- autoadmin
- អន្តរជាតិ
ថៃ៖ កាលពីពេលថ្មីៗនេះ លោកវេជ្ជបណ្ឌិត Arak Wongvorachat ប្រធានមន្ទីរពេទ្យ Sichon ខេត្ត Nakhon Si Thammarat បានបង្ហោះសារតាមរយៈ Facebook លោក Arak Wongworachat រៀបរាប់ពីករណីដែលបានរកឃើញនៅក្នុងអ្នកជំងឺម្នាក់ ដែលមាន ដុំគីសធំទំហំ ២០ សង់ទីម៉ែត្រនៅជាប់ថ្លើម។ បើតាមការរៀបរាប់របស់លោកវេជ្ជបណ្ឌិតយ បានឲ្យដឹងថា អ្នកជម្ងឺអាយុ ៤៤ឆ្នាំ មានអាការៈហើមពោះ ណែនពោះ អស់រយៈពេលជាង ១ឆ្នាំ ដោយព្យាបាលខ្លួនឯងទៅតាមអាការៈ។ ក្រោយមកទៀត ពោះក៏ចាប់ផ្តើមធំឡើងៗ ក្នុងរយៈដ៏លឿន ដូចអ្នកមានផ្ទៃពោះ
April 6, 2022 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មន្ត្រីលេខ២ របស់ទីក្រុងហុងកុង គឺលោក John Lee Ka-chiu នឹងក្លាយជាបេក្ខភាពដ៏មានសក្ដានុពលតែមួយគត់ នៅក្នុងការបោះឆ្នោតថ្ងៃនៅទី០៨ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ សម្រាប់មុខតំណែងកំពូលរបស់ទីក្រុងហុងកុង ខណៈដែលប្រទេសចិន ក៏កំពុងសម្លឹងមើលឃើញរដ្ឋលេខាធិការសន្តិសុខរូបនេះផងដែរ។ ការិយាល័យទំនាក់ទំនងរបស់ប្រទេសចិន បានប្រាប់ឥស្សរជនក្នុងស្រុកនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធថា លោក Lee អាយុ ៦៤ ឆ្នាំ ត្រូវបានរដ្ឋាភិបាលកណ្តាលពេញចិត្តឱ្យធ្វើជានាយកប្រតិបត្តិថ្មី បន្ទាប់ពីលោកស្រី Carrie Lam ។ គាត់ត្រូវបានគេរំពឹងថា នឹងលាលែងពីតំណែងនៅថ្ងៃពុធ ដែលជាជំហានចាំបាច់សម្រាប់មន្ត្រីណាមួយ ដែលនឹងទទួលតំណែងខ្ពស់ជាងមុន។ គួរឱ្យដឹងដែរថា តំណែងជានាយកប្រតិបត្តិរបស់ហុងកុង នឹងត្រូវបានជ្រើសរើសដោយគណៈកម្មាធិការបោះឆ្នោត ដែលមានសមាជិក ១,៥០០
April 6, 2022 - សង្គម
កាលពីពេលថ្មីៗនេះមានការបញ្ចេញមតិមួយចំនួនពីសំណាក់ជនបរទេស នៅលើបណ្ដាញសង្គមហ្វ៊េសបុក ជុំវិញការចោលសំរាមរបស់ពលរដ្ឋ និងការចតម៉ូតូឥតសណ្តាប់ធ្នាប់នៅតាមសួនច្បារតាមបណ្ដោយដងស្ទឹងក្នុងខេត្តសៀមរាប។ ការចោលសំរាមពាសវាលពាសកាលនឹងធ្វើឱ្យគ្មានអនាម័យ ហើយប៉ះពាល់ដល់សុខភាព ខណៈការយកផ្លូវនៅលើសួនសាធារណៈ នឹងបង្កើនហានិភ័យដល់អ្នកលំហែ និងធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកថ្មើរជើងក្នុងសួន មិនចាញ់លើចិញ្ចើមផ្លូវធម្មតានោះទេ។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Douglas Beattie បាននិយាយថា៖ «ការអភិវឌ្ឍន៍តាមដងទន្លេ គឺជាអត្ថប្រយោជន៍មួយសម្រាប់សង្គមខេត្តសៀមរាប បន្ថែមគុណភាពជីវិតយ៉ាងទូលំទូលាយដល់ប្រជាជនកម្ពុជាក្នុងមូលដ្ឋាន ប៉ុន្តែនៅតែមានបញ្ហាជាច្រើនត្រូវដោះស្រាយ។ ២ថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងឃើញមានសំរាមពាសពេញសួនច្បារមាត់ស្ទឹងខាងជើងផ្លូវ៦០ ហើយមានអ្នកជិះម៉ូតូជាច្រើននាក់ បានប្រើផ្លូវធ្វើជាកន្លែងប្រណាំងម៉ូតូ និងឈប់ចតម៉ូតូ ដោយមិនយកចិត្តទុកដាក់ដល់អ្នកដទៃនោះទេ។ ជាពិសេសនៅខាងលិចទន្លេ។ នៅថ្ងៃដ៏មមាញឹកមួយ ខ្ញុំបានឃើញម៉ូតូដល់ទៅ ៤០ គ្រឿង ចតក្នុងតំបន់តែមួយ។ នោះមានន័យថា វាអាចមានម៉ូតូ
April 6, 2022 - អន្តរជាតិ
ចិន៖ ស្ត្រីជនជាតិចិនម្នាក់បានតាមរកឳពុកម្តាយបង្កើតរបស់ខ្លួនរហូតទាល់តែបានជួប ក្រោយពីបានបែកគ្នាអស់រយៈពេល ៣៥ឆ្នាំ ពោលគឺបែកគ្នាចាប់តាំងពីនាងនៅតូចមានអាយុត្រឹម ១ឆ្នាំតែប៉ុណ្ណោះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន xinhuanet បានឲ្យដឹងថា ស្ត្រីរូបនោះមានត្រកូល Li ហើយគាត់ត្រូវបានក្រុមគ្រួសារថ្មីយកមកចិញ្ចឹមតាំងពីតូច។ ស្រ្តីជនជាតិចិនរូបនេះបានរៀបរាប់ថា៖ « កាលពីតូចនាងបានប្រើនាមត្រកូល Li ហើយបានបែកពីឳពុកម្តាយនៅត្រង់ស្ថានីយ៍រថភ្លើងមួយកន្លែងនៃក្រុង ប៉េកាំង កាលពីឆ្នាំ ១៩៨៧ »។ នាងបានរៀបរាប់ទាំងក្តីរំភើបថា នាងបានជួបឳពុកម្តាយបង្កើតជាថ្មីម្តងទៀត ដោយសារតែនាងបានប្រាប់ពីមូលហេតុនៃការបែកពីឳពុកម្តាយ ទៅកាន់ភ្នាក់ងារដែលធ្វើការនៅ ស្ថាប័នរួបរួមទិន្នន័យ DNA លំដាប់ប្រទេសមួយកន្លែង ទើបធ្វើអោយការស្វែងរកនេះទទួលបានជោគជ័យ ហើយបានជួបជុំគ្នាឡើងវិញ។ ប្រភព៖sanook អត្ថបទ៖ Bee
April 6, 2022 - កូវីដ-១៩
ប្រទេសចិននៅថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២ បានរាយការណ៍អំពីករណីជំងឺ COVID-19 ច្រើនជាង ២០,០០០ ករណី ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាត COVID-19 បានចាប់ផ្ដើម ខណៈដែលទីក្រុងសៀងហៃកំពុងមានការឆ្លងរាតត្បាតច្រើនបំផុត បើទោះបីជាមានវិធានការបិទក្រុងជាដំណាក់កាលក៏ដោយ។ យុទ្ធសាស្ត្រ «zero-Covid» របស់ប្រទេសនេះ ក៏ស្ថិតក្រោមភាពតានតឹងយ៉ាងសម្បើម ដោយសារករណីថ្មីៗចេះតែកើនឡើងជាបន្ដបន្ទាប់។ ប្រទេសចិនតាំងតែពីដើមមក គឺបានធ្វើឱ្យជំងឺ COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រង ប៉ុន្តែរហូតដល់ខែមីនា ស្ថានការណ៍ប្រែមកជាយ៉ាប់យ៉ឺនទៅវិញ។ ករណីថ្មីៗបានឈានដល់រាប់ពាន់ករណីក្នុងមួយថ្ងៃ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយក្រុមមន្ត្រីបាននិយាយថា ពួកគេបានរកឃើញមានវត្តមានរបស់វ៉ារ្យ៉ង់ អូមីក្រុង ឆ្លងរាលដាលនៅជិតទីក្រុងសៀងហៃ។ គណៈកម្មាធិការសុខភាពជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនបានកត់ត្រាការឆ្លងចំនួន ២០,៤៧២
April 6, 2022 - អន្តរជាតិ
អង្គការសុខភាពពិភពលោកនៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួននឹងផ្គត់ផ្គង់ថ្នាំពន្យារជីវិត Antiretroviral រាប់ម៉ឺនដូស ទៅដល់ប្រទេសអ៊ុយក្រែន ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកផ្ទុកមេរោគអេដស៍នៅទីនោះ សម្រាប់រយៈពេល ១២ ខែបន្ទាប់ទៀត។ WHO រួមជាមួយនឹងផែនការជំនួយបន្ទាន់សម្រាប់អ្នកជំងឺអេដស៍ (PEPFAR) របស់សហរដ្ឋអាមេរិក, អាជ្ញាធរអ៊ុយក្រែន និងដៃគូផ្សេងទៀត បានទិញថ្នាំប្រឆាំងមេរោគអេដស៍ TLD (Tenofovir/Lamivudine/Dolutegravir) ចំនួន ២០៩,០០០ កញ្ចប់ សម្រាប់អ៊ុយក្រែន ខណៈដែលប្រទេសនេះមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជា ២៦០,០០០ នាក់ ដែលជាចំនួនច្រើនបំផុតទី២ នៅតំបន់អឺរ៉ុបបន្ទាប់ពីរុស្ស៊ី។ កាលពីខែមុន ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកមេរោគអេដស៍ និងជំងឺអេដស៍បានព្រមានថា ប្រទេសអ៊ុយក្រែននៅសល់ការផ្គត់ផ្គង់ថ្នាំតិចជាងមួយខែ សម្រាប់អ្នកផ្ទុកមេរោគអេដស៍នៅទីនោះ។ ជាក់ស្ដែងលោក
April 6, 2022 - អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវឱ្យមានការដកប្រទេសរុស្ស៊ី ចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ លោកបានប្រាប់សមាជិក UNSC កាលពីថ្ងៃអង្គារថា ជនជាតិរុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះអំពើឃោរឃៅនៅក្នុងទីក្រុង Bucha ហើយលោកបានចោទប្រកាន់ទាហានរុស្ស៊ីថា បានចាប់ជនរងគ្រោះណាដែលពួកគេបានឃើញ ហើយបន្ទាប់មកក៏សម្លាប់ពួកគេទាំងគ្មានកំហុសអ្វី។ លោកបានមានប្រសាសន៍ថា ប្រសិនបើអ្នកការទូតអង្គការសហប្រជាជាតិមិនធ្វើសកម្មភាពអ្វីទេ ពួកគេគួរតែ «រំលាយ» ក្រុមប្រឹក្សានេះចោលទៅ។ យ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ UN គឺលោក Vassily Nebenzia បានបដិសេធការចោទប្រកាន់នេះ ហើយគាត់បានចោទប្រកាន់ថា ទាហានអ៊ុយក្រែនទៅវិញទេ ដែលកំពុងចាប់ទាហានរុស្ស៊ីដាក់គុក ធ្វើទារុណកម្ម និងសម្លាប់។ ជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក
April 6, 2022 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ បានឱ្យដឹងថា បុរសជាគ្រូស្នេហ៍ម្នាក់បានសម្រេចចិត្តដឹកដៃនារី ៣នាក់ចូលរោងការយ៉ាងសប្បាយរីករាយ ដោយមានកូន ៩នាក់ធ្វើជាសាក្សីដឹងលឺ។ បុរសសំណាងដែលបានប្រពន្ធដល់ទៅ ៣ រូបនេះ មានឈ្មោះថា សុផារើក ឆានឈឿស័ក្ក ឬហៅថា «ម៉ សឿ» ជាគ្រូស្នេហ៍ គ្រូថ្នាំបុរាណដែលចេះតពីដូនតា។ ប្រភពដដែលបានឱ្យដឹងទៀតថា គ្រូស្នេហ៍ «ម៉ សឿ» សម្រេចដឹកដៃក្រមុំទាំង ៣ចូលរោងការ ដោយសារភរិយាទាំង ៣ បានចូលលុយគ្នា ជាថ្លៃទឹកដោះជូនស្វាមីនាថ្ងៃអាពាហ៍ពិពាហ៍ ម្នាក់ ១០០,០០០បាត រឺជាង ៣ពាន់ដុល្លារអាមេរិក និងមាសព្រមទាំងគ្រឿងអលង្ការមាសដែលបានសន្សំចូលគ្នា។ ឃើញបែបនេះ
April 6, 2022 - អន្តរជាតិ
ថៃ៖ កន្លងទៅ មានស្ត្រីជនជាតិថៃម្នាក់បានបង្ហោះនៅលើហ្វេសប៊ុកពីរូបភាពស្នាមសាក់រូបអេតាស៊ីវិលលើដៃស្វាមីរបស់នាង ព្រមទាំងរៀបរាប់យ៉ាងរំភើបថា «អរគុណប្តី ដែលស្រឡាញ់និងស្មោះត្រង់ចំពោះអូន ព្រមទាំងធ្វើគ្រប់បែបយ៉ាងដើម្បីអោយក្រុមគ្រួសារប៉ាម៉ាក់អូនព្រមទទួលបង អោយមានវត្តមានក្នុងជីវិតអូន យើងនឹងចាប់ដៃគ្នាកសាងគ្រួសារជាមួយគ្នាបែបនេះរហូតណា ស្រឡាញ់ប្តីខ្លាំង»។ ក្រៅពីសារដ៏ផ្អែមល្ហែមនេះ ស្រ្តីរូបនោះក៏បានអរគុណចំពោះទឹកដៃអ្នកចាក់សាក់ផងដែរ ដែលបានសាក់អោយប្តីខ្លួនយ៉ាងស្អាតប្រណិត ធ្វើអោយអ្នកលេងហ្វេសបុកចុចស៊ែរ ព្រមទាំងនាំគ្នាសរសើរប្តីប្រពន្ធមួយគូនេះជាច្រើន។ ស្វាមីស្រ្តីនោះមានឈ្មោះថា លោក កេង អាយុ៣៣ឆ្នាំ ចំណែក ភរិយាមានឈ្មោះថា អុមអីម អាយុ៣១ឆ្នាំ ដែលបានបង្ហាញរូបថតជាមួយគ្នាព្រមជាមួយនឹងរូបសាក់ត្រង់ដៃ។ លោកកេង បានប្រាប់ថា ដោយសារតែលោកចូលចិត្តការចាក់សាក់ទើបចង់សាក់រូបអេតាស៊ីវិល ដើម្បីចង់បង្ហាញអោយអ្នកទាំងអស់គ្នាដឹងថា រូបលោកមានប្រពន្ធហើយ ក៏ដូចជាដើម្បីរំលឹកដល់ថ្ងៃដំបូងដែលបានកាន់ដៃជាមួយគ្នាកសាងគ្រួសារ នៅពេលដែលឈ្លោះប្រកែកគ្នាអោយងាកមើល ត្រង់រូបអេតាស៊ីវិលដែលបានសាក់ សម្រាប់ទុកជាការរំលឹកដល់អនុស្សាវរីយ៍ល្អៗរួមគ្នា៕ ប្រភព៖ sanook
April 6, 2022 - អន្តរជាតិ
រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីរបស់ស្រីលង្កាគឺលោក Ali Sabry បានលាលែងពីតំណែងនៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២ នេះផ្ទាល់ ពោលគឺត្រឹមតែមួយថ្ងៃ បន្ទាប់ពីគាត់បានស្បថចូលកាន់តំណែងនេះ នៅចំពេលមានការតវ៉ាជាសាធារណៈកាន់តែខ្លាំង ជុំវិញវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ។ លោក Sabry បានសរសេរនៅក្នុងលិខិតមួយទៅកាន់ប្រធានាធិបតីថា៖«ខ្ញុំស្នើសុំការលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដោយនឹងមានប្រសិទ្ធិភាពភ្លាមៗ»។ គួរឱ្យដឹងដែរថា ប្រធានាធិបតីលោក Gotabaya Rajapaksa បានតែងតាំងលោក Sabry កាលពីថ្ងៃចន្ទ ទី៤ ខែមេសា បន្ទាប់ពីរំលាយគណៈរដ្ឋមន្ត្រី និងទម្លាក់បងប្រុសបង្កើតរបស់គាត់ គឺលោក Basil Rajapaksa ចេញពីតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ។ នៅក្នុងលិខិតផ្ញើជូនលោកប្រធានាធិបតី លោក Sabry
April 5, 2022












