៉ាន់» ដែលមើលទៅ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងសម្រាប់ពួកគេ។ ភ្នាក់ងារព្រំដែនរបស់សហភាពអឺរ៉ុប បាននិយាយថា ជនជាតិរុស្សីប្រហែល ១លាននាក់ បានចូលមកប្រទេសក្នុងសហភាពអឺរ៉ុប គិតចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែន។ មុននេះ អាជ្ញាធរក៏បានបានរឹតបន្តឹងទិដ្ឋាការលើមន្ត្រី និងពាណិជ្ជកររុស្ស៊ីផងដែរ។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីរបស់សហភាពអឺរ៉ុបមិនអាចយល់ស្របលើការហាមឃាត់ទាំងស្រុងបានទេ ដោយរដ្ឋមន្ត្រីដែលមកពីប្រទេសអាល្លឺម៉ង់ បារាំង និងបែលហ្ស៊ិកបាននិយាយថា ជនជាតិរុស្ស៊ីដែលប្រឆាំងនឹងសង្រ្គាម ឬចង់ចាកចេញពីប្រទេសនេះ មិនគួរត្រូវបានគេដាក់ទោសនោះទេ។ ដូច្នេះជំនួសឱ្យការដាក់បម្រាមមួយ ពួកគេគ្រាន់តែធ្វើឱ្យពលរដ្ឋរុស្ស៊ីកាន់តែមានការពិបាកក្នុងការចូលសហភាពអឺរ៉ុប ដោយព្យួរកិច្ចព្រមព្រៀងសម្របសម្រួលទិដ្ឋាការប៉ុណ្ណោះ។ ជាមួយគ្នានេះ
September 1, 2022 - អន្តរជាតិ
ក្រុមហ៊ុនជីវមាត្ររុស្ស៊ី NtechLab បានប្រកាសផែនការរបស់ខ្លួនដើម្បីចូលក្នុងទីផ្សារប្រទេសថៃ ហើយខ្លួនក៏កំពុងពិចារណាផ្លាស់ប្តូរទីស្នាក់ការកណ្តាលអាស៊ីរបស់ខ្លួន ទៅកាន់ប្រទេសថៃផងដែរ។ ក្រុមហ៊ុនបានអះអាងថា ប្រទេសចំនួន ២៣ នៅមជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងអឺរ៉ុប បាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខ «FindFace» របស់ក្រុមហ៊ុន ប៉ុន្តែទោះជាយ៉ាងណា មុខងារនេះក៏កំពុងធ្វើឱ្យមានការព្រួយបារម្ភអំពីឯកជនភាព និងសិទ្ធិមនុស្សក្នុងចំណោមសាធារណជនផងដែរ។ ថ្វីបើក្រុមហ៊ុនរុស្ស៊ីរងការដាក់ទណ្ឌកម្មក៏ដោយ ប៉ុន្តែប្រទេសអឺរ៉ុបជាច្រើនបានប្រើបច្ចេកវិទ្យារបស់ NtechLab នេះបើតាមការស៊ើបអង្កេតដោយ Insider ។ ប្រធានផ្នែកពាណិជ្ជកម្មនៅ NtechLab បានធ្វើអត្ថាធិប្បាយលើការពង្រីកក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍ថា៖«នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុន NtechLab មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងទីផ្សារទាំងអស់។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងបានកើនឡើង ៤០%
August 31, 2022 - អន្តរជាតិ
យោងតាមកាសែត Rodong របស់រដ្ឋាភិបាលកូរ៉េខាងជើង បានបញ្ជាក់ថា មេដឹកនាំ Kim Jong-un បានធ្វើតេស្តវិជ្ជមានមេរោគ COVID-19។ នេះបើតាមការបញ្ជាក់កាលពីប៉ុន្មានសប្តាហ៍មុន បន្ទាប់ពីប្អូនស្រីរបស់លោក លោក Kim Jong-un ដែលមានឈ្មោះថា Kim Yeo Jong បានបង្ហើបដោយប្រយោលកាលពីពេលដែលលោកស្រីបានឡើងថ្លែងការនៅក្នុងកម្មវិធីប្រារព្ធពិធីជ័យជម្នះលើមេរោគ COVID-19 កាលពីថ្ងៃទី ១២ សីហា ថា៖ Kim Jong-un មានអាការៈគ្រុនក្តៅខ្លាំង ប៉ុន្តែនៅតែប្រឹងប្រែងធ្វើការ ព្រោះគាត់យកចិត្តទុកដាក់ចំពោះប្រជាជនកូរ៉េខាងជើង។ រីឯ លោក Kim Jong-un ត្រូវបានគេគិតថា
August 31, 2022 - អន្តរជាតិ
ស្ថានីយទូរទស្សន៍ NHK បានទទួលសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងពិធីបុណ្យសពថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ដែលនឹងប្រារព្ធឡើងនៅឯកីឡដ្ឋាន Nippon Budokan ក្នុងទីក្រុងតូក្យូ នៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ, ចាប់ពីម៉ោង ២ រសៀលតទៅ។ ភ្ញៀវប្រហែល ៦,០០០ នាក់ ត្រូវបានគេរំពឹងថា នឹងត្រូវបានអញ្ជើញឱ្យចូលរួមជាដំណាក់កាល ដែលនឹងចាប់ផ្ដើមនៅដើមខែកញ្ញានេះផ្ទាល់។ ភ្ញៀវទាំងនោះរួមបញ្ចូលទាំងប្រធានសភា និងថ្នាក់ដឹកនាំរបស់ជប៉ុន ប្រធានតុលាការកំពូល សមាជិកព្រឹទ្ធសភា Diet និងតំណាងរដ្ឋាភិបាលក្នុងតំបន់។ ឥស្សរជនបរទេសជាច្រើនផ្សេងទៀតក៏នឹងត្រូវបានអញ្ជើញ រួមជាមួយនឹងអ្នកដឹកនាំអាជីវកម្ម និងវិស័យផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះដែរ សាធារណជននឹងត្រូវបានអញ្ជើញឱ្យដាក់ផ្កានៅអាសនៈមួយ នៅខាងក្រៅកីឡដ្ឋាន
August 31, 2022 - អន្តរជាតិ
អតីតមេដឹកនាំសូវៀតលោក Mikhail Gorbachev (មីកហ៊ែល ហ្គោរបាចហ្វ) ដែលបានជួយជ្រោមជ្រែងសង្រ្គាមត្រជាក់ឱ្យបញ្ចប់ដោយសន្តិភាព បានទទួលមរណភាពក្នុងវ័យ ៩១ឆ្នាំ ដោយសាររោគាពាធរ៊ាំរ៉ៃយូរឆ្នាំ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២។ គួរឱ្យដឹងផងដែរថា លោក Gorbachev បានឡើងកាន់អំណាចក្នុងឆ្នាំ១៩៨៥ ហើយលោកបានព្យាយាមយ៉ាងសកម្ម នៅក្នុងការស្រោចស្រង់សហភាពសូវៀតឡើងវិញ។ ថ្វីបើគាត់មិនអាចជួយឱ្យសហភាពសូវៀតរស់រានឡើងវិញ ប៉ុន្តែគាត់បានណែនាំឱ្យមានកំណែទម្រង់នានា ដែលវាបានជួយឱ្យសង្គ្រាមត្រជាក់បញ្ចប់ទៅដោយសន្តិវិធី។ ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres មានការគោរពស្ញប់ស្ញែងដល់ស្នាដៃរបស់លោក Gorbachev ដោយបាននិយាយថា៖ «គាត់បានផ្លាស់ប្តូរដំណើរនៃប្រវត្តិសាស្រ្ត»។ លោកប្រធាន Guterres បានសរសេរនៅលើបណ្ដាញ Twitter ថា៖«លោក Mikhail
August 31, 2022 - អន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូងនឹងបញ្ចប់ច្បាប់ធ្វើតេស្ត COVID-19 មុនចេញដំណើរ សម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសនេះ ដែលចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា តទៅ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ ប្រទេសកូរ៉េខាងត្បូងបានដកការរឹតបន្តឹងទាក់ទងនឹងជំងឺរាតត្បាតរបស់ខ្លួនភាគច្រើននៅក្នុងខែឧសភា ប៉ុន្តែបានរក្សាវិធានការព្រំដែនដ៏តឹងរ៉ឹងមួយចំនួន ដូចប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត ដោយតម្រូវឱ្យអ្នកធ្វើដំណើរក្នុងប្រទេសបង្ហាញលទ្ធផលតេស្តអវិជ្ជមាន នៅមុនពេលពួកគេចេញដំណើរ។ ការឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅក្នុងប្រទេស ក៏បាននិងកំពុងកើនឡើងក្នុងរង្វង់ ១០០,០០០ ករណី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីកើនឡើងដល់ជាង ១៨០,០០០ ករណី នៅពាក់កណ្តាលខែសីហា៕ អត្ថបទ៖ លីដា ប្រភព៖ Channel News
August 31, 2022 - អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានជាសះស្បើយពីជំងឺ COVID-19 ហើយបានចូលបំពេញមុខងារជាផ្លូវការវិញនៅថ្ងៃពុធនេះ។ រំលឹកដែរថាលោក Kishida បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 នៅថ្ងៃទី២១ ខែសីហា ហើយបន្ទាប់មកគាត់បានធ្វើការពីផ្ទះ ដែលមានទីតាំងនៅជាប់នឹងការិយាល័យនាយករដ្ឋមន្ត្រី។ លោក Kishida នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះ មុនថ្ងៃត្រង់ ដោយនឹងនិយាយអំពីជំហានដែលនឹងត្រូវអនុវត្ត ដើម្បីដោះស្រាយជាមួយជំងឺ COVID-19។ ទាំងនេះរួមបញ្ចូលទាំងការបន្ធូរបន្ថយវិធានការត្រួតពិនិត្យព្រំដែន និងផែនការដើម្បីផ្លាស់ប្តូរកាលបរិច្ឆេទ ពាក់ព័ន្ធនឹងវ៉ាក់សាំងជំរុញដែលកំណត់គោលដៅវ៉ារ្យ៉ង់អូមីក្រុង។ លោក Kishida ក៏ត្រូវបានគេរំពឹងថា នឹងពន្យល់ទៅសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច ដើម្បីជំរុញឱ្យមានការផ្តាច់ទំនាក់ទំនងជាមួយនឹងអតីតព្រះវិហារបង្រួបបង្រួម ដែលឥឡូវនេះត្រូវបានគេស្គាល់ថា ជាសហព័ន្ធគ្រួសារសម្រាប់សន្តិភាព និងការបង្រួបបង្រួមពិភពលោក។
August 31, 2022 - អន្តរជាតិ
ឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីស្ដីទីរបស់ប្រទេសថៃ គឺលោក ប្រាវីត វង្សសុវណ្ណ (Prawit Wongsuwon) បានធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ជាលើកដំបូងរបស់គាត់នៅថ្ងៃអង្គារនេះ ប៉ុន្តែគាត់មិនបានអង្គុយលើកៅអីនាយករដ្ឋមន្ត្រីនោះទេ ដើម្បីជាកិត្តិយសដល់លោក ប្រាយុទ្ធ ចាន់អូចា ដែលកំពុងត្រូវបានផ្អាកពីតួនាទី។ ឧត្តមសេនីយលោក ប្រាវីត បានញញឹម និងស្វាគមន៍អ្នកសារព័ត៌មាន នៅពេលដែលលោកដើរចូលទៅក្នុងវិមានរដ្ឋាភិបាលនៅថ្ងៃនេះ ដើម្បីធ្វើជាប្រធានកិច្ចប្រជុំជាលើកដំបូងក្នុងតួនាទីជានាយករដ្ឋមន្ត្រីស្ដីទី បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដែលបានព្យួរតំណែងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ពីតំណែងជានាយករដ្ឋមន្ត្រី។ ឧត្តមសេនីយ ប្រាវីត វង្សសុវណ្ណ បាននិយាយថា លោកនៅបន្ដអង្គុយកៅអីរបស់ឧបនាយករដ្ឋមន្ត្រីដដែល និងមានបំណងទុកកៅអីនាយករដ្ឋមន្ត្រីឱ្យនៅទំនេរ ដើម្បីគោរពដល់ឧត្តមសេនីយលោក ប្រាយុទ្ធ ចាន់អូចា ដែលនៅតែជានាយករដ្ឋមន្ត្រីរបស់ប្រទេស បើទោះបីជាគាត់ត្រូវបានគេព្យួរពីតួនាទីបណ្ដោះអាសន្នក៏ដោយ។ ចំណែកលោក
August 30, 2022 - សិល្បៈ
ថៃ៖ មេធាវី Paisan Ruangrit បាននាំតំណាងជនរងគ្រោះជាង ៣០ នាក់ទៅកាន់មជ្ឈមណ្ឌលរាយការណ៍របស់ការិយាល័យស៊ើបអង្កេតកណ្តាលនៃប្រទេសថៃ ដើម្បីឱ្យប៉ូលីសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច (CDC) កាត់ទោសកញ្ញា Natty Natthamon Kongchak អាយុ២៩ឆ្នាំ ដែលជា YouTuber ដ៏ល្បីឈ្មោះ ពីបទ ឆបោកលុយ តាមរយៈការជួញដូរភាគហ៊ុន ដោយជនរងគ្រោះបាននាំគ្នាតាមប្រមាញ់ រកតម្រុយ YouTuber ដ៏ល្បីល្បាញរូបនេះ។ បន្ទាប់ពីត្រូវបានបោកបញ្ឆោតឱ្យវិនិយោគលើភាគហ៊ុនដែលមានករណីដូចទៅនឹងករណីតារាស្រី Pinky Savika ដែរនោះ ចំពោះការខូចខាតសរុបគិតជាទឹកប្រាក់សរុបជាង ២០០០ លានបាត ឬប្រមាណជាង ៦៤លានដុល្លា។ ប៉ុន្តែឥឡូវនេះ
August 30, 2022 - អន្តរជាតិ
ប្រជាជនជិត ៤លាននាក់ នៅក្នុងខេត្ត Hebei ដែលនៅជុំវិញទីក្រុងប៉េកាំង ត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះរបស់ខ្លួន រហូតដល់ចុងសប្តាហ៍ ខណៈក្រុមមន្ត្រីព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ COVID-19 ឆ្លើយតបទៅនឹងការផ្ទុះឡើងយ៉ាងតូចមួយ កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះដែរ ពលរដ្ឋចំនួន ១៣ លាននាក់ នៅក្នុងទីក្រុងកំពង់ផែ Tianjin ត្រូវចាប់ផ្ដើមធ្វើតេស្ដទ្រង់ទ្រាយធំចាប់ពីម៉ោង ៦ព្រឹក បន្ទាប់ពីមានករណីស្រាលចំនួន ៥១ ករណី ត្រូវបានបញ្ជាក់។ ពោលគឺទីក្រុងប៉េកាំង បានកំពុងនិងព្យាយាមរឹតបន្ដឹងវិធានការការពារមេរោគឆ្លង នៅមុនការប្រជុំសមាជជាតិលើកទី២០ របស់បក្សកុម្មុយនិស្ត ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ខែខាងមុខនេះ។ Chengdu ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសចិន បានបន្ថែមការរឹតត្បឹតការធ្វើដំណើរជាងមុន ហើយស្រុកចំនួន
August 30, 2022












