- autoadmin
- អន្តរជាតិ
លោកវេជ្ជបណ្ឌិត Anthony Fauci ដែលជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រនៅសេតវិមានវ័យ ៨១ឆ្នាំ បានបញ្ជាក់ថា លោកនឹងចូលនិវត្តន៍នៅចុងបញ្ចប់ នៃអាណត្តិដំបូងរបស់ប្រធានាធិបតី Joe Biden ប៉ុន្តែវាអាចលឿនជាងនេះទៅទៀត នេះបើតាមអ្នកជំនាញខាងជំងឺឆ្លងបានប្រាប់ រ៉យទ័រ នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទ។ លោកបណ្ឌិត Fauci បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖«ខ្ញុំមិនប្រកាសពីការចូលនិវត្តន៍របស់ខ្ញុំទេ ប៉ុន្តែវាអាចទៅរួចគ្រប់ពេលចាប់ពីពេលនេះ។ ខ្ញុំមិនទាន់ដឹងច្បាស់នៅឡើយ។» គាត់បានក្លាយជានាយកវិទ្យាស្ថានជាតិអាឡែស៊ី និងជំងឺឆ្លង (NIAID) តាំងពីឆ្នាំ១៩៨៤ ហើយនៅឆ្នាំ២០២០ បានក្លាយជាតំណាងនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ។ នៅពេលគាត់ចាកចេញពីមុខងាររដ្ឋាភិបាល លោក Fauci បាននិយាយថា គាត់មិនមានចេតនាចង់ចូលនិវត្តន៍ទាំងស្រុងនោះទេ។ គាត់បាននិយាយថា៖«ខ្ញុំនឹងបន្តធ្វើការព្រោះខ្ញុំនៅតែមានកម្លាំង
July 19, 2022 - អន្តរជាតិ
អ្នកកាសែតជនជាតិរុស្ស៊ីម្នាក់ ដែលធ្លាប់បានតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីខែមីនា ត្រូវបានអាជ្ញាធររុស្ស៊ីចាប់ឃុំខ្លួនរយៈពេលខ្លី ខណៈឥឡូវនេះ គាត់ក៏ត្រូវបានគេដោះលែងវិញហើយដែរ។ បើតាមការបង្ហោះនៅលើបណ្ដាញសង្គមរបស់អ្នកស្រី Marina Ovsyannikova បានឱ្យដឹងថា គាត់ត្រូវបានគេឃុំខ្លួនកាលពីថ្ងៃអាទិត្យ។ ក្នុងនោះក៏មានការបង្ហោះរូបភាពរបស់អ្នកស្រី នៅពេលដែលប៉ូលីសចាប់ខ្លួនអ្នកកាសែតឯករាជ្យរូបនេះផងដែរ។ ការចាប់ខ្លួនរបស់គាត់បានធ្វើឡើង បន្ទាប់ពីអ្នកស្រី Ovsyannikova បានបង្ហោះរូបថតមួយសន្លឹក ដែលក្នុងនោះអ្នកស្រីបានកាន់បដាមួយសរសេរថា «វ្ល៉ាឌីមៀ ពូទីន គឺជាឃាតក» នៅក្បែរវិមានក្រឹមឡាំង កាលពីថ្ងៃសុក្រ។ ប៉ុន្មានម៉ោងបន្ទាប់ពីការឃុំខ្លួនរបស់អ្នកស្រីកាលពីថ្ងៃអាទិត្យ គាត់បានបង្ហោះសារថា «គាត់បានមកផ្ទះវិញហើយ គាត់មិនកើតអ្វីទេ»។ រំលឹកដែរថា អ្នកស្រី Ovsyannikova ធ្លាប់បានឈរនៅក្របមុខសារព័ត៌មានជាច្រើន បន្ទាប់ពីគាត់បានកាន់បដាប្រឆាំងនឹងសង្គ្រាមនៅលើប៉ុស្ដិ៍ Russian
July 18, 2022 - អន្តរជាតិ
ប្រទេសហ្គាណាបានបញ្ជាក់ពីករណីដំបូងនៃវីរុស Marburg ដែលជាជំងឺដ៏សាហាវ និងឆ្លងខ្លាំងបំផុត នៅក្នុងគ្រួសារតែមួយជាមួយនឹងវីរុស ដែលបង្កឱ្យកើតជំងឺអេបូឡា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ករណីចំនួន ២ ត្រូវបានគេបញ្ជាក់ថាវិជ្ជមានកាលពីដើមខែនេះ និងត្រូវបានផ្ទៀងផ្ទាល់បន្ដនៅមន្ទីរពិសោធន៍នៃប្រទេសសេណេហ្គាល់ ខណៈអ្នកជំងឺបានស្លាប់កាលពីពេលថ្មីៗនេះ នៅក្នុងមន្ទីរពេទ្យក្នុងតំបន់ Ashanti ភាគខាងត្បូង។ មន្ត្រីសុខាភិបាលប្រទេសនេះបាននិយាយថា អ្នកសង្ស័យថាបានប៉ះពាល់នឹងអ្នកជំងឺចំនួន ៩៨ នាក់ កំពុងស្ថិតក្រោមការដាក់ឱ្យនៅដាច់ដោយឡែកពីគេ។ ជម្រាបផងដែរថា មិនទាន់មានការព្យាបាលសម្រាប់ការឆ្លងវីរុស Marburg នៅឡើយទេ ប៉ុន្តែវេជ្ជបណ្ឌិតនិយាយថា ការផឹកទឹកឱ្យបានច្រើន និងការព្យាបាលតាមរោគសញ្ញា ជួយបង្កើនឱកាសរស់រានមានជីវិតរបស់អ្នកជំងឺ។ វីរុសនេះឆ្លងមកមនុស្សពីសត្វប្រចៀវ (Megabats) ហើយឆ្លងរវាងមនុស្សតាមរយៈការចម្លងសារធាតុរាវ។ វាជាជំងឺដ៏ធ្ងន់ធ្ងរមួយអាចបណ្ដាលឱ្យស្លាប់
July 18, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា សាលាបឋមសិក្សាមួយ នៅក្នុងខេត្តក្វាងស៊ី របស់ប្រទេសចិន បានដាក់បញ្ចូលរបាំគោះឬស្សី ចូលទៅក្នុងម៉ោងអប់រំកាយរបស់ខ្លួន (កីឡា) ដើម្បីឱ្យកុមារតូចៗមានសុខភាពល្អ និងអាចថែរក្សាទម្ងន់របស់ពួកគេមិនឱ្យលើសកម្រិត។ វាគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀត ដើម្បីធ្វើការរួមបញ្ចូលគ្នានូវរបាំប្រពៃណីមួយរបស់ចិន ជាមួយនឹងម៉ោងអប់រំកាយរបស់សិស្ស ខណៈក៏បង្កើនភាពសប្បាយរីករាយឱ្យសិស្សផងដែរ។ ខាងក្រោមនេះគឺជាវីដេអូមួយ ដែលបង្ហាញពីការលេងរបាំគោះឬស្សីរបស់សិស្ស និងគ្រូ នៅម៉ោកសម្រាករបស់ពួកគេ៖ អត្ថបទ៖ លីដា ប្រភព៖ The Nation Thailand
July 18, 2022 - អន្តរជាតិ
ប្រធានាធិបតីស្តីទីរបស់ស្រីលង្កាគឺលោក Ranil Wickremesinghe បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យ ខណៈដែលរដ្ឋបាលរបស់លោក ព្យាយាមលុបបំបាត់ភាពចលាចលក្នុងសង្គម និងដោះស្រាយវិបត្តិសេដ្ឋកិច្ច ដែលកំពុងញាំញីដែនដីកោះមួយនេះ។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា៖«វាជាការចាំបាច់ដែលត្រូវធ្វើ ដើម្បីផលប្រយោជន៍សន្តិសុខសាធារណៈ ការការពារសណ្តាប់ធ្នាប់សាធារណៈ និងការថែរក្សាការផ្គត់ផ្គង់ និងសេវាកម្មចាំបាច់សម្រាប់ជីវិតសហគមន៍»។ អតីតប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa ដែលបានភៀសខ្លួនទៅក្រៅប្រទេសក្នុងសប្តាហ៍មុន ដើម្បីគេចពីការបះបោរប្រឆាំងនឹងរដ្ឋាភិបាលរបស់គាត់ បាននិយាយថា លោកបានចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច ដែលបានលេបត្របាក់ប្រទេសកោះមួយនេះ ប៉ុន្តែជាក់ស្ដែងគឺមិនដូចដែលគាត់បាននិយាយនោះទេ។ ជម្រាបផងដែរថា ពាក្យលាលែងពីតំណែងរបស់លោក Gotabaya Rajapaksa ត្រូវបានទទួលយកដោយសភា កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ លោក Rajapaksa ក៏បានជិះយន្តហោះទៅម៉ាល់ឌីវ
July 18, 2022 - អន្តរជាតិ
ប្រធានាធិបតីលោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា បានបណ្តេញប្រធានទីភ្នាក់ងារសន្តិសុខក្នុងស្រុក (SBU) ដ៏មានឥទ្ធិពល និងអគ្គរដ្ឋអាជ្ញារបស់ខ្លួនម្នាក់ផងដែរ ដោយលើកឡើងពីករណីរាប់សិបនៃកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ចេញពីក្រុមមន្ត្រីនៅក្នុងទីភ្នាក់ងាររបស់ពួកគេ។ ការបណ្តេញប្រធាន SBU លោក Ivan Bakanov ដែលជាមិត្តភក្តិពីកុមារភាពរបស់លោក Zelenskyy និងអគ្គរដ្ឋអាជ្ញាលោកស្រី Iryna Venediktova ដែលបានដើរតួយ៉ាងសំខាន់ក្នុងការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី ត្រូវបានប្រកាសនៅក្នុងដីកាប្រតិបត្តិ នៅលើគេហទំព័ររបស់ប្រធានាធិបតី ខណៈវាគឺជាការបណ្តេញមន្ត្រីជាន់ខ្ពស់ធំបំផុត ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន។ នៅក្នុងការបង្ហោះក្នុងបណ្ដាញ Telegram លោក Zelenskyy បាននិយាយថា គាត់បានបណ្តេញមន្ត្រីកំពូលចេញ ព្រោះសមាជិកជាច្រើននៃទីភ្នាក់ងាររបស់ពួកគេ
July 18, 2022 - អន្តរជាតិ
ការខឹងសម្បារប្រឆាំងនឹងក្រុមសាសនា ត្រូវបានបង្ហាញនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគេជឿថា ត្រូវបានសរសេរដោយជនសង្ស័យ ដែលបានធ្វើឃាតអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ (Abe Shinzo)។ ក្រុមអ្នកស៊ើបអង្កេតបានឱ្យដឹងថា ជនសង្ស័យឈ្មោះ Yamagami Tetsuya មានកំហឹងចំពោះសហព័ន្ធគ្រួសារនៃសន្តិភាព និងការបង្រួបបង្រួមពិភពលោក (Family Federation of World Peace and Unification) ដែលពីមុនត្រូវបានគេស្គាល់ថា ជាព្រះវិហារបង្រួបបង្រួម ដែលម្តាយរបស់គាត់បានបរិច្ចាគប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ ជនសង្ស័យដែលមានអាយុ ៤១ ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ នៅទីក្រុង Nara កាលពីថ្ងៃទី០៨ ខែកក្កដា កន្លងទៅនេះ។
July 18, 2022 - សង្គម
តាមរយៈអ្នកលេង TikTok ដែលមានឈ្មោះថា @Ole FcThailand បានបង្ហោះវីដេអូឃ្លីបមួយបង្ហាញពី ក្មេងស្រីម្នាក់ជិះលើខ្នងដំរី ហាក់បីដូចជាស្គាល់គ្នា និងស្និទស្នាលគ្នាច្បាស់ណាស់អញ្ចឹង ធ្វើឱ្យអ្នកនិយមលេងអ៉ីនធឺណិតដែលបានមើលឃ្លីបហើយ ពួកគេដូចជាអារម្មណ៍សប្បាយរីករាយរួមជាមួយនឹងក្មេងស្រីម្នាក់នេះដែរ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ដំរីនេះមានឈ្មោះ អូឡេ ជាដំរីភេទឈ្មោល អាយុ២៥ឆ្នាំ។ ចំណែកម្ចាស់ដំរីខាងលើមានឈ្មោះថា Wisanchon Yongram អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុក Satueuk ខេត្ត Buriram ដោយម្ចាស់ដំរីរូបនេះបានរៀបរាប់ថា ខ្លួនជាម្ចាស់ដំរីដល់ទៅ ៤ក្បាល ដែលមានឈ្មោះដូចជា ដំរីទី១ឈ្មោះ Veasna ភេទញី អាយុ២២ឆ្នាំ ដំរីទី២
July 17, 2022 - អន្តរជាតិ
តាមរយៈអ្នកលេងហ្វេសប៊ុកម្នាក់មានឈ្មោះថា Palm Mini បានបង្ហោះសារចែករំលែកបទពិសោធន៍របស់គាត់ដែលពិការមួយចំហៀងខ្លួនដោយសារគាត់មិនចូលចិត្តផឹកទឹកធម្មតា។ នាងបានសរសេរថា “Share ទុកជាមេរៀន រឺសារដាស់តឿន ដើម្បីរំលឹកដល់មនុស្សជាទីស្រឡាញ់កុំឲ្យអូសរំលង ប្រសិនបើអ្នកមិនចូលចិត្តផឹកទឹកធម្មតាទេ គឺប្រឈមនឹងគ្រោះថ្នាក់ណាស់ ទម្រាំដឹងគឺយឺតពេលទៅហើយ ព្រោះមិនមានសញ្ញាណតឿននៃជម្ងឺនេះសោះឡើយ ហើយអ្នកក៏ប្រហែលជាមិនមានសំណាងដូចខ្ញុំទេ ព្រោះជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំមិនដែលផឹកទឹកធម្មតាទេ។ ប្រាកដណាស់ អ្នកបានឮមិនខុសទេ ព្រោះមិនថាឃ្លាន អស់កម្លាំង ស្រេកទឹក ឬបន្ទាប់ពីញ៉ាំអាហារ និងលេបថ្នាំ ក្រៅពីទឹកស្អាត ខ្ញុំអាចញ៉ាំបានទាំងអស់ ទឹកដោះគោជូរ តែ កាកាវ ភេសជ្ជៈ ទឹកពណ៌ ទឹកផ្លែឈើ ភេសជ្ជៈប៉ូវកម្លាំង ហើយអ្វីដែលខ្ញុំបានរៀបរាប់ទាំងអស់នេះ ខ្ញុំបានផឹកវាជំនួសទឹកវិញ
July 16, 2022 - អន្តរជាតិ
សភារបស់ប្រទេសស្រីលង្កាគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ខណៈដែលការដឹកជញ្ជូនប្រេងឥន្ធនៈក៏បានមកដល់ ដើម្បីផ្តល់ជំនួយសង្គ្រោះមួយចំនួនដល់ប្រទេសដែលរងគ្រោះមួយនេះ។ ការលាលែងពីតំណែងរបស់អតីតប្រធានាធិបតី Gotabaya Rajapaksa ត្រូវបានទទួលយកដោយសភាកាលពីថ្ងៃសុក្រ បន្ទាប់ពីគាត់បានហោះហើរទៅកាន់ប្រទេសសិង្ហបុរីក្នុងដំណើរទស្សនកិច្ចឯកជនមួយ ដើម្បីគេចចេញពីបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានកាន់កាប់លំនៅដ្ឋាន និងការិយាល័យផ្លូវការរបស់គាត់។ ប៉ូលិស និងសន្តិសុខជាង ១០០ នាក់ ដែលប្រដាប់ដោយអាវុធ ត្រូវបានដាក់ពង្រាយនៅតាមផ្លូវចូលទៅសភា កាលពីថ្ងៃសៅរ៍ ដោយមានទាំងរបាំងការពារ និងកាំភ្លើងបាញ់ទឹក ដើម្បីការពារភាពចលាចលណាមួយ។ ជួរកងកម្លាំងសន្តិសុខបានដើរល្បាតតាមផ្លូវមួយទៀតទៅកាន់សភា ទោះបីជាមិនមានសញ្ញានៃបាតុករណាមួយក៏ដោយ។ សមាជិកសភាគ្រោងនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងរយៈពេលមួយសប្តាហ៍ ខណៈនាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe ដែលជាសម្ព័ន្ធមិត្តរបស់លោក Rajapaksas
July 16, 2022












