- autoadmin
- អន្តរជាតិ
ថៃ៖ អតីតផ្សារទំនើបដ៏ល្បីឈ្មោះនៅ ហាតយ៉ៃ ប្រទេសថៃ ដែលបច្ចុប្បន្នបានក្លាយជាអគារគេទុកចោលត្រូវបានចោរចូលលួចរបស់របរនៅក្នុងអាគារនោះម្ដងហើយម្ដងទៀតខ្ទេចអស់គ្មានសល់។ បើតាមលោក Nattapon Thong-in អាយុ ៤៧ឆ្នាំ ដែលត្រូវបានអនុញ្ញាតឱ្យមើលការខុសត្រូវអគារនេះពីម្ចាស់បានឱ្យដឹងថា ចោរបានចូលមកលួចនៅក្នុងអគារនេះ ជារៀងរាល់ថ្ងៃ លួចទៅអស់ហើយ សូម្បីតែដែកគ្រប់ប្រភេទ ស័ង្កសី ថ្មក្រានីត និងសូម្បីតែពិដានក៏ប្រមូលយកអស់គ្មានសល់។ លោក Thong-in បានបន្តទៀតថា ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ អគារនេះត្រូវបានគេវាយឆ្មក់ និងមានចោរលួចរាប់មិនអស់ទៅហើយ ហើយលោកក៏បានរាយការណ៍ទៅសមត្ថកិច្ច ៤លើកហើយផងដែរ។ គ្រប់ពេលរាយការណ៍សមត្ថកិច្ចក៏អាចចាប់ខ្លួនបានរាល់ដង ប៉ុន្តែបញ្ហានៅពេលចេញមកវិញ គឺក្រុមមនុស្សដដែលមកបង្កបញ្ហាដដែលនេះម្តងទៀត ហើយមិនដឹងថាត្រូវដោះស្រាយយ៉ាងណានោះទេ។ ហើយអ្វីដែលពិបាកបំផុតគឺដល់មានអ្នកមកលុកលុយរស់នៅរាប់ខែ មិនព្រមចាកចេញទាល់តែហៅប៉ូលិសមក។ មិនតែប៉ុណ្ណោះ
July 22, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបានរងគ្រោះរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ កាលពីយប់រំលងអធ្រាត្រឈានចូលដល់ថ្ងៃសុក្រនេះ ខណៈការញ័រអាចដឹងបានរហូតដល់ខេត្តឈៀងម៉ៃ និងឈៀងរ៉ៃ របស់ប្រទេសថៃ។ មកទល់នឹងម៉ោងនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិ ឬរបួសដែលបណ្តាលមកពីការរញ្ជួយដីនេះនៅឡើយទេ។ ការរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ ដំបូងគេបានកើតមានឡើង បន្ទាប់ពីពាក់កណ្តាលអធ្រាត្រនៅប្រទេសមីយ៉ាន់ម៉ា នៅចំណុចកូអរដោនេ ២១.២២ ដឺក្រេខាងជើង និង ៩៩.៨៥ ដឺក្រេខាងកើត។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ ត្រូវបានគេរកឃើញប្រហែល ៨៧ គីឡូម៉ែត្រ ទៅកាន់ភាគឦសាននៃស្រុក Mae Sai នៃខេត្តឈៀងរ៉ៃ។ ការរញ្ជួយដីកម្រិតស្រាលៗជាច្រើន ក៏បានកកើតជាបន្ដបន្ទាប់ ជាមួយនឹងការរញ្ជួយកម្រិត ៥.៣ រ៉ិចទ័រ
July 22, 2022 - អន្តរជាតិ
រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តនៅថ្ងៃសុក្រនេះថា នឹងរៀបចំពិធីបុណ្យមរណទុក្ខថ្នាក់រដ្ឋដែលបានគ្រោងទុក ជូនចំពោះអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ (Shinzo Abe) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នេះបើតាមមនុស្សម្នាក់ ដែលនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលបញ្ជាក់ផែនការនេះ បានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ។ លោក អាបេ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន និងនៅតែមានឥទ្ធិពល នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចសព្វថ្ងៃ ត្រូវបានបាញ់គេបាញ់សម្លាប់កាលពី ២ សប្តាហ៍មុន នៅឯការប្រមូលផ្តុំយុទ្ធនាការមុនការបោះឆ្នោតមួយ។ ពិធីបុណ្យមរណទុក្ខរបស់លោក អាបេ នឹងធ្វើឡើងនៅកីឡដ្ឋាន Nippon Budokan ដែលត្រូវបានគេងសាងសង់ឡើងដំបូង សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ១៩៦៤ ហើយចាប់តាំងពីពេលនោះមក វាក្លាយជាកន្លែងពេញនិយមសម្រាប់ព្រឹត្តិការណ៍កីឡា
July 22, 2022 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាមេរិក) បាននិយាយថា លោកបានតេស្តឃើញវិជ្ជមានជំងឺ COVID-19 ប៉ុន្តែនឹងបន្តនៅធ្វើការដដែល ខណៈកំពុងនៅដាច់ដោយឡែកនៅឯសេតវិមាន ហើយគាត់មានរោគសញ្ញាស្រាលៗប៉ុណ្ណោះ។ ក្នុងវីដេអូបង្ហោះលើបណ្ដាញ Twitter លោក បៃដិន បានប្រាប់ពលរដ្ឋថា គាត់សុខទុក្ខជាធម្មតាទេ ហើយរោគសញ្ញារបស់គាត់ គឺមានសភាពស្រាលៗ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។ លោកបាននិយាយថា៖«ខ្ញុំគិតថាអ្នកបានលឺហើយ ព្រឹកនេះខ្ញុំបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19។ ប៉ុន្តែខ្ញុំបានចាក់វ៉ាក់សាំង ២ដង ដូសជំរុញ ២ដង។ រោគសញ្ញាគឺស្រាល ហើយខ្ញុំពិតជាពេញចិត្តចំពោះការសាកសួរ និងការបារម្ភរបស់អ្នកទាំងអស់គ្នា។
July 22, 2022 - អន្តរជាតិ
លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បានបង្ហាញឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃបានរកឃើញករណីដំបូងរបស់ខ្លួននៃជំងឺអុតស្វា “Monkeypox” នៅភូកេត លើបុរសជនជាតិនីហ្សេរីយ៉ាអាយុ ២៧ឆ្នាំ។ អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយក្នុងខេត្តភូកេត ដោយកាលពីសប្តាហ៍មុនគាត់មានគ្រុនក្តៅ ក្អក ឈឺបំពង់ក ហៀរសំបោរ កន្ទួលក្រហម និងខ្ទុះដែលចាប់ផ្តើមមាននៅលើប្រដាប់បន្តពូជ ហើយរាលដាលដល់ផ្ទៃមុខ ដងខ្លួន ហើយនិងដៃ។ លទ្ធផល PCR នៃមន្ទីរពិសោធន៍នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យ Chulalongkorn រកឃើញថា មានមេរោគ មុនពេលត្រូវបានបញ្ជាក់ម្តងទៀតដោយមន្ទីរពិសោធន៍នៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ នៅថ្ងៃអង្គារ (១៩ កក្កដា)។ លោក Opas មានប្រសាសន៍ថា
July 22, 2022 - អន្តរជាតិ
ហាងលក់ត្រីចិញ្ចឹមមួយកន្លែងនៅផ្សារ Chatuchak ក្នុងទីក្រុងបាងកក របស់ប្រទេសថៃ កំពុងទាក់ទាញការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង ជាមួយនឹងទីផ្សារដ៏ប្លែកពីគេរបស់ខ្លួន ដោយមិនមែនការតាំងត្រីជល់ ឬត្រីក្រឹមចម្រុះពណ៌នៅក្នុងអាងនោះទេ ប៉ុន្តែដោយការជួលតារាបង្ហាញម៉ូតស្លៀកពាក់សិចស៊ី ឱ្យអង្គុយនៅក្នុងអាងចិញ្ចឹមត្រីនោះតែម្ដង នេះបើតាមការចុះផ្សាយដោយ Coconuts Bangkok ។ ខណៈទីក្រុងបាងកកត្រូវបានជាប់គាំងដោយទឹកជំនន់កាលពីយប់មិញ មានមនុស្សមួយចំនួនបានជាប់ភ្នែកជាមួយនឹងវីដេអូមួយ ដែលថតចេញពីហាងលក់ត្រី ArowanaMall ដែលបង្ហាញពីស្ត្រីស្លៀកប៊ីគីនីចំនួន ២នាក់ កំពុងអង្គុយលុតជង្គង់នៅក្នុងអាងចិញ្ចឹមត្រីរបស់ហាង។ ខាងក្រោមនេះគឺជាវីដេអូ ដែលត្រូវបានថតដោយអ្នកដើរកាត់ទីនោះ ជាមួយនឹង caption «ត្រីនៅហាងនេះស្អាតៗណាស់» ៖ អត្ថបទ៖ លីដា ប្រភព៖ Coconuts Bangkok
July 21, 2022 - អន្តរជាតិ
សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងបញ្ជូនប្រព័ន្ធរ៉ុក្កែត High Mobility Artillery Rocket Systems ឬ HIMARS ដល់អ៊ុយក្រែនចំនួន ៤គ្រឿង បន្ថែមទៀត ខណៈដែលយោធារុស្ស៊ីកំពុងបង្កើនការវាយលុកមកលើអ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបង្ហាញពីជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែននេះ នៅក្នុងកិច្ចប្រជុំតាមអ៉ីនធឺណិតមួយកាលពីថ្ងៃពុធ ដោយមានការចូលរួមពីគណៈប្រតិភូមកពីប្រទេសប្រហែល ៥០ ដើម្បីពិភាក្សាលើការផ្តល់ជំនួយដល់អ៊ុយក្រែន។ លោក Austin បាននិយាយថា៖«នេះគឺជាដំណាក់កាលដ៏សំខាន់នៃជម្លោះ។ ដូច្នេះហើយ ការគាំទ្ររួមរបស់យើង សម្រាប់អ៊ុយក្រែនគឺសំខាន់ និងបន្ទាន់ណាស់»។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានពន្យល់ថា
July 21, 2022 - អន្តរជាតិ
សមាជិកសភាស្រីលង្កាកាលពីថ្ងៃពុធនេះ បានបោះឆ្នោតជ្រើសរើសអតីតនាយករដ្ឋមន្ត្រី Ranil Wickremesinghe ឱ្យធ្វើជាប្រធានាធិបតីនៃប្រទេសដែលរងគ្រោះដោយសារវិបត្តិមួយនេះ។ លោក Wickremesinghe ដែលជាអតីតនាយករដ្ឋមន្ត្រី ៦ សម័យកាល និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អតីតប្រធានាធិបតី Gotabaya Rajapaksa បានឈ្នះការបោះឆ្នោតសភា បន្ទាប់ពីលោក Rajapaksa បានភៀសខ្លួនចេញពីប្រទេស ចំពេលមានការតវ៉ាកាន់តែខ្លាំងឡើងជុំវិញវិបត្តិសេដ្ឋកិច្ច ដែលត្រូវបានសម្គាល់ដោយការខ្វះខាតយ៉ាងខ្លាំងនៃការនាំចូលសំខាន់ៗ ដូចជាប្រេងឥន្ធនៈ ថ្នាំពេទ្យ និង អាហារ។ លោក Wickremesinghe បានឈ្នះសំឡេងចំនួន ១៣៤ នៅក្នុងសំឡេងសរុបចំនួន ២២៣។ ថ្លែងទៅកាន់សភាភ្លាមៗបន្ទាប់ពីលទ្ធផលនេះ លោក Wickremesinghe បាននិយាយថា ខណៈពេលដែលប្រទេសត្រូវបាន «បែងចែកតាមបក្សពួក»
July 21, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuay Jae បានឱ្យដឹងថា អ្នកគ្រប់គ្រងអាកាសយានដ្ឋាន Tan Son Nhat នៅក្នុងប្រទេសវៀតណាម បានសម្រេចផ្អាកការងារ បុគ្គលិកត្រួតពិនិត្យឥវ៉ាន់ម្នាក់ ដោយសារការធ្វេសប្រហែលក្នុងការត្រួតពិនិត្យវ៉ាលីអ្នកដំណើរ ធ្វើឱ្យអ្នកដំណើរអាចយកកាំបិទឡើងលើយន្តហោះបាន។ បើតាមលទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថា អ្នកដំណើរទាំងពីរនាក់ជាស្ត្រីចំណាស់ម្នាក់ និងប្តីរបស់គាត់ បានដើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខលេខ ៩ នៅចំណតក្នុងស្រុកនៅអាកាសយានដ្ឋាននៅម៉ោងប្រហែល ៦ និង ៣០ នាទីព្រឹកថ្ងៃចន្ទ ទី១៨ ខែកក្កដា។ អ្នកទាំងពីរបានឡើងជិះយន្តហោះ VN 208 ពីទីក្រុងហូជីមិញទៅកាន់ទីក្រុងហាណូយ។ មុនពេលឡើងមន្ត្រីត្រួតពិនិត្យអីវ៉ាន់ដែលប្រចាំការនៅប៉ុស្តិ៍លេខ៩ បានរកឃើញវត្ថុដែកមួយចំនួន រួមទាំងទូរស័ព្ទដៃ និងនាឡិកាដៃ នៅក្នុងឥវ៉ាន់តាមខ្លួនរបស់អ្នកដំណើរវ័យចំណាស់ពីរនាក់នោះ
July 21, 2022 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា លោករំពឹងថា នឹងបាននិយាយជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងរយៈពេល ១០ ថ្ងៃខាងមុខ ហើយការពិភាក្សារបស់ពួកគេ ទំនងជាធ្វើតាមបណ្ដាញអ៉ីនធឺណិត ឬតាមទូរស័ព្ទ។ លោក បៃដិន បានធ្វើការកត់សម្គាល់បែបនេះ ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯមូលដ្ឋានទ័ពអាកាសមួយ នៅជិតទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ខណៈរដ្ឋបាលរបស់លោក បាននឹងកំពុងគិតគូរពីការកាត់បន្ថយផ្នែកខ្លះនៃពន្ធលើទំនិញ ដែលនាំចូលពីប្រទេសចិន ដើម្បីជួយសម្រួលដល់អតិផរណានៅក្នុងសហរដ្ឋអាមេរិក។ យ៉ាងណាលោក បៃដិន មិនបានផ្តល់ចម្លើយច្បាស់លាស់ទេ នៅពេលអ្នកកាសែតសួរថា តើលោកនឹងពិភាក្សាអំពីពន្ធជាមួយលោក ស៊ី ដែរ ឬទេ។ ប្រសិនបើមេដឹកនាំទាំង ២
July 21, 2022












