- autoadmin
- អន្តរជាតិ
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនប្រហែល ៦.៥៩ លាននាក់ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន គិតត្រឹមថ្ងៃច័ន្ទ ទី២៣ ខែឧសភា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬ UNHCR បាននិយាយថា មនុស្សប្រហែល ៣.៥២ លាននាក់ នៅក្នុងចំណោមជនភៀសខ្លួនទាំងនោះ បានឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញ, ៩៦០,០០០ នាក់ បានទៅប្រទេសរ៉ូម៉ានី, ៦៤០,០០០ នាក់ ទៅប្រទេសហុងគ្រី និង ៤៧០,០០០ នាក់ ទៅប្រទេសម៉ុលដាវី ខណៈប្រហែល ៩៣០,០០០ នាក់
May 25, 2022 - អន្តរជាតិ
ចិន៖ បុរសវ័យក្មេងម្នាក់បានសម្រេចចិត្តសាក់ឈ្មោះសង្សារ និងប្រយោគស្នេហ៍ពេញខ្នង ដើម្បីបញ្ជាក់ចិត្តស្មោះដល់គូស្នេហ៍ដែលទើបតែទាក់ទងគ្នាបាន ៦ថ្ងៃ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិនបានឱ្យដឹងថា បុរសរូបនោះ បានស្គាល់គ្នាជាមួយនារីជាសង្សារនៅលើអ៉ីនធឺណេត ក៏សម្រេចចិត្តសាក់នៅលើខ្នងនៅថ្ងៃទី២០ ខែឧសភា ដែលត្រូវបានគេស្គាល់ថាជា “ទិវានៃក្តីស្រឡាញ់” នៅលើបណ្ដាញអ៉ឺនធើណិតចិន។ ថ្ងៃទី២០ ខែឧសភា អាចត្រូវបានសរសេរជាលេខនៅក្នុងភាសាចិនថា ៥២០ ដែលប្រកាសជាភាសាចិនកុកងឺថា “wǔ èr líng (wo er ling)” ដូចទៅនឹងពាក្យ “wǒ ài nǐ (wo ai ni)” ដែលមានន័យថាខ្ញុំស្រឡាញ់អ្នក។ ដើម្បីបញ្ជាក់សេចក្ដីស្រលាញ់ដ៏ធំធេង បុរសជនជាតិចិនរូបនោះបានសាក់ ដោយសរសេររៀបរាប់ថា៖
May 25, 2022 - អន្តរជាតិ
ប្រធានាធិបតីហ្វីលីពីនជិតអស់អាណត្តិលោក Rodrigo Duterte បានរិះគន់មេដឹកនាំរុស្ស៊ីលោក Vladimir Putin ចំពោះការសម្លាប់ជនស៊ីវិលស្លូតត្រង់នៅក្នុងប្រទេសអ៊ុយក្រែន ដោយគាត់បាននិយាយថា ពួកគេទាំង ២ ត្រូវបានគេមើលឃើញថាជាឃាតករ «ប៉ុន្តែខ្ញុំសម្លាប់ឧក្រិដ្ឋជន ខ្ញុំមិនសម្លាប់កុមារ និងមនុស្សចាស់ទេ»។ លោក Duterte ដែលធ្លាប់ហៅលោក Putin ថាជាទីគោរព និងជាមិត្តដោយបើកចំហ បានសម្តែងការរិះគន់របស់គាត់ជាលើកដំបូងបំផុត ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន នៅក្នុងសុន្ទរកថាដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារ។ លោក Duterte មិនបានថ្កោលទោសប្រធានាធិបតីរុស្ស៊ី Putin នោះទេ ប៉ុន្តែលោកមិនយល់ស្របនឹងការដាក់សញ្ញានៃការឈ្លានពានរបស់លោក Putin ថាជា «ប្រតិបត្តិការយោធាពិសេស» ហើយបាននិយាយថា វាពិតជាសង្គ្រាមទ្រង់ទ្រាយធំមួយ ដែលប្រឆាំងនឹង
May 25, 2022 - សិល្បៈ
ថ្មីៗនេះ លោក Nhin Barang ហៅ ប៊ី អាយុ ២៥ឆ្នាំ ជាកំលោះជនជាតិខ្មែរ បានចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធី Mai Thong kham ដែលបានចាក់ផ្សាយនៅ បុស្តិ៍ទូរទស្សន៍ថៃ (Workpoint Entertainment) កាលពីអាទិត្យមុន ដោយក្នុងនោះដែរ លោកប៊ី បានរៀបរាប់ប្រាប់ គណៈកម្មការពីប្រវិត្តរបស់លោកថា លោកកើតនៅក្នុងក្រុមគ្រួសារមួយដែលមានបងប្អូនចំនួនបីនាក់ ហើយឳពុករបស់លោកបានចែកឋានតាំងពីលោកមានអាយុ ៧ទៅ៨ឆ្នាំ។ លុះក្រោយពីឳពុកបានស្លាប់ទៅ ផ្ទះដែលបានសង់លើទឹកដីរបស់បងប្អូនខាងឳពុកត្រូវបានលក់ បណ្តាលអោយក្រុមគ្រួសាររបស់លោកមិនមានផ្ទះសម្បែងស្នាក់នៅនោះទេ បូករួមទាំងជីវភាពក្រីក្រដែលបន្ទុកទាំងអស់ត្រូវធ្លាក់លើម្តាយ ទើបម្តាយរបស់លោក ប៊ី ក៏សម្រេចចិត្តទៅស្វែងរកការងារធ្វើនៅឯប្រទេសថៃ។ ចំពោះការងារវិញគឺលោកបានរស់នៅ និងធ្វើការនៅឯប្រទេសថៃ ប៉ុន្តែដោយសារតែបញ្ហាការរីករាលដាលនៃមេរោគកូវីដ១៩
May 25, 2022 - អន្តរជាតិ
យ៉ាងហោចណាស់មានសិស្សចំនួន ១៨នាក់ និងគ្រូម្នាក់ ត្រូវបានគេសម្លាប់ នៅក្នុងការបាញ់ប្រហារដ៏ធំមួយ នៅសាលាបឋមសិក្សាមួយក្នុងរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យជាសិស្សវិទ្យាល័យអាយុ ១៨ឆ្នាំ និងត្រូវបានបាញ់សម្លាប់ដោយប៉ូលីសនៅកន្លែងកើតហេតុតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃអង្គារ ក្នុងទីក្រុង Uvalde ។ អភិបាលរដ្ឋតិចសាស់ លោក Greg Abbot បាននិយាយថា៖«អ្វីដែលបានកើតឡើងនៅ Uvalde គឺជាសោកនាដកម្មដ៏រន្ធត់ដែលមិនអាចអត់ឱនបាន»។ ការសម្លាប់រង្គាលនេះ បានកើតឡើងនៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde និងជាការបាញ់ប្រហារដ៏សាហាវបំផុតនៅសាលាបឋមសិក្សារបស់សហរដ្ឋអាមេរិក ចាប់តាំងពីខ្មាន់កាំភ្លើងបានសម្លាប់កុមារ ២០នាក់ និងមនុស្សពេញវ័យ ៦នាក់ នៅឯសាលាបឋមសិក្សា
May 25, 2022 - អន្តរជាតិ
ប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែនលោក Kyrylo Budanov បាននិយាយថា លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់ត្រូវបានគេលបវាយប្រហារ ដោយពួកនៅតំបន់ Caucasus ដែលជាតំបន់រួមរបស់ប្រទេសអាមេនី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី និងផ្នែកខ្លះនៃប្រទេសរុស្ស៊ីភាគខាងត្បូង ប្រហែលជា ២ ខែមុន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ លោក Budanov បាននិយាយថា៖«[វាគឺជាការ] ការប៉ុនប៉ងមិនជោគជ័យទេ ប៉ុន្តែវាពិតជាបានកើតឡើង… វាប្រហែល ២ខែ កន្លងទៅ។ ខ្ញុំនិយាយម្តងទៀត ការប៉ុនប៉ងនេះមិនបានជោគជ័យទេ ប៉ុន្តែវាបានកើតឡើងពិតមែន ទោះជាមិនមានការផ្សព្វផ្សាយជាសាធារណៈក៏ដោយ»។ យ៉ាងណាក៏ដោយ
May 25, 2022 - អន្តរជាតិ
នៅពេលដែលចូលដល់វ័យកាន់តែចាស់ មនុស្សជាច្រើនអាចប្រឈមមុខនឹងបញ្ហាដែលងាយនឹងភ្លេចភ្លាំង ក៏ដូចជាការស្វែងយល់ និងការចងចាំអ្វីមួយចំនួនបាន ដោយប្រើពេលកាន់តែយូរ ឬអាចរហូតដល់កង្វះសមាធិក្នុងការធ្វើការផងដែរ។ ហេតុដូច្នេះហើយ ថ្ងៃនេះក្រុមការងារសូមណែនាំអាហារចំនួន ៥ប្រភេទ ដែលជនជាតិជប៉ុនណែនាំថា ប្រសិនបើទទួលទានជាប្រចាំនឹងជួយការការចងចាំប្រសើរឡើង ហើយជួយអោយមានអារម្មណ៍មូលក្នុងការធ្វើការងារក៏ដូចជាការសិក្សារៀនសូត្រ៖ + ត្រីខៀវ (ត្រីខៀវ រួមមាន ត្រី mackerel, sanma, tuna, mackerel, mackerel, និង sardines ក្នុងចំណោមត្រីដទៃទៀត សម្បូរទៅដោយអាស៊ីតខ្លាញ់ រួមទាំង DHA (Docosahexaenoic acid) និង EPA (Eicosapentaenoic acid)
May 24, 2022 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់សម្ព័ន្ធមិត្តអាស៊ីសំខាន់ៗរបស់ខ្លួនថា ពិភពលោកកំពុង «ឈានទៅរកពេលវេលាដ៏ងងឹតមួយ នៅក្នុងប្រវត្តិសាស្ត្ររួមរបស់យើង» ជាមួយនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។ លោកបានបន្តថា ពេលនេះសង្រ្គាមបានក្លាយជា «បញ្ហាសកល» ដែលវាបញ្ជាក់ពីសារៈសំខាន់នៅក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក៏បានគាំទ្រសម្ដីនេះ ដោយបានបន្ថែមថា ការឈ្លានពានស្រដៀងគ្នានេះ មិនគួរកើតឡើងនៅអាស៊ីនោះទេ។ ជម្រាបដែរថា លោក បៃដិន កំពុងជួបជាមួយមេដឹកនាំជប៉ុន អូស្ត្រាលី និងឥណ្ឌា នៅទីក្រុងតូក្យូ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក មកកាន់អាស៊ីក្នុងនាមជាប្រធានាធិបតីអាមេរិក។ ប្រទេសទាំង ៤ ដែលគេស្គាល់ជារួមថា Quad កំពុងពិភាក្សាអំពីបញ្ហាសន្តិសុខ
May 24, 2022 - អន្តរជាតិ
ក្រសួងការពារជាតិរបស់ប្រទេសកូឡុំប៊ី កាលពីថ្ងៃចន្ទបានប្រកាសថា ខ្លួននឹងបញ្ជូនក្រុមអ្នកជំនាញការដោះមីន ដើម្បីទៅបណ្តុះបណ្តាលដល់កងទ័ពអ៊ុយក្រែន។ ប្រទេសកូឡុំប៊ី ដែលជាដៃគូម្នាក់របស់អង្គការណាតូ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ពួកគេបានធ្វើការសម្រេចចិត្តតាមសំណើរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដោយនឹងបញ្ជូនវិស្វករយោធាចំនួន ១១នាក់ ទៅកាន់ប្រទេសជាសមាជិកអង្គការណាតូ ដើម្បីអាចបណ្តុះបណ្តាលដល់កងទ័ពអ៊ុយក្រែន ឆ្លើយតបទៅតាមសេចក្តីរាយការណ៍ដែលថា រុស្ស៊ីបានដាំគ្រាប់មីននៅទូទាំងប្រទេសអ៊ុយក្រែន ដែលវាបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកស្រុក។ រដ្ឋមន្ត្រីការពារជាតិកូឡុំប៊ី លោក Diego Molano បាននិយាយថា ប្រទេសរបស់លោកនឹងប្រើប្រាស់ចំណេះជំនាញ និងចំណេះដឹងរបស់ខ្លួន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីន។ ប្រទេសកូឡុំប៊ី ត្រូវបានគេនិយាយថា ជាប្រទេសមួយក្នុងចំនោមប្រទេសដែលមានមីនច្រើនខ្លាំងបំផុតរបស់ពិភពលោក ដោយសារតែជម្លោះផ្ទៃក្នុងដែលមានអាយុកាលរាប់ទសវត្សរ៍។ ចាប់តាំងពីឆ្នាំ១៩៩០ មក គ្រាប់មីននៅទីនោះបានសម្លាប់មនុស្សជាង
May 24, 2022 - អន្តរជាតិ
ថៃ៖ យោងតាមប្រភពព័ត៌មានរបស់ Khaosod បានអោយដឹងថា នារីម្នាក់បានចំណាយពេល ៣ថ្ងៃ អង្គុយយាមខោអាវក្នុង ដើម្បីចាប់ចោររោគចិត្តដែលតែងតែលួចយកខោអាវក្នុងទៅ។ នារីក្លាហានរូបនោះមានឈ្មោះថា Thidaphon អាយុ ១៩ឆ្នាំ រួមនឹងមិត្ត៣នាក់ បាននាំគ្នាជួយចាប់ជនល្មើសបានសម្រេច ដោយជនល្មើសនោះឈ្មោះថា Narubes Tonnacham អាយុ ៣១ឆ្នាំ ជាអ្នកស្រុក Phon Sung ព្រមជាមួយនឹងកាបូបស្ពាយពណ៌ខ្មៅ និងម៉ូតូដែលបើកបង្កហេតុ។ តាមការសាកសួរជនល្មើស បានសារភាពថា លោកបានជិះតាមលួចខោអាវក្នុងរបស់នារីៗពិតមែន ដោយលោកបកស្រាយថា លោកធ្វើតាមបញ្ជារបស់នារីម្នាក់ ដោយលោកពុំបានប្រាប់ឈ្មោះឡើយ ចំណែកសមត្ថកិច្ចវិញគឺពុំជឿនោះទេ ព្រោះយោងតាមករណីដែលធ្លាប់កើតឡើងកន្លងមក គឺជនល្មើសលួចទៅដើម្បីសម្រេចតាមកាមតណ្ហាទៅវិញទេ។ បន្ទាប់មកជននេះត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាល Ban Dung និងចោទប្រកាន់ពីបទ «ការទន្ទ្រានចូលផ្ទះពេលយប់» និងចាត់ការតាមផ្លូវច្បាប់៕
May 24, 2022












