- autoadmin
- អន្តរជាតិ
ថៃ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល ក្រោយគណនីហ្វេសប៊ុករបស់តារាសម្តែងថៃ តេង ម៉ូ បានផុសវីដេអូ និងរូបថតជាច្រើនសន្លឹក ដែលជារូបនៅមុនពេលកើតហេតុ។ អ្នកម្តាយរបស់តារាសម្តែងថៃ តេង ម៉ូ ត្រូវបានគេចោទសួរថា បន្ទាប់ព បានឃើញរូបថតជាង១០សន្លឹកក្នុងទូរស័ព្ទរបស់ តេង ម៉ូ តើលោកស្រីគិតថា អ្នកណាជាអ្នកធ្វើ? អ្នកស្រី ផានីដា ស៊ីរ៉ាយុទ្ធយោធិន ម្តាយរបស់តារាសម្តែងនាង Melon Patcharaveerapong (Nida) Patcharaveerapong បានឱ្យដឹងថា រឿងដែលនៅសុខៗហ្វេសបុក Happy Melon Patcharaveerapong របស់កូនស្រីនាងបានបង្ហោះរូបថតខាងក្រោយរបស់នារីម្នាក់ដែលស្រដៀងទៅនឹង Kratik ដែលជាអតីតអ្នកចាត់ការផ្ទាល់ខ្លួន របស់កូនស្រីនាង ដោយរូបថតនោះជារូបថតនៅលើទូកនៅយប់ថ្ងៃកើតហេតុ
May 22, 2022 - អន្តរជាតិ
ថៃ៖ តាមប្រភពព័ត៍មានរបស់ sanook បានរាយការណ៍ទាក់ទងទៅនឹងករណីដែលអ្នកនាង ឡាយ រឺ ណងដកម៉ាយ អាយុ ២៧ឆ្នាំ អាជីពជាអ្នកលក់ការ៉េម ដែលបានបាត់ខ្លួនបន្សល់ទុកតែរទេះការ៉េមដែលចតចោលនៅតាមផ្លូវកាលពីថ្ងៃទី ១៨ ឧសភា កន្លងមក។ ដោយកាលពីថ្ងៃទី ១៧ ខែឧសភា អ្នកនាង ឡាយ បានខលទៅស្វាមីប្រាប់ថា នាងចង់ញាំគុយទាវ ដោយប្រាប់អោយប្តីទិញគុយទាវនោះអោយផង។ បន្ទាប់ពីលឺដូច្នេះប្តីក៏ចេញទៅទិញគុយទាវខ្ចប់មករង់ចាំប្រពន្ធញ៉ាំជុំគ្នានៅផ្ទះ។ លុះយប់កាន់តែជ្រៅ អ្នកនាង ឡាយ មិនទាន់បានត្រឡប់មកដល់ផ្ទះនៅឡើយទេ ហើយស្វាមីអ្នកនាងគឺមិនអាចទាក់ទងនាងបានដូចគ្នា។ ទើបស្វាមីរបស់អ្នកនាងសម្រេចចិត្តដើរតាមរកប្រពន្ធ ក្រោយមក ក៏បានប្រទះឃើញរទេះការ៉េមរបស់អ្នកនាងឡាយចតចោលនៅផ្សារទំនើប ដែលមានចំងាយប្រមាណ ជាង ១០គីឡូម៉ែត្រពីផ្ទះ។
May 22, 2022 - អន្តរជាតិ
ថៃ៖ ការប្រារព្ធពិធីអាពាហ៍ពិពាហ៍មិនថាជាតិសាសណាក៏ដោយរមែងតែងចង់មានចាស់ទុំចូលរួមជាសាក្សីក្នុងថ្ងៃពិសេសនេះផងដែរតើមែនទេបងប្អូន? ដូចទៅនឹងករណីដ៏គួរឱ្យរំភើបមួយដែលល្បីនៅលើបណ្ដាញសង្គម TikTok នាពេលថ្មីៗនេះ ដោយរូបភាពនិងវិដេអូខ្លី ដ៏សែនពិសេសមើលហើយរំភើប និងស្រក់ទឹកភ្នែកជំនួស ដែលចៅប្រុសបានបីលោកយាយដែលដើរមិនរួច ហើយកំពុងតែបាត់បង់ការចងចាំ ចូលរួមពិធីមង្គលការចៅស្រី។ ទិដ្ឋភាពដ៏ពិសេសបំផុតក្នុងកម្មវិធីនេះ បានធ្វើឱ្យគ្រប់គ្នានាំគ្នាស្រក់ទឹកភ្នែកតាមគ្នា ខណៈលោកយាយដែលជាម្លប់កូនចៅ កំពុងតែចាប់ផ្តើមចាំកូនចៅលែងបាន ត្រូវបានចៅប្រុសបីចូលរួមពិធីស្រោចទឹកខ្យងសុំាងតាមប្រពៃណីថៃ។ អាពាហ៍ពិពាហ៍ខាងលើ ត្រូវបានប្រារព្ធឡើងក្នុងទឹកដី ស្រុក Det Udom ខេត្ត Ubon Ratchathani ដែលបានក្លាយជារូបភាពគួរឱ្យចាប់អារម្មណ៍នោះ គឺលោកយាយដែលបានមកចូលរួមក្នុងពិធីរបស់ចៅ ប៉ុន្តែដោយសារតែលោកយាយចាស់ហើយ ទើបមិនអាចដើរបាន ប៉ុន្តែជាថ្ងៃដ៏ពិសេសរបស់ចៅស្រីជាទីស្រឡាញ់ទើបលោកយាយសុខចិត្តមកចូលរួមពិធីមង្គលការរបស់ចៅស្រីដោយមានវត្តមានចៅៗជួយដឹកជួយគ្រា ព្រមជាមួយការជូនពរចៅស្រី និងកូនកំលោះរស់នៅប្រកបដោយសុភមង្គលធ្វើឱ្យកូនក្រមុំស្រក់ទឹកភ្នែកដោយក្តីរំភើប។ ក្រោយពីរូបភាពនិងកម្រងវីដេអូត្រូវបានចែករំលែកក៏មានអ្នកចូលមើល និងចូលរួមអបអរថែមទាំងជូនពរលោកយាយអោយមានអាយុយឺនយូរសុខភាពរឹងមាំនិងនៅជាម្លប់ដល់កូនចៅលោកយាយអោយបានយូរអង្វែង៕ អត្ថបទ៖ Bee ប្រភព៖ ch7
May 21, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយដោយ BBC បានរាយការណ៍ថា ជាង ៨០ករណី នៃជំងឺអុតស្វាយ Monkeypox ត្រូវបានបញ្ជាក់ នៅក្នុងប្រទេសយ៉ាងហោចណាស់ ១២ នៅទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោកបាននិយាយថា ករណីសង្ស័យចំនួន ៥០ ផ្សេងទៀត ក៏កំពុងត្រូវបានគេស៊ើបអង្កេត ហើយ WHO បានព្រមានថា នឹងមានករណីជាច្រើន ត្រូវបានរាយការណ៍ជាបន្ទបន្ទាប់។ ការឆ្លងត្រូវបានបញ្ជាក់នៅក្នុងប្រទេសអឺរ៉ុបចំនួន ៩ ក៏ដូចជាសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី។ គួរឱ្យដឹងដែរថា Monkeypox គឺកើតឡើងធម្មតាបំផុត នៅតំបន់ដាច់ស្រយាលនៃអាហ្វ្រិកកណ្តាល និងខាងលិច។ ជំងឺអុតស្វាយ Monkeypox គឺជាការឆ្លងមេរោគដ៏កម្រ ដែលជាធម្មតាស្រាល
May 21, 2022 - អន្តរជាតិ
រុស្ស៊ីបានប្រកាសជ័យជម្នះរបស់ខ្លួន ពីក្នុងសមរភូមិអស់រយៈពេលជាច្រើនខែ ដើម្បីដណ្តើមយកទីក្រុងកំពង់ផែ Mariupol របស់អ៊ុយក្រែន នេះបើតាមការចុះផ្សាយរបស់ BBC។ មន្ត្រីរបស់ទីក្រុងមូស្គូបាននិយាយថា ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនចុងក្រោយ ដែលនៅការពាររោងចក្រដែក Azovstal របស់ទីក្រុង Mariupol ឥឡូវនេះបានទម្លាក់អាវុធសុំចុះចាញ់អស់ហើយ។ អស់រយៈពេលជាច្រើនខែមកហើយ ដែលទាហានអ៊ុយក្រែនបានបន្ដតសូរប្រយុទ្ធនៅក្នុងអគារដ៏ធំសម្បើម នៅក្នុងរោងចក្រដែក Azovstal ដើម្បីរារាំងរុស្ស៊ីពីការបង្កើតការគ្រប់គ្រងទាំងស្រុងលើទីក្រុង ប៉ុន្តែពេលនេះពួកគេមិនអាចទប់ទល់ទៀតបាននោះទេ។ ការជម្លៀសពលរដ្ឋអ៊ុយក្រែនកាលពីថ្ងៃសុក្រ គឺជាការបញ្ចប់នៃការឡោមព័ទ្ធទីក្រុង Mariupol ដោយកងកម្លាំងរុស្ស៊ីនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ ឥឡូវនេះ ទីក្រុង Mariupol ស្ថិតក្នុងការបំផ្លិចបំផ្លាញទាំងស្រុង។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទីក្រុង និងរោងចក្រដែកនៅ Mariupol ឥឡូវនេះ «ត្រូវបានរំដោះទាំងស្រុង» បន្ទាប់ពីទាហានអ៊ុយក្រែនចំនួន ៥៣១
May 21, 2022 - អន្តរជាតិហេតុតែចង់ស្អាតជាងមុន តារាស្រីឥណ្ឌាម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយធ្វើការបូមសម្រកខ្លាញ់នៅគ្លីនិកមួយ
ឥណ្ឌា៖ យោងតាមសារព័ត៌មានរបស់ straits time បានរាយការណ៍ថា ប៉ូលីសរដ្ឋ Karnataka ភាគនិរតីនៃប្រទេសឥណ្ឌា កាលពីថ្ងៃទី១៨ ខែឧសភា ប្រកាសថា អ្នកនាង Jain Raj អាយុ ២១ឆ្នាំ ជាតារាសម្តែងទូរទស្សន៍ និងភាពយន្តនៅក្នុងប្រទេសឥណ្ឌា បានទទួលមរណភាព ដោយសារគាំងបេះដូងភ្លាមៗ បន្ទាប់ពីធ្វើការបូបខ្លាញ់សម្រកទំងន់កាលពីថ្ងៃទី១៧ ខែឧសភា។ ជីដូនរបស់តារាសម្តែង បានប្រាប់សារព័ត៌មានក្នុងស្រុកថា ចៅស្រីបានសុំគ្រួសារចំនួន ១៥ ម៉ឺនរូពីឥណ្ឌា (ប្រហែលជាង ២០០០ ដុល្លារ) ដើម្បីចំណាយលើការបូមខ្លាញ់ ប៉ុន្តែគ្រួសារបានបដិសេធ ហើយក៏បានក្រើនរំលឹកនាងថា យុវនារីរូបនេះមានរាងស្អាតស្រាប់ហើយ ដូច្នេះហើយមិនចាំបាច់ទៅបូមខ្លាញ់ទេ។ ក្រោយមក
May 21, 2022 - អន្តរជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់កាលពីថ្ងៃសុក្របានឱ្យដឹងថា អ៊ុយក្រែននឹងទទួលបានរថក្រោះ Gepard ដែលជារថក្រោះប្រឆាំងយន្តហោះចំនួន ១៥គ្រឿង ពីប្រទេសអាល្លឺម៉ង់ក្នុងខែកក្កដា។ ទីភ្នាក់ងារព័ត៌មាន Dpa របស់ប្រទេសអាល្លឺម៉ង់បានរាយការណ៍ថា វានឹងរួមបញ្ចូលជាមួយនឹងការផ្តល់សព្វាវុធ ដែលនឹងមានការគាំទ្រការបណ្តុះបណ្តាលដោយកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ និងការផ្តល់គ្រាប់ជិត ៦០,០០០ ឈុតផងដែរ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃសុក្រ រវាងរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Christine Lambrecht និងសមភាគីអ៊ុយក្រែនរបស់លោកស្រី Olexii Resnikov។ លោក Lambrecht បាននិយាយថា រថក្រោះ Gepard គឺជាអាវុធ «មានប្រសិទ្ធិភាព» ជាមួយនឹង «ការជំនះឧបសគ្គ… សម្រាប់ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ»។ គួរឱ្យដឹងដែរថា រថក្រោះ Gepard
May 21, 2022 - អន្តរជាតិ
សភានៃប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ ទី២០ ខែឧសភា បាននិយាយថា ខ្លួននឹងពិចារណាលើសេចក្ដីព្រាងច្បាប់ថ្មីមួយ ដែលនឹងអាចអនុញ្ញាតឱ្យជនជាតិរុស្ស៊ីដែលមានអាយុលើសពី ៤០ឆ្នាំ និងជនបរទេសដែលមានអាយុលើសពី ៣០ឆ្នាំ អាចចុះឈ្មោះចូលបម្រើកងទ័ពបាន នៅក្នុងសញ្ញាមួយដែលបង្ហាញយ៉ាងច្បាស់ថា ប្រទេសនេះកំពុងត្រូវការកម្លាំងបន្ថែមទៀត ដើម្បីពង្រឹងកិច្ចខំប្រឹងប្រែងផ្នែកសឹកសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ។ គេហទំព័ររបស់រដ្ឋឌូម៉ា (Duma) ដែលជាសភាជាន់ទាបរបស់សភារុស្ស៊ីបាននិយាយថា វិធានការនេះនឹងអនុញ្ញាតឱ្យយោធាអាចប្រើប្រាស់ ឬរៀនតាម អ្នកជំនាញជើងចាស់ផ្សេងទៀត។ ខ្លួនបាននិយាយថា៖«សម្រាប់ការប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ ប្រតិបត្តិការអាវុធ និងឧបករណ៍យោធា អ្នកឯកទេសដែលមានជំនាញវិជ្ជាជីវៈខ្ពស់ គឺត្រូវការជាចាំបាច់។ ហើយបើតាមដឹង អ្នកជំនាញទាំងអស់នោះ គឺកំពុងស្ថិតក្នុងអាយុ ៤០-៤៥ឆ្នាំ»។ រំលឹកដែរថា កាលពីមុនមានតែជនជាតិរុស្ស៊ីដែលមានអាយុពី ១៨-៤០ ឆ្នាំ
May 20, 2022 - អន្តរជាតិ
ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ បានរាយការណ៍ពីករណីជំងឺអុតស្វាយ Monkeypox ដំបូងរបស់ខ្លួន ដែលកើតលើអ្នកដំណើរដែលទើបត្រឡប់មកពីចក្រភពអង់គ្លេស នេះបើតាមការចុះផ្សាយរបស់ Channel News Asia ។ នាយកដ្ឋានសុខាភិបាលរដ្ឋ Victoria បាននិយាយថា អ្នកជំងឺមានអាយុខ្ទង់ ៣០ឆ្នាំ ហើយបានមកដល់ទីក្រុង Melbourne កាលពីថ្ងៃច័ន្ទថ្មីៗនេះ ខណៈអ្នកជំងឺសង្ស័យម្នាក់ទៀត ដែលស្ថិតក្នុងវ័យប្រមាណ ៤០ឆ្នាំ និងទើបតែត្រឡប់ពីដំណើរកម្សាន្តនៅតំបន់អឺរ៉ុប ក៏កំពុងត្រូវបានគេធ្វើតេស្ដផងដែរ។ អ្នកទាំង ២នាក់ បានចេញរោគសញ្ញាស្រាលៗ បន្ទាប់ពីបានត្រឡប់មកដល់អូស្ត្រាលីវិញ ជាមួយនឹងរោគសញ្ញាដែលដូចនឹងជំងឺអុតស្វាយ Monkeypox ដូចគ្នា។ លោក Kerry Chant
May 20, 2022 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ខ្លួនបានផ្តល់ការអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតដោយក្រុមហ៊ុន CanSino Biologics របស់ប្រទេសចិន ដែលនាំឱ្យវាក្លាយជាវ៉ាក់សាំងទី១១ ដែលទទួលបានភ្លើងបៃតងពី WHO ។ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បាននិយាយថា វ៉ាក់សាំងចាក់តែមួយដូស CanSino មានប្រសិទ្ធភាពប្រហែល ៩២% ប្រឆាំងនឹងជំងឺ COVID-19 ធ្ងន់ធ្ងរ និង ៦៤% ក្នុងការការពារមនុស្សពីការចេញរោគសញ្ញា។ ក្រុមអ្នកជំនាញវ៉ាក់សាំងរបស់ WHO បានណែនាំវ៉ាក់សាំងនេះ សម្រាប់មនុស្សគ្រប់រូបដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ វ៉ាក់សាំង CanSino
May 20, 2022












