autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) កាលពីថ្ងៃសុក្រ បានអនុញ្ញាតឱ្យមានការប្រើប្រាស់ថ្នាំអង់ទីករ របស់ក្រុមហ៊ុន Eli Lilly and Co សម្រាប់ក្រុមអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ដែលមានហានិភ័យនៃជំងឺធ្ងន់ធ្ងរ ដែលនេះជាការបន្ថែមជម្រើសផ្សេងទៀតសម្រាប់ប្រឆាំងនឹងជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ FDA បានអនុញ្ញាតិឱ្យមានការប្រើប្រាស់ថ្នាំ Bebtelovimab សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ចំពោះអ្នកជំងឺ COVID-19 កម្រិតស្រាលទៅមធ្យម ដែលមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ រួមទាំងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬការស្លាប់។ ក្រុមហ៊ុន Eli Lilly បាននិយាយថា Bebtelovimab មានភាពសកម្មប្រឆាំងនឹង

    February 12, 2022
  • អន្តរជាតិ

    ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក លើវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer និង BioNTech សម្រាប់កុមារអាយុពី ៦ខែ ដល់ ៤ឆ្នាំ ត្រូវបានពន្យារពេលយ៉ាងហោចណាស់ ២ខែ បន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថបាននិយាយថា ខ្លួនត្រូវការទិន្នន័យបន្ថែមទៀត។ FDA បានគ្រោងធ្វើការសម្រេចចិត្តលើវ៉ាក់សាំងនេះ ដោយផ្អែកលើទិន្នន័យសាកល្បងដំបូង នៅក្នុងអ្វីដែលគេហៅថា តម្រូវការសុខភាពសាធារណៈ ស្របពេលមានការកើនឡើងករណីទាក់ទងនឹង អូមីក្រុង ។ ការ​សម្រេច​ចិត្ត​នេះដំបូងឡើយ​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​នៅ​សប្តាហ៍​ក្រោយ ​ជាមួយ​នឹង​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី២១ ខែ​កុម្ភៈ។ កាលពីថ្ងៃសុក្រ ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនបានពិនិត្យមើលព័ត៌មានសាកល្បងថ្មីៗដែលបានបញ្ជូនមក ចាប់តាំងពីការស្នើសុំរបស់ Pfizer និង BioNTech

    February 12, 2022
  • អន្តរជាតិ

    ការពិតទៅអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮពាក្យនេះរួចមកហើយ គ្រាន់តែកន្លងមកវាហាក់ដូចជាការនិយាយលេងសើចធម្មតា ប៉ុន្តែសម្រាប់លើកនេះវិញ គឺវាមានការសិក្សាជាក់លាក់ថា តើការពាក់ម៉ាស់ពិតជាធ្វើឱ្យយើងមើលទៅគួរឱ្យទាក់ទាញ ឬទេ? ការសិក្សាមួយរបស់សាកលវិទ្យាល័យ Cardiff ដែលបានបង្ហោះលើទិនានុប្បវត្តិ Cognitive Research បានសិក្សាទៅលើចំណុចសំខាន់មួយចំនួនដូចជា៖ គោលការណ៍ ភាពជាប់ទាក់ទង និងប្រភេទម៉ាស់ខុសៗគ្នា ដើម្បីវាស់ស្ទង់ភាពទាក់ទាញលើផ្ទៃមុខរបស់បុរសចំនួន ៤០ ដែលបានចូលរួមនៅក្នុងការសិក្សានេះ។ ពួកគេបានរកឃើញថា ប្រភេទម៉ាស់វេជ្ជសាស្រ្តពណ៌ខៀវ ត្រូវបានគេរកឃើញថា អាចបង្កើនភាពទាក់ទាញលើមុខច្រើនជាងម៉ាស់ផ្សេងទៀត។ វេជ្ជបណ្ឌិត Michael Lewis មកពីសាលាចិត្តវិទ្យានៃសាកលវិទ្យាល័យ Cardiff និងជាអ្នកជំនាញផ្នែកចិត្តវិទ្យាលើទឹកមុខ បាននិយាយថា៖«ការស្រាវជ្រាវដែលបានធ្វើឡើងមុនពេលជំងឺរាតត្បាត បានរកឃើញថា ម៉ាស់វេជ្ជសាស្រ្តកាត់បន្ថយភាពទាក់ទាញ – ដូច្នេះយើងចង់សាកល្បងថា តើវាបានផ្លាស់ប្តូរទស្សនៈនោះឬទេ ព្រោះឥឡូវនេះការពាក់ម៉ាស់មានគ្រប់ទីកន្លែង ហើយក៏ចង់ស្វែងយល់ថា

    February 11, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា អូស្ត្រាលី​បាន​ចុះ​បញ្ជី​សត្វ​ខ្លាឃ្មុំ Koala ជា​ប្រភេទ​សត្វជិត​ផុត​ពូជ​ បន្ទាប់​ពី​ចំនួនសត្វខ្លាឃ្មុំ Koala បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ សត្វ​ខ្លាឃ្មុំ Koala ត្រូវបានបំផ្លាញដោយការកាប់ឆ្ការដី ភ្លើងឆេះ គ្រោះរាំងស្ងួត ជំងឺ និងការគំរាមកំហែងផ្សេងៗទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រដ្ឋាភិបាលសហព័ន្ធបាននិយាយថា ការចុះបញ្ជីនេះគឺសម្រាប់រដ្ឋ Queensland, New South Wales និង Australian Capital Territory (ACT)។ រដ្ឋាភិបាលសហព័ន្ធក៏បានជំរុញបន្ថែមទៀត ដើម្បីឱ្យមានការការពារ Koalas ពីការបាត់បង់ជម្រកយ៉ាងឆាប់រហ័ស និងការប្រែប្រួលអាកាសធាតុ។ លោកស្រី Sussan

    February 11, 2022
  • អន្តរជាតិ

    ក្រុមហ៊ុន Novavax Inc (NVAX.O) កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា វ៉ាក់សាំងបង្ការ២ដូសរបស់ខ្លួន មានប្រសិទ្ធភាព ៨០% ប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងការសាកល្បងដំណាក់កាលចុងក្រោយ ក្នុងចំណោមមនុស្សវ័យជំទង់អាយុពី ១២ ទៅ ១៧ឆ្នាំ ចំនួន ២,២៤៧ នាក់ នៅចន្លោះខែឧសភា និងខែកញ្ញាឆ្នាំមុន នៅពេលដែលវ៉ារ្យ៉ង់ ដែលតា មានភាពលេចធ្លោជាងគេសហរដ្ឋអាមេរិក។ ពោលគឺវ៉ាក់សាំងមានប្រសិទ្ធភាព ៨២% ប្រឆាំងនឹងវ៉ារ្យ៉ង់ ដែលតា ហើយក្រុមហ៊ុនបច្ចេកវិទ្យាជីវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកមួយនេះរំពឹងថា នឹងដាក់ពាក្យស្នើសុំទៅកាន់និយតករទូទាំងពិភពលោក សម្រាប់ការប្រើប្រាស់វ៉ាក់សាំងបង្ការរបស់ខ្លួន ចំពោះមនុស្សវ័យជំទង់ក្នុងអំឡុងត្រីមាសទីមួយនេះ។ Novavax កាលពីចុងខែមុន ក៏បានដាក់ពាក្យសុំការអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន

    February 11, 2022
  • អន្តរជាតិ

    មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ដ៏មានសក្តានុពលនៃយន្តហោះ F-15ID និងឧបករណ៍ពាក់ព័ន្ធទៅកាន់ប្រទេសឥណ្ឌូនេស៊ី ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ១៣.៩ ពាន់លានដុល្លារ។ នៅព្រឹកថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto បាននិយាយថា ប្រទេសរបស់លោកកំពុងរៀបចំផែនការទិញយន្តហោះចម្បាំង Rafale ចំនួន 42 គ្រឿងក្នុងកិច្ចព្រមព្រៀង $៨.១ ពាន់លានដុល្លារ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងជាបន្តបន្ទាប់ រួមទាំងការអភិវឌ្ឍន៍នាវាមុជទឹកផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ CGTN

    February 11, 2022
  • អន្តរជាតិ

    យោងតាមឯកសាររបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក CDC បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រោងនឹងដាក់ឱ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់កុមារអាយុក្រោម ៥ឆ្នាំ យ៉ាងយូរនៅត្រឹមថ្ងៃទី២១ ខែកុម្ភៈ។ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) កំពុងពិចារណាផ្តល់សិទ្ធិប្រើប្រាស់វ៉ាក់សាំង ដែលសហការផលិតដោយ Pfizer Inc (PFE.N) និង BioNTech SE (22UAy.DE) ដល់ក្រុមអាយុក្រោម ៥ឆ្នាំ បើទោះបីជា FDA មិនបានសម្រេចគោលដៅសំខាន់ ក្នុងអំឡុងការសាកល្បងព្យាបាលក្មេងអាយុពី ២ ទៅ ៤ឆ្នាំ ក៏ដោយ។ ចំណែក

    February 10, 2022
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) បានជំរុញប្រទេសអ្នកមានទាំងឡាយ ឱ្យចូលរួមចំណែកបង់ជាថវិកា ដែលត្រូវការសម្រាប់ផែនការក្នុងការយកឈ្នះលើជំងឺ COVID-19 ដោយទទូចឱ្យមានការបរិច្ចាគជាបន្ទាន់នូវទឹកប្រាក់ចំនួន ១៦ ពាន់លានដុល្លារ។ WHO បាននិយាយថា ការដាក់បញ្ចូលសាច់ប្រាក់យ៉ាងរហ័សទៅក្នុងកម្មវិធី Access to COVID Tools Accelerator របស់ខ្លួន អាចនឹងបញ្ចប់ជំងឺ COVID-19 ដែលជាគ្រាអាសន្នសុខភាពសកលនៅឆ្នាំនេះ។ ACT-A ដែលដឹកនាំដោយ WHO មានគោលបំណងអភិវឌ្ឍ ផលិត ទិញ និងចែកចាយឧបករណ៍ ដើម្បីដោះស្រាយជំងឺរាតត្បាត៖ រួមមានវ៉ាក់សាំង ការធ្វើតេស្ត ការព្យាបាល និងឧបករណ៍ការពារផ្ទាល់ខ្លួន។ Access

    February 10, 2022
  • អន្តរជាតិ

    អភិបាលរដ្ឋនៅក្នុងរដ្ឋសេរីនិយមរបស់សហរដ្ឋអាមេរិក កំពុងចូលរួមជាមួយពួកអភិរក្សនិយមក្នុងការលុបចោលច្បាប់ ដែលតម្រូវឱ្យពលរដ្ឋនៅអាមេរិកត្រូវតែពាក់ម៉ាស់។ អភិបាលក្រុងញូវយ៉កលោកស្រី Kathy Hochul បានប្រកាសកាលពីថ្ងៃពុធថា លោកស្រីនឹងអនុញ្ញាតឱ្យការពាក់ម៉ាស់ជាកាតព្វកិច្ច ត្រូវបញ្ចប់ភ្លាមៗនៅថ្ងៃដែលប្រកាសនោះតែម្ដង។ ប៉ុន្តែយ៉ាងណា លោកស្រី Hochul បានបញ្ជាឱ្យអាជីវកម្មនានា ត្រូវបន្ដសាកសួរអតិថិជនចំពោះភស្តុតាងនៃការចាក់ថ្នាំបង្ការ ឬតម្រូវឱ្យពួកគេពាក់ម៉ាស។ ឥឡូវនេះ ម្ចាស់អាជីវកម្មនឹងអាចជ្រើសរើសគោលការណ៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយអ្នកស្រុកនឹងនៅតែត្រូវពាក់ម៉ាស់នៅពេលធ្វើដំណើរសាធារណៈដូចសិស្សក្នុងថ្នាក់រៀនដែរ។ អភិបាលក្នុងរដ្ឋជាច្រើនបានឃើញចំនួនករណីជំងឺ​ COVID-19 ធ្លាក់ចុះ ខណៈអ្នកដែលនៅរដ្ឋកាលីហ្វ័រញ៉ា ម៉ាសសាឈូសេត និងកន្លែងផ្សេងទៀត កំពុងបន្ធូរបន្ថយការរឹតត្បឹតរបស់ខ្លួន។ ថ្វីបើករណីមានការថយចុះពិតមែន ប៉ុន្តែការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាពនៅតែមានកម្រិតខ្ពស់។ ដូច្នេះហើយ នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ លោកស្រី Rochelle Walensky

    February 10, 2022
  • អន្តរជាតិ

    បុរសរស់នៅ​ទីក្រុង​បាងកក​ម្នាក់​បានទទួលរង្វាន់ពិសេសជាទីគាប់ចិត្ត បន្ទាប់ពីគាត់បាន​ចាក់​ស្រាបៀរស្រោចខ្លួនស្រីស្អាតម្នាក់ ដែលជាអ្នកប្រដាល់មួយថៃ (Muay Thai)។ វីដេអូមួយ ដែលត្រូវបានបង្ហោះទៅលើបណ្ដាញផ្សព្វផ្សាយបានបង្ហាញថា កីឡាការនី Pareploy Saeaia (ប្រ៊េផ្លយ សេយ៉ា) អាយុ ២៤ឆ្នាំ បានទាត់ ដាល់ និងរុញបុរសដែលជាជនបង្ករឿង ខណៈបុរសម្នាក់នោះវិញ មើលទៅហាក់ដូចជាស្រឡាំងកាំង នៅពេលដែលខាងជនរងគ្រោះមានកម្លាំងខ្លាំងជាង។ នៅក្នុងវីដេអូឃ្លីបបង្ហាញថា កីឡាការនី Pareploy ស្ថិតក្នុងស្ថានភាពសើមជោគ ដោយសារបុរសនោះបានចាក់ស្រាបៀរលើនាង នៅពេលដែលនាងបដិសេធមិនព្រមជល់កែវស្រាជាមួយខ្លួន។ កីឡាការនី Pareploy ក៏បានចែករំលែកឃ្លីបនោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ហើយបានសរសេរថា៖«ប្រសិនបើរឿងនេះកើតឡើងចំពោះស្ត្រីផ្សេងទៀត ពួកគេអាចជ្រើសរើសមិនតដៃវិញ។ ម្នាក់នេះច្រឡំធំហើយ ព្រោះ​ខ្ញុំ​ជា​អ្នក​ប្រដាល់»។ ប្រភពព័ត៌មាន បាងកកប៉ុស្តិ៍

    February 9, 2022