- autoadmin
- អន្តរជាតិ
សម្រាប់បងប្អូនដែលប្រើប្រាស់រថយន្តជាប្រចាំ អាចនឹងធ្លាប់លឺគេនិយាយអំពីក្បួនក្នុងការសន្សំសំចៃសាំងមានច្រើនវិធី ប៉ុន្តែវិធីទាំងនោះអាចជួយសន្សំសំចៃបានពិតមែន ឬយ៉ាងណា? តោះយើងមកស្រាយចម្ងល់ជាមួយនឹងអ្នកជំនាញដូចខាងក្រោម៖ ការយល់ជឿបែបខុសៗ ទាក់ទងទៅនឹងវិធីសន្សំសំចៃសាំង៖ ១- ចាក់សាំងពេលយប់ រឺម៉ោងទាបភ្លឺ នឹងទទួលបានបរិមាណសាំងច្រើនជាងពេលចាក់នៅម៉ោងផ្សេងៗ ដោយសារតែសីតុណ្ហភាពត្រជាក់ជាងពេលថ្ងៃត្រង់ទើបសាំងមិនមានការហើរ រឺ រីកមាឌ? ចម្លើយ មិនពិតទេ ដោយសារតែតាមច្បាប់បានកំណត់ តម្រូវអោយសាំងត្រូវស្តុកទុកនៅក្រោមដី និងមានការគ្រប់គ្រងសីតុណ្ហភាព ទើបមិនផ្តល់ផលទៅលើការរីកមាឌអ្វីឡើយ គឺបងប្អូនចាក់សាំងពេលណាក៏ទទួលបានបរិមាណសាំងដែលមិនខុសប្លែកពីគ្នាឡើយ។ ២- គួរចាក់សាំងត្រឹមតែពាក់កណ្តាលបានហើយ ដើម្បីកាត់បន្ថយការហើរសាំង ជួយអោយគ្រឿងយន្តមិនធ្វើការធ្ងន់? ចម្លើយ មិនពិតទេ ព្រោះការចាក់សាំងពេញ រឺ ពាក់កណ្តាលនោះ មានភាពខុសគ្នាត្រឹមទម្ងន់១០គីឡូក្រាមតែប៉ុណ្ណោះ យល់ល្អគួរចាក់សាំងមិនអោយលើស 3/4នៃបេនសាំង ក្រោយពីប្រើសាំងនៅសល់ត្រឹម 1/4នៃបេនសាំង បន្ទាប់ពីនោះសុឹមចាក់សាំងថែម
April 9, 2022 - អន្តរជាតិ
ថៃ៖ នាពេលថ្មីៗនេះ មានវិដេអូមួយកំពុងល្បីល្បាញយ៉ាងខ្លាំង នៅលើបណ្ដាញសង្គម TikTok ហើយទទួលបានការកោតសរសើរមិនតិចឡើយពីអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ ដោយស្រ្តីម្នាក់តាមទាន់ប្តីបណ្តើរស្រី តែមិនរករឿងតែបែរជាធ្វើរឿងមួយនេះ ហើយដើរចេញយ៉ាងរំភើយ។ បើតាមវិដេអូ ដែលគេបានថតយកមកបង្ហោះ នារីរូបស្រស់នោះបានតាមទាន់ប្ដីបណ្ដើរស្រីទៅញ៉ាំបាយនៅមាត់សមុទ្រ ដោយដើរតម្រង់ចូលទៅតុរបស់ប្ដីរួច សួរប្តីថា«ឆ្ងាញ់រឺទេ»។ ក្រោយមកក៏ដោះយកខ្សែ ក មាសដ៏ធំពីប្តី ហើយបានប្រាប់អោយប្តីដោះចិញ្ជៀនមាសដែលកំពុងពាក់អោយវិញផង ព្រមទាំងចង្អុលទៅកាន់ប្តីហើយនិយាយថា «ថ្ងៃនេះប្តីមិនបាច់ចូលផ្ទះទេ» រួចក៏បានទាញយកទូរស័ព្ទប្តីដើរចេញមកជាមួយផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីបានឃើញវិដេអូនេះ ប្រិយមិត្តអ្នកលេង TikTok បានចូលមកកោតសរសើរថា ធ្វើបែបនឹងត្រឹមត្រូវហើយព្រោះ ពេលខ្លះ វត្ថុមានតម្លៃទាំងនោះអាចមានតម្លៃជាងប្តីដែលមានចរិកមិត្តល្អ កុំទៅប្រើអំពើហឹង្សានាំអោយបាត់បង់ភាពថ្លៃថ្នូរអី៕ អត្ថបទ៖ Bee ប្រភព៖ sanook
April 9, 2022 - អន្តរជាតិ
ក្រុមហ៊ុន Moderna កាលពីថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២ បាននិយាយថា ខ្លួនកំពុងប្រមូលមកវិញនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៧៦៤,៩០០ ដូស ដែលផលិតដោយក្រុមហ៊ុនជាប់កិច្ចសន្យារបស់ខ្លួនគឺ Rovi បន្ទាប់ពីដប ១ ត្រូវបានរកឃើញថា មានសារធាតុដទៃដែលខុសពីធាតុផ្សំរបស់វា។ Moderna បាននិយាយថា មិនមានបញ្ហាសុវត្ថិភាពណាមួយត្រូវបានគេកំណត់នៅឡើយ ខណៈវ៉ាក់សាំងដែលមានលេខដូចគ្នា ត្រូវបានចែកចាយក្នុងប្រទេសន័រវេស ប៉ូឡូញ ព័រទុយហ្គាល់ អេស្ប៉ាញ និងស៊ុយអែត តាំងតែពីខែមករា។ ក្រុមហ៊ុនបាននិយាយថា បញ្ហាសារធាតុដទៃនៅក្នុងដបវ៉ាក់សាំងនេះ ខ្លួនបានរកឃើញនៅក្នុងដប ១ តែប៉ុណ្ណោះ ហើយវាកំពុងប្រមូលមកវិញនូវវ៉ាក់សាំងទាំងអស់
April 9, 2022 - អន្តរជាតិ
ថ្វីបើជំងឺ COVID-19 ហាក់ដូចជាមានការថយចុះនៅក្នុងផ្នែកខ្លះរបស់ពិភពលោក វានៅតែមានការផ្ទុះឡើងនៅទីកន្លែងផ្សេងទៀត ដោយសារតែវ៉ារ្យ៉ង់អូមីក្រុង ខណៈការបំប្លែងខ្លួនជាច្រើនសណ្ឋានរបស់វ៉ារ្យ៉ង់នេះ កំពុងធ្វើឱ្យអ្នកជំនាញព្រួយបារម្ភអំពីរលកថ្មីៗដែលអាចនឹងកើតមាន។ ជាក់ស្ដែង BA.2 ដែលគេហៅថា «stealth omicron» កំពុងក្លាយជាវ៉ារ្យ៉ង់លេចធ្លោនៅសហរដ្ឋអាមេរិក ហើយវាបានចូលរួមចំណែករហូតដល់ទៅ ៧២.២% នៅក្នុងចំណោមករណីទាំងអស់នៅក្នុងសប្ដាហ៍ចុងក្រោយ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក។ ឥឡូវនេះមន្ត្រីសុខាភិបាលកំពុងមើលពីរបៀបដែលអូមីក្រុង រីករាលដាលកាន់តែខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងថាតើវានឹងបង្កឱ្យមានរលកធំមួយទៀត ដូចដែលវាបានកើតឡើងនៅអឺរ៉ុបដែរ ឬទេ។ បើតាមសម្ដីរបស់នាយក CDC គឺលោកស្រីវេជ្ជបណ្ឌិត Rochelle Walensky បាននិយាយថា បើទោះបីជាចំនួនករណីថ្មីនៅសហរដ្ឋអាមេរិកនៅតែមានកម្រិតទាប បើធៀបនឹងពេលផ្ទុះឡើងដំបូងៗក៏ដោយ ក៏សហគមន៍មួយក្តាប់តូចកំពុងកើនមាននូវករណីថ្មីៗ និងការកើនឡើងចំនួនអ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាដើម។ លោកស្រីបាននិយាយថា
April 9, 2022 - អន្តរជាតិ
មន្ត្រីអ៊ុយក្រែនបាននិយាយថា មនុស្សរាប់សិបនាក់បានស្លាប់ បូករួមទាំងកុមារចំនួន ៥នាក់ខណៈប្រហែល ១០០នាក់ បានរងរបួសកាលពីថ្ងៃសុក្រ នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី ទៅលើស្ថានីយរថភ្លើង Kramatorsk ដែលជាស្ថានីយមួយក្នុងចំណោមស្ថានីយ៍ភាគខាងកើតបំផុត ដែលនៅតែដំណើរការនៅក្នុងប្រទេសអ៊ុយក្រែន។ ស្ថានីយនេះត្រូវបានគេប្រើប្រាស់ ដើម្បីជម្លៀសជនស៊ីវិលចេញពីតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។ អភិបាលក្រុង Kramatorsk បាននិយាយថា មនុស្សប្រហែល ៤,០០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បានស្ថិតនៅបរិវេណស្ថានីយ៍រថភ្លើង នៅពេលនៃការវាយប្រហារដោយរ៉ុក្កែតនោះ។ រូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហាក់ដូចជាបង្ហាញពីជនរងគ្រោះជាច្រើននៅក្នុងសម្លៀកបំពាក់ស៊ីវិល។ ហើយបើយោងតាមសារព័ត៌មាន Associated Press បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥២ នាក់
April 9, 2022 - សង្គម
សឹង្ហបុរី៖ ការដែលធ្វើអោយឳពុកម្តាយមានសេចក្តីសុខនោះមិនមែនជារឿងដែលពិបាកឡើយក្នុងនាមយើងជាកូន ដោយអាចធ្វើបានតាមបែបងាយៗ ដូចជាធ្វើជាមនុស្សល្អចំពោះសង្គម មិនធ្វើអោយម្តាយឳពុកពិបាកចិត្ត លុះពេលធំឡើងក្រោយពេលជួបភាពជោគជ័យហើយ អាចជូនជាកាដូនាឱកាសពិសេសផ្សេងៗទៅកាន់អ្នកមានគុណទៅតាមលទ្ធភាព។ តួយ៉ាង ដូចរឿងរ៉ាវមួយដែលបានកើតឡើងនៅក្នុងប្រទេសសឹង្ហបុរី ក្រោយពេលដែលកូនស្រីម្នាក់បានខឹតខំប្រឹងប្រែងសន្សំលុយជាង ១០ឆ្នាំដើម្បីទិញកាបូបម៉ាកល្បីដែលអ្នកម្តាយស្រឡាញ់ជាកាដូជូនគាត់បានសម្រេច ក្រោយឆ្លងកាត់នៅការអត់ធ្មត់ ប្រឹងសន្សំលុយតាំងពីវ័យសិក្សា រហូតដល់ចូលធ្វើការ ទីបំផុតនាងបានសម្រេចបំណងប្រាថ្នាជូនដល់អ្នកម្តាយ។ ដោយរឿងរ៉ាវខាងលើនេះត្រូវបានបង្ហាញជាវីដេអូផុសនៅក្នុងសង្គម TikTok @minxchen_ បណ្តាលអោយមានអ្នកចូលមកចែករំលែក និង សរសើរមិនដាច់ពីមាត់ នៅក្នុងវីដេអូនោះដែរនាងបានសរសេរសាររៀបរាប់ថា៖ « កាលពីនាងនៅសិក្សាថ្នាក់បឋមសិក្សានាងបានដើរទៅផ្សារទំនើបជាមួយអ្នកម្តាយ ពេលនោះដែរអ្នកម៉ាក់បានចង្អុលទៅកាបូបមួយដែលបានតាំងនៅក្នុងហាងហើយបាននិយាយឡើងថា កូនមើលកាបូបម៉ាកនោះន៎ស្អាតខ្លាំងណាស់ ម៉ាក់ចូលចិត្តបែបនឹង ដូច្នេះនាងក៏បានតបវិញថា បើម៉ាក់ស្រឡាញ់តោះយើងនាំគ្នាចូលទៅមើលតែម្តងទៅ ប៉ុន្តែអ្នកម្តាយបានបដិសេធដោយលើកហេតុផលឡើងថា ម៉ាក់អត់ចង់ចូលទៅមើលទេ ម៉ាក់ស្លៀកពាក់មិនសមរម្យសោះមិនសាកសមនឹងដើរចូលហាងទំនើបបែបនេះទេ ហើយនាងក៏មិនយល់ថាហេតុអ្វីបានជាម៉ាក់គិតបែបនេះ រួចនាងក៏បានតាំងចិត្តចំពោះខ្លួនឯងថា ក្រោយពីនាងធំឡើងអាចរកលុយមើកថែខ្លួនឯងបានហើយ
April 9, 2022 - អន្តរជាតិ
សាលាភាពយន្តរបស់ហូលីវូដ កាលពីថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២ បានសម្រេចហាមឃាត់តារាសម្ដែង Will Smith មិនឲ្យចូលរួមក្នុងកម្មវិធី Oscars រយៈពេល ១០ឆ្នាំ បន្ទាប់ពីម្ចាស់ពានរង្វាន់ «តារាសម្តែងល្អបំផុត» រូបនេះបានទះកំផ្លៀងពិធីករ Chris Rock នៅលើឆាកពិធីប្រគល់ពានរង្វាន់ Academy កាលពីជិត ២ សប្ដាហ៍មុន។ ក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាសិល្បៈ និងវិទ្យាសាស្ត្រភាពយន្ត (Academy of Motion Picture Arts and Sciences) បានចាត់វិធានការនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ មួយសប្តាហ៍បន្ទាប់ពី Smith
April 9, 2022 - អន្តរជាតិ
ប្រទេសថៃគ្រោងនឹងលុបចោលការធ្វើតេស្ត PCR សម្រាប់ភ្ញៀវបរទេស ចាប់ពីខែឧសភាតទៅ ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីទាក់ទាញយកអ្នកទេសចរឡើងវិញ។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Satit Pitutecha បានប្រាប់អ្នកទៅអ្នកយកព័ត៌មាននៅថ្ងៃសុក្រនេះ បន្ទាប់ពីកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 ថា ការធ្វើតេស្ដបែប RT-PCR ដែលចាំបាច់សម្រាប់ទេសចរបរទេស នឹងត្រូវប្ដូរមកជាការធ្វើតេស្ដរហ័សវិញ។ គាត់បាននិយាយថា អ្នកធ្វើដំណើរដែលទទួលវ៉ាក់សាំងពេញលេញ ក៏នឹងលែងត្រូវការកក់កន្លែងសម្រាកនៅសណ្ឋាគារ ១យប់ តាមគោលការណ៍ one-night hotel accommodation ដើម្បីធានាទិដ្ឋាការនោះដែរ។ ប្រការនេះវាបានធ្វើឱ្យប្រទេសថៃ ដើរតាមគន្លងបណ្តាប្រទេសដូចជា អូស្ត្រាលី ហ្វីលីពីន និងសិង្ហបុរី នៅក្នុងការបន្ធូរបន្ថយច្បាប់ចូលមករបស់ទេសចរបរទេស ដោយសារប្រទេសនេះពឹងផ្អែកលើការត្រឡប់មកវិញរបស់ភ្ញៀវទេសចរ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចឡើងវិញ ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
April 8, 2022 - អន្តរជាតិ
យន្តហោះរបស់ក្រុមហ៊ុន DHL មួយគ្រឿង បានដាច់ជា ២ កំណាត់ បន្ទាប់ពីវាបានរអិលចេញពីផ្លូវរត់ ហើយត្រូវបង្ខំចិត្តឈប់ម៉ាស៊ីនភ្លាមៗ នៅឯអាកាសយានដ្ឋានអន្តរជាតិ Juan Santa Maria ក្នុងប្រទេសកូស្តារីកា។ បើយោងទៅតាមវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមបានបង្ហាញថា ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២២ (ម៉ោងក្នុងស្រុក) នៅពេលដែលយន្ដហោះមួយនោះ បានបកត្រឡប់ក្រោយចូលព្រលានវិញ ហើយក៏បានធ្លាក់ពីផ្លូវរត់ និងដាច់ជា ២ កំណាត់ ត្រង់ចំណុចក្បែរកន្ទុយយន្ដហោះតែម្ដង។ លោក Luis Miranda Munoz នាយករងអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសកូស្តារីកា បានប្រាប់កាសែត
April 8, 2022 - អន្តរជាតិ
វិចិត្រករតុក្កតាជប៉ុនដ៏ល្បីឈ្មោះគឺលោក Fujiko A. Fujio បានទទួលមរណភាពនៅក្នុងវ័យ ៨៨ឆ្នាំ នៅក្នុងផ្ទះរបស់គាត់ផ្ទាល់ នៅឯទីក្រុង Kawasaki ជិតទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២។ គាត់ត្រូវបានគេស្គាល់សម្រាប់ការបង្កើតតុក្កតាដ៏ពេញនិយមដូចជា Ninja Hattori-kun និង Kaibutsu-kun ឬ ក្មេងបិសាច។ អ្នកបង្កើតគំនូរជីវចលរូបនេះ កើតនៅខេត្ត Toyama ក្នុងឆ្នាំ១៩៣៤ ហើយឈ្មោះពិតរបស់គាត់គឺ Abiko Motoo ។ គាត់បានសហការជាមួយអតីតមិត្តរួមថ្នាក់បឋមសិក្សា គឺលោក Fujimoto Hiroshi ដើម្បីបង្ហាញខ្លួនជាសិល្បករតុក្កតាជាដៃគូ
April 8, 2022












