autoadmin
  • អន្តរជាតិ

    មន្ត្រីការពារជាតិអាមេរិកម្នាក់បាននិយាយថា យោធារុស្ស៊ីបានចាប់ផ្តើមដកខ្លួនចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl មួយថ្ងៃបន្ទាប់ពីទីក្រុងម៉ូស្គូបាននិយាយថា ខ្លួននឹងកាត់បន្ថយការវាយប្រហារលើទីក្រុងសំខាន់ៗចំនួន ២ របស់អ៊ុយក្រែន។ រំលឹកដែរថា យោធារុស្ស៊ីបានរឹបអូសយករោងចក្រថាមពល​នុយក្លេអ៊ែរ Chernobyl កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃដំបូងនៃការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ មន្ត្រីអាមេរិកម្នាក់នោះបាននិយាយថា៖«Chernobyl គឺជាតំបន់មួយដែលពួកគេកំពុងចាប់ផ្តើមរុះរើកងទ័ពរបស់ពួកគេឡើងវិញ ដោយចាកចេញពីទីតាំង Chernobyl ហើយផ្លាស់ទៅប្រទេសបេឡារុស»។ គាត់បានបន្ថែមថា យោធារុស្ស៊ីពួកគេកំពុងចាកចេញពីទីនោះ ប៉ុន្តែមិនអាចនិយាយថា ពួកគេចាកចេញទាំងស្រុងនោះទេ។ ទាហានរុស្ស៊ីក៏បានចាប់យករោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបនៅ Zaporizhzhia កាលពីថ្ងៃទី០៤ ខែមីនា ដោយបង្កឱ្យមានការជូនដំណឹងអំពីសុវត្ថិភាព នៅពេលដែលការបាញ់ផ្លោងរបស់រុស្ស៊ីបានបណ្តាលឱ្យមានអគ្គីភ័យនៅទីនោះ។ គួរឱ្យដឹងដែរថា អ៊ុយក្រែនមានរ៉េអាក់ទ័រចំនួន ១៥ នៅរោងចក្រថាមពលនុយក្លេអ៊ែរសកម្មចំនួន៤ ក៏ដូចជាកន្លែងស្តុកទុកកាកសំណល់នុយក្លេអ៊ែរជាច្រើន

    March 31, 2022
  • អន្តរជាតិ

    យោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មនៅសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ចំនួនករណីជំងឺ COVID-19 នៅសហរដ្ឋអាមេរិកបានកើនដល់ ៨០ លានករណី គិតត្រឹមថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។ ពោលគឺចំនួនករណីជំងឺ COVID-19 នៅអាមេរិក បានកើនឡើងដល់ ៨០,០០០,៥៤៦ ករណី ខណៈការស្លាប់សរុបមានចំនួន ៩៧៨,១០២ ករណី គិតត្រឹមថ្ងៃដដែលនោះ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសរងគ្រោះជាងគេដោយសារជំងឺ COVID-19 ទាំងលើករណីឆ្លង និងការស្លាប់ ដែលការឆ្លងរបស់ខ្លួនស្មើនឹង ១៧% ហើយការស្លាប់ស្មើនឹង ១៦% ប្រៀបនឹងករណីទាំងអស់របស់ពិភពលោក។

    March 30, 2022
  • អន្តរជាតិ

    ប្រទេសស្រីលង្កានៅថ្ងៃពុធនេះ បានចាប់ផ្តើមការកាត់បន្ថយថាមពលអគ្គិសនីនៅទូទាំងប្រទេស រយៈពេល ១០ ម៉ោងក្នុងមួយថ្ងៃ ដោយសារកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ។ ប្រទេសអាស៊ីខាងត្បូងដែលមានប្រជាជនចំនួន ២២ លាននាក់មួយនេះ កំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីការប្រកាសឯករាជ្យនៅឆ្នាំ១៩៤៨ ដោយសារតែកង្វះខាតរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរ ដើម្បីទូទាត់លើការនាំចូល។ គួររំលឹកដែរថាមួយរយៈមុននេះ ប្រទេសស្រីលង្កាក៏មានការផ្អាកការប្រលងឆមាសរបស់សិស្សផងដែរ ដោយសារតែកង្វះខាតក្រដាស់បោះពុម្ព។ អគ្គិសនីរដ្ឋបាននិយាយថា ខ្លួនកំពុងកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេល ១០ ម៉ោងក្នុងមួយថ្ងៃ ដែលនេះជាការកើនឡើងពីការដាច់អគ្គិសនីរយៈពេល ៧ ម៉ោងក្នុងមួយថ្ងៃ ចាប់តាំងពីដើមខែមីនា ដោយសារមិនមានប្រេងសម្រាប់ផ្គត់ផ្គង់ម៉ាស៊ីនភ្លើង។ ក្រុមមន្ត្រីបាននិយាយថា ច្រើនជាង ៤០% នៃអគ្គិសនីរបស់ប្រទេសស្រីលង្កា ត្រូវបានបង្កើតចេញពីវារីអគ្គីសនី ប៉ុន្តែអាងស្តុកទឹកក៏មិនមានទឹកនោះដែរ ដោយសារតែមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់។ ការផលិតអគ្គិសនីភាគច្រើន គឺបានមកពីធ្យូងថ្ម

    March 30, 2022
  • អន្តរជាតិ

    រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងដូចទី៤ របស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna សម្រាប់មនុស្សដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។ FDA បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានធ្វើវិសោធនកម្មការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ ដូច្នេះវ៉ាក់សាំងអាចត្រូវបានចែកចាយដល់អ្នកដែលធ្លាប់ចាក់វ៉ាក់សាំងលើកទី៣ យ៉ាងហោចណាស់ ៤ ខែ មុនពេលទទួលវ៉ាក់សាំងលើកទី៤ នេះ។ ជម្រាបដែរថា វ៉ាក់សាំងទាំង ២ ត្រូវបានផលិតដោយបច្ចេកវិទ្យា mRNA ។ កន្លងមកវ៉ាក់សាំងដូសទី៣ ត្រូវបានគេជឿថា មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារអ្នកឆ្លងជំងឺ COVID-19 ពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬស្លាប់។ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​និយាយ​ថា ប្រសិទ្ធភាព​អាច​នឹង​ថយចុះ​តាម​ពេលវេលា​។ អ្នកជំនាញនៅ

    March 30, 2022
  • អន្តរជាតិ

    បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer នឹងត្រូវវាយតម្លៃថា ជាថ្នាំគ្រាប់ដ៏មានសក្តានុពលមួយសម្រាប់អ្នកជំងឺ COVID-19 ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅក្នុងការសាកល្បងសំខាន់មួយរបស់ចក្រភពអង់គ្លេស។ ការសិក្សាដោយចៃដន្យដ៏ធំបំផុតរបស់ពិភពលោក អំពីឱសថសក្តានុពលសម្រាប់ព្យាបាលជំងឺ COVID-19 ដែលត្រូវបានគេហៅថា «RECOVERY» នឹងវាយតម្លៃលើថ្នាំគ្រាប់ Paxlovid របស់ Pfizer ដោយពួកគេនឹងដាក់ឱ្យប្រើប្រាស់ថ្នាំនេះនៅទូទាំងមន្ទីរពេទ្យក្នុងប្រទេសអង់គ្លេស ខណៈដែលថ្នាំនេះផ្ទាល់ក៏ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ការព្យាបាលដំណាក់កាលដំបូងរួចហើយដែរ។ លោក Peter Horby សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Oxford និងជាប្រធានផ្នែកស៊ើបអង្កេតរួមនៃការសាកល្បង RECOVERY បាននិយាយថា៖«Paxlovid គឺជាថ្នាំប្រឆាំងមេរោគដ៏ជោគជ័យ ប៉ុន្តែយើងមិនដឹងថា តើវាអាចធ្វើឱ្យប្រសើរឡើងនូវការរស់រានមានជីវិតរបស់អ្នកជំងឺដែលមានជំងឺ COVID-19 ធ្ងន់ធ្ងរ

    March 30, 2022
  • អន្តរជាតិ

    ក្រសួង​សុខាភិបាល​សាធារណៈ​ថៃ នៅ​ថ្ងៃ​អង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹង​ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ​ចំនួន ៤ ដែល​ផលិត​នៅ​ប្រទេស​ថៃ​ នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ (FDA) ​ដើម្បី​អនុម័ត​ក្នុង​ពេល​ឆាប់ៗ​នេះ ប្រសិនបើ​ការ​សាកល្បង​លើ​មនុស្ស​បន្ត​ទទួល​បាន​ជោគជ័យ។ យោងតាមទំព័រហ្វេសប៊ុក Thai Roo Soo Covid (Thais Know, Fight Covid) របស់ក្រសួងបានឱ្យដឹងថា បច្ចុប្បន្ននេះវ៉ាក់សាំងប្រហែល ២០ កំពុងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសថៃ ជាមួយនឹងចំនួន ៤ នៅដំណាក់កាលកាន់តែជឿនលឿន។ វ៉ាក់សាំងទាំង ៤ នោះមានដូចជា៖

    March 29, 2022
  • អន្តរជាតិ

    អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បាននិយាយថា ខ្លួននឹងជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន ៥ ដែលប្រតិបត្តិការយន្តហោះម៉ូដែល Boeing 737-800 ដើម្បីធ្វើការត្រួតពិនិត្យ និងតាមដានប្រតិបត្តិការហោះហើរឱ្យបានដិតដល់ បន្ទាប់ពីបានទទួលដំណឹងពីការធ្លាក់យន្តហោះ Boeing របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines កាលពីពេលថ្មីៗនេះ។ រំលឹកដែរថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានបញ្ឈប់ជាបន្ទាន់នូវរាល់យន្តហោះម៉ូដែល Boeing 737-800 ចំនួន ១០៦ គ្រឿងរបស់ខ្លួន បន្ទាប់ពីឧប្បត្តិហេតុពាក់ព័ន្ធនឹងជើងហោះហើរលេខ 5735 ។ លោក Suttipong Kongpool

    March 29, 2022
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនរាយការណ៍ថា អភិបាលក្រុង Mariupol បានអះអាងថា មនុស្សប្រហែល ៥,០០០ នាក់ ត្រូវបានបាត់បង់ជីវិតនៅទីនោះ ចាប់តាំងពីកងទ័ពរុស្ស៊ីបានឡោមព័ទ្ធទីក្រុង ដែលនៅភាគខាងកើតអ៊ុយក្រែនមួយនេះ។ អភិបាលក្រុងលោក Vadym Boichenko បាននិយាយនៅក្នុងសេចក្តីរាយការណ៍កាលពីថ្ងៃចន្ទថា អ្នកស្លាប់រួមមានកុមារចំនួន ២១០នាក់ ហើយលោកអភិបាលក្រុងបានបន្ថែមថា ពលរដ្ឋប្រហែល ៣០,០០០ នាក់ ត្រូវបានបង្ខំឱ្យរត់ទៅប្រទេសរុស្ស៊ី។ គាត់ក៏បានរាយការណ៍ថា មនុស្សរាប់សែននាក់បានភៀសខ្លួនចេញពីទីក្រុង ដោយបន្សល់ទុក ១៧០,០០០ នាក់ ផ្សេងទៀត នៅជាប់គាំងនៅទីនោះ គិតត្រឹមថ្ងៃអាទិត្យ។ របាយការណ៍ពីទីក្រុងក៏បានពន្យល់ផងដែរថា ៩០% នៃអគារនៅ Mariupol ត្រូវបានខូចខាត

    March 29, 2022
  • អន្តរជាតិ

    កម្មវិធីពានរង្វាន់ Oscar កំពុងប្រឈមនឹងរឿងអាស្រូវដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត ៩៤ ឆ្នាំរបស់ខ្លួន បន្ទាប់ពីតារាសម្ដែងដ៏ល្បីគឺលោក Will Smith បានទះកំផ្លៀងតារាកំប្លែង Chris Rock នៅចំពោះមុខមហាជន និងតារាកិត្តិយសដទៃទៀត ភ្លាមៗក្រោយពេលលោក Chris Rock បាននិយាយលេងសើចលើការកោរសក់របស់ប្រពន្ធគាត់។ ប្រភព BBC បាននិយាយថា លោក Chris Rock ដែលកំពុងធ្វើជាពិធីករនៅលើឆាកពានរង្វាន់ Oscar បាននិយាយថា៖«Jada, ខ្ញុំមិនអាចរង់ចាំរឿង GI Jane ភាគ ២ បានទេ»។ គាត់បាននិយាយបែបនេះ គឺនៅក្នុងន័យលេងសើចទៅលើការកោរសក់របស់នាង Jada Pinkett Smith ខណៈដែលនាងកំពុងមានជំងឺ alopecia

    March 28, 2022
  • អន្តរជាតិ

    មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានចោទប្រកាន់ថា ទង្វើមិនទទួលខុសត្រូវជុំវិញរោងចក្រថាមពល Chernobyl ដែលយោធារុស្ស៊ីកំពុងកាន់កាប់ អាចនឹងធ្វើឱ្យសាយភាយវិទ្យុសកម្មពាសពេញទ្វីបអឺរ៉ុប ហើយបានជំរុញឱ្យអង្គការសហប្រជាជាតិបញ្ជូនបេសកកម្ម ដើម្បីវាយតម្លៃពីហានិភ័យ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ឧបនាយករដ្ឋមន្រ្ដីលោកស្រី Iryna Vereshchuk បាននិយាយថា រុស្ស៊ីកំពុងបង្កើនសមត្ថភាពយោធា នៅក្នុងតំបន់ហាមឃាត់នៅជុំវិញរោងចក្រ ដែលជាទីតាំងនៃឧបទ្ទវហេតុនុយក្លេអ៊ែរស៊ីវិលដ៏អាក្រក់បំផុតរបស់ពិភពលោកក្នុងឆ្នាំ១៩៨៦។ លោកស្រីបាននិយាយថា យោធារុស្ស៊ីកំពុងដឹកជញ្ជូនអាវុធចាស់ៗ និងអាវុធជួសជុល ដែលបង្កើនហានិភ័យនៃការខូចខាតដល់កុងតឺន័រ ដែលបានសាងសង់នៅជុំវិញម៉ាស៊ីនរ៉េអាក់ទ័រទី៤ ដែលកំពុងខូចស្រាប់ ខណៈ​យោធា​រុ​ស្ស៊ី​កំពុង​រារាំង​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ​ពី​ការ​គ្រប់គ្រង​ភ្លើង​ដ៏​ច្រើន​នៅ​ក្នុង​តំបន់។ លោកស្រី Vereshchuk បាននិយាយថា ការខូចខាតដល់បន្ទប់កុងតឺន័រ ដែលសាងសង់ឡើងដោយការផ្តល់ហិរញ្ញប្បទានរបស់អឺរ៉ុប នឹងជៀសមិនរួចពីការឈានទៅដល់ការសាយភាយវិទ្យុសកម្ម និងការបំពុលក្នុងបរិមាណច្រើន ដែលមិនត្រឹមតែប៉ះពាល់នៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្រទេសអឺរ៉ុបផ្សេងទៀតផងដែរ។ លោកស្រីបាននិយាយថា

    March 28, 2022