- autoadmin
- អន្តរជាតិ
ប៉ូលិសបាននិយាយថា មនុស្សចំនួន ២នាក់ បានស្លាប់ និង ១៤នាក់ បានរងរបួស នៅថ្ងៃសៅរ៍នេះ នៅក្នុងការបាញ់ប្រហារនៅក្លឹបរាត្រី និងនៅដងផ្លូវក្បែរនោះក្នុងរដ្ឋធានី Oslo ប្រទេសន័រវេស។ ប៉ូលិសបានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យម្នាក់ដែលគេជឿថា ជាជនដៃដល់តែមួយគត់ត្រូវបានចាប់ខ្លួន។ កន្លែងកើតហេតុគឺលាតសន្ធឹងពី London Pub តាមរយៈក្លឹបជិតខាង ហើយបន្តទៅផ្លូវក្បែរនោះ ខណៈជនសង្ស័យត្រូវបានចាប់ខ្លួនប៉ុន្មាននាទីបន្ទាប់ពីការបាញ់ប្រហារបានចាប់ផ្តើម។ ជម្រាបដែរថា London Pub គឺជាបារ និងក្លឹបរាត្រីដ៏ពេញនិយមសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា នៅកណ្តាលទីក្រុង Oslo ។ គេមិនទាន់ដឹងច្បាស់ថា អ្វីជាមូលហេតុនៃការវាយប្រហារនោះទេ ខណៈដែលទីក្រុង Oslo គ្រោងនឹងរៀបចំក្បួនដង្ហែ
June 25, 2022 - អន្តរជាតិ
Alika Schmidt កីឡាកររត់ប្រណាំងវ័យក្មេងជនជាតិអាល្លឺម៉ង់ ធ្លាប់ត្រូវបានគេហទំព័រ bustedcoverage.com ចាត់ទុកថា ជាអត្តពលិកដែលស្អាតនិងសិចស៊ីបំផុតក្នុងលោកជាមួយនឹងកម្ពស់រូបរាងមុខមាត់ដែលមើលទៅមិនចាញ់តារាម៉ូដែលអាជីពប៉ុន្មានទេ។ Elika Schmidt ជាកីឡាការិនីជម្រើសជាតិអាល្លឺម៉ង់មួយរូប ដែលកន្លងមកនាងធ្លាប់ឈ្នះមេដាយប្រាក់លើវិញ្ញាសារត់ប្រណាំង 4x400m ផ្នែកនារីក្នុងព្រឹត្តិការណ៍កីឡាអត្តពលកម្មជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០១៧ រហូតដល់នាងមានឱកាសជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិទៅប្រកួតទាំងទ្វីបអឺរ៉ុប និងអូឡាំពិកចុងក្រោយបង្អស់។ ជាមួយគ្នានេះ នាងក៏បានថតស្ប៉ត ថតម៉ូដ និងថតឈុតហែលទឹក ជាច្រើនសន្លឹកផងដែរ ហើយវាគឺជាការថតរូបសម្រាប់ការបង្ហាញរូបរាងកាយដែលធ្វើឱ្យ Elika Schmidt ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ រហូតដល់ត្រូវបានគេហៅថា “អត្តពលិកស្រីសិចស៊ីបំផុតក្នុងពិភពលោក” និងជាមធ្យោបាយសម្រាប់នាងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សង្គមផ្សេងៗ រហូតធ្វើអោយ Playboy ដែលជាទស្សនាវដ្តីសិចស៊ីដ៏ល្បីល្បាញលើពិភពលោក ព្យាយាមទាក់ទងនាង ជាមួយការចំណាយគ្មានដែនកំណត់ដើម្បីចែចង់ទៅកាន់ Elika Schmidt ឱ្យចូលរួមធ្វើការជាមួយ ប៉ុន្តែនាងបានទទូចយ៉ាងម៉ឺងម៉ាត់ ព្រមទាំងច្រានចោលរាល់លើក។
June 24, 2022 - ព័ត៌មានជាតិ
ហេតុការណ៍ដ៏គួរអោយរន្ធត់មួយបានកើតឡើងនៅក្នុងការប្រកួត FINA World Aquatics Championships 2022 នៅទីក្រុង Budapest នៃប្រទេសហុងគ្រី កាលពីថ្ងៃទី ២២ មិថុនា ដោយកីឡាការីនី Anita Alvarez ដែល ជាអ្នករាំក្រោមទឹកជម្រើសជាតិសហរដ្ឋអាមេរិក បានសន្លប់បាត់ស្មារតីភ្លាមៗ ក្នុងអំឡុងពេលប្រកួតប្រជែង បណ្តាលអោយលិចចូលទៅបាតអាង។ ទោះជាយ៉ាងនេះក្ដី ជាសំណាងល្អគ្រូបង្វឹកគឺលោក Andrea Fuentes បានលោតចូលទៅជួយកូនក្រុមភ្លាមៗ បន្ទាប់មកក៏មានក្រុមសង្គ្រោះបន្ទាន់នៅក្នុងកម្មវិធីប្រកួតនេះចូលទៅជួយស្រង់យកកីឡាការីនីមកសង្គ្រោះបឋមបានសម្រេច។ បើតាមរបាយការណ៍បញ្ជាក់តថា នារីវ័យ ២៥ ឆ្នាំរូបនេះនៅតែសន្លប់ ខណៈនាងត្រូវបានគេយកទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃអាងហែលទឹក ដោយក្នុងអំឡុងពេលនៃការជួយសង្គ្រោះនេះផងដែរបានទទួលសម្លេងទះដៃអបអរ និងលើកទឹកចិត្តពីសំណាកទស្សនិកជន ចំណែកក្រុមគ្រួសារ និងមិត្តភក្តិរបស់កីឡាករជម្រើសជាតិសហរដ្ឋអាមេរិកក៏ភ្ញាក់ផ្អើលជាមួយហេតុការណ៍ខាងលើនេះផងដែរ។ ចំណែកក្រុមរាំនៅក្រោមទឹករបស់សហរដ្ឋអាមេរិក
June 24, 2022 - អន្តរជាតិ
នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe បានសារភាពចំពោះសមាជិកសភាថា សេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងប្រឈមនឹងវិបត្តិបាន «ដួលរលំហើយ» បន្ទាប់ពីការខ្វះខាតស្បៀងអាហារ ថាមពល និងអគ្គិសនីជាច្រើនខែក្នុងប្រទេស ដែលជាការពង្រឹងវិបត្តិនៃប្រទេសស្រីលង្កា ខណៈរដ្ឋាភិបាលកំពុងព្យាយាមស្វែងរកប្រភពកម្ចីបរទេសដើម្បីផ្គត់ផ្គង់ប្រទេស។ ការចេញមកទទួលយកស្ថានការណ៍ក្នុងប្រទេសរបស់នាយករដ្ឋមន្ត្រី ស្រីលង្កាលើកនេះ មិនមានការបញ្ជាក់ដល់ការរីកចម្រើនថ្មី ដែលត្រូវបានធ្វើឡើងនោះទេ ប៉ុន្តែមានគោលបំណងដើម្បីបញ្ជាក់ថា អ្នកនយោបាយបក្សប្រឆាំង អោយឃើញថា គាត់ទទួលបន្ទុកកិច្ចការដ៏លំបាកមួយដែលមិនអាចដោះស្រាយក្នុងពេលឆាប់ៗបាន ព្រោះសេដ្ឋកិច្ចប្រទេសនេះ ពោរពេញដោយបំណុល បាត់បង់ចំណូលទេសចរណ៍ និងផលប៉ះពាល់ផ្សេងទៀត ពីការរាតត្បាតនៃជំងឺកូវីដ-១៩ រួមទាំងតម្លៃទំនិញខ្ពស់។ នាយករដ្ឋមន្ត្រី Wickremesinghe បាននិយាយថា ស្រីលង្កាមិនអាចទិញថាមពលដើម្បីនាំចូលបានទេ ស្របពេលដែលក្រុមហ៊ុនថាមពលរបស់រដ្ឋាភិបាលគឺ Ceylon Petroleum Corporation មានបំណុល $700 លានដុល្លារ ដូច្នេះគ្មានប្រទេស
June 24, 2022 - អន្តរជាតិ
យន្តហោះដឹកជញ្ជូនរបស់យោធារុស្ស៊ីមួយគ្រឿង បានធ្លាក់នៅទីក្រុង Ryazan (រីហ្សាញ់) ភាគអាគ្នេយ៍នៃរដ្ឋធានីមូស្គូ នៅថ្ងៃសុក្រនេះផ្ទាល់ ដោយបានសម្លាប់មនុស្សចំនួន ៤នាក់ និង ៥នាក់ ផ្សេងទៀតត្រូវរងរបួស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា យន្តហោះត្រូវបង្ខំចិត្តចុះចតដោយសារតែបញ្ហាម៉ាស៊ីន ខណៈកំពុងធ្វើការហ្វឹកហាត់ ហើយបានឆាបឆេះនៅពេលដែលវាធ្លាក់មកដី នៅក្នុងតំបន់នៃផ្លូវហាយវេ Mikhailovsky ។ ក្រសួងការពារជាតិបាននិយាយថា ឥឡូវនេះ អ្នកដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ យន្តហោះនោះ គឺជាយន្តហោះដឹកជញ្ជូនម៉ូដែល Ilyushin Il-76 ដែលត្រូវបានផលិតដំបូងនៅក្នុងសហភាពសូវៀត នៅចុងទសវត្សរ៍ឆ្នាំ១៩៦០។ យន្តហោះបានធ្លាក់ចូលទៅក្នុងវាលស្រែក្បែរអគារលំនៅដ្ឋាន ក្បែរផ្លូវហាយវេ ដែលបណ្តាលឱ្យមានភ្លើងឆេះចាប់តាំងពីពេលនោះមក។ សាក្សីម្នាក់បាននិយាយថា
June 24, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CBS News បានឱ្យដឹងថា ភពក្នុងប្រព័ន្ធព្រះអាទិត្យចំនួន៥ ដូចជា៖ ភពពុធ, សុក្រ, អង្គារ, ព្រហស្បតិ៍ និងសៅរ៍ បានរះបណ្ដាក់គ្នាយ៉ាងច្បាស់នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ហើយវាគឺបាតុភូតដ៏កម្រមួយផងដែរ នៅក្នុងរយៈពេលជិត ២០ឆ្នាំ កន្លងមកនេះ ពោលគឺចាប់តាំងពីឆ្នាំ២០០៤ មកម្ល៉េះ។ ការពិតទៅភពទាំង ៥ ចាប់ផ្ដើមបង្ហាញខ្លួននៅអំឡុងថ្ងៃទី០៣ និង ០៤ កាលពីដើមខែនេះម្ដងដែរ ប៉ុន្តែវាមិនអាចឃើញបានច្បាស់ដូចលើកនេះទេ ទាល់តែប្រើកែវយឹត។ ចំណែកការរះតម្រៀបគ្នាក៏មានរយៈពេលខ្លី គឺត្រឹមតែ ៣០នាទី ប៉ុណ្ណោះ នៅមុនពេលដែលភពពុធ ត្រូវលឹបបាត់ទៅវិញ។ សម្រាប់នៅថ្ងៃទី២៤ ខែមិថុនានេះវិញ ភពទាំង ៥
June 24, 2022 - អន្តរជាតិ
មេដឹកនាំសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ បានផ្តល់ឱ្យអ៊ុយក្រែននូវឋានៈជា «បេក្ខភាពផ្លូវការ» សម្រាប់ការចូលរួមជាមួយសហភាព ដែលមានប្រទេសជាសមាជិកចំនួន ២៧ មួយនេះ។ វាគឺជាជំហានភូមិសាស្ត្រនយោបាយដ៏ក្លាហានមួយ ដែលត្រូវបានទីក្រុងគៀវ និងសហភាពអឺរ៉ុប ហៅថាជាពេលវេលាប្រវត្តិសាស្ត្ររបស់ខ្លួន។ ទោះបីជាអ៊ុយក្រែននឹងត្រូវប្រើពេលយូរជាងមួយទស្សវត្សរ៍ ក្នុងការចូលរួមជាមួយប្លុកនេះឱ្យបានពេញលេញក៏ដោយ ការសម្រេចចិត្តទទួលយកអ៊ុយក្រែនជាបេក្ខភាពផ្លូវការ គឺជានិមិត្តសញ្ញានៃចេតនារបស់សហភាពអឺរ៉ុបក្នុងការទទួលយកអតីតសហភាពសូវៀតមួយនេះ។ ប្រធានគោលនយោបាយការបរទេសរបស់ប្លុក គឺលោក Josep Borrell បាននិយាយថា៖«ប្រជាជនអ៊ុយក្រែន ជាកម្មសិទ្ធិរបស់គ្រួសារអឺរ៉ុប។ អនាគតរបស់អ៊ុយក្រែនគឺនៅជាមួយ EU។ ថ្ងៃនេះជាការចាប់ផ្តើមនៃដំណើរដ៏វែងឆ្ងាយ ដែលយើងនឹងដើរជាមួយគ្នា»។ ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសរសេរថា៖«អនាគតរបស់អ៊ុយក្រែនគឺនៅក្នុងសហភាពអឺរ៉ុប» ដោយគាត់បានស្វាគមន៍ការសម្រេចចិត្តរបស់ EU
June 24, 2022 - អន្តរជាតិ
គណៈកម្មាធិការសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោក (WHO) បានជួបប្រជុំគ្នា ដើម្បីពិភាក្សាថា តើការផ្ទុះឡើងនៃជំងឺអុតស្វានាពេលបច្ចុប្បន្ននេះ បង្កើតបានជាភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ ឬទេ។ អ្នកជំនាញមកពីជុំវិញពិភពលោកបានប្រមូលផ្តុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិចារណាលើព័ត៌មានចុងក្រោយអំពីជំងឺនេះ ខណៈមានករណីបញ្ជាក់សរុបច្រើនជាង ៣,២០០ ត្រូវបានគេរាយការណ៍ទៅ WHO ពី ៤៨ ប្រទេស នៅក្នុងឆ្នាំនេះ។ WHO បាននិយាយថា អគ្គនាយកលោក Tedros Adhanom Ghebreyesus នឹងសិក្សាលទ្ធផលនៃការពិភាក្សា ហើយសម្រេចចិត្តក្នុងរយៈពេលពីរបីថ្ងៃថា តើត្រូវប្រកាសការផ្ទុះឡើងនៃជំងឺស្វាជាគ្រាអាសន្ន ឬទេ។ ការិយាល័យប្រចាំតំបន់របស់ WHO ប្រចាំទ្វីបអឺរ៉ុប បាននិយាយថា ករណីជំងឺអុតស្វាចំនួន ២,៧៤៦ ត្រូវបានបញ្ជាក់នៅក្នុងប្រទេស
June 24, 2022 - អន្តរជាតិ
អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ នេះបាននិយាយថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេផ្លាស់ពីការឃុំខ្លួនក្នុងផ្ទះ ទៅជាការឃុំឃាំងតែម្នាក់ឯង នៅក្នុងបរិវេណពន្ធនាគារក្នុងរដ្ឋធានីណៃពីដោ។ លោក Zaw Min Tun បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អនុលោមតាមច្បាប់ព្រហ្មទណ្ឌ … (លោកស្រី អ៊ុងសាន ស៊ូជី) ត្រូវឃុំឃាំងតែម្នាក់ឯងនៅក្នុងពន្ធនាគារ» ចាប់តាំងពីថ្ងៃពុធ។ រំលឹកដែរថា ចាប់តាំងពីការទម្លាក់លោកស្រីនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន លោកស្រី អ៊ុងសាន ស៊ូជី បានស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ ដោយមានទាំងបុគ្គលិកជាច្រើននាក់ និងឆ្កែរបស់គាត់ផងដែរ នៅក្នុងទីតាំងដែលមិនបានបង្ហាញជាសាធារណៈឡើយ នេះបើយោងតាមប្រភពដែលដឹងអំពីបញ្ហានេះ។ អតីតម្ចាស់ជ័យលាភីណូបែល អាយុ
June 23, 2022 - អន្តរជាតិ
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានចេញមុខដាក់ចំៗ ទៅលើរឿងដាំ និងប្រើប្រាស់កញ្ឆា ដែលកំពុងចរាចរពេញទីផ្សារអាហារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន thairath។ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានសង្កត់ធ្ងន់ថា កញ្ឆា ដូច អាភៀន អ៉ីចឹង ទោះវាមានប្រយោជន៍ខាងផលិតឱសថ តែយុវជនត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់។ នៅក្នុងកិច្ចពិភាក្សាលើទំព័រ Care Kid moving Thai វគ្គ «សេដ្ឋកិច្ចដួលរលំ ប្រាយុទ្ធមិនអាចដោះស្រាយបានទេឬ?» លោក ថាក់ស៊ីន បានបញ្ជាក់យ៉ាងច្បាស់អំពីបញ្ហាដាំ និងប្រើប្រាស់កញ្ឆាដោយសេរីថា៖ ” នៅពេលអាភៀនចេញមកថ្មីៗ ខ្ញុំអាចនិយាយបានថាមានអត្ថប្រយោជន៍ខាងឱសថច្រើន ប៉ុន្តែមាន ឬក៏អត់ វាមិនសំខាន់ទេ អ្វីដែលសំខាន់គឺនៅចុងបញ្ចប់
June 23, 2022












