- autoadmin
- អន្តរជាតិ
នៅក្នុងវីដេអូមួយដែលបានបង្ហោះដោយ Daily Mail បានបង្ហាញពីទាហានរុស្ស៊ីម្នាក់ ដែលកំពុងផឹកតែបណ្ដើរ និងស្រក់ទឹកភ្នែកបណ្ដើរ នៅពេលដែលពលរដ្ឋអ៊ុយក្រែន បានទូរស័ព្ទទៅម្ដាយរបស់គាត់ដើម្បីប្រាប់គាត់ថា គាត់មិនបានកើតអីទេ បើទោះបីជាភាគីខាងអ៊ុយក្រែនបានចាប់ខ្លួនគាត់ក៏ដោយ។ ពោលគឺទាហានរុស្ស៊ីម្នាក់នោះ បានសារភាពចុះចាញ់ ហើយរូបគេត្រូវបានពលរដ្ឋ និងរថយន្តជាច្រើន ចោមរោមនៅក្នុងហេតុការណ៍នោះ។ ខណៈពេលដែលគាត់កំពុងហូបនំ និងផឹកតែ ដែលពលរដ្ឋអ៊ុយក្រែនបានប្រគល់ឱ្យ ក៏មានស្រ្តីម្នាក់ទៀតបានឱ្យទូរស័ព្ទមកគាត់ ដើម្បីទាក់ទងទៅម្ដាយប្រាប់ពីសុខទុក្ខរបស់គាត់ ទើបបានជាគាត់អួលដើមក ហើយទប់ទឹកភ្នែកមិនជាប់តែម្ដងទៅ។ ទាហានម្នាក់នោះមិនបាននិយាយអ្វី ក្រៅពីសម្រួលអារម្មណ៍នៅពេលគាត់ហូបនំ និងផឹកតែ ដែលពលរដ្ឋបានប្រគល់ឱ្យ ហើយបញ្ចប់ការទូរស័ព្ទជាមួយម្ដាយ ដោយការថើបទៅកាន់ម្ដាយរបស់គាត់។ បើតាមវីដេអូដដែលនោះបានបង្ហាញថា រូបគាត់បានហូបនំ និងផឹកតែ ដូចជាមិនបានហូបអាហារគ្រប់គ្រាន់រាប់ថ្ងៃមកហើយ។ គួរឱ្យដឹងដែរថា វីដេអូឃ្លីបនោះបានលេចចេញឡើយ នៅចំពេលដែលមានសេចក្តីរាយការណ៍មកថា ទាហានរុស្ស៊ីខ្លះកំពុងបំផ្លាញរថយន្តខ្លួនឯង
March 3, 2022 - អន្តរជាតិ
កងកម្លាំងរុស្ស៊ីបានដណ្តើមយកទីក្រុង Kherson របស់ប្រទេសអ៊ុយក្រែន ដែលជាមជ្ឈមណ្ឌលទីក្រុងដ៏សំខាន់ដំបូងគេបង្អស់ ដែលបានដួលរលំ ចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែនកាលពីសប្តាហ៍មុន។ អភិបាលក្រុងលោក Igor Kolykhaiev បានប្រកាសថា លោកនឹងត្រូវពិភាក្សាជាមួយ «ភ្ញៀវប្រដាប់អាវុធ» របស់លោក ដែលកំពុងតែដណ្ដើមយកទីក្រុងនេះ។ គាត់បានសរសេរនៅលើហ្វេសប៊ុកថា «យើងគ្មានអាវុធ ហើយមិនបានឈ្លានពានគេ។ យើងបានបង្ហាញថា យើងកំពុងធ្វើការដើម្បីធានាទីក្រុង និងកំពុងព្យាយាមដោះស្រាយ ជាមួយនឹងផលវិបាកនៃការលុកលុយ»។ យ៉ាងណាក៏ដោយលោក Igor Kolykhaiev បានទទួចមិនឱ្យមានការបាញ់ប្រហារលើពលរដ្ឋនោះទេ ហើយលោកនឹងណែនាំបំរាមគោចរពេលយប់នៅក្នុងទីក្រុង និងការរឹតបន្តឹងលើចរាចរណ៍រថយន្ត។ កងទ័ពរុស្ស៊ីបានប្រកាសពីការរឹបអូសយកក្រុង Kherson ដែលមានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីឧបទ្វីបគ្រីមៀ ដែលត្រូវបានគ្រប់គ្រងក្នុងឆ្នាំ២០១៤ ដោយទីក្រុងម៉ូស្គូ កាលពីព្រឹកថ្ងៃពុធ។ ទីក្រុងសមុទ្រខ្មៅបានស្ថិតនៅក្រោមការឡោមព័ទ្ធ ខណៈដែលកងកម្លាំងរុស្ស៊ីបានបន្តការវាយលុករបស់ពួកគេលើមជ្ឈមណ្ឌលទីក្រុងផ្សេងទៀត។
March 3, 2022 - អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ទាហានរុស្ស៊ីប្រហែល ៦,០០០ នាក់ ត្រូវបានសម្លាប់ នៅក្នុងរយៈពេល ៦ថ្ងៃ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ លោក Zelenskyy បានសំដៅទៅលើការទម្លាក់គ្រាប់បែករបស់រុស្ស៊ីទៅលើប៉មទូរទស្សន៍នៅក្នុងរដ្ឋធានី Kyiv របស់អ៊ុយក្រែន។ លោកបាននិយាយថា មីស៊ីលមួយគ្រាប់ក៏បានវាយប្រហារទីតាំងនៃកន្លែងរំលឹកវិញ្ញាណក្ខន្ធជនជាតិជ្វីហ្វ ដែលត្រូវបានសម្លាប់ដោយពួកណាស៊ីអាល្លឺម៉ង់ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ផងដែរ។ លោក Zelenskyy បាននិយាយថា រុស្ស៊ីកំពុងធ្វើឃាតជនរងគ្រោះនៃពិធីបុណ្យ Holocaust ។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយកាលពីថ្ងៃពុធថា
March 3, 2022 - អន្តរជាតិ
អាជ្ញាធរសុខាភិបាលក្នុងរដ្ឋញូវយ៉ករបស់សហរដ្ឋអាមេរិក បានចេញផ្សាយការសិក្សាមួយ ដែលបង្ហាញពីការបាត់បង់សមត្ថភាពរបស់វ៉ាក់សាំង Pfizer យ៉ាងឆាប់រហ័ស ចំពោះកុមារដែលមានអាយុពី ៥ ទៅ ១១ឆ្នាំ ក្នុងការការពារពីជំងឺ COVID-19 ។ ជាមួយគ្នានេះ អ្នកស្រាវជ្រាវ រួមទាំងមន្ត្រីសុខាភិបាលរដ្ឋ ក៏បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃចន្ទ ស្តីពីប្រសិទ្ធភាពនៃវ៉ាក់សាំង Pfizer ក្នុងការការពារការឆ្លងមេរោគ និងការចូលមន្ទីរពេទ្យក្នុងចំណោមកុមារដែលមានអាយុពី ៥ ទៅ ១៧ ឆ្នាំផងដែរ។ របាយការណ៍បង្ហាញថា ការការពាររបស់វ៉ាក់សាំង Pfizer ប្រឆាំងនឹងការឆ្លងជំងឺ COVID-19 ក្នុងចំណោមកុមារ ដែលមានអាយុពី ១២ ទៅ ១៧ឆ្នាំ បានធ្លាក់ចុះដល់
March 2, 2022 - អន្តរជាតិ
FIFA បានប្រកាសថា រុស្ស៊ីត្រូវបានបណ្តេញចេញពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ហើយក្រុមរបស់ប្រទេសនេះ ត្រូវបានផ្អាកពីការប្រកួតបាល់ទាត់អន្តរជាតិទាំងអស់ «រហូតដល់មានការជូនដំណឹងបន្ថែម» បន្ទាប់ពីការលុកលុយរបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន មកកាន់អ៊ុយក្រែន នេះបើតាមសេចក្តីថ្លែងការណ៍រួមជាមួយ UEFA កាលពីថ្ងៃចន្ទ។ ជម្រាបដែរថា ក្រុមបាល់ទាល់បុរស ត្រូវទៅលេងវគ្គជម្រុះក្នុងខែមីនា សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតានៅចុងឆ្នាំនេះ ខណៈដែលក្រុមនារី នឹងត្រូវជម្រុះសម្រាប់ការប្រកួតជើងឯកអឺរ៉ុបនៅប្រទេសអង់គ្លេសដែលនឹងធ្វើឡើងនៅខែកក្កដា។ ការប្រកាសនេះក៏ប៉ះពាល់ដល់ក្លឹបរុស្ស៊ី ដែលនឹងត្រូវចូលរួមក្នុងការប្រកួតនៅអឺរ៉ុបផងដែរ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក និងអឺរ៉ុបបាននិយាយថា FIFA និង UEFA ថ្ងៃនេះបានសម្រេចចិត្តរួមគ្នាថា ក្រុមរុស្ស៊ីទាំងអស់ មិនថាក្រុមតំណាងជាតិ ឬក្រុមក្លឹប នឹងត្រូវផ្អាកពីការចូលរួមក្នុងការប្រកួតរបស់ FIFA និង UEFA រហូតដល់មានការជូនដំណឹងបន្ថែម។
March 2, 2022 - អន្តរជាតិ
ណាតូបានបង្កើនការការពាររបស់សម្ព័ន្ធមិត្តនៅអឺរ៉ុបខាងកើត ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ វាបាននិយាយកាលពីថ្ងៃអង្គារថា អង្គភាពមួយចំនួននៃកងកម្លាំងឆ្លើយតបរបស់អង្គការណាតូ (NRF) បានមកដល់ប្រទេសរូម៉ានី ដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន។ ជម្រាបដែរថា NRF គឺជាកម្លាំងត្រៀមលក្ខណៈខ្ពស់ ដែលអាចដាក់ពង្រាយបានយ៉ាងរហ័ស ក្នុងករណីមានអាសន្ន។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក៏បានទៅទស្សនាមូលដ្ឋានយោធាក្នុងប្រទេសប៉ូឡូញ និងអេស្តូនី ជាកន្លែងដែលសម្ព័ន្ធមិត្តបានបញ្ជូនកងទ័ព និងយន្តហោះចម្បាំងនៅទីនោះ។ លោក Stoltenberg បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍កាន់តែតានតឹងក្នុងប្រទេសអ៊ុយក្រែន ខណៈដែលលោកបានកត់សម្គាល់ថា ជួររថពាសដែករុស្ស៊ីធុនធ្ងន់កំពុងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី Kyiv ។ លោកបាននិយាយថា វានឹងនាំមកនូវការស្លាប់កាន់តែច្រើន និងភាពរងទុក្ខវេទនារបស់ជនស៊ីវិលកាន់តែច្រើន។ លោកបានបង្ហាញចេតនាក្នុងការបង្កើនការគាំទ្ររបស់អង្គការណាតូ សម្រាប់អ៊ុយក្រែន តាមមធ្យោបាយដូចជាសមាជិករបស់ណាតូនឹងផ្តល់អាវុធទៅអ៊ុយក្រែនជាដើម។ នាយករដ្ឋមន្ត្រីអេស្តូនី
March 2, 2022 - បច្ចេកវិទ្យា
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួនបានបញ្ឈប់ការលក់ផលិតផលទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ហើយថែមទាំងបានបញ្ឈប់ការនាំចេញទាំងអស់ ទៅក្នុងបណ្តាញលក់នៅក្នុងប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ក្រុមហ៊ុន Apple ក៏បានបិទចរាចរណ៍ និង live incidents នៅក្នុង Apple Maps ក្នុងប្រទេសអ៊ុយក្រែន ជាវិធានការសុវត្ថិភាពផងដែរ។ ការសម្រេចចិត្តរបស់ Apple កើតឡើង ខណៈក្រុមហ៊ុនបច្ចេកវិទ្យាបានប្រឈមនឹងសម្ពាធសាធារណៈកាន់តែខ្លាំងឡើង ក្នុងការធ្វើសកម្មភាពប្រឆាំងនឹងរុស្ស៊ី។ រដ្ឋាភិបាលអ៊ុយក្រែនកាលពីសប្តាហ៍មុនបានស្នើឱ្យ Apple បញ្ឈប់ការផ្តល់ App Store របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែអ្នកជំនាញផ្នែកសន្តិសុខ និងលទ្ធិប្រជាធិបតេយ្យមួយចំនួនបាននិយាយថា វាអាចប៉ះពាល់ដល់អ្នកប្រើប្រាស់នៅរុស្ស៊ី ដែលកំពុងតវ៉ាចំពោះវិមានក្រឹមឡាំង
March 2, 2022 - កូវីដ-១៩
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ Covid-19 ក្នុងស្រុកថ្មីចំនួន ៩៤,៣៧៦ ករណី នៅក្នុងទីក្រុង និងខេត្តចំនួន ៦១ កាលពីយប់ថ្ងៃចន្ទ ដែលនាំឱ្យចំនួនករណីសរុបកើនឡើងដល់ ៣,៣៣៦,១១៨ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។ មូលដ្ឋានចំនួន ៣ ដែលមានចំនួនករណីថ្មីខ្ពស់បំផុតគឺ ទីក្រុងហាណូយមាន ១២,៨៥០ ករណី, ខេត្ត Quang Ninh មាន ៩,១០៥ ករណី និង Nghe An មាន ៣,៩៥៨ ករណី។ ជាមួយគ្នានេះ ចំនួនអ្នកស្លាប់ដោយសារ
March 1, 2022 - អន្តរជាតិ
អ្នកការទូតមកពីរុស្ស៊ី និងអ៊ុយក្រែន បានជួបពិភាក្សាគ្នាជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី ប៉ុន្តែយ៉ាងណាក៏ដោយ ពួកគេបានត្រឡប់ទៅផ្ទះវិញដោយមិនបានសម្រេចអ្វីឡើយ។ អ្នកចរចាទាំង ២ភាគី បានជួបគ្នានៅប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី ហើយបន្ទាប់ពីកិច្ចប្រជុំ ពួកគេបាននិយាយថា ពួកគេនឹងអង្គុយចរចាបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។ លោក Mykhailo Podoliak នៃការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា គោលដៅសំខាន់នៃកិច្ចចរចាជុំទីមួយនេះ គឺដើម្បីពិភាក្សាអំពីបទឈប់បាញ់ និងការបញ្ចប់អរិភាពក្នុងប្រទេសអ៊ុយក្រែន។ លោកបានមានប្រសាសន៍ថា គណៈប្រតិភូបានបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួននៃការពិភាក្សា ហើយបានគូសបញ្ជាក់ពីការសម្រេចចិត្តមួយចំនួនអំពីពួកគេ។ លោក វ្ល៉ាឌីមៀ មេឌីនស្គី ប្រធានគណៈប្រតិភូរុស្ស៊ី បាននិយាយថា ភាគីទាំង ២ បានជួបពិភាក្សាគ្នារយៈពេល ៥ ម៉ោង ហើយលោកបាននិយាយថា ពួកគេបានត្រួតពិនិត្យគ្រប់យ៉ាងនៅក្នុងរបៀបវារៈរបស់ពួកគេ
March 1, 2022 - អន្តរជាតិ
ចំពេលមានការឈ្លានពានរបស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចុះហត្ថលេខាលើពាក្យសុំមួយ ដើម្បីឱ្យអ៊ុយក្រែនចូលជាសមាជិកនៅក្នុងសហភាពអឺរ៉ុបកាលពីថ្ងៃចន្ទ។ វាកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីសំណើមួយត្រូវបានធ្វើឡើង ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែនទទួលបានសមាជិកភាពក្រោមនីតិវិធីពិសេសមួយ ហើយនៅក្នុងសុន្ទរកថា វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានគូសបញ្ជាក់ថា គោលដៅនៃប្រទេសរបស់លោក ដែលបច្ចុប្បន្នស្ថិតនៅក្រោមការឈ្លានពានរបស់រុស្ស៊ី គឺដើម្បីនៅជាមួយអឺរ៉ុប។ លោកបានបន្ថែមនៅក្នុងសុន្ទរកថាវីដេអូថា៖«ខ្ញុំប្រាកដថាវាយុត្តិធម៌។ ខ្ញុំប្រាកដថាយើងសមនឹងទទួលបានវា»។ ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា អ៊ុយក្រែនត្រូវតែទទួលបានការយល់ព្រម ព្រោះប្រទេសនេះបានរក្សាទំនាក់ទំនងរឹងមាំជាមួយតំបន់អឺរ៉ុបរួចស្រាប់ទៅហើយ។ លោកស្រីបាននិយាយថា៖«មិត្តភ័ក្តិទាំងអស់គ្នា, នៅក្នុងករណីនៃការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ក្រោមនីតិវិធីសាមញ្ញ ស្របតាមច្បាប់របស់សហភាពអឺរ៉ុប រដ្ឋជាសមាជិកអាចបញ្ជូនកងទ័ពរបស់ពួកគេទៅកាន់អ៊ុយក្រែនសម្រាប់សន្តិសុខរួម ទោះបីជានៅខាងក្រៅប្លុកណាតូក៏ដោយ។ ខ្ញុំសង្ឃឹមថាសហភាពនឹងធ្វើឱ្យមានភាពវិជ្ជមាន។ ការសម្រេចចិត្ត ហើយខ្ញុំសូមអរគុណលោកប្រធានាធិបតីសម្រាប់គំនិតផ្ដួចផ្ដើមនេះ»៕ អត្ថបទ៖ លីដា
March 1, 2022












