autoadmin
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បាននិយាយថា ប្រទេសចំនួន ៦ នៅទ្វីបអាហ្រ្វិក ដូចជា៖ អេហ្ស៊ីប កេនយ៉ា នីហ្សេរីយ៉ា សេណេហ្គាល់ អាហ្រ្វិកខាងត្បូង និងទុយនីស៊ី នឹងក្លាយជាប្រទេសដំបូងគេនៅលើទ្វីបនេះ ដែលទទួលបានបច្ចេកវិទ្យាចាំបាច់សម្រាប់ផលិតវ៉ាក់សាំង mRNA ។ វាជាគម្រោងផ្ទេរបច្ចេកវិទ្យា ដែលបានចាប់ផ្តើមកាលពីឆ្នាំមុននៅទីក្រុង Cape Town ហើយវាមានគោលបំណងជួយប្រទេសដែលមានចំណូលទាប និងមធ្យមផលិតវ៉ាក់សាំង mRNA ក្នុងកម្រិត និងស្របតាមស្តង់ដារអន្តរជាតិ។ ជម្រាបដែរថា mRNA គឺជាបច្ចេកវិទ្យាទំនើប ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនដូចជា

    February 19, 2022
  • អន្តរជាតិ

    ស្ថានភាពជំងឺ COVID-19 ទីក្រុងហុងកុងកាន់តែយ៉ាប់យ៉ឺនទៅៗ ហើយការឆ្លងថ្មីៗប្រចាំថ្ងៃជាកំណត់ត្រា បាននិងកំពុងរុញច្រានប្រព័ន្ធសុខាភិបាលនៅក្នុងតំបន់ក្រីក្រមួយ របស់ទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ធ្លាក់ចូលទៅរកភាពវឹកវរខ្លាំង ដោយសារតែការឆ្លងរីករាលដាលនៃជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times ។ ជាក់ស្ដែងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Caritas នៅស្រុក Sham Shui Po បានចាប់ផ្តើមដំឡើងតង់នៅខាងក្រៅអគាររបស់ខ្លួន ដើម្បីកំណត់ឱ្យមានអ្នកជំងឺ COVID-19 ម្នាក់ក្នុងមួយតង់ ព្រោះថានៅក្នុងមន្ទីរពេទ្យគឺពោរពេញទៅដោយអ្នកជំងឺផ្សេងទៀត។ ប៉ុន្តែរហូតដល់យប់ថ្ងៃពុធ តង់ខ្លះត្រូវបានគេដាក់អ្នកជំងឺ COVID-19 ទាំងគ្រួសារ ហើយក៏មានអ្នកជំងឺ COVID-19 ជាច្រើនទៀត មិនមានសូម្បីតែតង់ដើម្បីសម្រាករង់ចាំការព្យាបាលជំងឺ។ ដូចចិនដីគោកដែរ

    February 18, 2022
  • អន្តរជាតិ

    ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ករណីឆ្លងជំងឺ COVID-19 ច្រើនជាង ១០០,០០០ ករណី ក្នុងរយៈពេល ២៤ ម៉ោង ជាលើកដំបូងបំផុត ខណៈដែលវ៉ារ្យ៉ង់ អូមីក្រុង កំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស។ អាជ្ញាធរសុខាភិបាលបានបញ្ជាក់ពីករណីថ្មីចំនួន ១០៩,៨៣១ ករណី កាលពីថ្ងៃព្រហស្បតិ៍ ហើយវាគឺជាការកើនឡើងប្រហែល ៦ដង ពីប្រហែល ១៨,០០០ ករណី ដែលត្រូវបានកត់ត្រានៅថ្ងៃទី០១ ខែកុម្ភៈ ដើមខែនេះ។ ឥឡូវនេះ នាយករដ្ឋមន្ត្រីលោក Kim Boo-kyum កំពុងប្រាប់ទៅក្រុមការងារទទួលបន្ទុកជំងឺ COVID-19 ដើម្បីការចាត់វិធានការបន្ថែមទៀតតាមដែលអាចធ្វើបាន ហើយជំរុញឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដូសទី៣ ឱ្យបានគ្រប់ៗគ្នា។ បើទោះបីជាមានការកើនឡើងករណីមែនពិត

    February 18, 2022
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកកំពុងព្រួយបារម្ភថា ជំងឺ COVID-19 បំប្លែងខ្លួនអូមីក្រុង BA.2 អាចនឹងមានចរាចរកាន់តែច្រើនជុំវិញពិភពលោក បើទោះបីជាវាមិនទាន់ច្បាស់ថា តើប្រភេទ BA.2 នេះអាចឆ្លងឡើងវិញ ចំពោះអ្នកដែលធ្លាប់ឆ្លងជំងឺ COVID-19 ប្រភេទដើមក៏ដោយ។ លោកស្រី Maria Van Kerkhove ដែលជាអ្នកដឹកនាំបច្ចេកទេសទទួលបន្ទុកជំងឺ COVID-19 របស់អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអង្គារថា ទីភ្នាក់ងារសុខភាពពិភពលោកកំពុងតាមដានកំណែចំនួន ៤ ផ្សេងគ្នារបស់អូមីក្រុង ហើយបានបន្ថែមថា BA.2 ដែលជាប្រភេទឆ្លងច្រើនជាង BA.1 ដែលកំពុងលេចធ្លោនាពេលបច្ចុប្បន្ននេះ ទំនងជានឹងក្លាយទៅជាប្រភេទវ៉ារ្យ៉ង់ឆ្លងទូទៅនាពេលខាងមុខ ដោយសារការចម្លងយ៉ាងឆាប់រហ័សរបស់វា។ លោកស្រី Van Kerkhove

    February 18, 2022
  • អន្តរជាតិ

    ប្រទេសកាណាដាកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមមហ៊ុន Novavax សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងទី៥ ដែលត្រូវបានបើកផ្លូវឱ្យមានការប្រើប្រាស់នៅក្នុងប្រទេស។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងចំពោះមនុស្សដែលមានអាយុក្រោម ១៨ឆ្នាំ មិនទាន់ត្រូវកំណត់នៅឡើយទេ។ ប្រទេសកាណាដាបានប្តេជ្ញាទិញវ៉ាក់សាំងចំនួន ៥២ លានដូស ជាមួយនឹងជម្រើសក្នុងការទិញរហូតដល់ ២៤ លានដូសបន្ថែមទៀត។ វ៉ាក់សាំង Nuvaxovid របស់ក្រុមហ៊ុន Novavax គឺប្រើបច្ចេកវិទ្យាប្រូតេអ៉ីនបញ្ជូលគ្នា ដែលខ្ពស់ជាង mRNA ដែលជាវិធីសាស្ត្រនៅពីក្រោយវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលរបស់ Pfizer-BioNTech

    February 18, 2022
  • អន្តរជាតិ

    ប្រទេសជប៉ុនគ្រោងនឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ខ្លួននឹងបន្ធូរបន្ថយការគ្រប់គ្រងព្រំដែន ដែលខ្លួនបានដាក់ចេញដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺ COVID-19 ។ វាគឺជាវិធានការតឹងរ៉ឹងបំផុតក្នុងចំណោមប្រទេសអ្នកមាន ហើយត្រូវបានរិះគន់ដោយមេដឹកនាំអាជីវកម្ម និងអ្នកអប់រំជាច្រើន។ ជាក់ស្ដែងនិស្សិតបរទេសប្រហែល ១៥០,០០០ នាក់ រួមជាមួយនឹងកម្មករបរទេសជាច្រើនទៀតបានជាប់គាំង ដែលធ្វើឱ្យមានការព្រមានអំពីកង្វះកម្លាំងពលកម្ម និងការខូចខាតដល់កេរ្តិ៍ឈ្មោះអន្តរជាតិរបស់ប្រទេសជប៉ុន។ ប្រទេសជប៉ុនបានបន្ធូរបន្ថយច្បាប់ព្រំដែនរបស់ខ្លួនរយៈពេលខ្លីនៅចុងឆ្នាំ២០២១ ប៉ុន្តែបានរឹតបន្តឹងម្តងទៀតត្រឹមតែប៉ុន្មានសប្តាហ៍ក្រោយមក នៅពេលដែលវ៉ារ្យ៉ង់ អូមីក្រុង បានលេចឡើងនៅក្រៅប្រទេស។ ក្នុង​ចំណោម​វិធានការ​នានា​ដែលនឹង​ប្រកាស​ឡើងនៅថ្ងៃនេះ រួមមានការកំណត់ពីចំនួនអ្នកចូលទៅប្រទេសជប៉ុនចំនួន​ ៥,០០០ នាក់ ​ក្នុង​មួយ​ថ្ងៃ​ ដែលជាការកើនឡើងពី​ ៣,៥០០ នាក់ នាពេលបច្ចុប្បន្ន។ វិធានការ​ផ្សេងទៀតទំនងជារួមបញ្ចូលការបន្ថយរយៈពេលនៃការដាក់ឱ្យនៅដាច់ពីគេមកនៅត្រឹម ៣ថ្ងៃ (ដែលបច្ចុប្បន្ននេះគឺមួយសប្តាហ៍)

    February 17, 2022
  • អន្តរជាតិ

    ការិយាល័យរាជសង្គមរបស់ប្រទេសថៃ (ORST) បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះផ្លូវការរបស់ទីក្រុង «បាងកក» ទៅជា «Krung Thep Maha Nakhon (ក្រុងថេបមហានគរ)» នេះបើតាមការចុះផ្សាយរបស់ Thai PBS World ។ ទោះជាយ៉ាងណាក៏ដោយឈ្មោះ «បាងកក» នឹងនៅតែត្រូវបានហៅជាទូទៅដដែល។ គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើការផ្លាស់ប្តូរនេះជាគោលការណ៍កាលពីថ្ងៃអង្គារ ហើយឈ្មោះផ្លូវការថ្មីនេះនឹងមិនចូលជាធរមានទេ រហូតដល់វាត្រូវបានពិនិត្យដោយគណៈកម្មាធិការទទួលបន្ទុកពិនិត្យលើសេចក្តីព្រាងច្បាប់ទាំងអស់ ដោយមានការសង្កេតបន្ថែមពីក្រសួងការបរទេស។ «បាងកក» គឺជាឈ្មោះចាស់របស់ក្រុងថុនបុរី ដែលជាអតីតរាជធានីនៃព្រះរាជាណាចក្រថៃ និងធ្លាប់ស្ថិតនៅផ្នែកមួយក្នុងរាជធានីបាងកក, បាងកកណូយ និងបាងកកយ៉ៃ។ តាម​ប្រវត្តិសាស្ត្រ វា​ត្រូវ​បាន​ប្រើ​ជា​ទូទៅ​ជា​យូរ​មក​ហើយ ខណៈដែលការប្ដូរឈ្មោះថ្មីនេះកំពុងទទួលបានការរិះគន់យ៉ាងខ្លាំងពីមហាជន។ នៅក្នុងសេចក្តីប្រកាសដដែល ORST ក៏បានចុះឈ្មោះការហៅជាភាសាថៃជាផ្លូវការ សម្រាប់ទីក្រុងផ្សេងទៀត

    February 17, 2022
  • អន្តរជាតិ

    ទុរេន​បានដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​សេដ្ឋកិច្ច​របស់ប្រទេសថៃ ពិសេសគឺនៅ​ក្នុង​ទីផ្សារ​នាំ​ចេញ​ទៅកាន់​ប្រទេស​ចិន។ ជាក់ស្ដែងក្នុងឆ្នាំ២០២១ ប្រទេសថៃបាននាំចេញផ្លែទុរេន​ជាង ៨៧៥,០០០ តោន ទៅកាន់ប្រទេសចិន ដែលអាចឱ្យប្រទេសថៃរកបានចំណូលយ៉ាងហោចណាស់ ៣.៤​ ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ក្រសួង​កសិកម្ម។ សម្រាប់ឆ្នាំនេះផ្ទាល់ ប្រទេសថៃក៏មានគោលបំណងនាំចេញទុរេនឱ្យបានកាន់តែច្រើន ដោយរំពឹងថាខ្លួនអាចប្រមូលផលបានច្រើនជាងមុន ប៉ុន្តែគោលនយោបាយ zero-COVID-19 របស់ប្រទេសចិន អាចធ្វើឱ្យប្រទេសថៃខាតបង់ធំធេងនៅរដូវកាលក្រោយនេះ។ វាមិនមែនរឹតត្បឹតតែលើទុរេនថៃមួយមុខនោះទេ ពោលគឺការដឹកជញ្ជូននាំចូលពីអាស៊ីអាគ្នេយ៍ សុទ្ធតែត្រូវបានទទួលការពិនិត្យរកមេរោគ COVID-19 ទាំងអស់។ ប្រទេស​ថៃ​នាំ​ចេញ​ទុរេន​ទៅប្រទេស​ចិន​តាម​ផ្លូវ​គោក សមុទ្រ និង​ផ្លូវ​អាកាស​ជា​រៀង​រាល់​ឆ្នាំ ហើយបច្ចុប្បន្ន ផ្លូវសំខាន់គឺឆ្លងកាត់ប្រទេសឡាវ និងវៀតណាម ដែលឆ្លងកាត់ព្រំដែនរួមជាមួយប្រទេសចិន។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងពិធីសារដ៏តឹងរ៉ឹងដើម្បីទប់ស្កាត់ជំងឺ COVID-19 នៅតាមព្រំដែន រដ្ឋាភិបាលថៃសង្ឃឹមថា ទុរេនអាចត្រូវបាននាំចេញទៅកាន់ប្រទេសចិននៅឆ្នាំនេះ

    February 17, 2022
  • អន្តរជាតិ

    ស្ដេចប្រដាល់ និងជាបេក្ខភាពប្រធានាធិបតីគឺលោក Manny Pacquiao បាននិយាយថា លោកនឹងស្វាគមន៍ការស៊ើបអង្កេតអន្តរជាតិ លើសង្គ្រាមបង្ហូរឈាមប្រឆាំងនឹងគ្រឿងញៀនរបស់ប្រធានាធិបតី Rodrigo Duterte ប្រសិនបើលោកជាប់ឆ្នោត ហើយសន្យាថានឹងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនយ៉ាងត្រឹមត្រូវ ដោយមិនមែនជាការបាញ់ប្រហារតាមដងផ្លូវនោះទេ។ ឆ្លើយតបទៅកាន់អ្នកសារព័ត៌មានបរទេស លោក Pacquiao ដែលជាអតីតជើងឯកប្រដាល់ពិភពលោក និងធ្លាប់ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ប្រធានាធិបតី Rodrigo Duterte បាននិយាយថា លោកនឹងបើកចំហរក្នុងការចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលលោក Duterte បានដកហ្វីលីពីនយ៉ាងឯកតោភាគីចេញពី ICC ក្នុងឆ្នាំ២០១៨។ យ៉ាងណាក៏ដោយលោក Manny Pacquiao កំពុងតាមពីក្រោយលោក Ferdinand Marcos Junior ដែលមានច្រើនជាង ៥០ពិន្ទុ

    February 17, 2022
  • អន្តរជាតិ

    បុរសជនជាតិទួរគីម្នាក់បានបង្កើតកំណត់ត្រាថ្មីដ៏ហួសចិត្តមួយ បន្ទាប់ពីគាត់បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 អស់រយៈពេល ១៤ខែ ជាប់ៗគ្នាមកហើយ នេះបើយោងតាមវេជ្ជបណ្ឌិតដែលបន្ដព្យាបាលឱ្យគាត់។ លោក Muzaffer Kayasan អាយុ ៥៦ឆ្នាំ មានជំងឺមហារីកឈាមជាប់ខ្លួននៅពេលគាត់បានឆ្លងជំងឺ COVID-19 ជាលើកដំបូងកាលពីជាងមួយឆ្នាំមុន។ ពោលគឺចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ តរៀងមក គាត់បានចេញចូលមន្ទីរពេទ្យជាញឹកញាប់ ប៉ុន្តែនៅតែមិនមានសិទ្ធិទទួលបានវ៉ាក់សាំងឡើយ ស្របពេលដែលគាត់នៅតែបន្ដវិជ្ជមានជាមួយជំងឺ COVID-19 ។ កាសែត New York Post ធ្លាប់បានដកស្រង់សម្តីរបស់គាត់ ដោយបាននិយាយ គាត់ងាយនឹងឆ្លងមេរោគខ្លាំងណាស់ ហើយសូម្បីតែឆ្មាដើរតាមបង្អួចក៏អាចចម្លងមេរោគទៅឱ្យគាត់ដែរ។ ក្រុមគ្រូពេទ្យជឿជាក់ថា គាត់ជាអ្នកជំងឺ COVID-19

    February 16, 2022