- autoadmin
- អន្តរជាតិ
ត្បូងពេជ្រពណ៌ខៀវដ៏ធំបំផុតរបស់ពិភពលោកមួយគ្រាប់ ឈ្មោះថា «The De Beers Cullinan Blue» ត្រូវបានដាក់លក់ក្នុងតម្លៃ ៥៧.៥ លានដុល្លារ បន្ទាប់ពីការដាក់ដេញថ្លៃរួច នេះបើតាមការចុះផ្សាយរបស់ CNN ។ វាគឺជាត្បូងពេជ្រដ៏ធំ ដែលមានទំហំ ១៥.១០ ការ៉ាត់ និងត្រូវបានលក់នៅឯក្រុមហ៊ុនដេញថ្លៃ Sotheby’s ក្នុងទីក្រុងហុងកុង បន្ទាប់ពីសង្រ្គាមនៃការដេញថ្លៃរយៈពេល ៨នាទី ក្នុងចំណោមអ្នកទិញធំៗចំនួន ៤នាក់។ តម្លៃខ្ពស់ចុងក្រោយរបស់វាបានហក់ឡើង ៤៨ លានដុល្លារ ហើយក្រោយមកទៀត ក៏ត្រូវបានគេដេញថ្លៃរហូតដល់ ៥៧.៥ លានដុល្លារ ពីអ្នកទិញអនាមិកម្នាក់។ ពេជ្រដ៏កម្រត្រូវបានរកឃើញនៅក្នុងអណ្តូងរ៉ែ Cullinan របស់អាហ្វ្រិកខាងត្បូងក្នុងឆ្នាំ២០២១ ហើយវាបានទទួលចំណាត់ថ្នាក់ខ្ពស់បំផុត
April 28, 2022 - អន្តរជាតិ
សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងជប៉ុន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ សារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា លោក Biden និងប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង Yoon Suk-yeol នឹងធ្វើកិច្ចប្រជុំកំពូលទ្វេភាគីលើកដំបូងរបស់ពួកគេ នៅទីក្រុងសេអ៊ូល នៅថ្ងៃទី២១ ខែឧសភា។ សេតវិមានបាននិយាយថា នៅពេលទៅដល់ទីក្រុងតូក្យូ លោក Biden នឹងរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida និងជួបជាមួយមេដឹកនាំនៃក្រុម Quad នៃប្រទេសអូស្ត្រាលី ជប៉ុន ឥណ្ឌា និងសហរដ្ឋអាមេរិក។
April 28, 2022 - អន្តរជាតិ
ប្រធានាធិបតីរុស្ស៊ីបានព្រមានមេដឹកនាំបរទេសម្តងហើយម្តងទៀត ពីការលូកដៃចូលទៅក្នុងបញ្ហានៅអ៊ុយក្រែន។ ឥឡូវនេះ លោក វ្ល៉ាឌីមៀ ពូទីន បានចេញការគំរាមកំហែងខ្លាំងជាងមុន ដោយបាននិយាយថា ប្រទេសណាដែលធ្វើអន្តរាគមន៍នៅអ៊ុយក្រែន នឹងត្រូវជួបជាមួយនឹងការឆ្លើយតបខាងយោធា «លឿនដូចរន្ទះ»។ លោក ពូទីន បានប្រាប់សមាជិកសភារុស្ស៊ីកាលពីថ្ងៃពុធថា ការសម្រេចចិត្តទាំងអស់អំពីព័ត៌មានលម្អិតនៃការសងសឹក ត្រូវបានធ្វើឡើងរួចហើយ។ គាត់បាននិយាយថា ពួកគេមានឧបករណ៍ទាំងអស់សម្រាប់សង្គ្រាម អ្វីៗដែលអ្នកដទៃមិនអាចអួតបាន លោកថាគេមិនអួតទេ ហើយថានឹងប្រើបើចាំបាច់។ លោក ពូទីន បានបន្ថែមថា ទណ្ឌកម្មដែលដាក់ដោយលោកខាងលិច មិនបានធ្វើឱ្យខូចសេដ្ឋកិច្ចប្រទេសរុស្ស៊ីនោះទេ។ គាត់ក៏បានសន្យាថា គោលដៅយោធានៃការលុកលុយនឹងទទួលបានជោគជ័យ «ដោយគ្មានលក្ខខណ្ឌ»។ ជម្រាបជូនដែរថា កងកម្លាំងរុស្ស៊ីបន្តវាយលុកគោលដៅនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ខណៈមន្ត្រីការពារជាតិបាននិយាយថា ពួកគេបានបំផ្លាញប៉ុស្តិ៍បញ្ជាការអ៊ុយក្រែន
April 28, 2022 - អន្តរជាតិ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានទៅដល់រដ្ឋធានីកៀវ របស់ប្រទេសអ៊ុយក្រែន តាមរយៈប្រទេសប៉ូឡូញ ចេញពីប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ។ គាត់គ្រោងនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy និងរដ្ឋមន្ត្រីការបរទេស Dmytro Kuleba នៅថ្ងៃព្រហស្បតិ៍នេះ។ លោក Guterres និង Zelenskyy ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីរបៀបធានាការជម្លៀសជនស៊ីវិលចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធដោយយោធារុស្ស៊ី។ មុននេះលោក Guterres ក៏បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងមូស្គូ។ ពួកគេបានយល់ព្រមលើការចូលរួមរបស់អង្គការសហប្រជាជាតិ ដើម្បីការជម្លៀសជនស៊ីវិលចេញពីទីក្រុង Mariupol ។ ពួកគេក៏បានយល់ព្រមធ្វើកិច្ចពិភាក្សាបន្តរវាងការិយាល័យអង្គការសហប្រជាជាតិ
April 28, 2022 - អន្តរជាតិ
យោងតាមប្រភពព័ត៌មានរបស់ Thairath បានបង្ហាញអោយដឹងអំពី «ជម្ងឺមហារីកមាត់» ព្រមជាមួយនឹងការណែនាំពីវិធីជៀសវាងការកើតជំងឺនេះឡើង ហើយប្រសិនបើមានអាការៈខុសពីធម្មតាប្រញាប់ទៅពិនិត្យផងដែរ។ ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត Somsak aunkhamsen បានលើកឡើងថា៖ ជំងឺមហារីកមាត់ កើតឡើងពីការខុសប្រក្រតីនៃកោសិកានៅក្នុងមាត់ បើទោះបីជាមិនទាន់បានដឹងពីមូលហេតុច្បាស់លាស់ណាមួយក៏ដោយ ប៉ុន្តែក៏មានចំណុចដែលអាចប្រឈមនឹងការកើតដូចជា ការជក់បារី ការផឹកស្រា ការទទួលទានម្លូស្លា ការឆ្លងមេរោគ HPV រឺការមានរបួសរ៉ំារ៉ៃនៅក្នុងបរិវេណមាត់ជាដើម។ លោកវេជ្ជបណ្ឌិត បានបន្តថា៖ ចំពោះអាការៈភាគច្រើនមានដូចជា៖ មានច្រាំងសរៗនៅលើអណ្តាត អញ្ចាញធ្មេញ មានកន្តួលនៅបរិវេណ ក្រអូមមាត់បើទុកយូរវានឹងប៉ោងឡើង ព្រមទាំងប្រកាសជូនប្រជាជនអោយមានការប្រុសប្រយ័ត្នប្រសិនបើមានអាការៈខុសប្រក្រតីប្រញ៉ាប់ទៅពិនិត្យនៅឯមន្ទីរពេទ្យមុននឹងវាកាន់តែរាលដាលជាងនេះទៅទៀត៕ អត្ថបទ៖ Bee ប្រភព៖thairath
April 27, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ បានរាយការណ៍ថា អាជ្ញាធរនៃប្រទេសចិន បានរកឃើញករណីជំងឺផ្ដាសាយបក្សី H3N8 កើតលើមនុស្សជាលើកដំបូងបំផុត ប៉ុន្តែបាននិយាយថា ជំងឺនេះមានហានិភ័យទាបណាស់ នៅក្នុងការចម្លងរីករាលដាលទ្រង់ទ្រាយធំ។ គណៈកម្មាធិការសុខភាពជាតិចិន (NHC) បាននិយាយថា អ្នកជំងឺរូបនោះគឺជាក្មេងប្រុសម្នាក់ ដែលមានអាយុ ៤ឆ្នាំ រស់នៅក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន។ ក្មេងប្រុសម្នាក់នោះបានចេញអាការគ្រុនក្ដៅ និងរោគសញ្ញាមួយចំនួន កាលពីដើមខែមេសា ហើយក្រោយមកបានបញ្ជាក់ថា បានឆ្លងជំងឺផ្ដាសាយបក្សី H3N8 ។ NHC បាននិយាយថា ក្មេងប្រុសបានឆ្លងជំងឺនេះដោយផ្ទាល់ពីសត្វបក្សី ដោយសារគ្រួសាររបស់គាត់ចិញ្ចឹមសត្វស្លាបទាំងនោះ ហើយគាត់ក៏ស្ថិតនៅក្នុងតំបន់ដែលសម្បូរទៅដោយសត្វស្លាបផងដែរ។ NHC បានប្រាប់ឱ្យពលរដ្ឋនៅឱ្យឆ្ងាយពីសត្វបក្សីដែលងាប់ ឬឈឺ ហើយគួរប្រញាប់ស្វែងរកការពិនិត្យពីគ្រូពេទ្យ
April 27, 2022 - អន្តរជាតិ
ថៃ៖ អតីតកម្មការិនីរោងចក្រមានឈ្មោះថា Beam Nutthai វ័យ ២៥ឆ្នាំ មកពីខេត្ត ណាក់ខន ផាក់នំ ជាម្ចាស់យីហោហាងកាហ្វេតូចៗ ដែលនាងបានបើកជាមួយមិត្តប្រុស ដែលបានជួយគ្នាសន្សំលុយបើកហាងនេះមកដោយខ្លួនឯង។ អ្នកនាង Beam បានរៀបរាប់ថា៖ ហាងកាហ្វេរបស់នាងមានឈ្មោះថា « Yek BarngBarng » ហើយទម្រាំតែបានបើកហាងបានប៉ុណ្ណេះ នាងហើយនឹងមិត្តប្រុសនឿយហត់ខ្លាំងណាស់។ អ្នកទាំងពីរធ្លាប់ធ្វើការនៅរោងចក្រមួយកន្លែងក្នុងទីក្រុងបាងកកជាមួយគ្នា ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ រាលដាលធ្ងន់ បានបណ្តាលអោយការងារនៅរោងចក្រមានផលប៉ះពាល់ ទើបអ្នកទាំងពីរសម្រេចចិត្តពិភាក្សាគ្នា ចង់ត្រឡប់ទៅបើកហាងនៅឯស្រុកវិញ។ អ្នកនាង Beam បានបន្តថាទៀតថា៖ ដោយបានសង្កេតឃើញនៅទីក្រុងផ្ទាល់ក៏ដូចជានៅបណ្តាញសង្គមអនឡាញនំបុ័ងអាំងប័រស្រស់កំពុងតែមានប្រជាប្រិយភាព ណាមួយនៅស្រុករបស់នាងមិនទាន់មានអ្នកលក់ទេ ទើបនាងទៅរៀនធ្វើ
April 27, 2022 - អន្តរជាតិ
តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ បានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធនៅក្នុងសំណុំរឿងពុករលួយចំនួន ១១ករណី នេះបើយោងតាមប្រភពដែលដឹងពីដំណើរការនីតិវិធីនេះ។ អតីតម្ចាស់ពានរង្វាន់ណូបែល ដែលបានដឹកនាំប្រទេសមីយ៉ាន់ម៉ាអស់រយៈពេល ៥ឆ្នាំ មុនពេលត្រូវបានទម្លាក់ដោយរដ្ឋប្រហារ កាលពីដើមឆ្នាំ២០២១ បានរងការចោទប្រកាន់យ៉ាងតិចណាស់ ១៨ ករណី ដែលទាំងអស់នោះ អាចនាំឱ្យលោកស្រីជាប់ពន្ធនាគារអតិបរមាជិត ១៩០ឆ្នាំ ប្រសិនបើករណីទាំងនោះត្រូវបានរកឃើញថាមានពិរុទ្ធភាព។ ចំពោះការកាត់ទោសនេះផងដែរ ចៅក្រមក្នុងរដ្ឋធានីណៃពីដោបានប្រកាសសាលក្រមភ្លាមៗ ក្នុងកំឡុងពេលនៃការកោះប្រជុំរបស់តុលាការ។ លោកស្រី អ៊ុងសាន ស៊ូជី ដែលអាយុ ៧៦ឆ្នាំ ត្រូវបានជាប់ទោសពីបទទទួលយកមាសចំនួន
April 27, 2022 - អន្តរជាតិ
តាមប្រភពព័ត៍មានដ៏ល្បី Dailystar នៃប្រទេសអង់គ្លេស បានបង្ហាញអំពីការប្រើប្រាស់ជីវិតរស់នៅបែបប្តី ១ ប្រពន្ធ២ នាក់។ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បងប្អូនភ្លោះ មានឈ្មោះថា Anna ហើយនិង Lucy វ័យ ៣៥ឆ្នាំ បានប្រាប់រឿងរ៉ាវនៃការរស់នៅតាំងពីកើតមករហូតដល់មានស្វាមីរួមគ្នា ដោយប្តីរបស់ពួកនាងមានឈ្មោះថា Benz ហើយបានប្រើជីវិតរស់នៅបែបប្តីប្រពន្ធនេះអស់រយៈពេល ១១ឆ្នាំ ដោយគេងនៅគ្រែធំពិសេសជាមួយគ្នាតែម្តង។ ការប្រើជីវិតប្តីប្រពន្ធរបស់អ្នកទាំង ៣ ត្រូវបានផ្សព្វផ្សាយតាមរយៈកម្មវិធី Extreme Sisters នៃបុស្តិ៍ទូរទស្សន៍ TLC របស់សហរដ្ឋអាមេរិច។ ជាមួយគ្នានេះបច្ចុប្បន្ន Anna ហើយនិង
April 27, 2022 - អន្តរជាតិ
រដ្ឋាភិបាលរុស្ស៊ីបានចោទប្រកាន់ចក្រភពអង់គ្លេសថា បានញុះញង់អ៊ុយក្រែនឱ្យវាយប្រហារលើទឹកដីរុស្ស៊ី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការវាយបក នៅក្នុងទីក្រុងកៀវ ប្រសិនបើការវាយប្រហារបែបនេះនឹងកើតឡើង។ ខ្លួនបានបន្ថែមថា វត្តមានរបស់ទីប្រឹក្សាលោកខាងលិច ដែលស្ថិតនៅរដ្ឋធានីរបស់អ៊ុយក្រែន ក៏ប្រហែលជាមិនអាចបញ្ឈប់ការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការសងសឹកនោះដែរ។ វាកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអង់គ្លេសបាននិយាយថា វាមិនមែនជាបញ្ហាទេសម្រាប់អ៊ុយក្រែនក្នុងការប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសប្រឆាំងនឹងគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី។ ប្រទេសរុស្ស៊ីបានអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារលើគោលដៅនានាក្នុងទឹកដីរបស់ខ្លួន រួមទាំងឃ្លាំងស្តុកប្រេងនៅ Belgorod ប៉ុន្តែអ៊ុយក្រែនមិនបានបញ្ជាក់ពីការវាយប្រហារណាមួយឡើយ។ ទន្ទឹមនឹងនេះ បណ្តាប្រទេសលោកខាងលិច បានបរិច្ចាគជំនួយយោធារាប់រយលានផោនដល់អ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយ កាលពីខែកុម្ភៈ ហើយមន្ត្រីណាតូ និងសហភាពអឺរ៉ុប បាននឹងកំពុងជួបប្រជុំនៅប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីជំនួយយោធាបន្ថែមទៀត។ ចំណែករដ្ឋាភិបាលចក្រភពអង់គ្លេសឯណោះវិញ បានប្រកាសថា ខ្លួននឹងផ្តល់នូវរថយន្តប្រឆាំងយន្តហោះមួយចំនួន ទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត។
April 27, 2022












