- autoadmin
- អន្តរជាតិ
ប្រធានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានអំពាវនាវឱ្យមានការជួយដល់អ៊ុយក្រែនក្នុងរយៈពេលវែង ដោយបានលើកឡើងថា សង្គ្រាមអាចអូសបន្លាយច្រើនឆ្នាំទៀត។ អគ្គលេខាធិការលោក Jens Stoltenberg បានធ្វើការព្យាករណ៍បែបនេះនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យនៅក្នុងកាសែត Bild របស់ប្រទេសអាល្លឺម៉ង់ ដោយបាននិយាយថា «យើងត្រូវរៀបចំសម្រាប់ការពិតដែលថា វា [សង្គ្រាម] អាចចំណាយពេលច្រើនឆ្នាំ»។ លោកបានបន្ថែមថា៖«យើងមិនត្រូវបោះបង់ចោលការគាំទ្រអ៊ុយក្រែននោះទេ បើទោះបីជាការចំណាយខ្ពស់ មិនត្រឹមតែសម្រាប់ការគាំទ្រផ្នែកយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែការកើនឡើងនៃថាមពល និងតម្លៃអាហារផងដែរ»។ ប៉ុន្តែលោក Stoltenberg ក៏បានច្រានចោលនូវលទ្ធភាពដែលថា ណាតូនឹងបញ្ជូនទាហានដោយផ្ទាល់ទៅកាន់អ៊ុយក្រែន។ លោកបាននិយាយថា ណាតូបាននិងកំពុងបង្កើនសមត្ថភាពយោធា ដើម្បីការពារដែនគោក សមុទ្រ និងផ្លូវអាកាសរបស់ប្រទេសសមាជិក។ លោកបានទទូចថា ណាតូកំពុងផ្ញើសារច្បាស់លាស់មួយទៅរុស្ស៊ី ដើម្បីកុំឱ្យក្រុងម៉ូស្គូយល់ខុសពីជំហររបស់ខ្លួន៕ អត្ថបទ៖
June 21, 2022 - អន្តរជាតិ
កាលពីសប្តាហ៍កន្លងទៅ សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងតម្រូវឱ្យក្រុមហ៊ុនផលិតផលអេឡិចត្រូនិកទាំងឡាយ ដែលនាំយកផលិតផលរបស់ខ្លួនទៅតំបន់អឺរ៉ុប ត្រូវប្ដូរមកប្រើប្រាស់ខ្សែសាកថ្មស្ដង់ដារធម្មតា ជាពិសេសគឺ USB-C នៅត្រឹមឆ្នាំ២០២៤ នេះបើតាមការចុះផ្សាយដោយ Tech Crunch ។ ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យចំនួន ៣រូប បានផ្ញើលិខិតបើកចំហមួយ ទៅកាន់លេខាធិការពាណិជ្ជកម្មលោកស្រី Gina Raimondo ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកធ្វើតាមលំនាំនេះ។ លិខិតដែលចុះហត្ថលេខាដោយលោក Bernie Sanders នៃរដ្ឋ Vermont និងលោកស្រី Elizabeth Warren និងលោក Ed Markey នៃរដ្ឋ Massachusetts
June 21, 2022 - អន្តរជាតិ
បុរសជនជាតិថៃម្នាក់បានបង្ហោះនៅលើហ្វេសប៊ុក ប្រកាសលក់ភោជនីយដ្ឋានរបស់ខ្លួននៅសហរដ្ឋអាមេរិក ក្នុងតម្លៃត្រឹមតែ ៩ម៉ឺនដុល្លារ ដោយសារតែលែងមានបន្ទុកត្រូវផ្គត់ផ្គង់ការសិក្សាកូន ដោយសារកូនៗទទួលបានសិទ្ធរៀនដោយឥតគិតថ្លៃ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនទៀតរហូតដល់រៀនចប់។ បុរសដែលជាម្ចាស់ហាងនោះបានបង្ហោះសារបញ្ជាក់ដូច្នេះថា៖ ” ការលក់ភោជនីយដ្ឋាននៅមេហ្គា ព្រោះកូនពៅបានបញ្ចប់ការសិក្សាហើយ បន្ទាប់ពីទទួលបានសិទ្ធិរៀនដោយឥតគិតថ្លៃសម្រាប់កូន ៣នាក់រយៈពេល ៧ឆ្នាំ (សិក្សាធៀបនឹងសាលាអន្តរជាតិនៅប្រទេសថៃ)។ ពេលនោះខ្ញុំសេងហាងតពីគេក្នុងតម្លៃ ១០ម៉ឺនដុល្លារ ដោយសង្ឃឹមថាកូនទាំង៣នាក់រៀនតែ ២ឆ្នាំ ដើម្បីទទួលបានកម្រៃ ឬ រួចដើម។ បន្តែនៅយូរៗទៅកូនៗចំណាយពេលរៀនដល់ទៅ៧ឆ្នាំ តែចៃដន្យអីជាមួយនឹងសង្គមបរិស្ថានដែលល្អខ្លាំង ការសិក្សាគឺមិនអស់លុយពិតមែន ពោលគឺអ្វីគ្រប់យ៉ាងមិនគិតថ្លៃនោះទេ ទាំងសេវាឡានដឹកមកផ្ទះ ក៏មិនត្រូវអស់ឡើយសូម្បីតែមួយកាក់មួយសេន។ ថ្ងៃនេះខ្ញុំលក់ហាងបន្តក្នុងតម្លៃ ៩០,០០០$ ដោយឱ្យទាំងឡាន ១គ្រឿងទុកប្រើសម្រាប់ធ្វើការ ព្រមទាំងឲ្យប្រពន្ធរបស់គាត់ស្នាក់នៅបង្រៀនការងារដោយឥតគិតថ្លៃ ៣ខែទៀត ដោយបង្រៀនទាល់តែចេះម្ចាស់ថ្មីធ្វើដោយខ្លួនឯងទៀតផង។ ចាប់អារម្មណ៍អាច
June 21, 2022 - អន្តរជាតិ
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២ បានណែនាំឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំពោះកុមារដែលមានអាយុរហូតដល់ ៦ខែ ដោយអនុញ្ញាតឱ្យដាក់ឱ្យប្រើប្រាស់ទូទាំងប្រទេសចាប់ផ្តើមនៅសប្តាហ៍នេះ។ ចំណាត់ការរបស់ CDC បានកើតឡើងបន្ទាប់ពី ក្រុមទីប្រឹក្សារបស់ស្ថាប័នបានបោះឆ្នោតកាលពីថ្ងៃសៅរ៍ ដើម្បីណែនាំឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់កុមារទាំងនោះ។ លោក Rochelle Walensky នាយក CDC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងដឹងថាឪពុកម្តាយ និងអ្នកថែទាំរាប់លាននាក់ មានបំណងចង់ចាក់វ៉ាក់សាំងកូនតូចៗរបស់ពួកគេ ហើយជាមួយនឹងការសម្រេចចិត្តនៅថ្ងៃនេះ ពួកគេអាច»។ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) កាលពីថ្ងៃសុក្រ ក៏បានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំង
June 20, 2022 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនក្រុមគ្រូពេទ្យ និងអ្នកស៊ើបអង្កេតរោគរាតត្បាត ទៅកាន់ខេត្តមួយ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺក្រពះពោះវៀនម៉្យាង (acute enteric) ហើយក៏បានសង្ស័យថា វាអាចជាជំងឺអាសន្នរោគទៀតផង។ យ៉ាងហោចណាស់ ពលរដ្ឋចំនួន ៨០០ គ្រួសារ បានរងគ្រោះជាមួយនឹងជំងឺនេះ នៅក្នុងខេត្ត South Hwanghae ខណៈប្រទេសកូរ៉េខាងជើងផ្ទាល់បានហៅវាថាជា «ជំងឺរាតត្បាតក្នុងស្រុកធ្ងន់ធ្ងរ» នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។ ការរាតត្បាតថ្មី ដែលត្រូវបានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានដាក់ភាពតានតឹងបន្ថែមទៀតលើប្រទេសដ៏ឯកោមួយនេះ ខណៈប្រទេសនេះប្រឈមនឹងការខ្វះខាតអាហាររ៉ាំរ៉ៃ និងរលកនៃការឆ្លងជំងឺ COVID-19 ។ កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរៀបរាប់លម្អិតអំពីកិច្ចខិតខំប្រឹងប្រែងបង្ការ រួមទាំងការដាក់ឱ្យនៅដាច់ពីគេ «ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់សម្រាប់អ្នករស់នៅទាំងអស់»
June 20, 2022 - អន្តរជាតិ
ប៉ូលិសថៃកាលពីថ្ងៃអាទិត្យបានរាយការណ៍ថា មានខ្មាន់កាំភ្លើងម្នាក់បានចូលប្លន់ខ្សែកតម្លៃ ២ លានបាត (៥៦,៧៥៥ដុល្លារ) ពីហាងមាសមួយកន្លែង នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃសៅរ៍ ដោយសាររូបគេបានខាតបង់យ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូ។ ប៉ូលិសនិយាយថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើប្លន់នេះមែន ដោយសារភាពតានតឹងផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីស្ថានភាពមិនល្អនៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូ។ យ៉ាងណាក៏ដោយ ដើម្បីការពារសិទ្ធិស្របច្បាប់ អត្តសញ្ញាណរបស់លោកចោរមិនត្រូវបានបង្ហាញទេ។ អំពើប្លន់នេះបានកើតឡើងនៅហាងលក់មាស Buan Lee នៅផ្លូវចក្រាភេត ក្នុងសង្កាត់ Phra Nakhon ទីក្រុងបាងកក។ លោកចោរបានពាក់ម៉ាស និងចូលប្លន់ហាងមាសកាលពីថ្ងៃសៅរ៍ មុនពេលដកកាំភ្លើងខ្លីចេញពីកាបូបស្ពាយរបស់គាត់ ហើយគ្រវីគ្រាវាត់ទៅកាន់បុគ្គលិក និងអតិថិជនរបស់ហាង។ ភ្លាមៗនោះ ម្ចាស់ហាងឈ្មោះ Kornrawik Wangcharoenrung
June 20, 2022 - អន្តរជាតិកូនស្រីរបស់លោក Rodrigo Duterte បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាអនុប្រធានាធិបតីហ្វីលីពីនម្សិលមិញនេះ
កូនស្រីរបស់ប្រធានាធិបតីជិតផុតអាណត្តិលោក Rodrigo Duterte បានប្ដេជ្ញាចិត្តថា គាត់នឹងដោះស្រាយបញ្ហាគ្រឿងញៀនក្នុងនាមជាអនុប្រធានាធិបតី ដោយការប្រកាសនេះបានបង្កើនការព្រួយបារម្ភថា គាត់អាចនឹងដើរតាមគន្លងរបស់ឪពុករបស់គាត់ ទៅលើការបង្ក្រាបគ្រឿងញៀនខុសច្បាប់។ លោស្រី Sara Duterte បានធ្វើសច្ចាប្រណិធានកាលពីថ្ងៃអាទិត្យ នៅឯពិធីមួយក្នុងទីក្រុង Davao ភាគខាងត្បូង របស់ប្រទេសហ្វីលីពីន។ ពិធីនេះត្រូវបានចូលរួមដោយឪពុករបស់គាត់ គឺលោក Rodrigo Duterte និងប្រធានាធិបតីជាប់ឆ្នោត គឺលោក Ferdinand Marcos Jr. ក៏ដូចជាឪពុករបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីគឺលោក Ferdinand Marcos ដែលធ្លាប់ជាកំពូលមេដឹកនាំផ្ដាច់ការបំផុតរបស់ហ្វីលីពីន។ លោកស្រី Sara Duterte ត្រូវបានជ្រើសរើសជាអនុប្រធានាធិបតី ដោយទទួលបានសំឡេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៩ ខែឧសភា
June 20, 2022 - អន្តរជាតិ
ទោះបីជាយើងមិនទាន់មានការព្យាបាលឱ្យជាដាច់ សម្រាប់មេរោគអេដស៍ និងជំងឺអេដស៍ក៏ដោយ (HIV/AIDS) ក៏នៅមានវិធីព្យាបាលដ៏មានប្រសិទ្ធភាពមួយចំនួន ដែលបានធ្វើឱ្យជីវិតរបស់អ្នកជំងឺជាច្រើនមានភាពប្រសើរឡើង។ ការព្យាបាលសំខាន់សម្រាប់មេរោគអេដស៍គឺ ការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ ដែលពាក់ព័ន្ធនឹងការប្រើថ្នាំផ្សំជារៀងរាល់ថ្ងៃ ដើម្បីបញ្ឈប់មេរោគពីការបន្តពូជបន្ថែមទៀត។ ថ្នាំទាំងនេះមិនអាចព្យាបាលមេរោគអេដស៍ឱ្យជាដាច់បានទេ ប៉ុន្តែជួយអ្នកជំងឺឱ្យរស់នៅបានយូរ និងមានសុខភាពល្អជាងមុន។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញសុខភាពនៅជុំវិញពិភពលោក នៅតែបន្ដធ្វើការលើការស្វែងរកការព្យាបាលតែមួយដងឱ្យជាដាច់ ឬការព្យាបាលជាអចិន្ត្រៃយ៍ សម្រាប់មេរោគអេដស៍/ជំងឺអេដស៍ ហើយវាក៏នៅមិនឆ្ងាយពីការធ្វើឱ្យវាក្លាយជាការពិតនោះដែរ។ ជាក់ស្ដែងការស្រាវជ្រាវថ្មីមួយ ដែលដឹកនាំដោយលោកបណ្ឌិត Adi Barzel និងបណ្ឌិត PhD លោក Alessio Nehmad មកពីសាកលវិទ្យាល័យ Tel Aviv របស់ប្រទេសអ៉ីស្រាអែល និងត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Nature
June 20, 2022 - អន្តរជាតិ
គេហទំព័រព័ត៌មានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រចាំថ្ងៃ របស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន បានបង្ហាញ របាយការណ៍មួយដែលត្រូវបានចុះផ្សាយកាលពីពេលថ្មីៗនេះដោយបានបញ្ជាក់ថា តេឡេស្កូប Sky Eye របស់ចិន អាចរកឃើញសញ្ញានៃជីវិតក្រៅភព ប៉ុន្តែក្រោយមកបានលុបរបាយការណ៍នេះវិញ។ របាយការណ៍នេះ បានដកស្រង់ចេញពីបទសម្ភាសន៍ជាមួយលោក Zhang Tong-Zye ប្រធានក្រុមស្រាវជ្រាវអារ្យធម៌ក្រៅភព ដោយលទ្ធផលបានមកពីកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យ Peking Normal សាលតារាសាស្ត្រជាតិនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប៊ឺកលី ថា សញ្ញាអេឡិចត្រូម៉ាញ៉េទិចដែលថតដោយតេឡេស្កូប Sky Eye ខុសពីសញ្ញាមុនៗ ដែលមិនធ្លាប់ត្រូវបានរកឃើញ។ លោក Zhang បាននិយាយថា បើវាមិនមែនជាសញ្ញាក្រៅភពទេ វាអាចជាសញ្ញារំខាន ដែលត្រូវតែពិនិត្យបន្ថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនទាន់ច្បាស់ទេថាហេតុអ្វីបានជារបាយការណ៍ត្រូវបានដកចេញពីគេហទំព័រ
June 18, 2022 - អន្តរជាតិ
ក្រុមហ៊ុន Revlon, Inc. ដែលឈរជើងលើទីផ្សារអស់ ៩០ឆ្នាំ បានដាក់ពាក្យសុំក្ស័យធននៅក្នុងតុលាការរបស់រដ្ឋញូវយ៉កកាលពីថ្ងៃពុធ ទី១៥ មិថុនា ជុំវិញបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ និងបំណុលដ៏ធំ រួមទាំងការប្រកួតប្រជែងពីដៃគូនៅក្នុងទីផ្សារ។ ក្រុមហ៊ុនផលិតគ្រឿងសម្អាងក៏បាននិយាយផងដែរថា ខ្លួននឹងទទួលបាន ប្រាក់ចំនួន ៥៧៥ លានដុល្លារ បន្ថែមលើអ្នកផ្តល់ប្រាក់កម្ចីបច្ចុប្បន្ន ដើម្បីធ្វើការគ្រប់គ្រងការងារប្រចាំថ្ងៃដូចធម្មតា។ នាយកប្រតិបត្តិក្រុមហ៊ុន Revlon Inc. (CEO) លោក Debra Perelman បាននិយាយថា តម្រូវការអ្នកប្រើប្រាស់សម្រាប់ផលិតផលរបស់ Revlon នៅតែមានកម្រិតខ្ពស់ ប៉ុន្តែមូលហេតុដែលក្រុមហ៊ុនឈានមកដល់ចំណុចនេះមានបំណុលច្រើននេះ គឺដោយសាររចនាសម្ព័ន្ធហិរញ្ញវត្ថុមានការលំបាក។ ក្រុមហ៊ុន Revlon ប្រឈមមុខនឹងគូប្រជែងពីក្រុមហ៊ុនធំៗទាំងពីរដូចជា Procter & Gamble និងគ្រឿងសំអាងពីម៉ាកល្បីៗដូចជា
June 18, 2022












