autoadmin
  • អន្តរជាតិ

    ប្រទេសចិនបានចេញផ្សាយផែនទីភូមិសាស្ត្រដ៏ទូលំទូលាយថ្មីមួយរបស់ព្រះច័ន្ទ នៅក្នុងមាត្រដ្ឋាន ១ : ២,៥០០,០០០ ដែលជាព័ត៌មានលម្អិតបំផុត គិតរហូតមកដល់បច្ចុប្បន្ននេះ។ អ្នកវិទ្យាសាស្ត្រចិនមកពីវិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យជាច្រើន បានបង្កើតផែនទីសណ្ឋានដីដែលមានគុណភាពបង្ហាញខ្ពស់ ដោយផ្អែកលើទិន្នន័យពីគម្រោងការរុករកតាមច័ន្ទគតិរបស់ប្រទេសចិន Chang’e និងទិន្នន័យផ្សេងទៀត និងការរកឃើញពីអង្គការអន្តរជាតិ។ ផែនទីនេះរួមមានរណ្ដៅដី (impact craters) ចំនួន ១២,៣៤១ កន្លែង, រណ្ដៅធំ (impact basins) ចំនួន ៨១, ថ្មចំនួន ១៧ ប្រភេទ និងរចនាសម្ព័ន្ធ ១៤ ប្រភេទ ដែលផ្តល់ព័ត៌មានច្រើនអំពីភូគព្ភសាស្ត្រនៃភពព្រះច័ន្ទ និងការវិវត្តរបស់វា។ វាត្រូវបានគេរំពឹងថា

    June 16, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា សហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារ ជាមួយក្រុមហ៊ុនវ៉ាក់សាំងជីវបច្ចេកវិទ្យារបស់ប្រទេសដាណឺម៉ាក Bavarian Nordic សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងជំងឺអុតធំ smallpox ប្រហែល ១១០,០០០ ដូស ដើម្បីប្រឆាំងនឹងជំងឺអុតស្វា monkeypox។ ស្នងការសុខភាពសហភាពអឺរ៉ុបលោកស្រី Stella Kyriakides បាននិយាយថា វ៉ាក់សាំងនេះនឹងត្រូវបានទិញជាមួយនឹងមូលនិធិរបស់សហភាពអឺរ៉ុប និងបញ្ជូនទៅកាន់រដ្ឋនានារបស់សហភាពអឺរ៉ុប។ វានឹងត្រូវចែកចាយតាមសមាមាត្រទៅនឹងចំនួនប្រជាជន ដោយចាប់ផ្តើមពីរដ្ឋដែលមានតម្រូវការបន្ទាន់បំផុតមុនគេ។ ក្រុមហ៊ុនឱសថ Bavarian Nordic បាននិយាយថា ការដឹកជញ្ជូននឹងចាប់ផ្តើមភ្លាមៗ ហើយនឹងត្រូវបញ្ចប់ក្នុងប៉ុន្មានខែខាងមុខនេះ ដោយកត់សម្គាល់ពីភាពវិជ្ជមានផ្នែកហិរញ្ញវត្ថុ បន្ទាប់ពីខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប និងកិច្ចព្រមព្រៀងតូចៗផ្សេងទៀត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួន។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Bavarian Nordic ដែលត្រូវបានគេស្គាល់ថាជា

    June 16, 2022
  • អន្តរជាតិ

    លោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានដឹកនាំការឆ្លើយតបនឹងជំងឺរាតត្បាតជំងឺ COVID-19 របស់រដ្ឋាភិបាលអាមេរិក បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 នេះបើតាមការឱ្យដឹងរបស់វិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង ឬ NIAID កាលពីថ្ងៃពុធ។ លោក Fauci បច្ចុប្បន្នមានអាយុ ៨១ឆ្នាំ ហើយលោកក៏បានទទួលការចាក់វ៉ាក់សាំងពេញលេញ និងបានទទួលការចាក់ដូសជំរុញចំនួន ២ ដងរួចហើយដែរ។ លោក Fauci បានដឹកនាំការឆ្លើយតបរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះ COVID-19 ចាប់តាំងពីការផ្ទុះឡើងដំបូងត្រូវបានគេរាយការណ៍នៅក្នុងប្រទេសក្នុងឆ្នាំ២០២០ ហើយបច្ចុប្បន្នគាត់បានបម្រើការជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់សេតវិមាន។ វិទ្យាស្ថាន NIAID និយាយថា លោក Fauci ថ្មីៗនេះមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក Joe

    June 16, 2022
  • អន្តរជាតិ

    ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា នៅ​ថ្ងៃ​ទី​១៤ មិថុនា ថា ប្រជាជន​រស់នៅ​ក្នុង​តំបន់​ជា​ច្រើន​នៃ​តំបន់ Midwest ឬនៅភាគខាងជើងនៃសហរដ្ឋអាមេរិក និងតំបន់មួយចំនួននៅភាគខាងត្បូង ប្រឈម​នឹង​ការឡើងកម្ដៅ​ខ្លាំង​ពី​រលក​កម្ដៅ​ដែល​សាយភាយ គួបផ្សំនឹងអាកាសធាតុសើម ដែលធ្វើឱ្យសីតុណ្ហភាពនឹងកើនឡើងដល់ជាង ៤០អង្សារសេ។ ការកើនឡើងនេះ  នឹងប៉ះពាល់ដល់មនុស្សជាង ១០០លាននាក់នៅពាក់កណ្តាលសប្តាហ៍នេះ។ ការិយាល័យឧតុនិយមអាមេរិកបានផ្ដល់ការជូនដំណឹងជាសាធារណៈ នៅ Wisconsin រហូតមកដល់រដ្ឋផ្លរីដា និងឈូងសមុទ្រម៉ិកស៊ិក ដើម្បីទប់ទល់នឹងលក្ខខណ្ឌក្តៅ និងសើម ដោយតំបន់ដែលនឹងត្រូវបានរងផលប៉ះពាល់ដោយរលកកម្តៅនេះរាប់បញ្ចូលទាំងតំបន់ El Paso, Dallas និង Houston ក្នុងរដ្ឋ Texas ក៏ដូចជា Oklahoma

    June 16, 2022
  • អន្តរជាតិ

    ថ្មីៗនេះក្រុមហ៊ុន Netflix ទើបតែបានប្រកាសថា ខ្លួនគ្រោងនឹងធ្វើឱ្យ «Squid Game» ក្លាយជាហ្គេមប្រជែងគ្នាពិតប្រាកដមួយ ដើម្បីដណ្ដើមយកប្រាក់រង្វាន់ ៤.៥៦ លានដុល្លារអាមេរិក បន្ទាប់ពីរឿងភាគរបស់កូរ៉េខាងត្បូងមួយនេះ បានទទួលភាពល្បីល្បាញ និងកក្រើកទូទាំងពិភពលោក។ Netflix បាននិយាយថា ហ្គេមដែលបំផុសគំនិតចេញពីរឿង Squid Game នឹងមានការចូលរួមដោយបេក្ខភាពចំនួន ៤៥៦ នាក់ មកពីទូទាំងពិភពលោក ហើយនឹងជ្រើសយកតែម្នាក់ប៉ុណ្ណោះ ដើម្បីឈ្នះប្រាក់សុទ្ធរាប់លានដុល្លារនេះ។ ស្ដាប់ទៅវាដូចជាស្រៀវសាច់បន្ដិច សម្រាប់អ្នកដែលធ្លាប់មើលរឿង Squid Game ដោយសារតែរឿងនេះ បាននិយាយអំពីការប្រថុយប្រថាន ការក្បត់គ្នា ការសម្លាប់គ្នា និងគ្រប់រសជាតិផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យតែបានឈ្នះលុយរាប់សិបលានដុល្លារ។ យ៉ាងណាក៏ដោយ

    June 15, 2022
  • អន្តរជាតិ

    ខណៈពេលដែលកម្ពុជាកំពុងស្វាគមន៍ដំណើរទេសចរណ៍ពានរង្វាន់ FIFA World Cup ថ្ងៃនេះខ្មែរណូត នឹងរៀបរាប់ត្រួសៗអំពីប្រវត្តិខ្លះៗរបស់ពានរង្វាន់ដ៏អស្ចារ្យមួយនេះ។ World Cup គឺជាពានរង្វាន់មាស ដែលត្រូវប្រគល់ជូនប្រទេសណាមួយដែលឈ្នះការប្រកួតបាល់ទាត់សមាគម FIFA World Cup ។ ចាប់តាំងពីការមកដល់នៃការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ១៩៣០ ពានរង្វាន់ចំនួន ២ ត្រូវបានប្រើប្រាស់ គឺពានរង្វាន់ Jules Rimet ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៧០ និងពានរង្វាន់ FIFA World Cup ពីឆ្នាំ១៩៧៤ ដែលត្រូវបានប្រើប្រាស់រហូតដល់បច្ចុប្បន្ន។ វាគឺជាពានមួយ ក្នុងចំណោមពានរង្វាន់ដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រកីឡា ដោយសារវាមានតម្លៃរហូតដល់ទៅ ២០ លានដុល្លារឯណោះ។

    June 15, 2022
  • អន្តរជាតិ

    កាលពីថ្ងៃទី១៤  ខែមិថុនា ឆ្នាំ២០២២ អ្នកយកព័ត៌មានបានរាយការណ៍ថា នៅចំណតរថយន្តផ្សារទំនើប Ozone Village ផ្លូវ Thepharak ស្រុក Muang ខេត្ត Khon Kaen បានប្រទះឃើញភាពផ្អែមល្ហែមរបស់គូស្នេហ៍នៅខេត្ត Khon Kaen ដែលនាំមកនូវស្នាមញញឹម និងសំណើចដល់អ្នកដែលបានឃើញ និងអ្នកដែលប្រើប្រាស់ផ្លូវជាច្រើន។អ្នកដែលបានឃើញ បានកចាប់​យក​ទូរសព្ទ​ដៃ​ដើម្បី​ថត​រូប​រថយន្ត Mitsubishi Attrage ពណ៌​ស ដោយ​សារ​ទ្វារ​រថយន្ត​នៅ​កៅអី​ខាង​មុខជាប់កៅអី​អ្នក​បើក​បរ​ ដោយសារតែមាន​ស្ទីគ័រ​រូបប្ដីប្រពន្ធហើយភ្ជាប់​ជាមួយ​នឹង​សារ​ថា “កៅអីប្រពន្ធ” ហើយនៅលើកញ្ចក់ខាងក្រោយ បិទស្ទីគ័រ ជាមួយនឹងសារ «ស្វាមី មី ក្វាង» ។ នេះទទួលបានការចាប់អារម្មណ៍

    June 15, 2022
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួននឹងកោះប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់មួយនៅសប្តាហ៍ក្រោយ ដើម្បីវាយតម្លៃថា តើការផ្ទុះឡើងនៃជំងឺស្វាតំណាងឱ្យភាពអាសន្នផ្នែកសុខភាពសាធារណៈនៃក្តីបារម្ភអន្តរជាតិ ឬទេ។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រកាសពីការសម្រេចចិត្តនេះ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ដោយបានបន្ថែម​ថា ករណី​ជំងឺអុតស្វាជាង ១,៦០០ ករណី ត្រូវ​បាន​រាយការណ៍​ទៅ WHO ពី​ប្រទេស​ចំនួន ៣៩។ ជំងឺនេះកំពុងរីករាលដាលនៅក្នុងប្រទេសលោកខាងលិច ទោះបីជាវាកម្រត្រូវបានគេរកឃើញនៅក្រៅទ្វីបអាហ្រ្វិកពីមុនក៏ដោយ។ លោក Tedros បាននិយាយថា វាច្បាស់ណាស់ថា មេរោគនេះមានឥរិយាបទខុសពីធម្មតា ដែលវាធ្លាប់ប្រព្រឹត្តកាលពីអតីតកាល។ លោក​បាន​បន្ថែម​ថា ជំងឺនេះ​កំពុង​ប៉ះពាល់​ដល់​ប្រទេស​កាន់​តែ​ច្រើន ហើយ​ការ​ឆ្លើយ​តប​ដែល​មាន​ការ​សម្របសម្រួល​មួយ​ចំនួន ​គឺ​ជា​ការ​ចាំបាច់។ កិច្ចប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣

    June 15, 2022
  • អន្តរជាតិ

    ក្រោយក្លាយទៅជារឿងរ៉ាវអូសបន្លាយទាក់ទង​នឹង​ការ​បើក​ប្រាក់​ឈ្នួល​មិន​យុត្តិធម៌​រវាង​បុគ្គលិក​ស្រី និង​បុរស ទោះបីជាមានមុខតំណែងស្រដៀងគ្នានៅក្រុមហ៊ុនយក្សដូចជា Google ក៏ដោយ នៅទីបំផុតក្រុមហ៊ុន Google ក៏បានយល់ព្រមបង់ប្រាក់ចំនួន ១១៨លានដុល្លារ ដើម្បីបញ្ចប់បណ្តឹងជាក្រុម។ លទ្ធផលចុងក្រោយ បុគ្គលិក Google ដែលជាស្ត្រីជាង ១៥,៥០០នាក់ ដែលធ្វើការឱ្យ Google នៅការិយាល័យរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ២០១៣  នឹងទទួលបានសំណង បន្ទាប់ពីកាត់ការចំណាយរបស់មេធាវី និងការចំណាយផ្សេងទៀត។ បុគ្គលិក Google ជាស្ត្រីម្នាក់ៗទទួលបានប្រហែល ៥,៥០០ ដុល្លារ។ បន្ថែមពីលើកិច្ចព្រមព្រៀងក្នុងលក្ខខណ្ឌនៃប្រាក់ ចំពោះលក្ខខណ្ឌចុងក្រោយនៃករណីនេះ វាក៏រួមបញ្ចូលផងដែរនូវការតែងតាំងទីប្រឹក្សាឯករាជ្យដែលជាបុគ្គលទី៣ ដែលទទួលមុខងារក្នុងការពិនិត្យមើលគោលការណ៍ណែនាំរបស់ Google សម្រាប់ការជួល និងការបង់ប្រាក់ឈ្នួលផងដែរ។ វិធីសាស្រ្តនេះត្រូវបានគេជឿថា អាចជួយឱ្យការទូទាត់ប្រាក់ឈ្នួលមានភាពយុត្តិធម៌នៅក្នុងស្ថាប័ន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ Google

    June 15, 2022
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក ត្រៀមប្តូរឈ្មោះជំងឺអុតស្វា ” Monkeypox” ដើម្បីការពារក្រុមមនុស្ស ឬសត្វមួយចំនួនត្រូវបានរើសអើង។ បើយោង​តាម​អ្នក​នាំ​ពាក្យ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាល​ពី​សប្តាហ៍​មុនថា អ្នកវិទ្យាសាស្ត្រជាង ៣០នាក់នៅជុំវិញពិភពលោកជឿដូច្នេះថា ការប្រើឈ្មោះសត្វស្វា បង្ហាញពីការរើសអើង និងការមាក់ងាយ ដោយត្រូវប្រញាប់ប្តូរឈ្មោះនេះចេញ ដូច​គ្នា​នឹង​ការ​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ពី​ឈ្មោះ ​ផ្លូវការ​នៃ​ជំងឺ SARS-CoV-2 ទៅ​ជា COVID-19 បន្ទាប់​ពី​ពិភពលោក​បាន​ហៅ​វា​ថា មេរោគ​ចិន ឬ​មេរោគ Wuhan។ សារព័ត៌មាន Bloomberg បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្របាននិយាយនៅក្នុងលិខិតមួយដែលបានផ្សព្វផ្សាយតាមអ៉ីនធឺណិតថា “នៅក្នុងបរិបទនៃការរីករាលដាលសកលនេះដែរ វានឹងមិនត្រឹមត្រូវទេក្នុងការបន្តអះអាង និងដាក់ឈ្មោះមេរោគថា មានដើមកំណើតពីអាហ្វ្រិក ហើយវា​ក៏​ជា​ការ​រើសអើង និង​មាក់ងាយ​ផងដែរ។ បើ​តាម​អ្នក​នាំ​ពាក្យ​អង្គការ​សុខភាព​ពិភពលោកអំពី ការ​ដាក់​ឈ្មោះ​ជំងឺ​ក្នុង​គោល​បំណង​កាត់​បន្ថយ​លទ្ធផល​អវិជ្ជមាន និងមិនបង្កើតភាពអាម៉ាស់ដល់មនុស្សមួយចំនួន។

    June 14, 2022