- autoadmin
- អន្តរជាតិ
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន តាមទូរស័ព្ទជាលើកដំបូង ក្នុងរយៈពេលប្រហែលមួយខែចុងក្រោយនេះ។ ការិយាល័យប្រធានាធិបតីបារាំងបាននិយាយថា លោក ម៉ាក្រុង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីតំបន់ Mariupol និងស្ថានភាពនៅភាគខាងកើតអ៊ុយក្រែន ក្នុងអំឡុងពេលការហៅទូរស័ព្ទកាលពីថ្ងៃអង្គារ។ វិមាន Elysee ក៏បាននិយាយថា លោក ម៉ាក្រុង បានជំរុញឱ្យភាគីរុស្ស៊ីអនុញ្ញាតឱ្យមានការជម្លៀសជនស៊ីវិល ចេញពីរោងចក្រដែកនៅតំបន់ Mariupol ដែលត្រូវបានយោធារុស្ស៊ីឡោមព័ទ្ធ។ ការិយាល័យរបស់លោក ម៉ាក្រុង បានបន្ថែមថា ប្រធានាធិបតីបារាំងក៏បានអំពាវនាវឱ្យរុស្ស៊ី រស់នៅតាមទំនួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការិយាល័យប្រធានាធិបតីរុស្ស៊ីបាននិយាយថា លោក ពូទីន
May 4, 2022 - អន្តរជាតិ
មន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូប កាលពីថ្ងៃច័ន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២ បាននិយាយថា ប្រទេសហ្វីលីពីនកំពុងពិចារណាបរិច្ចាគវ៉ាក់សាំង Sputnik V ចំនួន ៥ លានដូស ដែលជិតហួសកំណត់ ទៅអោយប្រទេសមីយ៉ាន់ម៉ា។ ការបរិច្ចាកនេះនឹងក្លាយជាលើកដំបូងបំផុត ដោយប្រទេសហ្វីលីពីនទៅកាន់ប្រទេសមួយផ្សេងទៀត បន្ទាប់ពីប្រទេសនេះប្រឈមនឹងភាពច្របូកច្របល់ជាច្រើនកាលពីឆ្នាំមុន ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ប្រជាជនចំនួន ១១០ លាននាក់របស់ខ្លួន។ អនុរដ្ឋលេខាធិការសុខាភិបាល Maria Rosario Vergeire បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសហ្វីលីពីនមានវ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់គ្រាន់ហើយ ដូច្នេះអាជ្ញាធរចង់បរិច្ចាគវ៉ាក់សាំងរុស្ស៊ីទាំងនោះ តាមរយៈសមាគមកាកបាទក្រហមមីយ៉ាន់ម៉ា។ បើយោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា តិចជាងពាក់កណ្តាលនៃចំនួនប្រជាជនចំនួន
May 3, 2022 - អន្តរជាតិ
ថៃ៖ តាមប្រភពព័ត៌មានរបស់ Thairath បានរាយការណ៍ថា កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២២ អោយដឹងថា ឧត្តមសេនីយ៍ឯកលោក Chaikrit Taorat ស្ថានីយ៍ប៉ុស្តិ៍ខេត្ត Rayong បានទទួលបណ្តឹងករណី ឆក់ខ្សែភ្លើងបណ្តាលអោយស្លាប់បាត់បង់ជីវិត នៅក្នុងផ្ទះលេខ ២៤/២១ ផ្លូវលេខ៣ សង្កាត់ ណឺនប្រាក់ ខេត្ត រ៉ាក់យ៉ង។ សមត្ថកិច្ចជំនាញបានចុះទៅកាន់កន្លែងកើតហេតុប្រទះឃើញ «សាកសពក្មេងស្រីឈ្មោះ Patphimon Saengsukha អាយុ ១៤ឆ្នាំ រៀនថ្នាក់ទី៧ នៅសាលារៀននៅក្នុងខេត្ត បានគេងផ្កាប់មុខស្លាប់នៅលើកម្រាលក្រាលលើឥដ្ឋ ដោយដៃខាងឆ្វេងមានសភាពខ្លោចព្រមទាំងកាន់ទូរស័ព្ទដៃក្នុង ខណៈពេលដែលកំពុងសាកថ្មដោយព្រីភ្លើង»។ សមត្ថកិច្ចបានដកព្រីភ្លើងរួចសង្កេតឃើញថា ខ្សែសាកទូរស័ព្ទមានសភាពចាស់ពុកផុយដោយលៀនចេញខ្សែភ្លើងខាងក្នុងចេញមកច្បាស់តែម្តង។ ក្រោយការពិនិត្យរកស្លាកស្នាមលើរាងកាយ ពុំមានឃើញស្លាកស្នាមដែលបានវាយ
May 3, 2022 - អន្តរជាតិ
សម្ដេចប៉ាប ហ្វ្រង់ស៊ីស បានមានប្រសាសន៍ថា ព្រះអង្គបានស្នើសុំធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ចង់ជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែមិនទាន់បានទទួលដំណឹងមកវិញនៅឡើយទេ។ សម្តេចប៉ាបរូបនេះ បានប្រាប់កាសែតអ៊ីតាលី Corriere della Sera ថា គាត់បានផ្ញើសារទៅវិមានក្រឹមឡាំង ២០ថ្ងៃ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី តាមរយៈអ្នកការទូតកំពូលរបស់បុរីវ៉ាទីកង់ (Vatican City)។ វាជាលើកទីមួយហើយ ដែលសម្ដេចប៉ាប ហ្វ្រង់ស៊ីស បានលើកឡើងពីប្រទេសរុស្ស៊ី ឬឈ្មោះលោក ពូទីន ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែនជាង ២ ខែមុន។ សម្តេចប៉ាបក៏បាននិយាយដែរថា ថ្មីៗនេះគាត់បានហៅទូរសព្ទតាមកម្មវិធី Zoom រយៈពេល
May 3, 2022 - អន្តរជាតិ
ថៃ៖ តាមប្រភពព័ត៌មាន Sanook ដែលបានចុះផ្សាយកាលពីថ្ងៃទី ៣០ ខែមេសា បានអោយដឹងថា «លោកតាវ័យ ៧២ឆ្នាំម្នាក់ ប្រើជីវិតរស់នៅជាមួយសាកសពរបស់ភរិយាជាង ២១ឆ្នាំ» ក្រោយពីភរិយារបស់លោកតាបានស្លាប់បាត់បង់ជីវិតដោយសារតែជម្ងឺប្រចាំកាយ នៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែងនៃទីក្រុងបាងកក។ ដោយសារក្ដីស្រលាញ់ លោកតាបាននាំយកសាកសពរបស់ភរិយាមកដាក់នៅឯផ្ទះក្រោយពីបានរៀបចំកម្មវិធីតាមសាសនារួច ដោយមិនព្រមបូជាសពភរិយាឡើយ ព្រោះតែមិនអាចធ្វើចិត្តទទួលស្គាល់ការពិតបាន ហើយចង់រស់នៅបែបនេះរហូតដល់អស់ខ្យល់ដង្ហើម។ លោកតាបានរៀបរាប់ប្រាប់ក្រុមសមត្ថកិច្ចថា លោកតាធ្លាប់ជាទាហាន ចំណែកភរិយាលោកតាធ្លាប់ធ្វើការនៅក្រសួងសុខាភិបាល ដោយអ្នកទាំងពីរបានរៀបការរួចមានកូនប្រុស ២នាក់។ ពួកគាត់ប្រើជីវិតរស់នៅក្នុងក្រុមគ្រួសារដែលមានសមាជិកសរុប ៤នាក់យ៉ាងមានសេចក្តីសុខ ប៉ុន្តែក្រោយភរិយាបានលាចាកទៅគ្រប់យ៉ាងមិនដូចដើមឡើយ ដោយសមាជិកក្នុងគ្រួសារពុំមាននរណាអាចធ្វើចិត្តទទួលយកការពិតបាន។ ជាមួយគ្នានេះក្រោយពីម្តាយស្លាប់កូនប្រុសទាំងពីរបានរៀបការបែកផ្ទះចេញរស់នៅក្រៅ ចំណែកលោកតាវិញគឺ យកសពភរិយាដែលបានរៀបចំពីធីតាមប្រពៃណី ប៉ុន្តែលោកតាពិតជាមិនអាចកាត់ចិត្តយកសពភរិយារបស់ខ្លួនទៅបូជាបានឡើយ។ ក្រោយមកលោកតាក៏បានរស់នៅជាមួយសាកសពភរិយា អស់រយៈពេល ២១ឆ្នាំ
May 3, 2022 - អន្តរជាតិ
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនិយាយថា គិតត្រឹមថ្ងៃអាទិត្យនេះ ជនស៊ីវិលយ៉ាងតិច ៣,១៥៣ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ទីភ្នាក់ងារនេះនិយាយថា ការស្លាប់ចំនួន ១,៦៣៨ ករណី គឺនៅក្នុងតំបន់ Donetsk និង Luhansk និង ១,៥១៥ ករណី នៅក្នុងតំបន់ដែលរួមមាន៖ ទីក្រុង Kyiv, Kharkiv, Chernihiv និង Kherson ។ ទីភ្នាក់ងារនេះក៏និយាយផងដែរថា ជនស៊ីវិលចំនួន ៣,៣១៦ នាក់ បានរងរបួស។ ទីភ្នាក់ងារនេះនិយាយថា
May 3, 2022 - អន្តរជាតិ
តាមប្រភពព័ត៌មាន indiatime បានចុះផ្សាយពីហេតុការណ៍មួយបានកើតឡើងកាលពីថ្ងៃទី២២ ខែមេសា នៃរដ្ឋមហារ៉ាតសាក់តាក់រ៉ាក់ ប្រទេសឥណ្ឌា ដោយកូនក្រមុំម្នាក់ត្រូវប្រឈមមុខជាមួយរឿងរ៉ាវដ៏គួរអោយឈឺចាប់និងខ្មាស់គេ នៅពេលដែលកូនកំលោះរបស់ខ្លួនមិនអាចមកចូលរួមមង្គលការទាន់ពេល។ ដោយសារមិនមានវត្តមានកូនកំលោះ ធ្វើអោយក្រុមគ្រួសាររបស់នាងសម្រេចចិត្តអោយនាងរៀបការជាមួយភ្ញៀវដែលបានមកចូលរួមជំនួសវិញ។ ជាមួយគ្នានេះចំពោះមូលហេតុដែលកូនកំលោះមកមិនទាន់ពេលរៀបអាពាហ៍ពិពាហ៍របស់ខ្លួននោះគឺដោយសារ« កូនកំលោះរវល់តែជប់លៀងជាមួយក្រុមមិត្តភក្តិដោយមិត្តភក្តិបានរៀបចំកម្មវិធីជប់លាភាពនៅលីវឱ្យ ទើបបណ្តាលអោយកូនកំលោះស្រវឹងជោគ មករៀបការមិនទាន់»។ គួរឱ្យដឹងថា ពិធីមង្គលការត្រូវបានរៀបចំឡើងនៅវេលាម៉ោង ១៦:០០នាទី ដោយកូនក្រមុំនិងក្រុមគ្រួសាររង់ចាំកូនកំលោះនៅរោងការ អស់រយៈពេលជាង ៤ម៉ោងទៅហើយគ្មានឃើញកូនកំលោះមកឡើយ។ ទើបឳពុករបស់កូនក្រមុំក៏បានសម្រេចចិត្ត រកកូនកំលោះថ្មីនៅក្នុងចំណោមភ្ញៀវដែលបានអញ្ជើញចូលរួម លុះមិនយូរប៉ុន្មានឳពុកកូនក្រមុំក៏បានរកកូនកំលោះដែលជាសាច់ញាតិសាច់ឆ្ងាយ អោយធ្វើជាកូនកំលោះជំនួសវិញ៕ អត្ថបទ៖ Bee ប្រភព៖ indiatimes
May 3, 2022 - អន្តរជាតិ
ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបាននិយាយថា អ្នកជំងឺជាកុមារចំនួន ៣នាក់ បានស្លាប់ដោយសារជំងឺរលាកថ្លើមដ៏ចម្លែកមួយ កាលពីក្នុងខែមេសា ដែលធ្វើឱ្យចំនួនស្លាប់នៅទូទាំងពិភពលោកដោយសារជំងឺថ្លើមដ៏អាថ៌កំបាំងនេះ មានយ៉ាងតិចណាស់ ៤នាក់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួង កាលពីថ្ងៃចន្ទ ទី០២ ខែឧសភា បានឱ្យដឹងថា កុមារទាំងនោះធ្លាប់បានសម្រាកនៅមន្ទីរពេទ្យក្នុងរដ្ឋធានីហ្សាកាតា ហើយពួកគេមានរោគសញ្ញារួមមាន៖ ចង្អោរ ក្អួត រាកខ្លាំង គ្រុនក្តៅ ខាន់លឿង ប្រកាច់ និងបាត់បង់ស្មារតី។ ឥឡូវនេះ ក្រសួងកំពុងដំណើរការការធ្វើតេស្តពេញលេញ ដើម្បីកំណត់ពីមូលហេតុនៃជំងឺ និងបានចេញសារាចរមួយ ដើម្បីបង្កើនការតាមដានជំងឺនៅទូទាំងប្រទេស។ ក្រសួងក៏បានជំរុញឱ្យគ្រឹះស្ថានសុខាភិបាលទូទាំងប្រទេស រកមើលជំងឺដែលអាចកើតមានចំពោះកុមារ ហើយដាស់តឿនម្ដាយឪពុកគ្រប់រូប
May 3, 2022 - អន្តរជាតិ
កូរ៉េខាងត្បូងបានដកច្បាប់ពាក់ម៉ាស់នៅពេលចេញក្រៅទាំងអស់ ស្របពេលករណីជំងឺ COVID-19 ថ្មីៗ បានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ចាប់ពីថ្ងៃច័ន្ទម្សិលមិញនេះ ពលរដ្ឋនឹងមិនចាំបាច់ពាក់ម៉ាស់មុខពេលចេញក្រៅទៀតទេ លើកលែងតែក្នុងស្ថានភាព ដូចជាការជួបជុំមនុស្ស ៥០នាក់ ឬច្រើនជាងនេះ។ ប្រទេសនេះបានរាយការណ៍អំពីករណីថ្មីជាង ២០,០០០ កាលពីថ្ងៃអាទិត្យ ដែលជាចំនួនប្រចាំថ្ងៃក្រោម ៣០,០០០ ករណី ជាលើកដំបូងចាប់តាំងពីដើមខែកុម្ភៈ។ ចំនួននេះបាននឹងកំពុងធ្លាក់ចុះពីកម្រិតខ្ពស់បំផុតនៅពាក់កណ្តាលខែមីនា នៅពេលដែលវាបានហក់ឡើងដល់ ៦០០,០០០ ករណី។ នៅឧទ្យានមួយក្នុងរដ្ឋធានីសេអ៊ូលកាលពីថ្ងៃចន្ទ មនុស្សដែលមិនពាក់ម៉ាស់មុខត្រូវបានគេឃើញជជែកជាមួយមិត្តភ័ក្តិ និងដើរលេងលំហែកាយ ជាមួយនឹងសីតុណ្ហភាពពេលថ្ងៃកើនឡើងដល់ជិត ២០ អង្សាសេ។ សិស្សវិទ្យាល័យម្នាក់ដែលមិនបានពាក់ម៉ាស់មុខបាននិយាយថា នាងខ្លាចបន្តិចដែរ ប៉ុន្តែវាពិតជាមានអារម្មណ៍ល្អណាស់ក្នុងការស្រូបខ្យល់អាកាសបរិសុទ្ធជាលើកដំបូង ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមក
May 3, 2022 - អន្តរជាតិ
សឹង្ហបុរី៖ កាលពីថ្ងៃទី០១ ខែឧសភា តាមការចុះផ្សាយរបស់ Chanel news Asia បានរាយការណ៍ថា សឹង្ហបុរីបានអះអាងថា រកឃើញអ្នកជម្ងឺកូវីដ-១៩ ប្រភេទអូមីក្រុងបំលែងថ្មី BA.2.12.1 ក្នុងសហគមន៍ចំនួន ២ករណី។ អ្នកជម្ងឺទាំងពីរនាក់ត្រូវបានដាក់អោយព្យាបាលបំបែកចេញពីគ្នា។ ចំណែកក្រសួងសុខាភិបាលរបស់ប្រទេសសឹង្ហបុរីបានបញ្ជាក់ថា «មេរោគបំលែងថ្មីខាងលើអង្គការសុខភាពពិភពលោក ពុំទាន់បានចាត់ទុកវាអោយស្ថិតក្នុងបញ្ជីប្រភេទដែលគួរឲ្យបារម្ភនៅឡើយទេរួមទាំងគ្មានភស្តុតាងបញ្ជាក់ថាតើវានឹងបង្កឱ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទមុនឬអត់ »។ គួរឱ្យដឹងថា មេរោគកូវីដ-១៩ អូមីក្រុងប្រភេទ BA.2.12.1 គឺជាប្រភេទរងបន្ទាប់ពី ប្រភេទ BA.2 នៃកូវីដអូមីក្រូ ដែលកំពុងរីករាលដាលជុំវិញពិភពលោក។ BA.2 បានក្លាយជាវ៉ារ្យ៉ង់លេចធ្លោជាសាកលនៅពាក់កណ្តាលខែមីនា ហើយវ៉ារ្យ៉ង់និងខ្សែរងរបស់វា BA.2.12.1 ត្រូវបានគេប៉ាន់ប្រមាណថា មានច្រើនជាង
May 3, 2022












