- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា មនុស្សចំនួន ២នាក់ បានស្លាប់ និង ៤នាក់ បានរងរបួស ដោយរួមមានរបួសធ្ងន់ធ្ងរម្នាក់ បន្ទាប់ពីមានការបាញ់ប្រហារនៅក្លឹបរាត្រីមួយ កាលពីព្រឹកថ្ងៃអាទិត្យ នៅទីក្រុង Gary រដ្ឋ Indiana របស់សហរដ្ឋអាមេរិក។ ប៉ូលីសប្រចាំនៅទីក្រុង Gary បាននិយាយថា អ្នកដែលស្លាប់ទាំង ២នាក់ គឺជាបុរសម្នាក់ ដែលមានអាយុ ៣៤ឆ្នាំ និងស្ត្រីម្នាក់ ដែលមានអាយុ ២៦ឆ្នាំ។ ប៉ូលិសបាននិយាយថា ជនរងគ្រោះចំនួន ៣នាក់ ដែលកំពុងរងរបួស ទំនងជាមិនមានគ្រោះថ្នាក់ដល់អាយុជីវិតអ្វីទេ។ ឥឡូវនេះ
June 13, 2022 - អន្តរជាតិ
ចាប់តាំងពីកងកម្លាំងរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែន មានក្រុមហ៊ុន និងខ្សែសង្វាក់ជាច្រើន បានបណ្ដាក់គ្នាចាកចេញពីប្រទេសរុស្ស៊ី ហើយក្នុងនោះក៏មានហាងអាហាររហ័ស McDonald’s ផងដែរ។ គួររំលឹកដែរថា កាលពី McDonald’s បើកទ្វារនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ១៩៩០ វាធ្លាប់ជានិមិត្តសញ្ញានៃការធូរស្បើយនៃសង្គ្រាមត្រជាក់ ហើយក៏ជាការបង្ហាញពីការបញ្ចប់នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចកុម្មុយនិស្តរបស់រុស្ស៊ីផងដែរ។ ឥឡូវនេះ ហាង McDonald’s បានដើរចេញពីប្រទេសរុស្ស៊ីជាស្ថាពរ ហើយហាងប៊ឺហ្គឺរថ្មីមួយក៏បានចេញរូបរាងឡើង ក្រោមការការប្ដូរម៉ាកយីហោថ្មី (Rebrand) ។ ហាងប៊ឺហ្គឺរដែលទើបនឹងបង្កើតឡើងថ្មីនោះមានឈ្មោះថា «Vkusno i Tochka» មានន័យថា «ឆ្ងាញ់ខ្លាំង» ជាភាសារុស្សី។ ហាងនេះកំពុងដំណើរការ នៅតាមហាងចំនួន ១៥ នៃហាងទាំង ៨៥០ កន្លែង
June 13, 2022 - អន្តរជាតិ
ប្រទេសថៃបានចាប់ផ្ដើមដំណើរការប្រព័ន្ធសាឡាងអគ្គិសនីល្បឿនលឿនជាផ្លូវការ នៅតាមបណ្ដោយទន្លេចៅព្រះយា (Chao Phraya) ក្នុងទីក្រុងបាងកក ដែលជាប្រព័ន្ធប្រតិបត្តិការដ៏ធំមួយ និងដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៏។ គម្រោងនេះមានឈ្មោះថា «E Smart Bangkok Mass Rapid Transit Electric Ferries Project» ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ១៦០ លានបាត ឬ ៤.៧ លានដុល្លារអាមេរិក ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុនថាមពលកើតឡើងវិញរបស់ថៃគឺ Energy Absolute Public Company Ltd ។ សាឡាងអគ្គិសនីនេះ មានឈ្មោះថា MINE
June 13, 2022 - អន្តរជាតិ
ទីប្រឹក្សាក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិរបស់អង្គការសហប្រជាជាតិ (International Narcotics Control Board) បាននិយាយថា អង្គការសហប្រជាជាតិទំនងជានឹងត្រូវបើកការជជែកវែកញែកមួយ បន្ទាប់ពីការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់ប្រទេសថៃ នៅក្នុងការដកកញ្ឆាចេញពីបញ្ជីគ្រឿងញៀនខុសច្បាប់។ លោក Viroj Sumyai ដែលជាជនជាតិថៃ ដែលបានបម្រើការជាប្រធាន INCB របស់អង្គការសហប្រជាជាតិ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ បាននិយាយថា ប្រទេសថៃនឹងត្រូវឆ្លើយតបទៅកាន់អង្គការសហប្រជាជាតិ ហើយបានបន្ថែមថា ប្រសិនក្រុមប្រឹក្សាសម្រេចថា ច្បាប់នេះបំពានលើអនុសញ្ញាឆ្នាំ១៩៦១ ស្តីពីគ្រឿងញៀន នោះរដ្ឋាភិបាលថៃនឹងត្រូវទាមទារឱ្យមានការកែតម្រូវវាឡើងវិញ។ លោក Viroj និយាយថា ជំហានបន្ទាប់នឹងពាក់ព័ន្ធនឹងការអនុវត្តបទប្បញ្ញត្តិលើឱសថ ដែលត្រូវបានរ៉ាប់រងដោយសន្ធិសញ្ញាថ្នាំ ជាពិសេស ដែលមាន Codeine ជាសារធាតុផ្សំ។
June 13, 2022 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី៩ ខែមិថុនា បង្ហាញពីរឿងរ៉ាវរបស់លោក Chen អាយុ ៤៥ឆ្នាំមកពីខេត្ត Jiangxi ប្រទេសចិន បានរៀបការជាមួយប្រពន្ធរបស់គាត់ឈ្មោះ Yu អស់រយៈពេល ១៦ឆ្នាំ និងមានកូនស្រីចំនួន ៣នាក់ជាមួយគ្នា ប៉ុន្តែថ្ងៃនេះបានជួបរឿងដ៏រន្ធត់មួយធ្វើឱ្យគាត់ស្រក់ទឹកភ្នែកនៅកណ្តាលប៉ុស្តិ៍ទូរទស្សន៍ នៅពេលដែលប្រពន្ធលោកលួចផិតក្បត់ ថែមទាំងទើបតែដឹងថា កូនដែលចិញ្ចឹមតាំងពីតូចមកទាំង៣នាក់មិនជាប់សាច់ឈាមឡើយសូម្បីតែម្នាក់។ លោក Chen បានផ្តល់បទសម្ភាសន៍ដល់កម្មវិធីទូរទស្សន៍មួយថា តាំងពីពេលរៀបការរួច គាត់ត្រូវទៅធ្វើការឆ្ងាយពីផ្ទះដើម្បីរកប្រាក់សម្រាប់គ្រួសារ ហើយប្រពន្ធរបស់គាត់មិនដែលធ្វើឱ្យគាត់សង្ស័យអ្វីទាំងអស់។ ប៉ុន្តែថ្មីៗនេះ នាងចាប់ផ្តើមមិនទទួលទូរស័ព្ទរបស់គាត់ ហើយថែមទាំងមិនលើកពេលគាត់ខលជាវីដេអូទៀតផង គឺទាល់តែគាត់ព្យាយាមតាមដាននាងតាម GPS
June 13, 2022 - អន្តរជាតិ
យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ កាលពីព្រឹកថ្ងៃអាទិត្យ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានប្រកាសកាលពីយប់ថ្ងៃអាទិត្យថា មីស៊ីលទាំងនោះត្រូវបានបាញ់នៅចន្លោះម៉ោង ៨:០៧ នាទី ព្រឹកដល់ម៉ោង ១១:០៣ ព្រឹក។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា មីស៊ីលប្រហែល ៥គ្រាប់ ត្រូវបានបាញ់ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់កូរ៉េខាងជើង ឆ្ពោះទៅសមុទ្រលឿងនៃភាគខាងលិចនៃឧបទ្វីបកូរ៉េ។ យោធាកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា ខ្លួនកំពុងរក្សាជំហរត្រៀមខ្លួនក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ស្របពេលដែលជំរុញការឃ្លាំមើលលើកូរ៉េខាងជើង។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានកោះប្រជុំដើម្បីពិភាក្សាអំពីការឆ្លើយតបបញ្ហាផងដែរ។ ក្រុមមន្ត្រីជាច្រើនបានសម្តែងការព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាងនៅតែបន្តធ្វើឱ្យប្រសើរឡើងនូវសព្វាវុធផ្សេងៗ ដែលជាការបង្កការគំរាមកំហែងដោយផ្ទាល់ដល់កូរ៉េខាងត្បូង។ ពួកគេបានបញ្ជាក់ជំហររបស់ទីក្រុងសេអ៊ូលថា នឹងឆ្លើយតបទៅវិញយ៉ាងម៉ឺងម៉ាត់៕ អត្ថបទ៖ លីដា ប្រភព៖ NHK
June 13, 2022 - អន្តរជាតិ
យោងតាមប្រភពព័ត៌មានចុះផ្សាយកាលពីពេលកន្លងទៅនេះ បានអោយដឹងថា ប៉ូលីសនៅទីក្រុង Orlando នៃរដ្ឋ Florida សហរដ្ឋអាមេរិក ទទួលបានសេចក្តីរាយការណ៍ថា មានការផ្ទុះអាវុធមួយនៅក្នុងផ្ទះ នៅពេលដែលមន្រ្តីប៉ូលីសមកដល់ ពួកគេបានឃើញស្រ្តីជាប្រពន្ធដែលមានឈ្មោះថា Maria Ayala កំពុងធ្វើ CPR អោយប្តីរបស់នាងគឺលោក Reggie Mabri មុនពេលបញ្ជូនទៅមន្ទីរពេទ្យ ហើយក្រោយមកក៏បាត់បង់ជីវិត។ ដំបូងឡើយ មន្ត្រីប៉ូលីសបានយល់ថា ប្តីរបស់នាងអាយុ ២៦ឆ្នាំបានបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែ តាមការបញ្ជាក់របស់កូនច្បងនៃបងប្អូនបង្កើតទាំងបីនាក់នោះបានបង្ហាញថា ជនដៃដល់ពិតជាប្អូន ប្រុសទី២ ដែលមានអាយុទើបតែ២ឆ្នាំ។ នៅមុនពេលកើតហេតុ ឪពុកដែលជាម្ចាស់កាំភ្លើងបានទុកកាំភ្លើងក្នុងកាបូបនៅលើឥដ្ឋ មុនពេលក្មេងតូចមករើយកទៅលេងរហូតភ្លាត់កាំភ្លើងបាញ់ចំខ្នងឪពុករបស់ខ្លួន ខណៈ ពេលដែលគាត់កំពុងអង្គុយនៅលើតុលេងហ្គេមកុំព្យូទ័រ។ គ្រួសារសពមានកូន ៣នាក់ កូនពៅអាយុទើបតែ ៥ខែប៉ុណ្ណោះ
June 11, 2022 - អន្តរជាតិ
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងលុបចោលនូវតម្រូវការធ្វើតេស្តរកជំងឺ COVID-19 សម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស ដែលចូលមកប្រទេសនេះចាប់ពីថ្ងៃអាទិត្យ។ បច្ចុប្បន្ននេះ អ្នកធ្វើដំណើរត្រូវបានតម្រូវឱ្យធ្វើតេស្តរក COVID-19 ជាមួយនឹងលទ្ធផលអវិជ្ជមាន ក្នុងរយៈពេលមួយថ្ងៃ មុនពេលឡើងយន្តហោះរបស់ពួកគេ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនិយាយថា ការផ្លាស់ប្តូរនេះចូលជាធរមាននៅម៉ោង ១២:០០ ព្រឹក ET នៅថ្ងៃអាទិត្យ។ គួរឱ្យដឹងដែរថា តម្រូវការអាចត្រូវបានដកចេញ ពីព្រោះការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 និងកត្តាផ្សេងទៀត បានរួមចំណែកកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ និងការស្លាប់នៅទូទាំងសហរដ្ឋអាមេរិក។ ភ្ញៀវអន្ដរជាតិ ដែលមិនមែនជាជនជាតិអាមេរិកនឹងនៅតែត្រូវបង្ហាញថា ពួកគេបានទទួលថ្នាំបង្ការពេញលេញដើម្បីចូលប្រទេសនេះ។ យ៉ាងណាក៏ដោយ CDC បាននិយាយថា វានឹងវាយតម្លៃឡើងវិញនូវតម្រូវការការធ្វើតេស្ត
June 11, 2022 - អន្តរជាតិ
កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកស្តីពីប្រភពដើមនៃមេរោគថ្មីដែលមិនធ្លាប់មានពីមុនមក (SAGO) បានចេញផ្សាយរបាយការណ៍បឋមមួយថា «លទ្ធផលនៃការរកឃើញប្រភពដើមនៃជំងឺកូវីដ-១៩ ឬ Covid-19 ដែលបានរីករាលដាលពាសពេញពិភពលោក ចាប់តាំងពីការផ្ទុះឡើងដំបូងនៅទីក្រុង Wuhan ខេត្តហ៊ូប៉ីរបស់ប្រទេសចិន នៅចុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះ គឺប្រភពដើមនៃមេរោគ កូវីដ-១៩ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយសារទិន្នន័យមួយចំនួនពីប្រទេសចិនបាត់។ ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញរបស់ WHO នៅតែបើកចំហចំពោះភស្តុតាងវិទ្យាសាស្ត្រនាពេលអនាគតទាំងអស់ ដើម្បីសាកល្បងយ៉ាងទូលំទូលាយនូវសម្មតិកម្មយ៉ាងសមហេតុផលទាំងអស់ រួមទាំងភាពដែលអាចទៅរួចនៃគ្រោះថ្នាក់នៅមន្ទីរពិសោធន៍វិទ្យាសាស្ត្រ។ សម្រាប់ទិន្នន័យដែលបានបាត់ទៅ ជាពិសេសទិន្នន័យរបស់ប្រទេសចិន ដែលបានរកឃើញក្រុមអ្នកឆ្លងមេរោគកូវីដ-១៩ដំបូងបង្អស់ កាលពីខែធ្នូ ឆ្នាំ២០១៩ វាពិតជាមិនអាចទៅរួចឡើយដែលនឹងអាចបញ្ជាក់អំពីដើមកំណើតដ៏ច្បាស់លាស់នៃមេរោគ ថាវាបានឆ្លងមកកាន់មនុស្សបានយ៉ាងដូចម្តេច ក្រោយពីមានការឆ្លងរីករាលដាលពាសពេញពិភពលោក ក្នុងអំឡុងពេលជាង២ឆ្នាំកន្លងមក ដែលបណ្តាលអោយចំនួនអ្នកឆ្លងជុំវិញពិភពលោកមានរហូតដល់ទៅ ៥៣៤លាននាក់
June 11, 2022 - អន្តរជាតិ
តាមប្រភពព័ត៌មាន yahoo បានអោយដឹងថា កាលពីថ្ងៃអង្គារ ទី១០ ខែមិថុនា កន្លងទៅ ឪពុកម្តាយរបស់បុរសម្នាក់នៅ San Francisco សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Alibaba Group Holdings ជុំវិញការស្លាប់របស់កូនប្រុសរបស់ខ្លួន ខណៈពេលកំពុងប្រើប្រាស់ម៉ាស៊ីនបោះពុម្ព 3D ដែលបានទិញពីគេហទំព័ររបស់ Alibaba បន្ទាប់មកបានឆាបឆេះនៅក្នុងឆ្នាំ២០២០។ បុរសដែលត្រូវបាត់បង់ជីវិតមានឈ្មោះថា Calvin Yu ហើយឪពុកម្តាយរបស់គាត់បានចោទប្រកាន់ថា Alibaba បានលក់ម៉ាស៊ីនបោះពុម្ពដោយដឹង ឬគួរតែដឹងថាមានបញ្ហា ។ ក្រៅពី Alibaba ឪពុកម្តាយរបស់លោក Yu ក៏បានប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាចិន Troncsi Technology ផងដែរ។ ចំពោះខ្លឹមសារនៃឯកសារដែលបានដាក់ទៅតុលាការបញ្ជាក់ថា
June 11, 2022












