autoadmin
  • អន្តរជាតិ

    ថៃ៖ អ្នកនាង Jae-ae-Viralkan Ruang Setthawisan ស្ត្រីវ័យ ២៩ឆ្នាំ ដែលជាម្ចាស់ប្រ៊េនទឹកអប់ដ៏ល្បី និងជោគជ័យយ៉ាងខ្លាំងបានរៀបរាប់ប្រាប់អំពីដើមកំណើតនៃប្រ៊ែនទឹកអប់របស់នាងថា «នាងជាមនុស្សចូលចិត្តលក់ដូរស្រាប់ទៅហើយតាំងពីក្មេង ដោយផ្តើមដំបូងពីការលក់ឡេតាមអនឡាញ តាំងពីអាយុ ១៧ឆ្នាំមកម្ល៉េះ។ ដោយសារតែពេលនោះជាពេលដែលមុខជំនួញរបស់គ្រួសារទទួលរងនៅការក្ស័យធន ពេលនោះដែរនាងមិនបានគិតថា ខ្លួនឯងសំណាងអាក្រក់អ្វីនោះទេ គ្រាន់តែគិតថាយើងត្រូវតែធំលឿនជាងអ្នកដែលមានវ័យស្មើរគ្នាតែប៉ុណ្ណោះ ដូចជាការដែលត្រូវចេញទៅធ្វើការរកលុយបន្ថែមដើម្បីទុកជាដើមទុនសម្រាប់បន្តការសិក្សា ទើបអ្នកនាងមានគោលដៅច្បាស់លាស់តាំងពីក្មេង»។   អ្នកនាង Jae-ae បានរៀបរាប់បន្តទៀតថា «ដោយសារតែរូបនាងចូលចិត្តទឹកអប់និងចាប់អារម្មណ៍ទៅលើទីផ្សារប្រកួតប្រជែងទឹកអប់នៅប្រទេសថៃដែលកំពុងតែមានសន្ទុះ និងការប្រកួតប្រជែងយ៉ាងខ្លាំងនោះ អ្នកនាងក៏បានផ្ញើមិត្តភក្តិដែលជាអ្នកបំរើការលើយន្តហោះទិញទឹកអប់មកពីប្រទេសអេហ្សុីបយកមកលក់អនឡាញ ដោយសារតែក្លិនដ៏ក្រអូបនិងទាក់ទាញ»។ យ៉ាងណាមិញ ក្រោយពីប្រឡូកក្នុងវិស័យទឹកអប់បូករួមទាំងចំណូលចិត្តផងដែរនោះ អ្នកនាងក៏បានហោះទៅកាន់ប្រទេសអេហ្សុីប ដើម្បីធ្វើការទំនាក់ទំនងរកអ្នកផ្គត់ផ្គង់មេទឹកអប់ដ៏ល្បីល្បាញលំដាប់ពិភពលោក ដោយពីដំបូងគេហាក់បីដូចជាមិនសូវជាចាប់អារម្មណ៍លើនាងប៉ុន្មានទេដោយសារតែនាងមានវ័យទើបតែ ២៣ទៅ២៤ឆ្នាំតែប៉ុណ្ណោះ។ ក្រោយពីអ្នកនាង Jae-ae

    May 6, 2022
  • អន្តរជាតិ

    មេដឹកនាំកំពូលរបស់ប្រទេសចិន គឺលោក ស៊ី ជីនពីង បានចេញការព្រមានខ្លាំងៗ ប្រឆាំងនឹងអ្នកដែលមានមន្ទិលលើគោលនយោបាយ Zero-COVID របស់ប្រទេសចិន ទាក់ទងនឹងការបិទទ្វារដ៏តឹងរ៉ឹង និងជាញឹកញយ ដែលបានធ្វើឱ្យមានការមិនសប្បាយចិត្តជាសាធារណៈ និងខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ។ នៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយលោក ស៊ី កាលពីថ្ងៃព្រហស្បតិ៍ គណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយកំពូលរបស់បក្សកុម្មយនិស្តដែលកំពុងកាន់អំណាចបានប្តេជ្ញាថា ពួកគេនឹងប្រកាន់ខ្ជាប់នូវគោលនយោបាយ Zero-COVID ហើយតស៊ូយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងពាក្យសម្ដី និងអំពើណាមួយដែលបំភ្លៃ ភាពមានមន្ទិលសង្ស័យ ឬបដិសេធគោលនយោបាយបង្ការជំងឺរាតត្បាតរបស់ចិន។ នេះជាលើកទីមួយហើយដែលលោក ស៊ី បានថ្លែងសុន្ទរកថា អំពីការប្រយុទ្ធប្រឆាំងរបស់ចិនចំពោះជំងឺ COVID-19 ចាប់តាំងពីកំហឹងជាសាធារណៈ បានផ្ទុះឡើងជុំវិញការបិទទ្វារដ៏អាក្រក់នៅទីក្រុងសៀងហៃ។ គណៈកម្មាធិការនៅក្នុងការប្រជុំ ដែលមានសមាជិកចំនួន ៧រូប បាននិយាយថា៖«យុទ្ធសាស្ត្របង្ការ និងគ្រប់គ្រងរបស់យើង

    May 6, 2022
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ សារព័ត៌មាន Thairath បានចេញផ្សាយពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងប្រទេសថៃដោយស្រ្តី ២នាក់ជាបងប្អូនបង្កើត បាននាំគ្នាធ្វើបុណ្យគម្រប់ខួបជូនអ្នកម្ដាយរួមទាំងញាតិ ៧សន្ដានដែលបានចែកឋានទៅ ដោយតុបតែងលម្អរោងដោយមិនប្រើផ្កាស្រស់ ឬ ផ្កាជ័រ តែរៀបចំឡើងជាក្បូរក្បាច់ដោយ យកអង្ករ ១កញ្ចប់ ៥គីឡូ ចំនួន១០០កញ្ចប់ មីកញ្ចប់ ចំនួន ៤,៥០០កញ្ចប់ ត្រីខកំប៉ុងចំនួន ២៥០កំប៉ុង និងទឹកត្រីចំនួន ១០០ដប ដោយប្រើអ្នករៀបជំនាញរៀបចំដល់ទៅ៨នាក់។ ស្រ្តីទាំង២រូបនោះមានឈ្មោះថា Kanitha និង Sayomporn chartdee ជាម្ចាស់ហាងលក់មឈូសមួយកន្លែងឈ្មោះថា Surin heepsob។

    May 6, 2022
  • អន្តរជាតិ

    អាកាសធាតុក្តៅបែបនេះ ជឿថា បងប្អូនភាគច្រើនប្រាកដជាពឹងលើម៉ាសុីនត្រជាក់ជាមិនខាន ដើម្បីឲ្យសីតុណ្ហភាពនៅក្នុងបន្ទប់ ឬក្នុងផ្ទះចុះត្រជាក់។ សម្រាប់បងប្អូនដែលកំពុងរកទិញម៉ាសុីនត្រជាក់ដាក់បន្ទប់នោះ មុនដឹងដាក់នៅទីតាំងគួរ គប្បីត្រូវដឹងដឹងថា តើគួរដាក់កន្លែងណា ដើម្បីជួយអោយត្រជាក់ល្អ និងមិនសុីភ្លើងទៀតនោះ។ យោងតាមប្រភពព័ត៌មានរបស់ Sanook ដែលបានចុះផ្សាយកាលពីថ្ងៃទី០១ ឧសភា បានណែនាំអំពីទីតាំងដែលជួយអោយការបំពាក់ម៉ាសុីនត្រជាក់របស់បងប្អូនត្រឹមត្រូវសមស្របទៅតាមតម្រូវការ មានដូចជា៖ ម៉ាស៊ីនត្រជាក់មិនគួរត្រូវបានដំឡើងនៅខាងលើទ្វារទេ៖ មូលហេតុដែលយើងមិនគួរដំឡើងម៉ាស៊ីនត្រជាក់នៅពីលើទ្វារនោះ ព្រោះជាធម្មតាយើងត្រូវបើក ​​និងបិទទ្វារជាប្រចាំ ដែលធ្វើអោយអាកាសធាតុខាងក្រៅចូលមកបាន ដែលធ្វើឱ្យម៉ាស៊ីនត្រជាក់ធ្វើការកាន់តែពិបាក ដោយសារតែពួកគេត្រូវរក្សាបន្ទប់ឱ្យត្រជាក់គ្រប់ពេលវេលា។ ដំឡើងម៉ាស៊ីនត្រជាក់ ដើម្បីចែកចាយភាពត្រជាក់ពេញបន្ទប់៖ មនុស្សជាច្រើនជ្រើសរើសដំឡើងម៉ាស៊ីនត្រជាក់ពីលើក្បាល។  វាប្រៀបដូចជាយើងដេកនៅក្រោមម៉ាស៊ីនត្រជាក់ ដែលម៉ាស៊ីនត្រជាក់នឹងបញ្ចេញតែភាព ត្រជាក់ដល់រាងកាយ ប៉ុន្តែមិនសាយភាយភាពត្រជាក់ពេញបន្ទប់នោះទេ។ ម៉ាស៊ីនត្រជាក់មិនគួរត្រូវពន្លឺព្រះអាទិត្យទេ៖ ប្រសិនបើទីតាំងរបស់ម៉ាស៊ីនត្រជាក់ត្រូវកម្តៅថ្ងៃ នោះម៉ាស៊ីនត្រជាក់នឹងត្រូវបានទទួលកម្តៅ នឹងធ្វើឱ្យម៉ាស៊ីនត្រជាក់ធ្វើការកាន់តែខ្លាំង លើសពីនេះទៀត ប្រសិនបើបន្ទប់ត្រូវបានប៉ះពាល់នឹងពន្លឺព្រះអាទិត្យគ្រប់ពេលវេលា សីតុណ្ហភាពនៅក្នុងបន្ទប់កាន់តែខ្ពស់

    May 6, 2022
  • អន្តរជាតិ

    ថៃ៖ តាមប្រភពព័ត៌មានរបស់ sanook ដែលបានចុះផ្សាយកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា មានករណីមួយបានកើតឡើងទៅលើកម្មការិនីរោងចក្រម្នាក់ត្រូវបានបុរសម្នាក់បោកអោយរៀបចំមង្គលការជាមួយ ប៉ុន្តែចុងក្រោយនិយាយលែងចេញ ដោយសារតែខាងប្រុងរត់ចោល ហើយថែមទាំងមានបំណុលដល់ទៅជិត១មុឺនដុល្លារទៀត។ ដោយហេតុការណ៍ខាងលើបានកើតឡើងនៅខេត្តប្រាជីនបុរី ប្រទេសថៃ។ ក្រោយសមត្ថកិច្ចបានទទួលបណ្តឹងពីនារីរងគ្រោះម្នាក់ដែលមានឈ្មោះថា Namthip វ័យ៤០ឆ្នាំ ប្រកបរបរជាកម្មការិនីរោងចក្រ មួយកន្លែង បានរៀបរាប់ឲ្យដឹងថា «រូបនាងបានមានទំនាក់ទំនងជាមួយបុរសម្នាក់អះអាងថា ខ្លួនជាទាហ៊ាន ក្រោយមកអ្នកទាំង២បានជជែកគ្នាអំពីការរៀបចំមង្គលការជាមួយនាងក៏ដូចជាក្រុមគ្រួសារផងដែរ។ លុះថ្ងៃមង្គលក៏បានមកដល់ នៅថ្ងៃនោះដែរកម្មវិធីបានរៀបចំឡើង ដោយមានការទទួលទានអាហារលក្ខណៈតុចិន ដោយមានចំនួនសរុបជាង ៥០តុ សម្រាប់ទទួលភ្ញៀវដែលបានអញ្ជើញមកចូលរួម ប៉ុន្តែកូនក្រមុំក៏ដូចជាសាច់ញាតិកូនក្រមុំ បែរជាត្រូវទទួលភ្ញៀវតែម្នាក់ឯងទៅវិញ លុះពេលវេលាកាន់តែរំកិលទៅមុខ គ្មានវត្តមានរបស់កូនកំលោះឡើយ។ ដោយខាងសាច់ញាតិកូនក្រមុំនិងកូនក្រមុំព្យាយាមខលទៅកូនកំលោះ ប៉ុន្តែទាក់ទងមិនបាន

    May 6, 2022
  • អន្តរជាតិ

    រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានដាក់កម្រិតលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ចំពោះមនុស្សពេញវ័យដែលមិនមានលទ្ធភាព ឬមិនចង់ទទួលវ៉ាក់សាំង mRNA របស់ Pfizer-BioNTech ឬ Moderna។ ទីភ្នាក់ងារនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីទីភ្នាក់ងារបានបញ្ចប់ការវិភាគហានិភ័យថ្មី ទាក់ទងនឹងការវិវត្តទៅជាដុំឈាមកកជាមួយនឹងរោគសញ្ញា Thrombocytopenia ឬ TTS ដែលជាការរួមបញ្ចូលគ្នាដ៏កម្រ និងអាចបណ្តាលឱ្យស្លាប់នៃកំណកឈាម និងប្លាកែត រាប់ពី ១ ទៅ ២ សប្តាហ៍ បន្ទាប់ពីទទួលបានវ៉ាក់សាំង។ ដោយមើលឃើញពីភាពធ្ងន់ធ្ងរ និងភាពបន្ទាន់នៃរោគសញ្ញា និងភាពអាចរកបាននៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ផ្សេងទៀត

    May 6, 2022
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកនិយាយថា មនុស្សប្រហែល ១៤.៩ លាននាក់ បានស្លាប់នៅទូទាំងពិភពលោក ដោយសារមូលហេតុទាក់ទងដោយផ្ទាល់ ឬដោយប្រយោលជាមួយជំងឺ COVID-19 ក្នុងឆ្នាំ២០២០ និង២០២១។ នោះគឺជិត ៣ដង នៃចំនួនអ្នកស្លាប់ដោយសារជំងឺ ដែលបានរាយការណ៍ដោយប្រទេសនានា សម្រាប់រយៈពេល ២ ឆ្នាំនោះ។ WHO និយាយថា តួលេខនេះរាប់បញ្ចូលទាំងអ្នកស្លាប់ ដែលបណ្តាលមកពីភាពមិនមានសេវាសុខភាពសម្រាប់លក្ខខណ្ឌផ្សេងៗក្រៅពីជំងឺ COVID-19 នៅពេលដែលប្រព័ន្ធវេជ្ជសាស្រ្តត្រូវបានផ្ទុកលើសកម្រិត។ ពោលគឺ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ដែលត្រូវបានរាយការណ៍ទៅ WHO សម្រាប់រយៈពេល ២ឆ្នាំនោះ គឺមានប្រហែល ៥.៤ លាននាក់ប៉ុណ្ណោះ។ WHO

    May 6, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ Insider បានរាយការណ៍ថា អតីតតារាសម្ដែងនៅក្នុងកម្មវិធី «Toddlers and Tiaras» គឺនាង Kailia Posey បានទទួលមរណភាព ក្នុងវ័យ ១៦ឆ្នាំ ដោយការធ្វើអត្តឃាត។ ម្តាយរបស់នាង Posey គឺអ្នកស្រី Marcy Posey Gatterman បានបញ្ជាក់ពីការស្លាប់របស់នាងកាលពីថ្ងៃចន្ទ ប៉ុន្តែនៅ​ពេល​នោះ ក្រុម​គ្រួសារ​មិន​បាន​ប្រាប់​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​នាង Posey នោះទេ ហើយបាន​សុំ​រក្សាឯកជនភាពរបស់ពួកគេ។ លុះនៅថ្ងៃបន្ទាប់ ក្រុមគ្រួសាររបស់នាហង Posey បានប្រាប់ TMZ ថា Posey បានស្លាប់ដោយការធ្វើអត្តឃាត។ នាង Posey ត្រូវបានគេស្គាល់ជាទូទៅ

    May 5, 2022
  • អន្តរជាតិ

    សម្រាប់មិត្តៗនារីជាច្រើននាក់ ថ្ងៃមង្គលការ ចាត់ទុកថាជាថ្ងៃដែលសំខាន់បំផុតសម្រាប់ជីវិត ហើយរមែងត្រៀមលក្ខណៈយ៉ាងល្អ និងថែមទាំងរំពឹងទុកថា អាចដំណើរការកម្មវិធីបានដោយរលូនថែមទៀតផង។ ទោះបីជាយ៉ាងនេះក្ដី អនាគតកូនក្រមុំម្នាក់បែរជាត្រូវជួបទៅនឹងសុបិន្តអាក្រក់ ដោយត្រូវបានអនាគតកូនកំលោះបោះបង់នាងចោលមុនដល់ថ្ងៃអាពាហ៍ពិពាហ៍ ដែលនឹងចាប់ផ្តើមក្នុងរយៈពេល១ខែទៀត។ រឿងរ៉ាវខាងលើនេះត្រូវបានបង្ហោះល្បីល្បាញនៅបណ្តាសង្គមអនឡាញ ហើយនៅពេលដែលត្រូវកូនកំលោះបោះបង់ចោល នារីដែលជាកូនក្រមុំក៏បានប្រកាសលក់រូបរៀបការយកលុយដើរលេង។ មិត្តភក្តីស្រីរបស់កូនក្រមុំបានសរសេររៀបរាប់នៅលើបណ្ដាញសង្គមថា៖ «មានបងប្អូនណាចង់ទិញឈុតកូនក្រមុំទេ? ព្រោះមិត្តភក្តិខ្ញុំត្រូវបានមិត្តប្រុសនាងបោះបង់ចោលមុនថ្ងៃការ ដែលនឹងមកដល់ ៤សប្តាហ៍ទៀត។ ហើយពេលនេះនាងចង់លក់វា ដើម្បីយកលុយដើរលេងជប់លៀងភាពនៅលីវបន្តទៀត។ ជាមួយគ្នានេះដែរឈុតកូនក្រមុំដ៏ស្រស់ស្អាតនេះ ជាឈុតប្រ៊េន Stella York ដែលមានតម្លៃប្រមាណជា ១,៥០០ផោន រឺ ជិត ២ពាន់ដុល្លា។ ជាមួយគ្នានេះដែរក្រោយពីមិត្តភក្តិនាងបានផុសចូលទៅក្នុងសង្គមអនឡាញ មានបងប្អូនប្រិយមិត្តជាច្រើនចូលទៅខមមិន និងសរសេរសារលើកទឹកចិត្តដល់រូបនាង ថែមទាំងផ្តល់កម្លាំងចិត្តនិងសរសើរដល់មានរឹងមាំរបស់នាងជាច្រើនអ្នកទៀតផង៕ អត្ថបទ៖

    May 5, 2022
  • អន្តរជាតិ

    ប្រទេសក្រិច៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពីការមានចែករំលែកនៅសកម្មភាពដែលបុរសម្នាក់នោះ បានធាក់ឆ្មាអនាថាធ្លាក់ទឹកសមុទ្រ នៅឯភោជនីយដ្ឋានមាត់ទឹកមួយកន្លែងនៃប្រទេសក្រិច។ ហេតុការណ៍ដ៏គួរអោយរន្ធត់ចិត្តសម្រាប់បងប្អូនដែលមានសត្វចិញ្ចឹមនេះ បានកើតឡើងនៅឯភោជនីយដ្ឋានមាត់ទឹកមួយកន្លែង នៅលើកោះ Evia ប្រទេសក្រិច។ ដំបូងឡើយមានភ្ញៀវទេសចរណ៍ចំនួន ៣នាក់កំពុងតែទទួលទានអាហារនៅក្នុងហាង ស្រាប់តែមានកូនឆ្មាអនាថាចំនួន ២ក្បាល បានចូលមកក្បែរពួកគាត់ដើម្បីសុំអាហារ ហើយក៏មានម្នាក់ក្នុងចំនោមនោះបានយកត្រីបញ្ឆោតអោយឆ្មាចូលមកក្បែរ លុះក្រោយពេលដែលឆ្មាដើរចូលមកក្បែរហើយ បុរសម្នាក់នោះក៏បានទាត់សត្វឆ្មាចូលទៅក្នុងសមុទ្រតែម្តង ថែមទាំងសើចក្អាកក្អាយសប្បាយពីមិត្តភក្តិឯទៀតផង។ ក្រោយមកទៀត មានសេចក្តីរាយការណ៍មួយថា អ្នកភូមិបានជួយសង្គ្រោះឆ្មានោះរួចបន្តទៅព្យាបាលនៅឯមន្ទីរពេទ្យសត្វ។ លទ្ធផលបង្ហាញអោយដឹងថា សំណាងល្អដែលឆ្មានោះពុំមានគ្រោះថ្នាក់អ្វីនោះទេ។ ជាមួយគ្នានេះ ដោយសារតែខណៈពេលនោះមានអ្នកថតនៅសកម្មភាពខាងលើបាន ទើបមានការចែករំលែកតៗនៅតាមបណ្តាសង្គមអនឡាញ បង្កអោយមានការរិះគន់ដល់សកម្មភាពរបស់បុរសខាងលើថែមទាំងលិចលឺទៅដល់រដ្ឋមន្ត្រី បណ្តាលអោយមានការចាប់ខ្លួនបុរសខាងលើ។ លោករដ្ឋមន្ត្រីបានលើកឡើងថា “ការធ្វើទារុណកម្មសត្វ គឺជាទង្វើមួយដែលមិនអាចទទួលយកបានឡើយ ហើយថែមទាំងមានទោសជាប់ពន្ធនាគារយូរបំផុត ១០ឆ្នាំ

    May 5, 2022