autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយបានឱ្យដឹងថា នារីវ័យ ២១ឆ្នាំម្នាក់ត្រូវបានបាត់បង់ជីវិត ដោយសារសត្វមូសខាំនៅលើមុខ។​ នារីដ៏កំសត់រូបនេះមានឈ្មោះថា Oriana Pepper មកពី Bury St Edmunds Suffolk ប្រទេសអង់គ្លេស។ នាងទើបតែប្រឡង ទ្រឹស្តីគម្រោងស្វែងរករបស់ក្រុមហ៊ុនអាកាសចរណ៍ EasyJet ប៉ុន្តែបែរជា​ត្រូវមកស្លា.ប់​ដោយសារតែរឿងមិនគួរកើតឡើងទៅវិញ។ បើតាមប្រភពបានឱ្យដឹងថា Oriana បានធ្វើដំណើរទៅប្រទេសបែលហ្សិកក្នុងខែឧសភា ឆ្នាំ២០២១ ដើម្បីសិក្សាវគ្គបណ្តុះបណ្តាលអាកាសចរណ៍ បន្ទាប់ពីប្រឡងជាប់ មុន​នឹង​ត្រូវ​មូស​ខាំ​លើ​មុខ​ក្បែរ​ភ្នែក​ស្តាំ។ នៅពេលមុខខាំ ស្នាម​ខាំ​ហាក់ដូចជា​ហើម ហើយ​បង្ហាញ​សញ្ញា​នៃ​ការ​ឆ្លងរហូត​ដល់​នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​គ្រោះ​ថ្នាក់​និង​សង្គ្រោះ​បន្ទាន់​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ហើយក្រោយមកគ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឱ្យ​ថ្នាំ​ផ្សះ ហើយ Oriana អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន។ ប៉ុន្តែ 2

    July 9, 2022
  • អន្តរជាតិ

    រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក នៅថ្ងៃសុក្រ ទី០៨ ខែកក្កដា បាននិយាយថា ខ្លួនបានផ្តល់ការយល់ព្រមពេញលេញដល់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer និង BioNTech សម្រាប់ក្មេងជំទង់ ដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ។ រំលឹកដែរថា វ៉ាក់សាំងដែលត្រូវបានលក់ក្រោមម៉ាកយីហោ Comirnaty សម្រាប់មនុស្សពេញវ័យ ត្រូវបានអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ សម្រាប់ក្រុមអាយុ ១២-១៥ ឆ្នាំ។ ឥឡូវនេះវានឹងត្រូវបានលក់ក្រោមម៉ាកយីហោដូចគ្នា សម្រាប់មនុស្សវ័យជំទង់នេះផងដែរ។ FDA បាននិយាយកាលពីថ្ងៃសុក្រថា ការអនុម័តពេញលេញធ្វើឡើងបន្ទាប់ពីការវិភាគ និងការវាយតម្លៃយ៉ាងម៉ត់ចត់

    July 9, 2022
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ មជ្ឈមណ្ឌលវិទ្យុសង្គ្រោះរបស់មូលនិធិ Sawang Rojanathamsathan, Sattahip ទទួល​បាន​សេចក្តីរាយការណ៍​ថា មាន​អគ្គិភ័យឆាប​ឆេះ​ផ្ទះ​លេខ​១/១៦៣ ចំ​កណ្តាល​ផ្សារ​តា​ថាន់​ថង​ធី​ប ភូមិ​លេខ​៨ ឃុំ​សត្យា​ហ៊ីប ស្រុក​សត្យា​ហ៊ីប ខេត្ត​ឈុន​បុរី ហើយក៏​ប្រញាប់​ចុះ​ទៅ​ពិនិត្យ និងធ្វើការអន្តរាគមន៍ជួយពន្លត់អគ្គិភ័យនោះ ក្នុងក្រុង​សត្យាហុីប និងសាលាសង្កាត់ ខណ្ឌឧត្តមសាក់។ នៅកន្លែង​កើតហេតុ​ជា​អគារ​ពាណិជ្ជកម្ម​កម្ពស់ ២​ជាន់ អគ្គិភ័យ​បាន​ឆាបឆេះ​ចេញពី​ជាន់​ទី​២ បង្កអោយមានផ្សែង​​ហុយយ៉ាងខ្លាំង ចេញ​មក​ជា​បន្តបន្ទាប់ នាំអោយប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ​ភ័យ​ស្លន់ស្លោ​របង្ក​ភាព​ចលាចល។ ចំពោះរថយន្ត​ពន្លត់​អគ្គិភ័យ​បាន​បាញ់​ទឹក​ពន្លត់​អស់​រយៈពេល​ជាង​ ២០​នាទី ទើប​ភ្លើង​រលត់​ទៅ​វិញ។ យ៉ាងណាមិញតាមការត្រួតពិនិត្យអគ្គិភ័យនៅជាន់ទី២ ខូចខាតបន្ទប់ចំនួន ១បន្ទប់ ដែលយោងតាមការពិនិត្យបឋមបង្ហាញអោយឃើញថា អគ្គិភ័យនោះបានឆាបឆេះចេញពីកង្ហារនៅជញ្ជាំងផ្ទះដែលបើកចោលទុកចោល

    July 8, 2022
  • អន្តរជាតិ

    អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងលបបាញ់ប្រហារ កាលពីព្រឹកមិញនេះ នៅម៉ោងប្រហែល ១១ និង ៣០ នាទី ម៉ោងនៅជប៉ុន ដែលត្រូវនឹងម៉ោង ៩ និង ៣០ នាទី ម៉ោងនៅកម្ពុជា។ ប្រភពស៊ើបអង្កេតបានប្រាប់ទូរទស្សន៍ NHK ថា ខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងច្នៃនៅក្នុងការលបបាញ់ប្រហារមួយនោះ ខណៈដែលជនល្មើសគឺជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ត Nara ផ្ទាល់តែម្ដង ជាកន្លែងដែលលោក Abe កំពុងធ្វើសន្ទរកថា គាំទ្របេក្ខភាពក្នុងការបោះឆ្នោតសភាជាន់ខ្ពស់នៅចុងសប្តាហ៍នេះ។ ប្រភព​ការពារ​ជាតិជប៉ុនបាន​និយាយ​ថា ជន​សង្ស័យមានឈ្មោះ Yamagami Tetsuya អាយុ ៤១ឆ្នាំ

    July 8, 2022
  • អន្តរជាតិ

    អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo (អាបេ ស៊ីនហ្សូ) ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដោយគ្មានសញ្ញារស់រាននោះទេ បន្ទាប់ពីគាត់ត្រូវបានគេលបបាញ់នៅតាមផ្លូវ នៅក្នុងខេត្ត Nara ភាគខាងលិច។ ប៉ូលីសបានចាប់ខ្លួនជនសង្ស័យឈ្មោះ Yamagami Tetsuya អាយុ ៤១ឆ្នាំ ដែលជាពលរដ្ឋរស់នៅខេត្ត Nara ផ្ទាល់តែម្ដង នៅក្រោមបទប៉ុនប៉ងធ្វើមនុស្សឃាត ហើយប្រភពស៊ើបអង្កេតបានប្រាប់ទូរទស្សន៍ NHK ថា កាំភ្លើងដែលរឹបអូសបាននៅកន្លែងគឺជាកាំភ្លើងច្នៃ។ មិន​មាន​ការ​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ទៀត​អំពី​ស្ថានភាព​របស់​លោក អាបេ នោះទេ ប៉ុន្តែមន្ត្រី​សង្គ្រោះ​បន្ទាន់បាន​និយាយ​ថា គាត់​មិន​មាន​សញ្ញា​រស់រានមានជីវិត​​ឡើយ។ អ្នកយកព័ត៌មាននៅកន្លែងកើតហេតុ បានឮការបាញ់ប្រហារចំនួន ២ នៅម៉ោងប្រហែល ១១:៣០

    July 8, 2022
  • អន្តរជាតិ

    ថៃ៖ កូនក្របីមួយក្បាលអាយុ ១៣ខែ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទេសចរណ៍ ដោយសារមានសម្រស់ស្រស់ស្អាតខ្លាំង។ បើតាមលោក Somchai Anongchai អាយុ ៤០ឆ្នាំ ម្ចាស់កសិដ្ឋានចិញ្ចឹមក្របី បានឱ្យដឹងថា ភ្ញៀវទេសចរបាននាំគ្នាសរសើរកូនក្របីនេះ ដោយសារ ស្អាត រាងមាំមួន ឆ្អឹងធំល្អ ទាំងកម្ពស់ រាងកាយ គឺចេញមកស្អាតតែម្ដង។ កូនក្របីនេះមានឈ្មោះថា ចាវ ឆាង កើតមកពីពូជក្របី ពេជ្រ ឧដន វាជាក្របីល្អមិនប្រកាន់ខ្លួន អ្នកណាៗក៏អាចលេង និងប៉ះវាបានដែរ។ ដោយសារតែរូបរាងស្អាត និងភាពទាក់ទាញ ធ្វើឱ្មានអ្នកចាប់អារម្មណ៍ចង់ទិញ ហើយបើមានអ្នកសុំទិញ ម្ចាស់កសិដ្ឋានសម្រេចចិត្តលក់ក្នុងតម្លៃ

    July 8, 2022
  • អន្តរជាតិ

    បុរសជនជាតិអង់គ្លេសម្នាក់បានបង្ហោះវីដេអូដែលខ្លួនកំពុងធ្វើឱ្យចិញ្ចៀនភ្ជាប់ពាក្យធ្លាក់ចូលទៅក្នុងបឹងមួយ ខណៈពេលសុំមិត្តស្រីរៀបការ បញ្ចូលទៅក្នុងកម្មវិធី TikTok ដោយប្រើឈ្មោះគណនី geriiashforth ហើយបានក្លាយជាប្រធានបទដែលទស្សនិកជនយ៉ាងច្រើនចាប់អារម្មណ៍។ នៅក្នុងវីដេអូឃ្លីបលោក Ross Bamber យកប្រអប់ចិញ្ចៀនចេញពីហោប៉ៅខោរបស់គាត់ ដើម្បីសុំមិត្តស្រីរបស់គាត់ឈ្មោះ Jery Ashford រៀបការ នៅលើរានហាលមាត់ទឹក ដែលត្រូវបានតុបតែងយ៉ាងស្រស់ស្អាត ដោយ​ដៃ​របស់​នាង​បិតទភ្នែក។ ខណៈពេលដែល Bamber រៀបនឹងលុតជង្គង់ចុះ ប៉ុន្តែចិញ្ជៀនពេជ្របានធ្លាក់ចេញពីប្រអប់ ហើយធ្លាក់ចូលទៅក្នុងទឹកមួយប៉ព្រិចភ្នែក។ លោក Bamber បាន​ប្រាប់​សារព័ត៌មាន​ថា គាត់បានឃើញចិញ្ចៀនធ្លាក់ចូលទៅក្នុងបឹងដោយភ្នែករបស់គាត់ ចិញ្ចៀនភ្ជាប់ពាក្យមានតម្លៃប្រហែល ១,០០០ផោន ឬ ប្រមាណជាង ១ពាន់ដុល្លារ។ យ៉ាងណាមិញក្រោយពីហេតុការណ៍កើតឡើង អ្នកទាំងពីរក៏បានបង្ហោះឃ្លីបរៀបរាប់ពីហេតុការណ៍នោះ

    July 7, 2022
  • អន្តរជាតិ

    រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) នៅថ្ងៃពុធ ទី០៦ ខែកក្កដា បាននិយាយថា ខ្លួនបានអនុញ្ញាតឱសថការី ដែលមានអាជ្ញាប័ណ្ណពីរដ្ឋ អាចចេញវេជ្ជបញ្ជាលើថ្នាំគ្រាប់ Paxlovid របស់ក្រុមហ៊ុន Pfizer សម្រាប់ការព្យាបាលជំងឺ COVID-19  ដល់អ្នកជំងឺដែលអាចទទួលយកវាបាន ដើម្បីជួយកែលម្អលទ្ធភាពទទួលបានការព្យាបាល។ ថ្នាំនេះត្រូវបានគេបើកផ្លូវ និងអាចរកបានដោយឥតគិតថ្លៃនៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីខែធ្នូ ប៉ុន្តែមានត្រឹមតែជិត ៤ លានឈុត ប៉ុណ្ណោះ ដែលត្រូវបានរដ្ឋបញ្ជូនទៅឱ្យតាមឱសថស្ថាន។ ថ្នាំគ្រាប់នេះត្រូវបានអនុញ្ញាតដើម្បីព្យាបាលអ្នកឆ្លងថ្មី ឬអ្នកជំងឺដែលមានហានិភ័យឈឺធ្ងន់ធ្ងរ ខណៈសហរដ្ឋអាមេរិកក៏កំពុងមើលឃើញពីការកើនឡើងនៃករណីថ្មីៗផងដែរ។ លោកស្រី Patrizia Cavazzoni នាយកមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវឱសថរបស់ FDA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ដោយសារ Paxlovid ត្រូវតែប្រើប្រាស់ក្នុងរយៈពេល

    July 7, 2022
  • អន្តរជាតិ

    ថៃ៖ នាយកដ្ឋាននគរបាលស៊ើបអង្កេតភូមិភាគ២ និងនាយកដ្ឋាននគរបាលភូមិន្ទថៃ (PCT) បានតាមដានការចាប់ខ្លួន បុរសម្នាក់ឈ្មោះថា Karmas អាយុ ២៣ឆ្នាំ រស់នៅខេត្ត Narathiwat ដោយចោរនោះ​ស្លៀក​ខោលីអូ​តែ​មួយ​ប៉ុណ្ណោះ ហើយធ្វើការលួចទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិក គិតជាតម្លៃ​នៃ​ការ​ខូច​ខាត​គឺ​ជាង ១,៩១៤,៨៩៥​បាត ឬជាង ៥មុឺនដុល្លា។ លោកឧត្តមសេនីយ៍ទោ Theeradej បានផ្តល់ព័ត៌មានបន្ថែមក្រោយពេល​សួរ​ចម្លើយថា ជនសង្ស័យ Karmas បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​បានចូលលួចនៅហាងលក់គ្រឿងអេឡិចត្រូនិច BANANA សាខា Nakhon Nayok តែមួយគត់ប៉ុណ្ណោះ ចំពោះការស្លៀកតែខោលីអូ ធ្វើសកម្មភាពលួចវិញនោះ ដោយសារតែវាជួយអោយលោកចោរមានទំនុកចិត្ត និងកាន់តែជឿជាក់លើខ្លួនឯងខ្ពស់។

    July 7, 2022
  • អន្តរជាតិ

    អនុទម្រង់នៃវ៉ារ្យ៉ង់អូមីក្រុង BA.4 ឬ BA.5 របស់ជំងឺ COVID-19 ឥឡូវនេះត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៧០% នៃករណីថ្មីៗនៅក្នុងសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានចេញផ្សាយរបាយការណ៍ប្រចាំសប្តាហ៍របស់ខ្លួន គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ដោយបានប៉ាន់ប្រមាណថា BA.5  ឥឡូវនេះទទួលខុសត្រូវចំពោះករណីថ្មីចំនួន ៥៣.៦% នៅទូទាំងប្រទេស ខណៈដែល BA.4 មានចំនួន ១៦.៥ %។ ចំនួន​ករណី​ជំងឺ COVID-19 ទាក់ទងនឹងអនុទម្រង់ទាំង ២ បាន​កើន​ឡើងយ៉ាងខ្លាំង​ក្នុង​រយៈ​ពេល​ ១​ខែ ​កន្លង​មក​នេះ​

    July 7, 2022