- autoadmin
- អន្តរជាតិ
រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្តល់ជូនជនជាតិអ៊ុយក្រែនដែលមកប្រទេសជប៉ុន នូវជម្រើសនៃការទទួលបានទិដ្ឋាការរយៈពេល ១ឆ្នាំ ដែលនឹងអនុញ្ញាតឱ្យពួកគេអាចធ្វើការនៅប្រទេសជប៉ុនបាន។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា ពួកគេមានគម្រោងទទួលយកយ៉ាងសកម្ម រាល់ជនជាតិអ៊ុយក្រែនដែលភៀសខ្លួនចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ជម្រាបផងដែរថា ជនជាតិអ៊ុយក្រែនប្រមាណ ៤៧នាក់ បានមកដល់ប្រទេសជប៉ុនគិតត្រឹមថ្ងៃអាទិត្យ ហើយពួកគេក៏បានទទួលទិដ្ឋាការរយៈពេលខ្លី ៩០ថ្ងៃ រួចហើយដែរ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Furukawa Yoshihisa បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារនេះថា ប្រជាជនអ៊ុយក្រែនអាចទទួលយកការផ្ដល់ជូននេះ ដោយវាអនុញ្ញាតឱ្យពួកគេរស់នៅ និងធ្វើការក្នុងប្រទេសជប៉ុនរហូតដល់ ១ឆ្នាំ។ លោក Furukawa បាននិយាយថា ក្រសួងរបស់គាត់ក៏នឹងចាប់ផ្តើមក្រុមការងារដែលដឹកនាំដោយអនុរដ្ឋមន្ត្រីរដ្ឋបាល ដើម្បីផ្តល់ការគាំទ្រចាំបាច់សម្រាប់ជនភៀសខ្លួនអ៊ុយក្រែន។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលទាំងមូលគួរតែផ្តល់ជំនួយទូលំទូលាយ ដែលបំពេញតម្រូវការជាក់លាក់របស់បុគ្គលម្នាក់ៗ៕ អត្ថបទ៖ លីដា ប្រភព៖ NHK
March 15, 2022 - អន្តរជាតិ
រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី និងប្រទេសហូឡង់ បានរាយការណ៍ថា ពួកគេកំពុងចាត់វិធានការតាមផ្លូវច្បាប់រួមគ្នា ប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញការធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ (Malaysian Airlines) ដែលបានកើតឡើងកាលពី ៨ ឆ្នាំមុន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ គួររំលឹកដែរផងថា យន្តហោះ MH17 បានហោះហើរពីទីក្រុង Amsterdam ទៅកាន់ទីក្រុង Kuala Lumpur នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ហើយយន្ដហោះដែលមានផ្ទុកអ្នកដំណើរ និងអាកាសយានិកសរុបចំនួន ២៩៨ នាក់មួយនេះ ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលបាញ់ពីដីទៅអាកាស ដែលប្រទេសរុស្ស៊ីផ្គត់ផ្គង់ទៅឱ្យក្រុមបំបែកខ្លួននៅក្នុងតំបន់មានជម្លោះ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន។ ប្រទេសអូស្ត្រាលី និងប្រទេសហូឡង់ បាននិយាយថា មីស៊ីលដែលបានវាយប្រហារយន្ដហោះ
March 15, 2022 - អន្តរជាតិ
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទបាននិយាយថា ប្រតិបត្តិការយោធាដែលកំពុងបន្តរបស់រុស្ស៊ីនៅក្នុងអ៊ុយក្រែន «នឹងគ្មានអ្នកឈ្នះទេ គឺមានតែអ្នកចាញ់ប៉ុណ្ណោះ»។ លោក Guterres បានធ្វើការកត់សម្គាល់បែបនេះ ខណៈដែលលោកបានប្រាប់អ្នកកាសែតអំពីស្ថានភាពនៅអ៊ុយក្រែន។ លោកបាននិយាយថា៖«ផលប៉ះពាល់លើជនស៊ីវិល កំពុងឈានដល់សមាមាត្រដ៏គួរឱ្យភ័យខ្លាច។ មនុស្សស្លូតត្រង់រាប់មិនអស់ រួមទាំងស្ត្រី និងកុមារកំពុងត្រូវបានសម្លាប់»។ ប្រធានអង្គការសហប្រជាជាតិរូបនេះ ក៏បានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ៤០ លានដុល្លារ ដល់ប្រជាជនអ៊ុយក្រែន ដែលរងផលប៉ះពាល់ដោយសង្គ្រាមនេះ។ លោកបាននិយាយថា៖«ដោយសារមនុស្សរាប់លាននាក់ក្នុងប្រទេសអ៊ុយក្រែន កំពុងប្រឈមនឹងភាពអត់ឃ្លាន និងការផ្គត់ផ្គង់ទឹក និងថ្នាំពេទ្យ ខ្ញុំកំពុងប្រកាសនៅថ្ងៃនេះថា អង្គការសហប្រជាជាតិនឹងបែងចែកថវិកាចំនួន ៤០ លានដុល្លារបន្ថែមទៀត ពីមូលនិធិសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ ដើម្បីបង្កើនជំនួយដ៏សំខាន់ដើម្បីទៅដល់អ្នកដែលងាយរងគ្រោះបំផុត»។ ជម្រាបដែរថា អង្គការសហប្រជាជាតិបាននិយាយនាពេលថ្មីៗនេះថា
March 15, 2022 - កូវីដ-១៩
អាជ្ញាធរសុខាភិបាលវៀតណាម កាលពីយប់ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ២៦៤,៧៧៥ ករណី រួមទាំង ១០៣,៥២៨ ករណី ដែលត្រូវបានរកឃើញពីនៅថ្ងៃមុន ប៉ុន្តែមិនទាន់ត្រូវបានបន្ថែមទៅក្នុងមូលដ្ឋានទិន្នន័យជាតិនៅឡើយ។ ទីក្រុង និងខេត្តចំនួន ៦១ បានកត់ត្រាករណីជាង ១៦១,០០០ ករណី ខណៈករណីក្រៅពីនោះ ត្រូវបានរកឃើញពីខេត្ត Quang Ninh, Thai Binh, Vinh Phuc និង Lao Cai ។ ខេត្ត Quang
March 15, 2022 - អន្តរជាតិ
ពលរដ្ឋជាង ៧៥០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងជាច្រើនទូទាំងប្រទេសរុស្ស៊ី ចំពោះការតវ៉ាប្រឆាំងនឹងការលុកលុយរបស់ទីក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន ខណៈការឈ្លានពានរបស់ខ្លួនបានឈានចូលសប្ដាហ៍ទី៣ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ។ ក្រុមឃ្លាំមើលឯករាជ្យ OVD-Info បាននិយាយថា ប៉ូលីសបានចាប់ខ្លួនពលរដ្ឋយ៉ាងហោចណាស់ចំនួន ៧៥៦ នាក់ ក្នុងអំឡុងពេលធ្វើបាតុកម្មនៅក្នុងទីក្រុងចំនួន ៣៧ ទូទាំងប្រទេសរុស្ស៊ី ហើយពាក់កណ្តាលនៃពួកគេគឺនៅក្នុងរដ្ឋធានីម៉ូស្គូ។ ក្រុមឃ្លាំមើលបានរាយការណ៍ថា ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមានការឈ្លានពានទាំងផ្លូវទឹក ដី និងអាកាស របស់ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ មានមនុស្សរហូតដល់ទៅជាង ១៤,០០០ នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងសកម្មភាពប្រឆាំងសង្គ្រាម ហើយក្នុងនោះមានមនុស្សជាង ១៧០នាក់
March 14, 2022 - អន្តរជាតិ
ប្រព័ន្ធសាលារៀនរបស់ជប៉ុនសម្បូរទៅដោយច្បាប់តឹងរ៉ឹង ចាប់តាំងពីការស្លៀកពាក់ ឬសូម្បីតែស្រោមជើង រហូតដល់សក់ក្បាលរបស់ពួកគេ។ ប៉ុន្តែឥឡូវនេះមានច្បាប់ថ្មីមួយទៀត កំពុងទាក់ទាញការរិះគន់ខ្លាំងឡើងៗ នោះគឺការហាមឃាត់ «ការចងសក់លើកទៅក្រោយ» ដោយសារវាអាចបញ្ចេញកញ្ចឹងករបស់នារីៗ ដែលអាចធ្វើឱ្យប្រុសៗមានចំណង់។ ស្ដាប់ទៅវាពិតជារឿងដ៏គួរឱ្យហួសចិត្តមួយ ហើយវាក៏កំពុងធ្វើឱ្យមហាជនមានការខឹងសម្បាយ៉ាងខ្លាំង ព្រោះថាវាបង្ហាញពីការប្រកាន់ភេទ និងរើសអើងមកលើស្ត្រី (sexism)។ ទាក់ទងនឹងបញ្ហានេះដែរ អតីតគ្រូបង្រៀនលោក Motoki Sugiyama កំពុងទាមទារឱ្យមានការដកច្បាប់នេះចេញ ហើយលោកក៏មានបណ្ដាញផ្សព្វផ្សាយសង្គម ដែលនិយាយពីប្រព័ន្ធអប់រំនៅក្នុងប្រទេសជប៉ុនផងដែរ។ លោក Motoki Sugiyama បានពន្យល់ថា៖«ពួកគេបារម្ភថាក្មេងប្រុសនឹងមើលមកក្មេងស្រី ខ្ញុំតែងតែរិះគន់ច្បាប់ទាំងនេះ ប៉ុន្តែដោយសារតែមានការខ្វះខាតការរិះគន់ ហើយវាបានក្លាយទៅជារឿងធម្មតា ដូច្នេះសិស្សមិនមានជម្រើសអ្វីក្រៅពីទទួលយកបំរាមនេះទេ»។ ក្នុងរយៈពេល ១១ឆ្នាំ នៃអាជីពជាគ្រូបង្រៀននៅខេត្ត Shizuoka
March 14, 2022 - អន្តរជាតិ
ថ្មីៗនេះអ្នកវិទ្យាសាស្ត្របានបញ្ជាក់ពីវត្តមានដំបូងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ក្រៅផ្លូវការ Deltacron ដែលជាការបំប្លែងខ្លួនថ្មីមួយទៀត នៃការរួមបញ្ចូលគ្នារវាង អូមីក្រុង និង ដែលតា ហើយវាក៏កំពុងចម្លងរាលដាលនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។ វ៉ារ្យ៉ង់កូនកាត់ថ្មីនេះ ត្រូវបានបញ្ជាក់តាមរយៈលំដាប់ហ្សែន (genome) ដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន IHU Méditerranée Infection ក្នុងទីក្រុង Marseille របស់ប្រទេសបារាំង ខណៈកំពុងមានការរីករាលដាល នៅតាមតំបន់មួយចំនួននៅក្នុងប្រទេសបារាំងផងដែរ នេះបើយោងតាមទិន្នន័យព្រាង ដែលបង្ហោះលើវេបសាយវិទ្យាសាស្ត្រសុខាភិបាល medRxiv កាលពីថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២។ វ៉ារ្យ៉ង់ Deltacron ក៏ត្រូវបានរកឃើញផងដែរ នៅក្នុងប្រទេសដាណឺម៉ាក
March 14, 2022 - អន្តរជាតិ
លោកវេជ្ជបណ្ឌិត Chalermchai Boonyaleephan អនុប្រធានគណៈកម្មការសុខភាពសាធារណៈថៃបានព្រមានថា អ្នកដំណើរដែលមកពីចក្រភពអង់គ្លេស និងហុងកុង គឺត្រូវតែធ្វើតេស្ដរកជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុងប្រភេទថ្មី BA.2.2 ទាំងអស់ ដោយសារមានការកើនឡើងយ៉ាងគំហុកលើការបំប្លែងខ្លួនថ្មីនេះ។ នៅក្នុងការបង្ហោះលើបណ្ដាញ Blockdit កាលពីថ្ងៃសៅរ៍ លោក Chalermchai បាននិយាយថា វ៉ារ្យ៉ង់ BA.2.2 កំពុងមានសន្ទុះឆ្លងនៅទីក្រុងហុងកុង ដែលធ្វើឱ្យការឆ្លងជំងឺ COVID-19 ជាមធ្យមប្រចាំសប្តាហ៍នៅទីក្រុងហុងកុង បានកើនឡើងដល់ ៥,៤២៥ ករណី ក្នុងចំណោមពលរដ្ឋ ១ លាននាក់ បើធៀបនឹង ៣១៥ ករណី ក្នុងចំណោមពលរដ្ឋ
March 14, 2022 - អន្តរជាតិ
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ (ម៉ោងនៅអាមេរិក) បាននិយាយថា គាត់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 និងមានរោគសញ្ញាស្រាលប៉ុណ្ណោះ។ លោក អូបាម៉ា បានសរសេរនៅលើ Twitter របស់គាត់ ដោយបានបន្ថែមថា ភរិយារបស់លោក ដែលជាអតីតជំទាវទី១ គឺលោកស្រី មីសែល អូបាម៉ា មិនទាន់វិជ្ជមានជាមួយជំងឺ COVID-19 នោះទេ គិតមកទល់ពេលនេះ។ លោក អូបាម៉ា ក៏បានលើកឡើងពីផលប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការ និងដូសជំរុញ ដែលអាចការពារលោកពីហានិភ័យធ្ងន់ធ្ងរ និងកាត់បន្ថយការឆ្លងចំពោះភរិយារបស់លោក។ លោក អូបាម៉ា ក៏បានរំលឹកឡើងវិញនូវការគាំទ្ររបស់គាត់
March 14, 2022 - បច្ចេកវិទ្យា
កាលពីថ្ងៃសុក្រថ្មីៗនេះ YouTube បាននិយាយថា ខ្លួនបានបិទភ្លាមៗនូវការចូលប្រើប្រាស់ពីជុំវិញពិភពលោក ទៅកាន់បណ្តាញនានា ដែលទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយរដ្ឋរុស្ស៊ី ខណៈរុស្ស៊ីបាននិយាយថា វាជាការរំលោភលើសេរីភាពសារព័ត៌មានរបស់ខ្លួន។ បណ្ដាញសេវាកម្មវីដេអូមួយនេះបាននិយាយថា ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនឥឡូវនេះ បានប្រែក្លាយទៅជាហិង្សា ហើយគណនី និងប៉ុស្ដិ៍ ដែលជ្រកក្រោមមូលនិធិរដ្ឋរុស្ស៊ី នឹងត្រូវដកចេញទាំងអស់។ អ្នកនាំពាក្យ YouTube លោក Farshad Shadloo បាននិយាយថា ការបិទប៉ុស្ដិ៍នានារបស់រុស្ស៊ី គឺស្របតាមគោលនយោបាយ រារាំងខ្លឹមសារដែលបដិសេធ, កាត់បន្ថយឯកសារទាក់ទងនឹងព្រឹត្តិការណ៍ហិង្សាទាំងនោះ។ កាលពីមុន YouTube បានបិទប៉ុស្តិ៍មួយចំនួន ដែលគាំទ្រដោយរដ្ឋរុស្ស៊ីដូចជា៖ RT និង Sputnik នៅទូទាំងទ្វីបអឺរ៉ុប។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី
March 12, 2022












