- autoadmin
- អន្តរជាតិ
ថៃ៖ យោងតាមប្រភពព័ត៌មានបានអោយដឹងថា លោកតាវ័យ៧០ឆ្នាំ មានឈ្មោះថា Nanthawat roengkitipiboon មកពីស្រុក សាន់ខាក់បុរី មានអាជីពជាជាងធ្វើកាំបិតតាំងពីអាយុ២០ ឆ្នាំមកម្ល៉េះ។ អាជីពនេះគាត់បានបន្តមកតាំងពីជំនាន់ដូនតាមក ហើយលោកតា Nanthawat បានប្រកបអាជីពជាជាងធ្វើកាំបិតដោយអាចរកចំណូលបានពីចន្លោះ ៤០០បាត (ជាង១២ដុល្លារ) រហូតដល់ ២,៥០០បាត (ជាង ៨០ដុល្លារ) ក្នុងមួយដើម ថែមទាំងអាចបញ្ជូនកូនរៀនចប់បរិញ្ញាបត្របានគ្រប់គ្នា។ ក្នុងវ័យដែលដែកាន់តែជរាលោកតាបានពោលទាំងស្តាយថា៖ «កូនៗគេនាំគ្នាទៅធ្វើការងារផ្ទាល់ខ្លួនអស់ ស្តាយណាស់គ្មានអ្នកបន្តអាជីពដែលមានតាំងពីជំនាន់ដូនតា »។ ជាមួយគ្នានេះ លោកតាថែមទាំងបន្តទៀតថា៖ «តាមការពិតអាជីពមួយនេះអាចរកចំណូលបានរយៈពេលយូរ ប៉ុន្តែក្មេងៗសម័យនេះមិនមានភាពអត់ធ្មត់ទេ ប្រសិនបើមានភាពអត់ធ្មត់ និងទឹកដៃល្អជាងនេះបន្តិចទៀត អាចបើកហាងផលិតកាំបិតលក់បានតែម្តង ដោយមិនចាំបាច់ទៅធ្វើជាបុគ្គលិកសុីប្រាក់ខែគេឡើយ»។ មិនតែប៉ុណ្ណោះ អាជីពនេះថែមទាំងអាចហ្វឹកហាត់អោយមនុស្សមានចិត្តត្រជាក់
April 26, 2022 - អន្តរជាតិ
យោងតាមកាសែត Iltalehti នៅក្នុងប្រទេសហ្វាំងឡង់ និង Expressen ក្នុងប្រទេសស៊ុយអែត កាលពីថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ បានរាយការណ៍ថា ហ្វាំងឡង់ និងស៊ុយអែត នឹងរួមគ្នាបង្ហាញពីបំណងចង់ចូលរួមជាមួយអង្គការណាតូ នៅក្នុងខែឧសភា។ ទោះបីជាមានការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តយោធា ចាប់តាំងពីរុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមៀ ក្នុងឆ្នាំ២០១៤ ក៏ដោយ ក៏ប្រទេសក្នុងតំបន់ Nordic ទាំង ២ បានជ្រើសរើសមិនលូកដៃអ្វីឡើយ។ ប៉ុន្តែដោយសារការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ក្រោមឈ្មោះថា «ប្រតិបត្តិការពិសេស» បានបង្ខំឱ្យប្រទេសស៊ុយអែត និងហ្វាំងឡង់ ពិនិត្យមើលឡើងវិញថា តើលក្ខណៈយោធាមិនចូលបក្សសម្ព័ន្ធរបស់ពួកគេ នៅតែជាមធ្យោបាយដ៏ល្អបំផុតក្នុងការធានាសន្តិសុខជាតិ ឬយ៉ាងណា។ យោងតាមកាសែត Iltalehti
April 26, 2022 - អន្តរជាតិ
លោកយាយជនជាតិជប៉ុនឈ្មោះថា Tanaka Kane ដែលត្រូវបានទទួលស្គាល់ថា ជាមនុស្សមានវ័យចំណាស់ជាងគេលើពិភពលោក បានទទួលមរណភាពហើយ នៅក្នុងវ័យ ១១៩ឆ្នាំ។ មន្ត្រីនៃខេត្ត Fukuoka ភាគខាងលិចរបស់ប្រទេសជប៉ុន បាននិយាយថា លោកយាយ Tanaka បានស្លាប់កាលពីថ្ងៃអង្គារសប្តាហ៍មុន នៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង។ មុននេះ លោកយាយរស់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ ក្នុងទីក្រុង Fukuoka ភាគខាងជើងនៃកោះ Kyushu។ ជម្រាបដែរថា លោកយាយ Tanaka បានកើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩០៣ ហើយលោកយាយធ្លាប់ត្រូវបានបញ្ជាក់ដោយ Guinness World Records ថា លោកយាយគឺជាមនុស្សមានវ័យចំណាស់បំផុត ដែលកំពុងរស់រានមានជីវិតនៅក្នុងសម័យបច្ចុប្បន្ន។
April 25, 2022 - អន្តរជាតិ
រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន បានចាប់ផ្តើមការធ្វើតេស្តទ្រង់ទ្រាយធំរបស់ខ្លួន សម្រាប់ប្រជាជនរាប់លាននាក់ បន្ទាប់ពីបានមើលឃើញពីការកើនឡើងនៃករណីជំងឺ COVID-19 នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។ ស្រុក Chaoyang បានរាយការណ៍ពីករណីថ្មីចំនួន ២៦ ករណី កាលពីចុងសប្តាហ៍កន្លងទៅ ដែលជាចំនួនខ្ពស់បំផុតរហូតមកដល់ពេលនេះ នៅក្នុងការផ្ទុះឡើងចុងក្រោយរបស់ទីក្រុងប៉េកាំង។ ពលរដ្ឋត្រូវបានគេឃើញមកតម្រង់ជួរ នៅខាងក្រៅផ្សារទំនើប និងហាងនានា ដើម្បីចាំទិញស្បៀងបម្រុង បើទោះបីជាមានការធានាពីរដ្ឋាភិបាលថា នឹងផ្គត់ផ្គង់អាហារឱ្យគ្រប់គ្រាន់ក៏ដោយ។ វាកើតឡើងចំពេលដែលមានការភ័យខ្លាចថា ទីក្រុងប៉េកាំងអាចប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នាទៅនឹងទីក្រុងសៀងហៃ ខណៈមនុស្សជិត ២៦លាននាក់ នៅទីនោះ ត្រូវបានបិទខ្ទប់នៅក្នុងផ្ទះរបស់ពួកគេអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ អ្នកស្រុកសរុប ៣.៥ លាននាក់ នៅក្នុងសង្កាត់ Chaoyang ដ៏ធំបំផុតរបស់ទីក្រុងប៉េងកាំង នឹងឆ្លងកាត់ការធ្វើតេស្តចំនួន ៣ជុំ
April 25, 2022 - អន្តរជាតិ
អាជ្ញាធរនៅទីក្រុងសៀងហៃបានដំឡើងរបាំងដែក និងរបងខ្ពស់ៗ នៅជុំវិញផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីបញ្ឈប់ពួកគេមិនឱ្យចេញទៅក្រៅ នៅក្នុងវិធានការក្ដៅចុងក្រោយបំផុតរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ ការផ្លាស់ប្តូរនេះ បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលពលរដ្ឋទាំង ២៦ លាននាក់របស់ទីក្រុងនេះ កំពុងមិនសប្បាយចិត្តរួចទៅហើយ ជាមួយនឹងវិធាការបិទខ្ទប់ និងមិនមានកាលកំណត់ ដែលបានដាក់ចេញនៅប៉ុន្មានអាទិត្យចុងក្រោយនេះ។ អ្នកខ្លះបានបញ្ចេញមតិថា៖«តិចទៀតពួកគេ ប្រហែលជាត្រូវដុតពួកយើងនៅក្នុងផ្ទះរបស់ពួកយើងតែម្ដង»។ អ្នកខ្លះទៀតនិយាយថា ពួកគេមិនអាចចេញទៅណាបានទេ ហើយពួកគេអស់សង្ឃឹមជាខ្លាំង ក៏ព្រោះការបិទខ្ទប់គ្មានកាលកំណត់ជាក់លាក់។ អាជ្ញាធរបានដាក់ដំឡើងរបង ឬរនាំង ភាគច្រើននៅក្នុងតំបន់បិទខ្ទប់ ដែលមានអ្នកជំងឺ COVID-19 យ៉ាងហោចណាស់ ១ នាក់ ហើយពួកគេមិនបានជូនដំណឹងជាមុន ហើយក៏មិនប្រាប់ថា នឹងដកចេញវិញនៅពេលណានោះដែរ។
April 25, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា កប៉ាល់ទេសចរណ៍ជប៉ុន Kazu I បានបាត់ខ្លួន បន្ទាប់ពីកប៉ាល់នេះបញ្ជូនសញ្ញាថាបានជួនគ្រោះថ្នាក់ នៅម៉ោង ១៣:១៥ នាទី ម៉ោងក្នុងស្រុក (០៤:១៥ GMT) កាលពីថ្ងៃសៅរ៍ នៅឯឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសជប៉ុន ជាមួយនឹងអ្នកដំណើរទាំងអស់ចំនួន ២៤នាក់ រួមទាំងកុមារ ២នាក់ និងសមាជិកនាវិកចំនួន ២នាក់។ ឥឡូវនេះការស៊ើបអង្កេតបានចាប់ផ្តើម ខណៈដែលឆ្មាំឆ្នេរសមុទ្របានបញ្ជាក់នៅថ្ងៃចន្ទ ទី២៥ មេសា ឆ្នាំ២០២២ នេះថា ការស្លាប់របស់កុមារម្នាក់ទៀតត្រូវបានបញ្ជាក់នៅថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១១ នាក់ ។ ការស្វែងរកបានបន្តឡើងវិញនៅថ្ងៃចន្ទនេះ
April 25, 2022 - អន្តរជាតិ
ថៃ៖ តាមប្រភពព័ត៌មានមួយដែលបានចេញផ្សាយកាលពីថ្ងៃទី២២ ខែមេសា បានអោយដឹងថា បុរសម្នាក់ជោគជ័យលើវិស័យលក់សំលៀកបំពាក់មួយទឹកយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយសារយកខោអាវរបស់មិត្តស្រីរបស់ខ្លួនមកលក់ដោយមិនប្រាប់នាង។ លោក Pathanan Limchan ជាម្ចាស់ផេកលក់សម្លៀកបំពាក់អនឡាញមួយដែលកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងសង្គមអនឡាញ បានធ្វើឱ្យមិត្តស្រីរបស់ខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបលោក បានយកសម្លៀកបំពាក់របស់មិត្តស្រីមកផុសលក់ដោយមិនប្រាប់នាងសូម្បី ១ម៉ាត់។ លោក Pathanan បានរៀបរាប់ឱ្យដឹងថា៖ «លោកបានចាប់ផ្ដើមដាក់លក់សម្លៀកបំពាក់របស់មិត្តស្រីខ្លួន នៅពេលដែលលោកទើបតែបញ្ចប់ការសិក្សា។ កាលនោះលោកមិនទាន់មានការងារធ្វើទេ ហើយដោយហេតុចង់រកចំណូល និងសង្កេតឃើញខោអាវរបស់មិត្តស្រីមានច្រើនពេក មិនមានកន្លែងទុក ទើបចង់យកមកផុសលក់ ១-២ប៉ុណ្ណោះ។ លោកបានបង្កើតផេករៀបរាប់អំពីសម្លៀកបំពាក់នីមួយៗ ដោយលោកមិនបានដឹងឡើយថា សម្លៀកបំពាក់មានតម្លៃដើមប៉ុន្មាន ហើយវាជាសម្លៀកបំពាក់ម៉ាកល្បីរឺអត់ទេ ដោយលោកគ្រាន់តែប៉ាន់ស្មានតម្លៃដាក់លក់ដោយខ្លួនឯង។ លោក Pathanan បានបន្តទៀតថា «លោកបានចាប់ផ្តើមផុសលក់កាលពីដើមឆ្នាំ
April 25, 2022 - អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ត្រូវបានគេរាយការណ៍ថា បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅក្នុងទីក្រុងកៀវ។ ទីប្រឹក្សារបស់លោក លោក Volodymyr Zelenskyy គឺលោក Oleksiy Arestovych បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើទូរទស្សន៍អ៊ុយក្រែន កាលពីល្ងាចថ្ងៃអាទិត្យថា កិច្ចពិភាក្សាកំពុងដំណើរការនៅពេលនេះ។ វាជាដំណើរទស្សនកិច្ចលើកដំបូងរបស់ពួកគេទៅកាន់រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសនេះ ដែលបានបានចាប់ផ្តើមកាលពី ២ ខែមុន។ នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងមុននេះ លោក Zelenskyy បាននិយាយថា លោកនឹងពិភាក្សាជាមួយលោក
April 25, 2022 - អន្តរជាតិ
លោក Emmanuel Macron បានឈ្នះការបោះឆ្នោតធ្វើជាប្រធានាធិបតីបារាំង ១ អាណត្តិទៀត នៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ដោយបានយកឈ្នះគូប្រជែងរបស់គាត់ គឺលោកស្រី Marine Le Pen ហើយបានជំរុញឱ្យមានរលកនៃភាពធូរស្រាលនៅក្នុងទ្វីបអឺរ៉ុប ដែលក្រុមស្តាំនិយមត្រូវបានគេបញ្ចៀសមិនឱ្យមានអំណាចបាន។ លោក Macron ដែលជាអ្នកកណ្ដាលនិយម ត្រូវបានគេកំណត់ថា បានឈ្នះប្រហែល ៥៨% នៃសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតជុំទី២ បើធៀបនឹងលោកស្រី Le Pen ដែលមាន ៤២% នេះបើយោងតាមការព្យាករណ៍ដោយក្រុមហ៊ុនបោះឆ្នោត សម្រាប់ប៉ុស្តិ៍ទូរទស្សន៍បារាំងដោយផ្អែកលើគំរូនៃការរាប់សន្លឹកឆ្នោត។ លោក Macron
April 25, 2022 - អន្តរជាតិ
ថៃ៖ លោក អាំនួយ នុយកៀត អាយុ៥២ឆ្នាំ ស្ថិតនៅសង្កាត់ណាផ្លាក់ ទីរួមខេត្តត្រាំង ប្រទេសថៃ បានបង្កើតគំនិតច្នៃប្រឌិតថ្មី ដោយយកឡានក្រុងមកកែច្នៃ ដេគ័របន្ថែម បើកជាហាងកាហ្វេបែប Classic មានឈ្មោះថា “Coffee Bus @Trang” ព្រមជាមួយនឹងការរៀបចំតុកៅអីបែប សប្បាយៗងាយៗ ដើម្បីអោយអតិថិជនរបស់ខ្លួនអង្គុយក្រេបភេសជ្ជៈយ៉ាងឆ្ងាញ់ត្រជាក់ចិត្ត ថែមទាំងបានថតរូបផ្តិតយកបរិយាកាសដ៏ល្អថែមទៀតផង។ លោក អាំនួយ បានបញ្ជាក់បានបន្ថែមទៀតថា ពីមុនលោកធ្លាប់ធ្វើការងារច្រើនយ៉ាងដូចជា អ្នកក្រឡុកស្រានៅសណ្ឋាគារ ខេត្តភូកេត អស់រយៈពេលជាច្រើនឆ្នាំ មុននឹងធ្វើដំណើរត្រឡប់មកស្រុកកំណើតដើម្បីធ្វើការ។ ចំនែកឯនៅស្រុកកំណើតវិញ បច្ចុប្បន្នលោកមានតំណែងជា «ប្រធានក្រុមប្រឹក្សារដ្ឋបាលឃុំណាផ្លាក់» ក៏ដូចជាសាកល្បងបើកភោជនីយដ្ឋានផងដែរ។ ប៉ុន្តែដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩
April 23, 2022












