autoadmin
  • អន្តរជាតិ

    តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារមួយទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីអបអរសាទរលោក ក្នុងថ្ងៃគម្រប់ខួប ៩ ឧសភា ថ្ងៃនៃជ័យជំនះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បាននិយាយថា លោក គីម បានសម្ដែងពី «សាមគ្គីភាព» របស់គាត់ជាមួយរុស្ស៊ី ក៏ដូចជាសមិទ្ធិផលរបស់ប្រជាជនរុស្ស៊ី ដែល «គោលបំណងជាមូលដ្ឋាន គឺដើម្បីលុបបំបាត់ការគំរាមកំហែងផ្នែកនយោបាយ និងយោធា ដែលបង្កឡើងដោយកងកម្លាំងអរិភាព» និង «ការពារសន្តិភាព និងសន្តិសុខ» នៃប្រទេសរបស់ពួកគេ។ លោក គីម ជឿជាក់ថាមិត្តភាពជា «យុទ្ធសាស្ត្រ និងប្រពៃណី»

    May 10, 2022
  • អន្តរជាតិ

    ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី២០ របស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ។ ពិធី​សម្ពោធ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ១១ ព្រឹក ​នៅ​វិមាន​រដ្ឋសភា បន្ទាប់ពី​​ការជួបជុំគ្នានៅ​ម៉ោង ១០ ព្រឹក​។ លោក Yoon នឹងថ្លែងសុន្ទរកថារយៈពេល ២៥ នាទី ដែលត្រូវបានគេរាយការណ៍ថា នឹងផ្តោតលើការធ្វើឱ្យសេដ្ឋកិច្ចកូរ៉េមានភាពរស់រវើក និងលើកកម្ពស់តួនាទីរបស់ប្រទេសនៅក្នុងសហគមន៍អន្តរជាតិ។ ដោយជ្រើសរើសយកការបោះបង់ចោលក្បួនដង្ហែរតាមបែបប្រពៃណី លោក Yoon នឹងទៅទស្សនាមជ្ឈមណ្ឌលសុខុមាលភាពជាន់ខ្ពស់ និងសួនកុមារក្បែរការិយាល័យប្រធានាធិបតីថ្មីរបស់គាត់ក្នុងទីក្រុង Yongsan បន្ទាប់ពីពិធីសម្ពោធ។ បន្ទាប់មកទៀត លោក Yoon នឹងធ្វើដំណើរទៅកាន់ការិយាល័យរបស់គាត់ ហើយចាប់ផ្តើមភារកិច្ចរបស់គាត់ជាប្រធានាធិបតីថ្មី។ នៅ​ពេល​រសៀល

    May 10, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅ​ថ្ងៃ​អង្គារ ទី១០ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Ferdinand Marcos Jr ដែលមាននាមហៅក្រៅថា «Bongbong» និងមានឪពុក​ជាមេដឹកនាំហ្វីលីពីនផ្តាច់ការ​ ​លួច​ប្លន់​ និង​ធ្វើ​បាប​ពលរដ្ឋ​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​នោះ​ ពេលនេះបាន​ទទួល​ជ័យ​ជម្នះ​ និងឈ្នះបានសំឡេងភាគច្រើន (២៧.៥ លានសំឡេង) នៅក្នុង​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​មួយ ដែលនាំឱ្យត្រកូល Marcos អាចត្រឡប់មកដឹកនាំប្រទេសនេះឡើងវិញ។ ក្នុងរយៈពេល ៣៦ឆ្នាំ ចាប់តាំងពីការបះបោរដ៏ធំមួយមួយប្រឆាំងនឹងឪពុករបស់គាត់គឺលោក Ferdinand Marcos និងបានធ្វើឱ្យក្រុមគ្រួសារ Marcos ត្រូវនិរទេសទៅសហរដ្ឋអាមេរិកមក គ្រួសារមួយនេះបាននិងកំពុងកសាងស្នាដៃនយោបាយរបស់ពួកគេឡើងវិញ ហើយឥឡូវនេះ លោក Marcos Jr

    May 10, 2022
  • អន្តរជាតិ

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្កោលទោសយ៉ាងខ្លាំងចំពោះប្រទេសរុស្ស៊ី ដោយប្រៀបធៀបប្រទេសនេះទៅនឹងពួកណាស៊ីអាល្លឺម៉ង់។ លោក Zelenskyy បានចេញសារវីដេអូមួយកាលពីថ្ងៃអាទិត្យ ដោយបាននិយាយពីភាពសាហាវរបស់ពួកណាស៊ី នៅក្នុងប្រទេសរបស់គាត់ និងប្រទេសនៅតំបន់អឺរ៉ុបផ្សេងទៀត នៅចំថ្ងៃដែលអ៊ុយក្រែនរំលឹកដល់ការចុះចាញ់របស់ណាស៊ីអាល្លឺម៉ង់ នៅក្នុងសង្គ្រាមលោកលើកទី២។ លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា៖«រាប់​ទសវត្សរ៍​ក្រោយ​សង្គ្រាម​លោក​លើក​ទី២ ភាព​ងងឹត​បាន​ត្រឡប់​មក​អ៊ុយក្រែនជាថ្មី»។ លោក​បាន​បន្ត​ថា​៖ «វានៅ​ក្នុង​ឯកសណ្ឋាន​ផ្សេង​គ្នា ​ក្រោម​ពាក្យ​ស្លោក​ផ្សេង​ៗ​គ្នា ប៉ុន្តែ​ក្នុង​គោល​បំណង​ដូច​គ្នា​។ ការ​កសាង​ឡើងវិញ​នូវ​លទ្ធិ​ណាស៊ី​ ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ប្រទេស​អ៊ុយក្រែនម្ដងទៀត»។ មេដឹកនាំអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា៖«ដូច្នេះយើងនឹងយកឈ្នះលើអ្វីគ្រប់យ៉ាង។ ហើយយើងដឹងច្បាស់អំពីរឿងនេះ ពីព្រោះយោធារបស់យើង និងប្រជាជនរបស់យើងទាំងអស់ គឺជាកូនចៅរបស់អ្នកដែលបានយកឈ្នះលើលទ្ធិណាស៊ី។ ដូច្នេះពួកគេនឹងឈ្នះម្តងទៀត»៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    May 9, 2022
  • អន្តរជាតិ

    ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស (UKHSA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ករណីដ៏កម្រនៃជំងឺអុតស្វាយ Monkeypox ត្រូវបានគេរកឃើញនៅលើអ្នកជំងឺម្នាក់នៅក្នុងប្រទេសអង់គ្លេស។ ទីភ្នាក់ងារនេះបាននិយាយថា ជំងឺអុតស្វាយ Monkeypox គឺជាការឆ្លងមេរោគដ៏កម្រមួយ ដែលមិនងាយចម្លងមកមនុស្សនោះទេ ប៉ុន្តែជំងឺនេះអាចចម្លងពីមនុស្សទៅមនុស្សបាន គ្រាន់តែវាមានហានិភ័យទាបក្នុងការឆ្លងនៅក្នុងចំណោមមនុស្សទូទៅ។ UKHSA បាននិយាយថា អ្នកជំងឺបានឆ្លងមេរោគនេះនៅក្នុងប្រទេសនីហ្សេរីយ៉ា មុនពេលគាត់ធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេសនាពេលថ្មីៗនេះ។ គាត់កំពុងព្យាបាលនៅអង្គភាពជំនាញជំងឺឆ្លង និងឯកោ Guy’s and St Thomas’ NHS Foundation Trust។ បើតាមប្រភព UKHSA បានឱ្យដឹងថា រោគសញ្ញាដំបូងរួមមាន៖ គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ

    May 9, 2022
  • អន្តរជាតិ

    តាមប្រភពព័ត៌មានរបស់ Khaosod ដែលបានចុះផ្សាយកាលពេលថ្មីៗនេះ បានអោយដឹងថា «ក្រសួងទេសចរណ៍ និងវត្ថុបុរាណអេហ្ស៊ីប បានបង្ហាញពីការរកឃើញផ្នូរបញ្ចុះសពទាំង ៨៥ ពីសម័យអាណាចក្រចាស់ប្រហែល ៤៥០០ ឆ្នាំមុនដល់រាជវង្ស Ptolemy ចន្លោះឆ្នាំ ៣០៥-៣០មុនគ.ស នៅ Sohag ភាគខាងត្បូងប្រទេសអេហ្ស៊ីប»។ ក្រុមអ្នកបុរាណវិទូនៅតំបន់ Cabal El Haridi ដែលនៅឆ្ងាយពីក្រុង Cairo ទៅភាគខាត្បូងប្រមាណជា ៣៥០គីឡូម៉ែត្រ បានរកឃើញ សំបុត្រមរណភាពឈើ នៅក្បែរសាកសពម៉ាំមីចំនួន ៣០សន្លឹក។ ក្នុងសំបុត្រមរណភាពនោះបានបញ្ជាក់ពីឈ្មោះ មុខរបរ អាយុ និងឈ្មោះឪពុកម្តាយរបស់សពដែលបានសរសេរជាអក្សរសិល្ប៍ក្រិកបុរាណ និងអេហ្ស៊ីប។

    May 9, 2022
  • អន្តរជាតិ

    ប្រធានាធិបតី Volodymyr Zelenskiy បាននិយាយថា កងកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកលើសាលារៀនមួយ នៅភាគខាងកើតអ៊ុយក្រែន ដោយបានសម្លាប់មនុស្សប្រហែល ៦០នាក់ ខណៈដែលប្រទេសរុស្ស៊ីកំពុងរៀបចំថ្ងៃខួបនៃជ័យជម្នះ របស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ ក្នុងជំនាន់សង្គ្រាមលោកលើកទី២។ អភិបាលនៃតំបន់ Luhansk បាននិយាយថា មនុស្សប្រហែល ៩០នាក់ កំពុងនៅក្នុងសាលារៀននៅឯតំបន់ Bilohorivka កាលពីថ្ងៃសៅរ៍ នៅពេលដែលវាត្រូវបានវាយប្រហារដោយគ្រាប់បែក។ លោក Zelenskiy បាននិយាយនៅក្នុងវីដេអូពេលយប់របស់គាត់ថា៖«ជាលទ្ធផលនៃការវាយប្រហាររបស់រុស្ស៊ីលើតំបន់ Bilohorivka ក្នុងទីក្រុង Luhansk មានមនុស្សប្រហែល ៦០ នាក់ត្រូវបានសម្លាប់ ដែលពួកគេគឺជាជនស៊ីវិលដែលលាក់ខ្លួននៅសាលារៀន គេចពីការបាញ់ផ្លោងនៅក្នុងសង្គ្រាម»។ យ៉ាងណាក៏ដោយ មិនមានការឆ្លើយតបពីទីក្រុងម៉ូស្គូចំពោះព័ត៌មាននេះទេ៕ អត្ថបទ៖

    May 9, 2022
  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីលោក Fumio Kishida បន្ទាប់ពីកិច្ចប្រជុំតាមប្រព័ន្ធអ៉ីនធឺណិតរបស់មេដឹកនាំ G7 កាលពីថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២ បាននិយាយថា ប្រទេសជប៉ុននឹងហាមឃាត់ការនាំចូលប្រេងឆៅពីរុស្ស៊ី «ជាគោលការណ៍» ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ក្រុមទាំងប្រាំពីរ (G7) ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ ប្រទេស G7 បានប្តេជ្ញាហាមឃាត់ ឬបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី ដែលជាការប៉ុនប៉ងចុងក្រោយបំផុតរបស់បស្ចិមប្រទេស ដើម្បីដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចំពោះការលុកលុយអ៊ុយក្រែន និងផលវិបាកដ៏សាហាវដែលបានកើតឡើង។ លោក Kishida បាននិយាយថា៖«សម្រាប់ប្រទេសមួយដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពល វាគឺជាការសម្រេចចិត្តដ៏លំបាកមួយ។ ប៉ុន្តែការសម្របសម្រួល G7 គឺមានសារៈសំខាន់បំផុតនៅពេលឥឡូវនេះ» នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាល។ សម្រាប់ប្រទេសជប៉ុន

    May 9, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន sanook កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា អ្នកបើកតាក់ស៊ីម្នាក់ប៊ិះនឹងមានគ្រោះថ្នាក់ ដោយសារតែដឹកចំភ្ញៀវជាអ្នកញៀនថ្នាំ ព្រមទាំងមានអាវុធក្នុងដៃទៀតផង តែសំណាងល្អគាត់ត្រូវបានប៉ូលីសជួយទាន់។ តាមប្រភពដដែលបានឱ្យដឹងទៀតថា អ្នកបើកតាក់ស៊ីមានអាយុ ៤៩ឆ្នាំ បានបើកចូលទៅសុំជំនួយពីតម្រួតដោយប្រើសញ្ញាណដៃសុំជំនួយបែបសកល ដែលគាត់បានឃើញពីវិដេអូនៅក្នុង Tik Tok។ បុរសអ្នកបើកតាក់ស៊ីបានរៀបរាប់ហេតុការណ៍ថា៖ «ដំបូងឡើយអ្នកដំណើរបានហៅឡានតាក់សុីគាត់ពីស្ថានីយ៍ Morchit ទៅកាន់ Petchkasem មុននឹងប្តូរទិសដៅទៅកាន់ខេត្ត Rayong ដោយបានធ្វើដំណើរតាមផ្លូវល្បឿនលឿន។ នៅតាមផ្លូវអ៊ុំបើកតាក់សុីសង្កេតឃើញអ្នកដំណើរមានសភាពខុសពីធម្មតា ដូចទៅនឹងកំពុងជក់ថ្នាំ ព្រោះថា មានបំពង់បឺតនិងដបកែវ។ ក្រោយមកទៀតអ្នកដំណើរបានហៅអោយឈប់ចូលបន្ទប់ទឹកថែមទាំងសុំអោយអ្នកបើកតាក់សុីទៅចូលជាមួយបានគ្នា។ បន្ទាប់ពីបានចូលបន្ទប់ទឹករួចឡានក៏ចាប់ចេញដំណើរទៅកាន់គោលដៅ ដោយនៅតាមផ្លូវនោះដែរ អ្នកដំណើរបានដកយកអាវុធ កាំភ្លើង និងខ្នោះដៃមកគំរាមគាត់។ ក្រោយពីអ្នកបើកតាក់សុីប្រទះឃើញកាំភ្លើងបែបនេះក្នុងចិត្តភ័យខ្លាច

    May 9, 2022
  • អន្តរជាតិ

    ជំទាវទី១ របស់សហរដ្ឋអាមេរិក គឺលោកស្រី Jill Biden បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយសមភាគីអ៊ុយក្រែន លោកស្រី Olena Zelenska ។ កិច្ចប្រជុំរបស់ពួកគេបានធ្វើឡើងកាលពីថ្ងៃអាទិត្យនៅឯសាលារៀនមួយ ក្នុងទីក្រុងភាគខាងលិចអ៊ុយក្រែន ក្បែរព្រំដែនជាមួយប្រទេសស្លូវ៉ាគី ដែលបម្រើជាជម្រកសម្រាប់អ្នកជម្លៀសខ្លួន។ លោកស្រី Biden បាននិយាយថា៖«ខ្ញុំគិតថា វាជារឿងសំខាន់ដើម្បីបង្ហាញប្រជាជនអ៊ុយក្រែនថា សង្រ្គាមនេះត្រូវតែបញ្ឈប់ សង្រ្គាមនេះគឺឃោរឃៅ ហើយប្រជាជននៃសហរដ្ឋអាមេរិកឈរជាមួយប្រជាជនអ៊ុយក្រែន»។ លោកស្រី Zelenska បានថ្លែងអំណរគុណដល់លោកស្រី Biden ដោយហៅដំណើរទស្សនកិច្ចរបស់គាត់ថា «ជាទង្វើដ៏ក្លាហាន»។ លោកស្រី​ក៏​បាន​និយាយ​ដែរ​ថា ប្រជាជន​អ៊ុយក្រែន​មាន​អារម្មណ៍​ថា ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក និង​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​អាមេរិក។ បើតាមសេតវិមានបាននិយាយថា

    May 9, 2022