- autoadmin
- អន្តរជាតិ
សារព័ត៌មាន The World of Buzz បានរាយការណ៍ថា លោក Dato Sree Hamzah bin Sinudin រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសម៉ាឡេស៊ី បានថ្លែងអំពាវនាវដល់ពលរដ្ឋម៉ាឡេស៊ី ដែលធ្វើដំណើរទៅប្រទេសថៃអោយធ្វើការជៀសវាង អាហារ ឬភេសជ្ជៈ ដែលមានផ្ទុកសារធាតុកញ្ឆា បើទោះជាប្រទេសថៃបានដកកញ្ឆាចេញពីបញ្ជីគ្រឿងញៀនប្រភេទទី៥ កាលពីដើមខែមិថុនាក៏ដោយ ប៉ុន្តែកញ្ឆានៅតែត្រូវបានគេចាត់ទុកថាជាថ្នាំខុសច្បាប់នៅប្រទេសម៉ាឡេស៊ីនៅឡើយទេ។ អ្នកយកព័ត៌មានពី Kuang Wah បានសួរថា តើមានអ្វីកើតឡើងចំពោះអ្នកដែលទទួលទានអាហារដែលផ្សំពីកញ្ឆាដោយចៃដន្យ ពេលកំពុងវិស្សមកាលនៅប្រទេសថៃ? លោក Dato Sree Hamzah បាននិយាយថា នឹងមិនមានការធ្វើតេស្តគ្រឿងញៀនលើជនស៊ីវិលម៉ាឡេស៊ីទាំងអស់ដែលត្រឡប់មកពីប្រទេសថៃទេ ទោះយ៉ាងណាក៏ដោយ
July 1, 2022 - អន្តរជាតិ
ប្រទេសកូរ៉េខាងជើងបាននិយាយថា ការផ្ទុះឡើងនៃជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួន គឺបានចាប់ផ្តើមឡើង បន្ទាប់ពីពលរដ្ឋរបស់ខ្លួន បានប៉ះពាល់បាឡុងដែលហោះចេញពីកូរ៉េខាងត្បូង។ ទូរទស្សន៍រដ្ឋកណ្តាលកូរ៉េ បានរាយការណ៍នៅថ្ងៃសុក្រនេះថា អាជ្ញាធរសុខាភិបាលបានចេញផ្សាយលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួន អំពីរបៀបដែលជំងឺ COVID-19 អាចចូលក្នុងប្រទេសនេះបាន ដោយបញ្ជាក់ថា មានទាហានវ័យ ១៨ ឆ្នាំម្នាក់ បានប៉ះពាល់អ្វីដែលខ្លួនហៅថា «វត្ថុចម្លែក» នៅមូលដ្ឋានយោធាក្នុងខេត្ត Gangwon ជិតព្រំដែនជាមួយកូរ៉េខាងត្បូង។ បន្ថែមពីនោះ ក៏មានសិស្សសាលាមត្តេយ្យអាយុ ៥ ឆ្នាំម្នាក់ បានប៉ះរបស់ស្រដៀងគ្នា នៅលើភ្នំមួយក្នុងខេត្តដដែលនោះ។ ឧប្បត្តិហេតុទាំង ២ ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅដើមខែមេសា ហើយអ្នកទាំង ២
July 1, 2022 - សង្គម
ថៃ៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរប្រទេសថៃបានចុះត្រួតពិនិត្យតាមតំបន់ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ក្នុងការរៀបចំតូបលក់ដូរ ក៏ដូចជាសម្រួលដល់ភ្ញៀវទេសចរណ៍។ ខណៈពេលចុះពិនិត្យ បានរកឃើញឈ្មោះ Dave អាយុ ៣៦ឆ្នាំ ជាអ្នកលក់ក-ញ្ឆា កំពុងតែរៀបចំតុមួយមកតាំងលក់ ទើបសុំមើលអាជ្ញាប័ណ្ណលក់បែរជាមិនមានទៅវិញ មន្រ្តីនគរបាលក៏បានសុំការសហការដោយប្រមូលយកសម្ភារៈ ក៏ដូចជាណែនាំអោយពួកគេធ្វើលិខិតស្នើរសុំការអនុញ្ញាតិ បង្កើតហាងនៅតាមបណ្តោយផ្លូវ Khao San ជាមុនសិន។ លោក Dave បាននិយាយថា គាត់បានចាប់ផ្តើមលក់ក-ញ្ឆាសរីរាង្គតាំងពីថ្ងៃដំបូងដែលវាត្រូវបានប្រកាសអោយលក់ដោយស្របច្បាប់ ដោយគាត់បានទៅលក់នៅប៉ាតាយ៉ាបានមួយថ្ងៃ បន្ទាប់មកគាត់បានលក់វានៅផ្លូវ Khao San ហើយបន្ទាប់មកក៏ចាប់ផ្តើមលក់នៅកាច់ជ្រុងឃ្វាលគោ និងបន្តផ្លាស់ទីរហូតដល់ក្បាលថ្នល់នៅ Rocco Bar។ ដោយសារតែមានឈ្មួញផ្សេងទៀត មករៀបចំតុលក់កញ្ឆាដូចគ្នា រហូតលោកត្រូវរើចេញទៅលក់អោយឆ្ងាយ
July 1, 2022 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា បានអនុញ្ញាតការព្យាបាលដោយប្រើប្រាស់ថ្នាំអង់ទីគ័ររបស់ក្រុមហ៊ុន AstraZeneca PLC សម្រាប់ទប់ស្កាត់ជំងឺ COVID-19 ចំពោះមនុស្សដែលមានការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំខ្សោយ និងជាការបន្ថែមជម្រើសថ្មីមួយទៀត ដើម្បីសម្រាលបន្ទុកដល់ប្រព័ន្ធសុខាភិបាល។ ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់ថ្នាំ Evushel ចំនួន ២០,០០០ ដូស សម្រាប់បុគ្គលដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ដែលមិនទាន់បានធ្លាប់បានឆ្លងជំងឺនេះ។ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ជិត ៨៧% នៃប្រជាជនកូរ៉េខាងត្បូងចំនួន ៥២ លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានពេញលេញ ខណៈដែល ៦៥% បានចាក់ដូសជំរុញផងដែរ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ
July 1, 2022 - អន្តរជាតិ
យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា សភាអ៉ីស្រាអែលបានរំលាយសភាមុនពេលការបោះឆ្នោតថ្មីលើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ខណៈលោក Yair Lapid ដែលជាមេដឹកនាំគណបក្សកណ្តាល នឹងក្លាយជានាយករដ្ឋមន្ត្រីស្តីទីជំនួសលោក Naftali Bennett នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន នៅថ្ងៃសុក្រទី០១ ខែកក្កដានេះ រហូតទាល់តែរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ ការរំលាយនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបច្ចុប្បន្ន ដែលបង្កើតឡើងដោយសម្ព័ន្ធភាពនយោបាយរបស់លោក Lapid និង Bennett បានបែកបាក់គ្នានៅក្នុងប្រវត្តិសាស្ត្រនយោបាយរបស់អ៉ីស្រាអែល។ សម្ព័ន្ធភាពនយោបាយរបស់លោក Lapid និង Bennett ត្រូវបានបង្កើតឡើងដោយគណបក្សនយោបាយចំនួនប្រាំបីមកពីគ្រប់ភាគី រួមទាំងភាគីដែលមានទស្សនៈផ្ទុយគ្នាខាងមនោគមវិជ្ជា ហើយក៏មានគណបក្សអារ៉ាប់ឯករាជ្យជាលើកដំបូងចាប់តាំងពីការបង្កើតរបស់អ៉ីស្រាអែលក្នុងឆ្នាំ១៩៤៨ ផងដែរ។ លោក Lapid
July 1, 2022 - អន្តរជាតិ
មេដឹកនាំនៃប្រទេសជាសមាជិករបស់អង្គការណាតូបានប្រកាសថា ប្រទេសរុស្ស៊ីគឺជា «ការគំរាមកំហែងដោយផ្ទាល់ និងសំខាន់បំផុត» ចំពោះសន្តិសុខរបស់ពួកគេ។ ពួកគេនិយាយថា ការលុកលុយទៅលើអ៊ុយក្រែនបានបង្ហាញថា ទីក្រុងមូស្គូកំពុងព្យាយាមបង្កើតឥទ្ធិពលតាមរយៈ «ការបង្ខិតបង្ខំ បង្ហិនបង្ហោច ការឈ្លានពាន និងរឹបអូសយក»។ ជម្រាបដែរថា មេដឹកនាំសមាជិកណាតូបានបញ្ចប់កិច្ចពិភាក្សារយៈពេល ២ថ្ងៃ នៅថ្ងៃព្រហស្បតិ៍ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ជាមួយនឹងទិសដៅយុទ្ធសាស្ត្រថ្មី និងការពង្រឹងទំនាក់ទំនងរបស់ពួកគេ។ នៅក្នុងកិច្ចប្រជុំនោះ ក៏ជាពេលដែលហ្វាំងឡង់ និងស៊ុយអែត ត្រូវបានអង្គការណាតូអញ្ជើញឱ្យធ្វើជាសម្ព័ន្ធមិត្ត ដើម្បីឈ្ពោះទៅកាន់ភាពជាសមាជិកជាផ្លូវការ។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ការសម្រេចចិត្តដែលមេដឹកនាំទាំងអស់បានធ្វើនៅទីក្រុងម៉ាឌ្រីដ នឹងធានាថា សម្ព័ន្ធភាពទាំងអស់នឹងបន្តរក្សាសន្តិភាព ទប់ស្កាត់ជម្លោះ និងការពារប្រជាជន
July 1, 2022 - អន្តរជាតិ
រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានស្នើឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 នានា ធ្វើបច្ចុប្បន្នភាពលើដូសជំរុញរបស់ពួកគេ ដើម្បីដោះស្រាយវ៉ារ្យ៉ង់អូមីក្រុងទម្រង់ថ្មីៗដែលកំពុងកើនឡើង។ ខ្លួនបាននិយាយថា អ្នកផលិតគួរតែបន្ថែមសមាសធាតុ spike protein ដល់ដូសជំរុញ ដើម្បីកំណត់គោលដៅលើវ៉ារ្យ៉ង់អូមីក្រុងអនុទម្រង់ BA.4 និង BA.5។ គណៈកម្មាធិការប្រឹក្សារបស់ FDA បានបោះឆ្នោតនៅសប្តាហ៍នេះ ហើយក៏ទទួលបានសំឡេងយ៉ាងច្រើនផងដែរ ក្នុងការយល់ស្របឱ្យមានការធ្វើបច្ចុប្បន្នភាពសម្រាប់ដូសជំរុញ ដោយសង្ឃឹមថា នឹងចាប់ផ្តើមប្រើឧបករណ៍ជំរុញដែលបានកែប្រែទាំងនោះនៅក្នុងរដូវស្លឹកឈើជ្រុះ។ ការណែនាំគឺសម្រាប់តែដូសជំរុញប៉ុណ្ណោះ និងមិនអាចជាវ៉ាក់សាំងបឋមនោះទេ។ អ្នកផលិតវ៉ាក់សាំងច្រើនតែដោះស្រាយបញ្ហាជារួម ជាក់ស្ដែងក្រុមហ៊ុន Pfizer និង Moderna បានបង្កើតកំណែវ៉ាក់សាំងរបស់ពួកគេ ដែលកំណត់គោលដៅលើ BA.1
July 1, 2022 - អន្តរជាតិ
មន្ត្រីក្នុងតំបន់នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២ បានរាយការណ៍ថា មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារទៅលើអគារផ្ទះល្វែងច្រើនជាន់មួយ នៅក្នុងកំពង់ផែសមុទ្រខ្មៅ Odesa របស់ប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ ១០នាក់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ លោក Serhiy Bratchuk អ្នកនាំពាក្យរបស់រដ្ឋបាលតំបន់ Odesa បាននិយាយនៅលើ Telegram របស់គាត់ថា៖«ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារលើអគារផ្ទះល្វែង ឥឡូវនេះបានកើនឡើងដល់ ១០នាក់»។ សេចក្តីរាយការណ៍មុននេះ បាននិយាយថា មនុស្ស ៦នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុដែលបានកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍ ក្នុងនោះមានកុមារ ៣នាក់ ផងដែរ។ យ៉ាងណាក៏ដោយ រ៉យទ័រមិនអាចបញ្ជាក់ពីព័ត៌មានលម្អិតនៃឧប្បត្តិហេតុនេះដោយឯករាជ្យបានទេ៕ អត្ថបទ៖ លីដា
July 1, 2022 - អន្តរជាតិ
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបង្ហាញទំនុកចិត្តលើការពារការរីករាលដាលនៃជំងឺ COVID-19 និងបន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់លោក ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងវូហានភាគកណ្តាលរបស់ប្រទេសចិន ដើម្បីត្រួតពិនិត្យអាជីវកម្ម និងតំបន់លំនៅដ្ឋានរបស់ពលរដ្ឋនៅទីនោះ។ លោកមានជំហរលើគោលនយោបាយ zero-COVID របស់រដ្ឋាភិបាលរបស់លោក ហើយបានសង្កត់ធ្ងន់ថា វានឹងនៅបន្ដអនុវត្តដដែល។ លោកបានមានប្រសាសន៍ថា បើគិតពីចំនួនប្រជាជនដ៏ច្រើនរបស់ប្រទេសចិន ហើយបើមិនអើពើវិធាននឹងការគ្រប់គ្រងការឆ្លងមេរោគ នោះផលវិបាកនឹងមិនអាចនឹកស្មានដល់។ លោកបានបន្ថែមថា ផលប៉ះពាល់បណ្តោះអាសន្នលើការអភិវឌ្ឍន៍សេដ្ឋកិច្ចនឹងអាចទទួលយកបាន ជាជាងការប៉ះពាល់ដល់អាយុជីវិត និងសុខភាពរបស់ប្រជាជនចិន។ លោក ស៊ី បានពណ៌នាអំពីគោលនយោបាយ zero-COVID ថាជាជម្រើសសន្សំសំចៃ និងមានប្រសិទ្ធភាពបំផុតសម្រាប់ប្រទេសជាតិ។ លោកក៏បានសន្យាថា នឹងនាំឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ ក្នុងកម្រិតល្អគួរឱ្យកត់សម្គាល់។ យ៉ាងណា អ្នកឃ្លាំមើលប្រទេសចិនមួយចំនួននិយាយថា វានឹងពិបាកសម្រាប់ប្រទេសនេះក្នុងការសម្រេចបាននូវអត្រាកំណើនគោលដៅ ៥.៥% របស់រដ្ឋាភិបាលនៅឆ្នាំនេះ៕
June 30, 2022 - អន្តរជាតិ
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 ថ្មីៗនេះ បានប្រកាសថា ខ្លួននឹងលុបចោលប្រព័ន្ធច្រកចេញចូលប្រទេសថៃ (Thailand Pass) សម្រាប់ភ្ញៀវទេសចរបរទេសចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ ទន្ទឹមនឹងនោះ ច្បាប់ពាក់ម៉ាស់ក៏ត្រូវបានដកចេញរួចហើយ ប៉ុន្តែអ្នកដំណើរនៅតំបន់មានមនុស្សកកកុញ រួមទាំងអ្នកដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ត្រូវបានជំរុញឱ្យបន្តពាក់មុខជាចាំបាច់។ រូបភាពខាងក្រោមនេះ គឺជាសេចក្ដីសង្ខេបនៃវិធានការថ្មី ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែកក្កដា៖ អត្ថបទ៖ លីដា ប្រភព៖ The Nation Thailand
June 30, 2022












