- autoadmin
- អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio នឹងក្លាយជាមេដឹកនាំជប៉ុនដំបូងគេ ដែលនឹងចូលរួមកិច្ចប្រជុំកំពូលណាតូ (The North Atlantic Treaty Organization)។ លោក Kishida បានមកដល់ប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅប្រទេសអាល្លឺម៉ង់។ គាត់ស្ថិតក្នុងចំណោមមេដឹកនាំនៃប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ៤ ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលនឹងចាប់ផ្តើមនៅថ្ងៃពុធនៅទីក្រុងម៉ាឌ្រីត។ ពួកគេនឹងចូលរួមជាមួយសមភាគីរបស់ពួកគេ ពីរដ្ឋសមាជិកចំនួន ៣០ របស់សម្ព័ន្ធភាពណាតូ ក៏ដូចជាប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលបានដាក់ពាក្យចូលជាសមាជិកអង្គការមួយនេះ។ លោក Kishida សង្ឃឹមថា នឹងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយណាតូ ដោយចែករំលែកទស្សនៈថា ការប៉ុនប៉ងឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពដោយកម្លាំង
June 29, 2022 - អន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងបើកសម័យប្រជុំពិសេសមួយនៅថ្ងៃអង្គារនេះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើផ្សារទំនើបមួយនៅកណ្តាលប្រទេសអ៊ុយក្រែន នេះបើតាមរដ្ឋមន្ត្រីការបរទេសអាល់បានីលោកស្រី Olta Xhacka បានសរសេរនៅលើ Twitter កាលពីថ្ងៃច័ន្ទ ស្របពេលដែលអាល់បានីកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែមិថុនា។ លោកស្រី Xhacka បានសរសេរថា ការវាយប្រហារនៅផ្សារទំនើបមួយនោះ គឺជា «ឧក្រិដ្ឋកម្មសង្គ្រាមមួយផ្សេងទៀត នៅក្នុងបញ្ជីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី ប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់»។ បេសកជនរបស់អង្គការសហប្រជាជាតិរបស់ប្រទេសអាល់បានីរូបនេះ បាននិយាយថា អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ នឹងធ្វើការសង្ខេបទៅក្រុមប្រឹក្សាសន្តិសុខជាបឋមអំពីស្ថានភាពនៅអ៊ុយក្រែន បន្ទាប់មករដ្ឋជាសមាជិកនឹងធ្វើការជជែកពីបញ្ហានេះ៕ អត្ថបទ៖ លីដា ប្រភព៖ NHK
June 28, 2022 - អន្តរជាតិ
ថៃ៖ ដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩ ទើបធ្វើឱ្យបុគ្គលិកធនាគារផ្នែកទីផ្សារ ដែលមានបទពិសោធន៍មើលការខុសត្រូវចំពោះអតិថិជនជាង ៦ឆ្នាំ គឺ អ្នកនាង Mae Siraya Thanatthanyakul ត្រូវបានផ្លាស់មកធ្វើការនៅផ្ទះ (Work from home)។ ការធ្វើការពីផ្ទះ នាំអោយមានពេលទំនេរពីការងារច្រើនឡើង ធ្វើឱ្យអ្នកនាង Mae ដែលមានវ័យ ៣៤ឆ្នាំរូបនេះ ងាកមករកចំណូលបន្ថែមគឺ «ការលក់នំបញ្ចុកសម្លក្តាម»។ អ្នកនាង Mae បានរៀបរាប់ថា នាងពិតជាមិនចង់ធ្វើជាបុគ្គលិកគេពេញមួយជីវិតទេ បើនិយាយពីប្រាក់ខែដែលទទួលបានសមរម្យដែរ គឺជាង ២ពាន់ដុល្លារ ប៉ុន្តែបើចេញរកសុីជាម្ចាស់ការលើខ្លួនឯង នាងមានសេចក្តីសុខជាង គឺបានធ្វើអ្វីដែលនាងចង់ធ្វើ។ ដូច្នេះហើយ ទើបនាងសម្លឹងមើលឃើញថា ទីផ្សារនំបញ្ចុកសម្លក្តាម
June 28, 2022 - កូវីដ-១៩រដ្ឋមន្ដ្រីសុខាភិបាលថៃ បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩ ខណៈទើបតែចាក់វ៉ាក់សាំងដូសទី៦ បានជិតពីរសប្ដាហ៍
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីសុខាភិបាលថៃ គឺលោក Anutin Charnvirakul បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 បន្ទាប់ពីគាត់ត្រឡប់មកពីកិច្ចប្រជុំ UNAIDS នៅទីក្រុងហ្សឺណែវ របស់ប្រទេសស្វីស។ លោករដ្ឋមន្ត្រីត្រូវបានគេរាយការណ៍ថា មានរោគសញ្ញាស្រាលៗប៉ុណ្ណោះ ខណៈលោកទើបតែចាក់វ៉ាក់សាំងបង្ការដូសទី៦ កាលពីពាក់កណ្ដាលខែនេះ។ មុននេះលោក Autin និងអាជ្ញាធរផ្សេងទៀត ដែលមកពីក្រសួងសុខាភិបាលសាធារណ, ក្រសួងកិច្ចការបរទេ, ការិយាល័យសន្និបាត និងពិព័រណ៍ថៃ និងអភិបាលខេត្តភូកេត ក៏ទើបតែចូលរួមមហាសន្និបាត BIE 170 នៅទីក្រុងប៉ារីស ចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា។ ក្រុមដដែលនេះ បានធ្វើដំណើរទៅទីក្រុងហ្សឺណែវ ដើម្បីចូលរួមកិច្ចប្រជុំជាមួយរបស់អង្គការសហប្រជាជាតិ (UN)
June 28, 2022 - អន្តរជាតិ
យោងតាមសាស្ត្រាចារ្យវេជ្ជបណ្ឌិតលោក Phan Trong Lan ប្រធាននាយកដ្ឋាននៃក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា ជំងឺ COVID-19 អនុទម្រង់ BA.5 របស់វ៉ារ្យ៉ង់អូមីក្រុង ពេលនេះបានមកដល់ប្រទេសវៀតណាមហើយ ខណៈវាអាចនឹងនាំមុខប្រភេទ BA.2 ដែលកំពុងលេចធ្លោនៅក្នុងប្រទេសនេះស្រាប់។ លោកបាននិយាយថា ការឆ្លងនេះគឺជៀសមិនរួចឡើយ ពីព្រោះអនុទម្រង់នេះត្រូវបានគេឃើញនៅក្នុងប្រទេសនានាក្នុងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក ខណៈសកម្មភាពធ្វើដំណើរក្នុងចំនោមប្រទេសទាំងនោះ ត្រូវបានគេអនុញ្ញាតឡើងវិញ។ លោកបន្ថែមថា ក្រសួងសុខាភិបាលនឹងបន្តតាមដានការវិវត្តនៃជំងឺនេះ។ ជម្រាបផងដែរថា ចំនួនករណីជំងឺ COVID-19 នៅប្រទេសវៀតណាមបាននិងកំពុងធ្លាក់ចុះ ជាមួយនឹងសមាមាត្រនៃការឆ្លង និងការស្លាប់ទាបបំផុត។ អ្នកជំងឺភាគច្រើនបានឆ្លងជំងឺ COVID-19 អនុទម្រង់ BA.2 របស់វ៉ារ្យ៉ង់អូមីក្រុង ជាមួយនឹងរោគសញ្ញាស្រាលៗប៉ុណ្ណោះ។
June 28, 2022 - អន្តរជាតិ
អាជ្ញាធរនៃប្រទេសហ៊្សកដានី (Jordan) បាននិយាយថា ការលេចធ្លាយឧស្ម័នក្លរីនដ៏ច្រើនសន្ធឹកសន្ធាប់មួយ នៅកំពង់ផែភាគខាងត្បូង បានបណ្តាលឱ្យមនុស្សយ៉ាងតិច ១២ នាក់ស្លាប់ ខណៈជាង ១២០ នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ហ៊្សកដានី បាននិយាយថា ធុងផ្ទុកឧស្ម័នក្លរីនរាវមួយ មានទម្ងន់ ២៥តោន បានធ្លាក់ចុះមកក្រោម នៅពេលកំពុងត្រូវបានគេស្ទូចដាក់កប៉ាល់បម្រុងនាំទៅប្រទេសជីប៊ូទី នៅឯកំពង់ផែ Aqaba កាលពីថ្ងៃចន្ទ។ នាយករដ្ឋមន្ត្រីលោក Bisher al-Khasawneh បាននិយាយថា លោកនឹងប្រមូលផ្តុំក្រុមពិសេសមួយ ដែលនឹងត្រូវទទួលភារកិច្ចស៊ើបអង្កេតលើសោកនាដកម្មនេះ ខណៈកប៉ាល់ត្រូវបានបញ្ជាឱ្យចតនៅឆ្ងាយពីកំពង់ផែ Aqaba ។ ជម្រាបដែរថា កំពង់ផែនៅលើសមុទ្រក្រហមមួយនេះ
June 28, 2022 - អន្តរជាតិ
លោកស្រី Traisuli Traisoranakul អ្នកនាំពាក្យរងនៃទីស្តីការនាយករដ្ឋមន្រ្តី ប្រកាសឱ្យប្រជាជនថៃ ក៏ដូចជាអ្នកដែលប្រើផលិតផល ឬថ្នាំដែលមានផ្ទុកកញ្ឆា និងអ្នកកាន់កាប់ក.ញ្ឆា មុននឹងធ្វើដំណើរចេញទៅក្រៅប្រទេស គួរតែត្រួតពិនិត្យច្បាប់នាំចូលក.ញ្ឆានៃប្រទេសគោលដៅដែលខ្លួនចង់ទៅជាមុនសិន។ ការដាស់តឿននេះ គឺក្នុងគោលបំណង ជៀសវាងខុសច្បាប់ប្រទេសទាំងនោះ ហើយក្នុងករណីត្រួត ពិនិត្យមិនច្បាស់ គឺមិនគួរដាក់ផលិតផលដែលមានក.ញ្ឆាជាគ្រឿងផ្សំផ្សេងៗជាប់ខ្លួន រឺយកតាមខ្លួននៅពេលដែលធ្វើដំណើរនោះទេ ព្រោះសម្រាប់ប្រទេសមួយចំនួនកញ្ឆានៅតែជាគ្រឿងញៀន និងមានទោសធ្ងន់តាមច្បាប់នៅឡើយ។ អ្នកស្រី Traisuli បានលើកឡើងថា ថ្មីៗនេះ ស្ថានទូតថៃប្រចាំទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី និងស្ថានទូតថៃប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានចេញសេចក្តីប្រកាសតាមរយៈទំព័រ Facebook របស់ស្ថានទូតទាំងពីរ ព្រមានឱ្យប្រជាជនថៃដឹងថា កុំឲ្យនាំយកក.ញ្ឆា ឬផលិតផលដែលមានផ្ទុកសារធាតុរុក្ខជាតិនោះ ចូលមកក្នុងប្រទេសទាំងពីរ
June 28, 2022 - អន្តរជាតិ
ប្រធានសេវាសង្គ្រោះបន្ទាន់អ៊ុយក្រែនបាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា ការវាយប្រហារដោយមីស៊ីលរបស់រុស្សី ទៅលើផ្សារមមាញឹកមួយ នៅកណ្តាលទីក្រុង Kremenchuk របស់ប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់ ដែលកំពុងបង្កឱ្យមានការខឹងសម្បារជាអន្តរជាតិចំពោះទង្វើនេះ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងការបង្ហោះលើ Telegram ថា៖«ការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃនេះ លើមជ្ឈមណ្ឌលផ្សារទំនើបនៅ Kremenchuk គឺជាអំពើភេរវកម្មដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្រ្តអឺរ៉ុប»។ ប្រធានសេវាសង្គ្រោះបន្ទាន់លោក Sergiy Kruk បាននិយាយថា ភារកិច្ចចម្បងពេលនេះគឺការងារជួយសង្គ្រោះ ការដកយកចេញនូវកំទេចកំទី និងការពន្លត់អគ្គិភ័យ។ លោក Kruk បាននិយាយថា៖«គិតត្រឹមពេលនេះ យើងដឹងថាមានពលរដ្ឋស្លាប់ចំនួន ១៦នាក់ និងរបួស ៥៩នាក់ ដោយក្នុងនោះមាន
June 28, 2022 - អន្តរជាតិ
ករណីជំងឺគ្រុនផ្តាសាយកំពុងកើនឡើងនៅក្នុងប្រទេសអូស្ត្រាលី ខណៈដែលរដូវរងាកំពុងឈានចូលមកដល់នៅក្នុងប្រទេសអឌ្ឍគោលខាងត្បូងមួយនេះ។ មន្ត្រីសុខាភិបាលបាននិយាយថា ករណីជំងឺគ្រុនផ្តាសាយច្រើនជាង ១៤៧,០០០ ករណី ត្រូវបានរាយការណ៍នៅក្នុងឆ្នាំនេះ គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ជាមួយនឹងការស្លាប់ចំនួន ៥៤ ករណី។ ពួកគេក៏និយាយផងដែរថា ចាប់តាំងពីខែមេសា នៅពេលដែលចំនួននៃការឆ្លងចាប់ផ្តើមកើនឡើង មនុស្សប្រហែល ១,០០០ នាក់ មានរោគសញ្ញាធ្ងន់ធ្ងរ ហើយត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈ ៦០ នាក់ ក្នុងចំណោមពួកគេ ឬ ៦% ត្រូវបានបញ្ជូនចូលបន្ទប់ ICU ។ អាជ្ញាធរបានបន្ថែមដែរថា មានតែករណីចំនួន ៣៥០ ប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍នៅឆ្នាំមុន
June 27, 2022 - អន្តរជាតិ
រដ្ឋាភិបាលរបស់ប្រទេសជប៉ុន នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ បានជំរុញឱ្យប្រជាជននៅទីក្រុងតូក្យូ និងតំបន់ជុំវិញ គួរកាត់បន្ថយការប្រើប្រាស់អគ្គិសនីរបស់ពួកគេ ខណៈបានព្រមានថា ការផ្គត់ផ្គង់នឹងមានភាពតានតឹង នៅពេលដែលប្រទេសនេះត្រូវប្រឈមនឹងរលកកម្ដៅ ហើយវាអាចនឹងធ្វើឱ្យមានការដាច់ភ្លើងជាញឹកញាប់។ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម រំពឹងថា តម្រូវការថាមពលនឹងកាន់តែកើនឡើង នៅរសៀលនេះ ដូច្នេះពលរដ្ឋគួរតែបិទភ្លើងដែលមិនចាំបាច់ ប៉ុន្តែពួកគេអាចប្រើម៉ាស៊ីនត្រជាក់ជាធម្មតា ដើម្បីជៀសវាងការឡើងកម្ដៅខ្លាំងពេក។ កាលពីចុងសប្តាហ៍ សីតុណ្ហភាពនៅកណ្តាលទីក្រុងតូក្យូបានកើនឡើងលើសពី ៣៥ អង្សាសេ ខណៈទីក្រុង Isesaki ភាគពាយ័ព្យនៃរាជធានីតូក្យូ មានកសីតុណ្ហភាពកំណត់ត្រា ៤០.២ អង្សាសេ។ ជម្រាបដែរថា ខែមិថុនា គឺជាការចាប់ផ្តើមនៃរដូវក្តៅនៅជប៉ុន
June 27, 2022












