- autoadmin
- កូវីដ-១៩
ចំនួនអ្នកបាត់បង់ជីវិតនៅសហរដ្ឋអាមេរិកដោយសារជំងឺ COVID-19 បានកើនឡើងដល់ជាង ៩០០,០០០ នាក់ហើយ កាលពីថ្ងៃសុក្រ បើទោះបីជាចំនួនករណីថ្មីៗកំពុងធ្លាក់ចុះ ប៉ុន្តែចំនួនអ្នកស្លាប់ និងអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅតែមានកម្រិតខ្ពស់។ ទិន្នន័យដែលបានចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ចំនួនអ្នកស្លាប់បានកើនឡើងបន្ថែម ១០០,០០០ នាក់ ចាប់ពីពាក់កណ្តាលខែធ្នូ នៅពេលដែលវ៉ារ្យ៉ង់ អូមីក្រុង បានចាប់ផ្តើមរីករាលដាលនៅក្នុងប្រទេសនេះ។ ចំនួនឆ្លងសរុបប្រចាំមានពេលមួយ បានកើនឡើងដល់ ១ លានករណី ប៉ុន្តែចំនួនករណីថ្មីៗបានធ្លាក់ចុះចាប់តាំងពីពេលនោះមក។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ការឆ្លងក្នុងរយៈពេល ៧ថ្ងៃ គឺមានជាមធ្យមប្រហែល ៣៨៤,០០០ ករណី ក្នុងមួយថ្ងៃ។ ចំណែកការសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងដល់ប្រហែល ១២០,០០០
February 5, 2022 - អន្តរជាតិ
រដ្ឋាភិបាលរបស់យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍ បានដាក់ការចោទប្រកាន់អំពើពុករលួយថ្មីៗប្រមាណជា ១១ ករណី ប្រឆាំងនឹងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី ខណៈដែលសព្វថ្ងៃ លោកស្រីកំពុងជាប់ឃុំខ្លួននៅក្នុងផ្ទះនៅឡើយ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការចោទប្រកាន់ទាំងនោះរួមបញ្ចូលទាំងការទទួលបានសាច់ប្រាក់ចំនួន ៥៥០,០០០ ដុល្លារ ដែលជាអំណោយសម្រាប់មូលនិធិសប្បុរសធម៌មួយ ពីអតីតនាយករដ្ឋមន្រ្ដីក្នុងតំបន់យ៉ាំងហ្គោន នេះបើតាមការដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រុមព័ត៌មានរបស់រដ្ឋាភិបាល។ យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៦ឆ្នាំ ត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ និងការបង្ក្រាបយ៉ាងបង្ហូរឈាម ដែលបានសម្លាប់ជនស៊ីវិលជាង ១,៥០០ នាក់។ លោកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ រួចមកហើយ ពីបទញុះញង់ប្រឆាំងនឹងយោធា
February 4, 2022 - អន្តរជាតិ
អ្នកវិទ្យាសាស្ត្រចិនបានអះអាងថា វាអាចទៅរួចដែលថាវ៉ារ្យ៉ង់ អូមីក្រុង បានចម្លងចេញពីសត្វកណ្តុរមកកាន់មនុស្ស បន្ទាប់ពីមានការផ្លាស់ប្ដូរហ្សែន ឬ មុយតាស្យុង (mutations) ជាច្រើនលើកច្រើនសារ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ។ ការសិក្សាថ្មីមួយរបស់អ្នកស្រាវជ្រាវចិនបាននិយាយថា វ៉ារ្យ៉ង់អូមីក្រុង មានមុយតាស្យុងជាច្រើន ដែលកម្រត្រូវបានរកឃើញនៅក្នុងសំណាករបស់អ្នកជំងឺកូវីដ-១៩ ពីមុនៗ ហើយក៏មិនធ្លាប់ត្រូវបានរកឃើញចេញពីការវិវឌ្ឍន៍របស់វ៉ារ្យ៉ង់ ដែលបានបំប្លែងខ្លួននាពេលកន្លងមកនោះដែរ។ ប៉ុន្តែមានមុយតាស្យុងចំនួន ៥ របស់វ៉ារ្យ៉ង់អូមីក្រុង គឺដូចគ្នាបេះបិទទៅនឹងអ្វី ដែលគេបានរកឃើញនៅក្នុងសួតសត្វកណ្ដុរពិសោធន៍ នេះបើយោងតាមការបោះពុម្ពផ្សាយនៅក្នុង Journal of Biosafety and Biosecurity ។ ទោះជាយ៉ាងណាក៏ដោយ
February 4, 2022 - អន្តរជាតិ
អ្នកវិទ្យាសាស្ត្របានអះអាងថា ជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង BA.2 គឺឆ្លងខ្លាំងជាងវ៉ារ្យ៉ង់ BA.1 ដែលកំពុងលេចធ្លោនាពេលបច្ចុប្បន្ន ជាពិសេសនៅក្នុងចក្រភពអង់គ្លេស ដល់ទៅ ១.៥ ដង ឯណោះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ វិទ្យាស្ថាន Statens Serum Institut (SSI) បាននិយាយថា ការគណនាបឋមបានបង្ហាញថា BA.2 អាចចម្លងខ្លាំងជាង BA.1 ដែលជារៀមច្បងរបស់វាដល់ទៅ ១.៥ ដង ប៉ុន្តែការវិភាគកន្លងមកបានបង្ហាញថា វ៉ារ្យ៉ង់រង BA.2 មិនមានហានិភ័យខុសគ្នាពី BA.1
February 4, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានរាយការណ៍ថា នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បានទទួលលទ្ធផល «អវិជ្ជមាន» សម្រាប់ការតេស្តរកជំងឺ COVID-19 របស់លោកស្រី នៅថ្ងៃច័ន្ទ ទី៣១ ខែមករា ឆ្នាំ២០២២ នេះផ្ទាល់ ប៉ុន្តែលោកស្រីនឹងនៅដាច់ដោយឡែកពីគេ រហូតដល់ចុងថ្ងៃអង្គារ តាមការណែនាំអំពីសុខភាព។ លោកស្រី Ardern បានធ្វើតេស្តរកមេរោគ COVID-19 កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឆ្លងនៅលើជើងហោះហើរទៅកាន់ទីក្រុង Auckland ពីទីក្រុង Kerikeri ។ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖«លោកស្រីនាយករដ្ឋមន្ត្រីបានតេស្តអវិជ្ជមានជាមួយនឹងជំងឺ COVID-19 ។ ហើយដោយស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល លោកស្រីត្រូវបន្តដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ចុងថ្ងៃអង្គារ ទី០១
January 31, 2022 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានចេញផ្សាយរូបថតមួយចំនួន ដែលខ្លួននិយាយថា គឺជារូបថតដែលបានពីការបាញ់មីស៊ីលដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៧។ រូបភាពទាំងនោះបានបង្ហាញពីផ្នែកខ្លះនៃឧបទ្វីបកូរ៉េ និងតំបន់ជុំវិញ ដែលអាចមើលឃើញពីលំហអាកាស។ កូរ៉េខាងជើងបាននិយាយថា រូបភាពនោះជាមីស៊ីលផ្លោងរយៈចម្ងាយ/មធ្យម Hwasong-12។ កូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា វាបានឡើងដល់កម្ពស់ ២,០០០ គីឡូម៉ែត្រ មុនពេលចុះចតក្នុងដែនទឹកនៃប្រទេសជប៉ុន ហើយប្រទេសទាំង ២ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងរហូតដល់ទៅ ៧ លើក គិតត្រឹមក្នុងខែនេះតែមួយ។ រូបថតដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ត្រូវបានគេរាយការណ៍ថា ថតចេញពីកាមេរ៉ាដែលបំពាក់ទៅនឹងក្បាលគ្រាប់សាកល្បងរបស់មីស៊ីលផ្ទាល់៕ អត្ថបទ៖ លីដា ប្រភព៖ BBC
January 31, 2022 - អន្តរជាតិ
ក្រសួងសុខាភិបាលសិង្ហបុរី (MOH) នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រទេសរបស់ខ្លួនបានរកឃើញករណីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង BA.2 ដែលត្រូវបានគេដឹងថា មានការចម្លងឆាប់រហ័សជាង BA.1 ប៉ុន្តែមិនមានភាពខុសគ្នាខ្លាំងនៅក្នុងការព្យាបាលនោះទេ។ MOH បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមករា មានករណីនាំចូលចំនួន ១៥០ និងករណីក្នុងស្រុកចំនួន ៤៨ ត្រូវបានបញ្ជាក់ថាជា BA.2 ហើយក្រសួងត្រូវការទិន្នន័យ និងការសិក្សាបន្ថែមទៀត ដើម្បីយល់ឱ្យបានពេញលេញអំពីផលប៉ះពាល់នៃភាពធ្ងន់ធ្ងរ ភាពស៊ាំ និងលទ្ធភាពឆ្លងរបស់ BA.2 ។ ជម្រាបដែរថា វ៉ារ្យ៉ង់អូមីក្រុង
January 29, 2022 - អន្តរជាតិ
ក្រុមហ៊ុនឱសថ Merck បានប្រកាសកាលពីថ្ងៃសុក្រថា ថ្នាំពិសោធន៍ជំងឺ COVID-19 របស់ខ្លួន មានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់ អូមីក្រុង នេះបើយោងតាមការសិក្សាឯករាជ្យចំនួន ៦ ដែលក្រុមហ៊ុនទទួលបាន។ Merck រួមជាមួយនឹងដៃគូ Ridgeback Biotherapeutics បាននិយាយនៅក្នុងសេចក្តីប្រកាសថា ការសិក្សាបានបង្ហាញថា ថ្នាំលេប Molnupiravir របស់ខ្លួន មានភាពសកម្មប្រឆាំងនឹងជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ ដូច្នេះវាបានផ្តល់នូវទំនុកចិត្តបន្ថែមទៀត ចំពោះពលរដ្ឋមានហានិភ័យខ្ពស់ដែលជ្រើសយកជម្រើសប្រើថ្នាំគ្រាប់។ លោកវេជ្ជបណ្ឌិត Dean Y. Li ប្រធានមន្ទីរពិសោធន៍ស្រាវជ្រាវ Merck បាននិយាយថា៖«ការរកឃើញចេញពីការសិក្សាឯករាជ្យជាច្រើននៅក្នុង vitro បានបង្ហាញថា
January 29, 2022 - អន្តរជាតិ
ចំនួនករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូង កំពុងមានការកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បើទោះបីជាមានវិធានការការពារយ៉ាងតឹងរ៉ឹងក៏ដោយ។ ដូច្នេះហើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃករណីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ដែលកំពុងចម្លងយ៉ាងឆាប់រហ័ស រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង បានប្រកាសឱ្យមានការបន្ដច្បាប់រក្សាគម្លាតសង្គមរយៈពេល ៣សប្ដាហ៍ បន្ថែមទៀត ខណៈដែលច្បាប់ចាស់គឺបានដាក់តាំងតែពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ និងមានសុពលភាពរហូតដល់ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។ ពោលគឺច្បាប់ថ្មីនេះនឹងបន្ថែមសុពភាពពីលើនោះទៀត។ ចំណាត់ការនេះបានបង្កឱ្យមានការខឹងសម្បារពីម្ចាស់អាជីវកម្មខ្នាតតូចជាង ២០០ កន្លែង នៅក្នុងទីក្រុងសេអ៊ូល ហើយពួកគេក៏បានធ្វើការតវ៉ា ដោយការកោរសក់ (ដែលអាចមើលបានតាមរយៈវីដេអូខាងក្រោម) ហើយពួកគេបានជំរុញឱ្យរដ្ឋាភិបាលលុបចោលការទប់ស្កាត់ រួមទាំងបម្រាមគោចរនៅម៉ោង ៩យប់ សម្រាប់ភោជនីយដ្ឋាន ហាងកាហ្វេ
January 28, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា អាជ្ញាធរចិនបានបិទខ្ទប់តំបន់ជិតខាងនៃរដ្ឋធានីប៉េកាំងក្នុងសប្តាហ៍នេះ បន្ទាប់ពីមានករណីជំងឺ COVID-19 ថ្មីៗត្រូវបានគេរាយការណ៍ ប៉ុន្តែអាជ្ញាធរមិនបានប្រកាសជាសាធារណៈអំពីការរឹតបន្តឹងថ្មីនេះទេ ខណៈដែលព្រឹត្តិការណ៍អូឡាំពិករដូវរងាកាន់តែខិតចូលមកដល់។ បុគ្គលិកការពារមេរោគក្នុងតំបន់បានបញ្ជាក់ប្រាប់ AFP នៅថ្ងៃសុក្រ ទី២៨ ខែមករា នេះថា មានមនុស្សប្រហែល ១.២ លាននាក់ នៅ Xiong’an New Area ដែលជាតំបន់សេដ្ឋកិច្ចថ្មីចម្ងាយ ១០០ គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងប៉េកាំង កំពុងជាប់គាំងនៅក្នុងការបិទខ្ទប់នោះ ហើយពួកគេមិនត្រូវបានអនុញ្ញាតឱ្យចូល ឬចាកចេញពីបរិវេណលំនៅដ្ឋានរបស់ពួកគេឡើយ។ កន្លងមកការបិទខ្ទប់នៅក្នុងប្រទេសចិនត្រូវបានប្រកាសជាសាធារណៈ និងរាយការណ៍យ៉ាងទូលំទូលាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប៉ុន្តែការរឹតបន្តឹងនៅ Xiong’an ហាក់ដូចជាមានការលាក់លៀម
January 28, 2022












