autoadmin
  • សង្គម

    ថៃ៖ កាលពីយប់ថ្ងៃទី ២៦ ឧសភា តាមប្រភពព័ត៌មានបានអោយដឹងថា មានអគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅឯ Jomtien Soi 3 ឃុំ Nong Prue ស្រុក Bang Lamung ខេត្ត Chonburi ។ ក្រោយពីសមត្ថកិច្ចនៃប៉ុស្តិ៍ Pataya បានទំនាក់ទំនងទៅកាន់មន្រ្តីសង្គ្រោះគ្រោះមហន្តរាយដីធ្លី ដើម្បីដឹកនាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​ពិនិត្យនៅ​កន្លែង​កើត​ហេតុ ដោយគេ​ឃើញ​ក្រុម​ប្រជាពលរដ្ឋ​ជម្លៀស​ខ្លួន​រត់​គេច​ខ្លួនចេញ​ពីក្នុងផ្ទះ។ ពេល​ចុះ​ពិនិត្យ​ឃើញ​ថា ផ្ទះដែលបានសង់ពីស័ង្កសី ត្រូវបាន ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បានចូល​អន្តរាគមន៍រហូតភ្លើង​បាន​រលត់​ទៅ​វិញ ។ តាម​ការ​ពិនិត្យ​ឃើញ​ថា ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​ត្រូវ​ភ្លើង​ឆាប​ឆេះ​ស្រុង។ ជាមួយគ្នានេះ តាម​ការ​សាកសួរ អ្នកស្រី

    May 29, 2022
  • អន្តរជាតិ

    យោងតាមប្រភពសារព័ត៌មាន ejan ដែលបានចុះផ្សាយ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ បានអោយដឹងថាក្រុមអ្នកសារព័ត៌មាន បានចុះទៅកាន់កសិដ្ឋាន Chaiyan ភូមិលេខ ៣ ឃុំ Ban Bueng ស្រុក Ban Bueng ខេត្ត Chonburi  ក្រោយ​ពី​ទទួល​ដំណឹង​ថា ក្របី​ដ៏ស្រស់ស្អាត​ត្រូវ​បានគេលក់ក្នុងតម្លៃ ​៦​លាន ​៥​សែន​បាត (ប្រមាណ ១៩ម៉ឺនដុល្លារ)។  ​លោក Chaiyarn Pool Pattanasap អាយុ៣៧ឆ្នាំ ម្ចាស់ក្របី បានបញ្ជាក់ថា ក្របីនេះ ពិតជាលក់បានតម្លៃនេះប្រាកដមែន ដោយក្របីឈ្មោះ

    May 29, 2022
  • អន្តរជាតិ

    រដ្ឋបាល​អាកាសចរណ៍ និង​អវកាស​ជាតិ​អាមេរិក (NASA)  កាលពីថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ បាន​ឱ្យដឹងថា អាចម៍ផ្កាយ​មួយ មានទំហំ ធំជាងបួនដងនៃអគារ Empire State ដែលមានអង្កត់ផ្ចិត ១.១ម៉ាយ ឬប្រហែល ១.៨គីឡូម៉ែត្រ កំពុងធ្វើដំណើរឆ្លងកាត់ផែនដីនៅថ្ងៃទី ២៧ ខែឧសភា។  NASA និយាយថា អាចម៍ផ្កាយយក្សនោះគេអោយឈ្មោះថា “៧៣៣៥” នឹងឆ្លងកាត់ផែនដីក្នុងចម្ងាយប្រហែល ២.៥លានម៉ាយ ប្រហែល ១០ដងនៃចម្ងាយរវាងផែនដី និងព្រះច័ន្ទ។ អាចម៍ផ្កាយ “៧៣៣៥” ត្រូវបានគេចាត់ទុកថា ជាភពយក្សតែមួយគត់ នៃចំនួនវត្ថុអវកាសជ្រៅដែល NASA

    May 29, 2022
  • អន្តរជាតិ

    ថ្មីៗនេះ កោះតៃវ៉ាន់​បាន​ធ្វើ​សមយុទ្ធ​មីស៊ីលជាច្រើននៅ​ដែនទឹក​ភាគ​ខាងកើត​របស់​ខ្លួន នៅទីតាំងដែលចិន​កំពុង​បង្កើន​សកម្មភាព​យោធា​។ កងទ័ពជើងទឹករបស់តៃវ៉ាន់និយាយថា ខ្លួនបានធ្វើសមយុទ្ធក្នុងរយៈពេលជាច្រើនថ្ងៃក្នុងខែនេះ នៅឯមូលដ្ឋានមីស៊ីលមួយនៅក្នុងស្រុក Pingtung ភាគខាងត្បូង និងនៅមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតកោះតៃវ៉ាន់។ ខ្លួនបាននិយាយថា មីស៊ីលត្រូវបានបាញ់ចេញពីដី កប៉ាល់ និងយន្តហោះប្រឆាំងនឹងនាវា ហើយមានភាពច្បាស់លាស់ប្រហែល ៩៨%។ ប្រភពបាននិយាយថា សមយុទ្ធនេះក៏មានការបាញ់សាកល្បងមីស៊ីល Hsiung Feng II ដែលជាមីស៊ីលប្រឆាំងនាវា ដែលត្រូវបានបង្កើតឡើងដោយតៃវ៉ាន់ ហើយវាត្រូវបានបាញ់ជាលើកដំបូងដោយប្រើនាវាល្បាតថ្មី។ គួរឱ្យដឹងដែរថា នាវាផ្ទុកយន្តហោះចិន Liaoning ត្រូវបានដាក់ពង្រាយនៅភាគខាងកើតកោះតៃវ៉ាន់ក្នុងខែនេះ។ ការចាកចេញ និងចុះចតឧទ្ធម្ភាគចក្រជាង ៣០០ គ្រឿង ពីនាវា Liaoning ក៏ត្រូវបានគែបញ្ជាក់ផងដែរ។

    May 28, 2022
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ បាននិយាយថា ខ្លួនបានទទួលរបាយការណ៍ចំនួន ៦៥០ ករណី ពាក់ព័ន្ធនឹងជំងឺរលាកថ្លើមស្រួចស្រាវចំពោះកុមារ (hepatitis) ប៉ុន្តែបានបន្ថែមថា មូលហេតុនៅតែមិនទាន់ដឹងនៅឡើយទេ ហើយពួកគេកំពុងស្ថិតក្រោមការស៊ើបអង្កេត។ គិតត្រឹមថ្ងៃទី២៦ ខែឧសភា មានករណីចំនួន ៦៥០ ត្រូវបានរាយការណ៍ទៅ WHO ពីប្រទេសចំនួន ៣៣ ដោយមាន ៩៩ ករណី កំពុងរង់ចាំការបញ្ជាក់ នេះបើយោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោក។ ជម្រាបដែរថា អាជ្ញាធរសុខាភិបាលជុំវិញពិភពលោក កំពុងស៊ើបអង្កេតការកើនឡើងដ៏អាថ៌កំបាំងជាបន្តបន្ទាប់ នៃជំងឺរលាកថ្លើមចំពោះកុមារតូចៗ ហើយកន្លងមក មានករណីមរណភាពរហូតដល់ទៅ

    May 28, 2022
  • អន្តរជាតិ

    កង​កម្លាំង​យោធា​រុស្ស៊ី​កំពុង​ដណ្តើម​យក​ដី​នៅ​ភាគ​ខាង​របស់កើត​អ៊ុយក្រែន ដោយពួកគេបានកំណត់គោលដៅកំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។ ហើយឥឡូវនេះ ពួកគេបានរឹបអូសយកមជ្ឈមណ្ឌលផ្លូវដែកយុទ្ធសាស្ត្រមួយកន្លងនៅទីនោះ។ មន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា ទីក្រុង Lyman ពេលនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ហើយវា​ជា​ទីក្រុង​ខ្នាត​មធ្យម​ទី ២ ​ក្នុង​តំបន់ Donbas ដែល​ធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនៅ​សប្តាហ៍​នេះ។ កងកម្លាំង​អ៊ុយក្រែន​និយាយ​ថា ​ពួកគេ​បាន​ចូលរួម​ក្នុង​ការ​ការពារ​ដ៏​លំបាកមួយ នៅ​ទីក្រុង ​Severodonetsk ដែលជាទីតាំងទី៣ ដែលរុស្ស៊ីកំពុងដណ្តើនមយក ហើយវាក៏ជាបន្ទាយចុងក្រោយនៅក្នុងតំបន់។ អ៊ុយក្រែន​ក៏បាន​បញ្ចេញ​វីដេអូ​ នៃ​អ្វី​ដែល​ពួកគេ​និយាយ​ថា​ ជា​ការ​វាយប្រហារ​លើ​កងទ័ព​រុស្ស៊ី​នៅ​ខាងក្រៅ​ទីក្រុង Severodonetsk ផងដែរ។ អភិបាលក្រុងនិយាយថា រុស្សីបានឡោមព័ទ្ធទីក្រុងពីរភាគបី ហើយបានបំផ្លាញអគារចំនួន ៩០%។ គាត់​និយាយ​ថា ការ​បាញ់​ផ្លោង​នៅ​តែ​បន្ត ហើយអាជ្ញាធរជឿថា

    May 28, 2022
  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី Sanna Marin បានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីគៀវរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ និងបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ។ យោងតាមការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានឱ្យដឹងថា លោកស្រី Marin បាននិយាយថា៖«ស្មារតីវីរភាពរបស់ប្រជាជនអ៊ុយក្រែន ដែលកំពុងតស៊ូ ដើម្បីសេរីភាពរបស់ពួកគេ និងអឺរ៉ុបទាំងមូលគឺគួរឱ្យកោតសរសើរ»។ លោក Zelenskyy ក៏បានសម្តែងការដឹងគុណចំពោះជំនួយ និងទណ្ឌកម្មផ្នែកយោធារបស់ប្រទេសហ្វាំងឡង់ ប្រឆាំងនឹងរដ្ឋាភិបាលនៃប្រទេសរុស្ស៊ី។ លោកបាន​និយាយ​​ថា ដំណើរ​ទស្សន​កិច្ច​របស់​មន្ត្រី​បរទេស​ជាន់​ខ្ពស់​ ទៅ​ប្រទេស​អ៊ុយក្រែន​គឺ​ជា «សញ្ញា​ដ៏​សំខាន់​នៃ​ការ​គាំទ្រ» ចំពោះប្រទេសអ៊ុយក្រែន។ ដោយសំដៅលើពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន លោក Zelenskyy បាននិយាយថា លោកមានទំនុកចិត្តថា ការបោះឆ្នោតរបស់ប្រទេសហ្វាំងឡង់ នឹងមិនធ្វើឱ្យប្រជាជនអ៊ុយក្រែនខកចិត្តឡើយ។ ជាមួយគ្នានេះដែរ

    May 27, 2022
  • អន្តរជាតិ

    បាតុករ​ថៃមួយក្រុមមកពីក្រុម UDD Japan បានប្រមូលផ្តុំគ្នាមកតវ៉ានៅមុខសណ្ឋាគារមួយ ដែលនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កំពុងស្នាក់នៅ ដើម្បីចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតនៃអាស៊ី ឬ វេទិកា Nikkei ដែលមានរយៈពេល ២ថ្ងៃ ហើយត្រូវបញ្ចប់នៅល្ងាចថ្ងៃសុក្រនេះផ្ទាល់។ បាតុករបាន​ទាមទារ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ គួរចុះ​ចេញ​ពី​តំណែង និង​ដោះលែង​សកម្មជន​នយោបាយ​វ័យ​ក្មេង ដែលប៉ូលីសថៃបានចាប់ដាក់​ពន្ធនាគារ។ កាលពីម្សិលមិញម៉ោងប្រហែល ៣រសៀល ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុម UDD Japan បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីសមាជិកក្រុមកំពុងតវ៉ានៅមុខសណ្ឋាគារ Imperial ក្នុងទីក្រុងតូក្យូ។ បាតុករ​បាន​ស្រែក​ជា​ភាសា​ថៃ និង​ជប៉ុន ដោយខ្លះបានស្រែកថា៖«ប្រាយុទ្ធ ចេញ!… របបផ្តាច់ការនឹងរលំ

    May 27, 2022
  • អន្តរជាតិ

    យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ NSW Health ដែលគ្រប់គ្រងដោយក្រសួងសុខាភិបាលនៃរដ្ឋ New South Wales បានឱ្យដឹងថា ខ្លួនកំពុងផ្តល់ដំបូន្មានដល់អ្នកដែលរស់នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលនៃទីក្រុងស៊ីដនី ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ ដើម្បីរកមើលរោគសញ្ញានៃជំងឺ Legionnaires បន្ទាប់មានករណីចំនួន ៥ ត្រូវបានគេរកឃើញ ហើយពួកគេទាំងនោះសុទ្ធតែធ្លាប់បានចេញចូលក្នុងតំបន់នោះ នៅក្នុងរយៈពេល ៣ សប្ដាហ៍ចុងក្រោយនេះ។ អ្នកទាំង ៥នាក់ ត្រូវបានគេរកឃើញថា បានឆ្លងបាក់តេរីម្យ៉ាងដែលបង្កឱ្យមានជំងឺ Legionnaires ដែលជារឿយៗ បាក់តេរីនោះកើតចេញពីកន្លែងសើម ត្រជាក់ និងកខ្វក់ នៅក្នុងអគារធំៗ។ មនុស្សអាចប៉ះពាល់នឹងបាក់តេរីនោះបានដោយការដកដង្ហើម នៅពេលដែលភាគល្អិតកខ្វក់ចេញពីប្រព័ន្ធត្រជាក់ ត្រូវបានបញ្ចេញទៅក្នុងខ្យល់អាកាស។

    May 27, 2022
  • សង្គម

    ថៃ៖ កាលពីពេលថ្មីៗនេះ មានការចុះផ្សាយជាព័ត៌មាននៅប្រទេសថៃ ក្រោយបុរសនារីជនជាតិខ្មែរមួយគូបានថតវីដេអូ «ទទួលទានស្បែកជើងផ្ទាត់ជ្រលក់អំបិលម្ទេស» បង្ហាញជូនដល់អ្នកគាំទ្រដែលបានសំណូមពរអោយធ្វើ Challenge មួយនេះ។ ក្រោយពីវីដេអូខាងលើបានផុសចូលទៅក្នុងសង្គមអនឡាញ ហាក់បីដូចជាទទួលបានការគាំទ្រ និងរិះគន់ផងដែរ។ ដោយកន្លងមកតាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Jin Su តែងថតវីដេអូបង្ហាញអំពីការទទួលទានរបស់ចម្លែកៗជាច្រើនដូចជា៖ ម្រះឆៅ ត្រប់ ស្ពៃក្តោម ដូង ល្ពៅ រឺម្នាស់ ទាំងដែលមិនបានបករឺចិតសំបកចេញជាមួយនឹងអំបិលម្ទេស។ ដោយថ្មីៗនេះ គណនី Jin Su បានបង្ហោះវីដេអូ ទទួល Challenge ពីអ្នកគាំទ្រ គឺការ«ទទួលទានស្បែកជើងផ្ទាត់ជាមួយអំបិលម្ទេស» ប៉ុន្តែនៅក្នុងឃ្លីបវីដេអូនេះដែរក៏មានអក្សរបញ្ជាក់ប្រាប់ថា «ការទទួលទាននៅក្នុងវីដេអូខាងលើនេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះហាមត្រាប់តាមដាច់ខាត»។ វីដេអូឃ្លីបមួយនេះ

    May 27, 2022