autoadmin
  • អន្តរជាតិ

    ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញការគំរាមកំហែងដល់បណ្តាប្រទេសលោកខាងលិច កាលពីព្រឹកថ្ងៃព្រហស្បតិ៍  ដោយនិយាយថា ពួកគេនឹងប្រឈមមុខនឹងផលវិបាកធំជាងអ្វីទាំងអស់ដែលអ្នកបានជួបប្រទះក្នុងប្រវត្តិសាស្ត្រ ប្រសិនបើពួកគេលូកដៃជួយប្រទេសអ៊ុយក្រែន។ គាត់បានធ្វើការកត់សម្គាល់នេះនៅក្នុងសុន្ទរកថាមួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងម៉ូស្គូ នៅអំឡុងពេលដែលគាត់បានប្រកាសពីការវាយប្រហាររបស់រុស្ស៊ី។ លោក ពូទីន បានប្រើអំណះអំណាងជាច្រើនគាំទ្រការវាយប្រហាររបស់ខ្លួន ហើយលោកបានចាត់ទុកវាថាជាសកម្មភាពការពារខ្លួន ប្រឆាំងនឹងការពង្រីកទៅទិសខាងកើតរបស់អង្គការណាតូ និងជាមធ្យោបាយការពារប្រជាជនអ៊ុយក្រែនពី «ការបំភិតបំភ័យ» និង «អំពើប្រល័យពូជសាសន៍»។ យ៉ាងណា ការលើកឡើង​របស់លោក ពូទីន ត្រូវ​បាន​មេដឹកនាំ​លោក​ខាង​លិច​បដិសេធ​ទាំងអស់ ដោយសារវាមិនមានភស្តុតាងនៃអំពើប្រល័យពូជសាសន៍កើតឡើងនៅអ៊ុយក្រែនទេ។ ជម្រាបដែរថាលោក ពូទីន នៅដើមសប្តាហ៍នេះ ក៏បានបញ្ជាឱ្យកងទ័ពចូលទៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន គឺតំបន់ Donetsk និង Luhansk

    February 25, 2022
  • អន្តរជាតិ

    ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podoliak បាននិយាយថា កងកម្លាំងរុស្ស៊ីបានរឹបអូសរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl (NPP) ។ លោក Podoliak បាននិយាយថា៖ «បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ការគ្រប់គ្រងរបស់យើងលើទីតាំង Chernobyl ត្រូវបានបាត់បង់»។ លោកបានបន្ថែមថា ស្ថានភាពនៃកន្លែងរបស់អតីតរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ស្ថិតក្រោមការបង្ខាំង ហើយកាកសំណល់នុយក្លេអ៊ែរ មិនត្រូវបានដឹងច្បាស់នោះទេ។ លោក Podoliak បានសង្កត់ធ្ងន់ថា៖«នេះគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយ ចំពោះអឺរ៉ុបនាពេលបច្ចុប្បន្ននេះ»។ រំលឹកដែរថា រោងចក្រនុយក្លេអ៊ែរ Chernobyl ស្ថិតនៅចម្ងាយប្រហែល ១១០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង

    February 25, 2022
  • អន្តរជាតិ

    មន្ត្រីរដ្ឋាភិបាលជប៉ុនបានបង្ហាញពីឆន្ទៈក្នុងការចូលរួមជាមួយប្រទេសផ្សេងទៀត ក្នុងការបញ្ចេញប្រេងបម្រុងរបស់ខ្លួន ហើយវានឹងកើតឡើងទៅបាន ប្រសិនបើទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) អំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ ខណៈដែលតម្លៃប្រេងឆៅនៅតែបន្តកើនឡើងតម្លៃបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ សន្ទស្សន៍តម្លៃប្រេងឆៅ WTI នៅថ្ងៃព្រហស្បតិ៍បានលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល នៅទីក្រុងញូវយ៉ក ជាលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ៧ខែ ចុងក្រោយនេះ។ ក្រសួង​ការ​បរទេស​ជប៉ុន​ក៏បាន​ប្រកាស​ពី​ផែនការ​របស់​ខ្លួន​ក្នុង​ការ​ជួយ​រក្សា​ស្ថិរភាព​ទីផ្សារ​ថាមពល ប៉ុន្តែ​មន្ត្រី​បាន​និយាយ​ថា IEA នៅ​មិន​ទាន់​សុំ​ឱ្យ​មាន​ការ​បញ្ចេញ​ប្រេង​បម្រុង​នៅ​ឡើយ​ទេ។ ការងាររបស់ទីភ្នាក់ងារ IEA គឺធានាសុវត្ថិភាពថាមពល ហើយខ្លួនបានទាមទារឱ្យរដ្ឋជាសមាជិករក្សាស្តុកប្រេង។ IEA នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចេញប្រេងបន្ថែម ប្រសិនបើជម្លោះប្រដាប់អាវុធ ឬគ្រោះមហន្តរាយធម្មជាតិ បង្កើនលទ្ធភាពនៃការខ្វះខាតប្រេងឆៅជាសកល។ IEA បានដើរតួនាទីសំខាន់

    February 25, 2022
  • អន្តរជាតិ

    ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអំពាវនាវឱ្យមានការអត់ធ្មត់លើគ្រប់ភាគី បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមានការវាយប្រហារលើប្រទេសអ៊ុយក្រែន ខណៈបាននិយាយថា ប្រតិបត្តិការយោធាមិនគួរត្រូវបានពិពណ៌នាថាជា «ការឈ្លានពាន» នោះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying (វ៉ា ឈួនយីង) នៅក្នុងសន្និសីទសារព័ត៌មានមួយ បាននិយាយថា៖«ប្រទេសចិនកំពុងឃ្លាំមើលយ៉ាងដិតដល់នូវស្ថានភាពថ្មីចុងក្រោយនេះ ហើយយើងសូមអំពាវនាវឱ្យភាគីទាំងអស់រក្សាការអត់ធ្មត់ »។ ទីក្រុងប៉េកាំងបានដើរលើខ្សែបន្ទាត់ប្រុងប្រយ័ត្នមួយ ចំពោះស្ថានភាពនៅអ៊ុយក្រែន ខណៈដែលទីក្រុងម៉ូស្គូបានប្រមូលផ្តុំកងទ័ពរាប់ពាន់នាក់នៅតាមព្រំដែន ហើយបានរិះគន់លោកខាងលិចចំពោះការដាក់ទណ្ឌកម្មថ្មីមកលើរុស្សី។ ពោលគឺលោកស្រី វ៉ា កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធមិនហៅសកម្មភាពយោធានេះថា «ជាការឈ្លានពាន» ហើយបានគេចពីសំណួរថា តើប្រទេសចិនមានទំនាក់ទំនងជាមួយមេដឹកនាំរុស្ស៊ី

    February 24, 2022
  • អន្តរជាតិ

    ប្រជាជនអ៊ុយក្រែនជាច្រើនបានភៀសខ្លួនចេញពីរដ្ឋធានីគៀវ (Kyiv) ខណៈដែលប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើម «ការលុកលុយទ្រង់ទ្រាយធំ» លើទឹកដីកំណើតរបស់ពួកគេទាំងយប់។ ការផ្ទុះមួយត្រូវបានគេឮនៅម៉ោងប្រហែល ៥ព្រឹក (ម៉ោងក្នុងស្រុក) ហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ថា វាជាការវាយប្រហារដោយមីស៊ីលពីសំណាក់ប្រទេសរុស្ស៊ី។ ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសបានប្រកាសឡើងនៅក្នុងរដ្ឋធានី ដោយបានជំរុញឱ្យប្រជាជនត្រូវភៀសខ្លួន និងរកកន្លែងជ្រកកោន។ រូបភាពដែលបង្ហោះលើបណ្ដាញសង្គមបង្ហាញថា ពលរដ្ឋបានចាកចេញពីផ្ទះរបស់ពួកគេ ហើយនៅតាមផ្លូវ និងស្ថានីយ៍រថភ្លើងក្រោមដី ពោរពេញទៅដោយអ្នកដំណើរ។ ក្នុង​សុន្ទរកថា​ទាំងយប់មួយ លោក Zelensky បាន​និយាយ​ថា ប្រជាជន​អ៊ុយក្រែន​ចង់​បាន​សន្តិភាព ហើយ​លោក ពូទីន មិន​បាន​អើពើ​នឹង​ការ​អញ្ជើញ​ឱ្យ​ចូល​រួម​កិច្ច​ពិភាក្សា​ទេ។ យ៉ាងណាលោក ពូទីន

    February 24, 2022
  • អន្តរជាតិ

    ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលទៅកាន់ទីក្រុងជាច្រើនក្នុងប្រទេសអ៊ុយក្រែន ហើយបានដាក់ពង្រាយកងទ័ពនៅលើឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន ឱ្យមានការប្រតិបត្តិការយោធាពិសេសមួយនៅភាគខាងកើត។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ភ្ញាក់ផ្អើលមួយតាមកញ្ចក់ទូរទស្សន៍ថា៖«ខ្ញុំបានសម្រេចចិត្តធ្វើប្រតិបត្តិការយោធា»។ ភ្លាមៗបន្ទាប់ពីលោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថាអំពីការផ្ទុះមួយបានកើតឡើង នៅមុនថ្ងៃព្រហស្បត្តិ៍នៅរដ្ឋធានី Kyiv របស់ប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះដែរ សំឡេងគ្រាប់កាំភ្លើង ក៏ដូចជាសំឡេងឡានស៊ីរ៉ែនជាច្រើន ត្រូវបានគេឮពាសពេញរដ្ឋធានី។ ប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រតិកម្មចំពោះការលុកលុយរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន ខណៈសហរដ្ឋអាមេរិកបានព្យាករណ៍អស់ជាច្រើនសប្តាហ៍មកហើយ ចំពោះសកម្មភាពរបស់ប្រទេសរុស្ស៊ី។ លោក ចូ បៃដិន បាន​និយាយ​ថា ពិភពលោកនឹងថ្កោលទោសលើ​ប្រទេសរុស្ស៊ី ជុំវិញ​ការឈ្លានពានមកលើអ៊ុយក្រែន។

    February 24, 2022
  • អន្តរជាតិ

    ជំងឺអុតស្វាយគឺជាជំងឺឆ្លងមួយក្នុងចំណោមជំងឺឆ្លងសំខាន់ៗ ដែលរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអូស្ត្រាលី បើទោះបីជានៅក្នុងអំឡុងការបិទខ្ទប់ទប់ស្កាត់ជំងឺ COVID-19 ក៏ដោយ។ ជាក់ស្ដែងករណីជាង ១០,០០០ ករណី ទាក់ទងនឹងវីរុស varicella-zoster ដែលជាវីរុសទទួលខុសត្រូវចំពោះជំងឺអុតស្វាយ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Queensland កាលពីឆ្នាំមុន ជាមួយនឹងចំនួនស្រដៀងគ្នាដែលបានរាយការណ៍នៅឆ្នាំ២០២០។ ជំងឺនេះជាធម្មតាបណ្តាលឱ្យមានការរមាស់ ឡើងកន្ទួលលើស្បែក និងគ្រុនក្តៅស្រាលៗសម្រាប់កុមារ ប៉ុន្តែវាអាចធ្ងន់ធ្ងរជាងនេះសម្រាប់មនុស្សពេញវ័យ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ជំងឺនេះអាចបំបែងខ្លួនបាន ១៣ដង ដែលមានន័យថា ក្នុងអ្នកជំងឺម្នាក់គឺអាចចម្លងទៅមនុស្សជាង ១០ នាក់ ផ្សេងទៀតបាន។ លោកស្រី Clare Walker គ្រូពេទ្យ និងជាលេខាធិការនៃសមាគមគ្រូពេទ្យជនបទនៃរដ្ឋ Queensland បានផ្តល់អនុសាសន៍ឱ្យពលរដ្ឋ

    February 24, 2022
  • អន្តរជាតិ

    អ៊ុយក្រែន​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​ប្រធានាធិបតីលោក Volodymyr Zelenskyy បាន​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ។ វិធានការនេះត្រូវបានអនុវត្តនៅទូទាំងប្រទេស បន្ថែមពីលើតំបន់ Donetsk និង Luhansk ដែលជាតំបន់កណ្តាលនៃជម្លោះ ដែលក្នុងនោះមានតំបន់មួយមានជម្លោះតាំងពីឆ្នាំ២០១៤ នៅពេលដែលពួកបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ីបានកាន់កាប់ទីនោះ។ លោក Zelenskyy ក៏បានប្រាប់ឱ្យមានយោធាបម្រុងផងដែរ ដើម្បីបង្កើនការត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរដែលអាចកើតមានទាំងអស់។ កាល​ពី​ថ្ងៃ​ពុធ​ផង​ដែរ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយក្រែន លោក Dmytro Kuleba បាន​អង្វរ​គណៈប្រតិភូ​នៅ​អង្គការ​សហប្រជាជាតិ​ឱ្យ​ជួយប្រទេសខ្លួន។ លោកបានអំពាវនាវឱ្យមាន «សកម្មភាពរហ័ស ជាក់ស្តែង និងម៉ឺងម៉ាត់ ដែលជាប្រភេទនៃសកម្មភាពថ្មី របស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលពាក់ព័ន្ធទៅនឹងកម្រិតនៃការគំរាមកំហែងមកលើយើងទាំងអស់គ្នា, មិនមែនត្រឹមតែអ៊ុយក្រែនដែលប្រឈមមុខនឹងថ្ងៃនេះ

    February 24, 2022
  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ក្នុងស្រុកថ្មីចំនួន ៥៥,៨៧១ ករណី កាលពីយប់ថ្ងៃអង្គារ ដែលជាការកើនឡើង ៩,០១០ ករណី ធៀបនឹងយប់ថ្ងៃច័ន្ទ និងជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុន។ កន្លែងចំនួន ៣ ដែលមានចំនួនអ្នកឆ្លងថ្មីខ្ពស់បំផុតគឺទីក្រុងហាណូយ ដែលមានចំនួន ៦,៨៦០ ករណី, ខេត្ត Bac Ninh មានចំនួន ២,៨៤២ ករណី និង Bac Giang មានចំនួន ២,៥០០ ករណី។ ក្រសួងសុខាភិបាលក៏បានប្រកាសពីការស្លាប់ថ្មីចំនួន ៧៧ ករណី ដោយក្នុងនោះមាន ១៧

    February 23, 2022
  • អន្តរជាតិ

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡារបស់ប្រទេសថៃ គឺលោក Pipat Ratchakitprakarn បានអះអាងសារជាថ្មីថា ប្រទេសថៃនឹងនៅតែបន្តគិតថ្លៃចុះចតក្នុងតម្លៃ ៣០០ បាត ឬ ៩ ដុល្លារ សម្រាប់ភ្ញៀវទេសចរណ៍បរទេសដែលចូលមកប្រទេសថៃដដែល។ លោក Pipat បានឆ្លើយតបបែបនេះ បន្ទាប់ពីគណបក្សប្រឆាំងបានពិភាក្សាអំពីបញ្ហានេះក្នុងអំឡុងពេលនៃការជជែកដេញដោលទូទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី ១៧-១៨ ខែកុម្ភៈ។ លោក​ថា ថ្លៃ​សេវា​នេះ​នឹង​ត្រូវ​ប្រមូល​ បើ​ទោះ​ជា​វា​ជា​គោលការណ៍​ដែល​បាន​អនុវត្ត​មុន​ពេល​លោក​ចូល​កាន់​តំណែង​ជា​ក្រសួង​ក៏​ដោយ។ លោក Pipat បាននិយាយថា ថ្លៃសេវានេះនឹងត្រូវប្រើប្រាស់ដើម្បីទិញធានារ៉ាប់រងសម្រាប់អ្នកដំណើរបរទេស ខណៈដែលនៅសល់នឹងត្រូវបញ្ចូលទៅក្នុងមូលនិធិអភិវឌ្ឍន៍ទេសចរណ៍ ដែលនឹងត្រូវគ្រប់គ្រងដោយលេខាធិការអចិន្ត្រៃយ៍នៃក្រសួងទេសចរណ៍ និងកីឡា និងតំណាងមកពីអង្គការចំនួន ១០ ។ លោក​បាន​សន្យា​ថា

    February 23, 2022