autoadmin
  • អន្តរជាតិ

    ប្រទេសសមាជិកចំនួន ៣០ របស់អង្គការណាតូ បានចុះហត្ថលេខារួមគ្នាលើពិធីសារចូលជាសមាជិក សម្រាប់ប្រទេសហ្វាំងឡង់ និងស៊ុយអែត។ ប្រទេស​ទាំង​ ២ នឹង​អាច​ចូល​រួម​ជា​សម្ព័ន្ធភាព​បាន ​នៅ​ពេល​សភា​នៃ​ប្រទេស​ជា​សមាជិកទាំងអស់ ​​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​នេះ។ អង្គការណាតូបានប្រារព្ធពិធីចុះហត្ថលេខាមួយនេះ នៅទីស្នាក់ការកណ្តាលរបស់ខ្លួន ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិកកាលពីថ្ងៃអង្គារ ដោយមានរដ្ឋមន្ត្រីការបរទេសមកពីប្រទេសអឺរ៉ុបខាងជើងទាំង ២ ចូលរួមដោយផ្ទាល់។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានស្វាគមន៍ការដេញថ្លៃសមាជិកភាពរបស់ពួកគេ ដោយហៅវាថា ជា «ពេលវេលាប្រវត្តិសាស្ត្រ» សម្រាប់ហ្វាំងឡង់ ស៊ុយអែត និងសម្ព័ន្ធមិត្ត។ កិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងប្រទេសអេស្ប៉ាញកាលពីសប្តាហ៍មុន ក៏បានបញ្ចប់ជាមួយនឹងកិច្ចព្រមព្រៀងមួយ ដើម្បីដំណើរការនីតិវិធីផ្លូវការ សម្រាប់ប្រទេសទាំង

    July 6, 2022
  • អន្តរជាតិ

    បុរសជនជាតិប្រេស៊ីលម្នាក់ត្រូវបានចាប់ខ្លួន នៅពេលគាត់មកដល់អាកាសយានដ្ឋានកោះបាលីកាលពីសប្តាហ៍មុន ដោយសារគាត់បានដាក់កញ្ឆាតាមខ្លួនចំនួន ៩.១ ក្រាម ដែលផ្ទុយនឹងច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី។ គាត់​បាន​សារភាព​ថា គាត់​បាន​ទិញ​កញ្ឆានៅ​ប្រទេស​ថៃ ដែល​នៅទីនោះមានច្បាប់លើកលែងចំពោះកញ្ឆានាពេលថ្មីៗនេះ ប៉ុន្តែ​គាត់​មិន​បាន​ដឹង​ថា ឥណ្ឌូណេស៊ី​នៅ​តែ​អនុវត្ត​ទោសទណ្ឌ​ធ្ងន់ធ្ងរ​ចំពោះ​ការ​កាន់កាប់​វានោះទេ។ បុរសម្នាក់នោះត្រូវបានគេដឹងថា ជានិស្សិតដែលមានអាយុ ២៥ឆ្នាំ ដោយបានកាន់អត្តសញ្ញាណមានឈ្មោះជាអក្សរកាត់ថា ASG និងត្រូវបានចាប់ខ្លួននៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ Ngurah Rai កាលពីថ្ងៃអង្គារសប្តាហ៍មុន។ លោក ASG បានហោះហើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី តាមជើងហោះហើរ AirAsia ពីទីក្រុង Kuala Lumpur នៅម៉ោងប្រហែល ៨ យប់ ហើយគាត់ត្រូវបានចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរព្រលានយន្តហោះមានការសង្ស័យ នៅពេលដែលវ៉ាលីរបស់គាត់ឆ្លងកាត់ម៉ាស៊ីន

    July 5, 2022
  • អន្តរជាតិ

    ប្រទេសចិនកាលពីថ្ងៃច័ន្ទបានច្រានចោលការព្រមានពីប្រធានអង្គការណាសា ដែលបានចោទថា ប្រទេសចិនអាចនឹង «កាន់កាប់» លើឋានព្រះច័ន្ទដើម្បីជាផ្នែកមួយនៃកម្មវិធីយោធារបស់ខ្លួន។ យ៉ាងណា ប្រទេសចិនបាននិយាយថា ខ្លួនតែងតែអំពាវនាវឱ្យមានការកសាងសហគមន៍អន្តរជាតិ នៅក្នុងការសិក្សាពីអវកាសខាងក្រៅ។ ជម្រាបដែរថា ប្រទេស​ចិន​បាន​បង្កើន​ល្បឿន​នៃ​កម្មវិធី​អវកាស​របស់​ខ្លួន ​ក្នុង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ដោយ​ផ្តោត​ជា​សំខាន់លើការ​រុករក​ព្រះច័ន្ទ​។ ប្រទេសចិនបានធ្វើការចុះចតលើឋានព្រះចន្ទ ជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១៣ ហើយរំពឹងថា នឹងបាញ់បង្ហោះរ៉ុក្កែតដែលមានថាមពលគ្រប់គ្រាន់ ដើម្បីបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះច័ន្ទនៅចុងទសវត្សរ៍នេះ។ រំលឹកដែរថា អ្នកគ្រប់គ្រងអង្គការណាសា លោក Bill Nelson បានប្រាប់កាសែតអាល្លឺម៉ង់ Bild ក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា៖«យើងត្រូវតែមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលប្រទេសចិនកំពុងចុះចតនៅលើឋានព្រះច័ន្ទ ហើយ[ចិន]នឹងនិយាយថា វាជារបស់យើងឥឡូវនេះ ហើយអ្នកគួរចេញពីទីនេះ »។ ប្រធានទីភ្នាក់ងារអវកាសអាមេរិកបាននិយាយថា កម្មវិធីអវកាសរបស់ចិនគឺជាកម្មវិធីយោធា ហើយថាចិនបានលួចគំនិត

    July 5, 2022
  • អន្តរជាតិ

    មនុស្សប្រហែល ៥០,០០០ នាក់ ត្រូវបានជំរុញឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈដែលទឹកជំនន់បានវាយប្រហារទីក្រុងធំបំផុតរបស់ប្រទេសអូស្ត្រាលីជាលើកទី៣ ក្នុងឆ្នាំនេះ។ ផ្នែកខ្លះនៃទីក្រុងស៊ីដនី បានប្រឈមនឹងទឹកភ្លៀងកម្រិតប្រហែល ៨ខែ ក្នុងរយៈពេលត្រឹមតែ ៤ ថ្ងៃ។ ផ្លូវ​ត្រូវ​បាន​កាត់​ផ្តាច់ ផ្ទះ​ខ្លះ​ស្ថិត​នៅ​ក្រោម​ទឹក ហើយ​រាប់​ពាន់​ខ្នងទៀត ​ត្រូវ​បាន​ទុក​ចោល​ដោយ​គ្មាន​អគ្គិសនីប្រើប្រាស់។ ទឹកជំនន់រីករាលដាលនៅទូទាំងប្រទេសអូស្ត្រាលី បានសម្លាប់មនុស្សជាង ២០ នាក់ នៅឆ្នាំនេះតែមួយ ហើយភាគច្រើនគឺនៅរដ្ឋ New South Wales (NSW)។ ការបញ្ជាឱ្យមានការជម្លៀសច្រើនជាង ១០០ ត្រូវបានដាក់ចេញនៅទូទាំងទីក្រុងស៊ីដនី សម្រាប់ភាពអាសន្ននាពេលបច្ចុប្បន្ននេះ។ ប្រជាជននៅក្នុងតំបន់ចំនួន ៥០ ផ្សេងទៀត ត្រូវបានព្រមានឱ្យរៀបចំចាកចេញ

    July 5, 2022
  • អន្តរជាតិ

    រដ្ឋាភិបាលអ៊ុយក្រែននៅក្នុងសន្និសីទអន្តរជាតិមួយក្នុង​ទីក្រុង Lugano ប្រទេសស្វីស «ស្តីពី​ការ​ស្តារ​អ៊ុយក្រែន​» បានបង្ហាញផែនការចំនួន ៣ដំណាក់ កាលសម្រាប់ការស្តារប្រទេស ដែលហែកហួរដោយសង្រ្គាមនេះឡើងវិញ។ នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែនលោក Denys Shmyhal ​បាន​ប្រាប់​សន្និសីទ​នៅថ្ងៃចន្ទនេះថា ​ផែនការ​នេះ​ត្រូវ​បាន​ប៉ាន់​ស្មាន​រួច​ហើយ​ថា​ នឹង​ចំណាយ​អស់​ ៧៥០ ពាន់​លាន​ដុល្លារ។ សន្និសីទអន្តរជាតិមួយនេះ បានប្រមូលផ្តុំមន្ត្រីនានាមកពីប្រទេសចំនួន ៤០ និងរួមបញ្ចូលសហភាពអឺរ៉ុប ធនាគារពិភពលោក និងអង្គភាពអន្តរជាតិ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏បានចូលរួមកិច្ចប្រជុំតាមអ៉ីនធឺណិតផងដែរ ហើយលោកបាននិយាយថា ការកសាងឡើងវិញរបស់អ៊ុយក្រែនមិនមែនជាគម្រោងសម្រាប់ប្រជាជាតិតែមួយទេ ប៉ុន្តែជាកិច្ចការរួមសម្រាប់ពិភពលោកប្រជាធិបតេយ្យទាំងមូល។ លោកនាយករដ្ឋមន្ត្រី Denys Shmyhal បាននិយាយថា ផែនការនេះមាន

    July 5, 2022
  • អន្តរជាតិ

    ប្រទេសអ៉ីតាលីបានប្រកាសភាពអាសន្នកាលពីថ្ងៃចន្ទ សម្រាប់តំបន់ទន្លេ Po នៅភាគខាងជើងប្រទេស ដែលកំពុងទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៧០ឆ្នាំ ខណៈទន្លេនេះជាអ្នកផ្គត់ផ្គង់ ១ ភាគ ៣ នៃផលិតកម្មកសិកម្មរបស់ប្រទេសទាំងមូល។ ស្ថានភាពនៃភាពអាសន្នដែលនឹងនៅជាធរមានរហូតដល់យ៉ាងហោចណាស់ចុងឆ្នាំ នឹងផ្តល់ថវិកា និងអំណាចបន្ថែមដល់រដ្ឋាភិបាល ដើម្បីដោះស្រាយជាមួយនឹងស្ថានភាពក្តៅ និងរាំងស្ងួត។ ក្រិត្យរបស់រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យអាជ្ញាធរប្រើផ្លូវកាត់ និងចាត់វិធានការជាបន្ទាន់ ប្រសិនបើចាំបាច់ ដូចជាការគ្រប់គ្រងទឹកសម្រាប់ផ្ទះ និងអាជីវកម្មជាដើម។ ទន្លេ Po គឺជាទន្លេវែងជាងគេរបស់ប្រទេសអ៉ីតាលី ប៉ុន្តែផ្នែកជាច្រើនបានរីងស្ងួត ហើយកសិករនិយាយថា លំហូរទឹកសាបបានចុះខ្សោយ ដែលធ្វើឱ្យទឹកសមុទ្រអាចហូរចូលដីចម្ការ និងបំផ្លាញដំណាំ។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វិធានការគ្រាអាសន្ននឹងគ្របដណ្តប់លើដីដែលមានព្រំប្រទល់ជាប់ទន្លេ Po និងអាងទឹកនៃភ្នំអាល់ (Alps)

    July 5, 2022
  • អន្តរជាតិ

    ថ្មីៗនេះ សូម្បីតែគ្រូបង្រៀនដែលមានមុខមាត់ស្អាតពេកក៏មានបញ្ហាដែរ បន្ទាប់ពីគ្រូបង្រៀនមត្តេយ្យស្រីម្នាក់នៅប្រទេសចិន មានមុខស្រស់ស្អាតស្រដៀងទៅនឹងតារាល្បី «Angelababy» រហូតដល់ឪពុករបស់កុមារនៅ​សាលា​មត្តេយ្យ នាំគ្នាជ្រួលជ្រើមទៅទទួល​កូន​នៅ​សាលាវិញ។ នេះធ្វើឱ្យម្ដាយរបស់សិស្សមានការមិនពេញចិត្តយ៉ាងខ្លាំង ហើយ​ក៏បាន​ប្រមូលគ្នា​ទាមទារ​ឲ្យ​សាលា​បណ្ដេញ​គ្រូ​មត្តេយ្យ​ម្នាក់​នេះចេញ។ បើ​តាម​សារព័ត៌មាន​ចិន គ្រូ​ស្រី​រូប​នេះមានការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀនណាស់ ប៉ុន្តែ​ដោយ​សារ​រូបរាង​របស់​នាង​ធ្វើ​ឲ្យ​អ្នក​ម្ដាយ​រំខាន​ចិត្ត រហូតដល់មានការទាមទារឱ្យសាលាបណ្តេញនាងចេញ សម្រាប់ហេតុផលនោះ គឺដោយសារតែគ្រូមានចិញ្ចើមក្រាស់ និងភ្នែកធំៗ ដែលសម្រស់របស់នាងស្អាតពេកក្លាយជាបញ្ហាទៅវិញ ប៉ុន្តែជាសំណាងល្អ ដែលសាលាមត្តេយ្យមិនអើពើនឹងបណ្តាម្តាយកុមារទាំងនោះ។ ចំណែកគ្រូបង្រៀនវ័យក្មេងនេះ នៅតែអាចបន្តភារកិច្ចរបស់នាងបាន ប៉ុន្តែ​នាង​នៅតែ​ត្រូវ​ប្រឈមមុខ​នឹង​ការ​និយាយ​ដោយពាក្យពេចន៍មិន​សមរម្យនានា​ពី​ម្តាយរបស់កុមារ​​ជា​ប្រចាំ។ ក្រោយ​ពី​រឿង​នេះ​ក្លាយ​ជា​ព័ត៌មាន អ្នក​លេង​អ៉ីនធឺណិត​បាន​សរសើរ​ថា ​អ្នក​គ្រូ​រូប​នេះ​មាន​មុខ​មាត់​ស្រដៀង​នឹង​តារា​ស្រី​ល្បី​ម្នាក់ គឺ “Angelababy” ហើយពួកគេត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រនាង។ អ្នក​លេង​អ៉ីនធឺណិត​បានបញ្ចេញមតិចំពោះ​អ្វី​ដែល​បាន​កើត​ឡើង ​គឺ​អយុត្តិធម៌​ណាស់​សម្រាប់អ្នកគ្រូ មុន​នឹងពួកគេបាន​បង្ហាញ​ពី​សាមគ្គីភាព​ដោយ​រិះគន់​អ្នក​ម្ដាយរបស់កុមារទាំងនោះថា ការធ្វើជាគ្រូបង្រៀនថ្នាក់មត្តេយ្យមិនងាយស្រួលទេ គ្រូបង្រៀននេះអាចក្លាយជាតារាបាន ប៉ុន្តែ​នាង​ជ្រើសរើស​ធ្វើការ​នៅ​សាលា​មត្តេយ្យ

    July 5, 2022
  • អន្តរជាតិ

    ចំពោះទុរេន និងមង្ឃុត ត្រូវបានគេចាត់ទុកថាជាស្តេចផ្លែឈើ ដែលប្រជាជនអាស៊ីអាគ្នេយ៍ស្គាល់ច្បាស់ ប៉ុន្តែសម្រាប់ជនបរទេសមួយចំនួន វាអាចជាផ្លែឈើចម្លែកទៅវិញ។ ថ្មីៗនេះ អ្នកនិយមលេងអ៉ីនធឺណិតមួយក្រុមមកពីប្រទេសចិនបានចែករំលែកបទពិសោធន៍នៃការញ៉ាំផ្លែមង្ឃុតនៅលើ Xiaohongshu ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ពួកគេ​ក៏​បាន​បង្ហាញ​រូបភាព​ពួកគេ​ខាំ​មង្ឃុត​ដូច​គ្នា​នឹង​ការ​ញ៉ាំ​ផ្លែ​ប៉ោម​ដែរ។ បន្ទាប់ពីព្យាយាមញ៉ាំមង្ឃុតជាច្រើនដង ពួកគេបានសម្តែងការខកចិត្តរបស់ពួកគេ ហើយ​និយាយថា៖ ​”មង្ឃុត​ថ្លៃ​ណាស់​មិន​គួរ​ទិញ ព្រោះវាក៏មិនមានរសជាតិឆ្ងាញ់ថែមទាំងល្វីងទៀតផង”។ ជាមួយគ្នានោះមានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ Xiao Hongshu ម្នាក់បាននិយាយថា “ខ្ញុំបានសន្សំលុយ ដើម្បីទិញផ្លែមង្ឃុត ២ទៅ ៣ផ្លែមកបរិភោគ ប៉ុន្តែខ្ញុំសូមប្រាប់អ្នករាល់គ្នាថា កុំឱ្យចាញ់បោកអ្នកលក់អី កុំ​ទិញ​វាអីមិនមានអ្វីឆ្ងាញ់ទេ”។ ខណៈពេលដែលអ្នកផ្សេងទៀតនិយាយថា៖ “ខ្ញុំពិតជាមិនយល់ទេថាហេតុអ្វីបានជាមនុស្សជាច្រើនចូលចិត្តមង្ឃុត វាជូរចត់ ជូរ និងថ្លៃទៀតផង”។ យ៉ាង​ណា​មិញ មាន​អ្នក​និយម​លេង​អ៉ីនធឺណិត​ព្យាយាម​បង្រៀន​ពួកគេ​ពី​វិធី​ញ៉ាំ​មង្ឃុត

    July 5, 2022
  • អន្តរជាតិ

    ក្រសួង​សុខាភិបាលថៃ​បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ឆ្លង​ជំងឺ COVID-19 ប្រចាំថ្ងៃ​ កំពុងមាន​កើន​ឡើង​ជា​ថ្មី​ទៀត។ លោក Chakrarat Pittayawinganon នាយកការិយាល័យរោគរាតត្បាតបាននិយាយថា ប្រទេសថៃអាចឃើញការឆ្លងប្រចាំថ្ងៃរបស់ចំនួន ៤,០០០ នាក់ ក្នុងមួយថ្ងៃ នៅខែកញ្ញា ជាពិសេសប្រសិនបើមនុស្សមិនពាក់ម៉ាស់នៅខាងក្រៅ។ លោក​បាន​បន្ថែម​ថា ប្រទេស​មួយ​ចំនួនបានកំណត់ការពាក់ម៉ាស់​ឡើង​វិញ​ បន្ទាប់​ពី​ប្រឈម​នឹង​រលក​នៃ​ការ​ឆ្លងថ្មីៗ។ លោកបាននិយាយថា ការកើនឡើងនៃការឆ្លងថ្មីៗ ភាគច្រើនត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញ ហើយចំនួនអ្នកឆ្លងជំងឺសួតក៏កំពុងកើនឡើងដូចគ្នា។ របាយការណ៍របស់រដ្ឋាភិបាលនៅថ្ងៃច័ន្ទនេះ បានបង្ហាញថា ប្រទេសថៃបានរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន ១,៩៩៥ នាក់ និង ៦៧៧ នាក់ បានឆ្លងមេរោគសួត៕

    July 4, 2022
  • អន្តរជាតិ

    ក្រុមជួយសង្គ្រោះនៅរដ្ឋ Manipur ភាគឦសាននៃប្រទេសឥណ្ឌា កំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន ២០នាក់ ខណៈមនុស្សជាង ៥០នាក់ បានបាត់បង់ជីវិតក្នុងការរអិលបាក់ដីដ៏ធំដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារការដ្ឋានសាងសង់ផ្លូវដែកមួយ កាលពីល្ងាចថ្ងៃពុធសប្ដាហ៍មុន។ ជនរងគ្រោះភាគច្រើនជាកម្មករ និងជាសមាជិកនៃកម្លាំងស្ម័គ្រចិត្តនៃកងទ័ពឥណ្ឌា។ ក្រុមមន្ត្រីបាននិយាយថា ភ្លៀងធ្លាក់ខ្លាំង និងការបាក់ដីថ្មីៗ បានរារាំងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ គួរឱ្យដឹងដែរថា ភ្លៀងមូសុងបានបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងរដ្ឋភាគឦសាននៃប្រទេសឥណ្ឌា ជាពិសេសនៅរដ្ឋ Assam, Manipur, Meghalaya និង Tripura ។ ផលប៉ះពាល់មានសភាពធ្ងន់ធ្ងរជាពិសេសនៅក្នុងរដ្ឋ Assam ដែលមនុស្សជាង ១៥០នាក់ បានស្លាប់ នៅក្នុងទឹកជំនន់ និងការរអិលបាក់ដី ខណៈមនុស្សរាប់លាននាក់ត្រូវបានផ្លាស់ទីលំនៅ។

    July 4, 2022