- autoadmin
- អន្តរជាតិក្រុមហ៊ុន Moderna រំពឹងនឹងសាកល្បងវ៉ាក់សាំងរបស់ខ្លួន សម្រាប់កុមារដែលមានអាយុពី ២ ទៅ ៥ឆ្នាំ ក្នុងខែមីនា
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ក្រុមហ៊ុន Moderna កាលពីថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២២ បាននិយាយថា ខ្លួនរំពឹងនឹងរាយការណ៍ពីទិន្នន័យនៃការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន ចំពោះកុមារដែលមានអាយុចន្លោះពី ២ ទៅ ៥ឆ្នាំ ក្នុងខែមីនា។ ក្រុមហ៊ុនបាននិយាយថា៖«ប្រសិនបើទិន្នន័យមានការគាំទ្រ និងជាកម្មវត្ថុនៃការប្រឹក្សាបទប្បញ្ញត្តិ, ក្រុមហ៊ុន Moderna អាចនឹងបន្តជាមួយនឹងឯកសារទាក់ទង សម្រាប់ទិន្នន័យរបស់កុមារអាយុពី ២ ទៅ ៥ឆ្នាំ នៅពេលបន្ទាប់ទៀត»។ វ៉ាក់សាំងរបស់ Moderna ដែលមានមូលដ្ឋានលើបច្ចេកទេស Messenger RNA មានការអនុញ្ញាតរួចហើយ
January 13, 2022 - បច្ចេកវិទ្យា
បើតាមរបាយការណ៍បែកធ្លាយពី LeaksApplePro បានឱ្យដឹងថា Apple អាចនឹងដំឡើងតម្លៃស្មាតហ្វូនស៊េរីឆ្នាំ 2022 របស់ខ្លួន ដូចជាពាក្យចចាមអារ៉ាមដែលថា Samsung នឹងតម្លើងថ្លៃ S22 Ultra ផងដែរ។ ប្រភព LeaksApplePro បានអះអាងថា ស្មាតហ្វូន iPhone 14 នឹងរក្សាតម្លៃ $799 របស់ខ្លួន ប៉ុន្តែ iPhone 14 Pro Max នឹងមានតម្លៃ $1,199 (តម្លៃ Galaxy S21 Ultra ឆ្នាំមុន)
January 12, 2022 - អន្តរជាតិ
ក្រុមហ៊ុន Thai President Foods បានជូនដំណឹងដល់ក្រសួងពាណិជ្ជកម្មនៃប្រទេសថៃថា ខ្លួននឹងមិនដំឡើងថ្លៃមី «ម៉ាម៉ា» ដ៏ពេញនិយមរបស់ខ្លួននោះឡើយ បើទោះជាមានការកើនឡើងនៃតម្លៃសាច់ជ្រូកនៅក្នុងប្រទេសក៏ដោយ។ ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Manlika Boonmeetrakul-Mahasuk បាននិយាយកាលពីថ្ងៃពុធថា៖«ក្រុមហ៊ុនបានប្រាប់ថា តម្លៃមីម៉ាម៉ាក្នុងទម្រង់ជាថង់នឹងនៅមានតម្លៃដដែល ខណៈក្រុមហ៊ុនប្តេជ្ញាជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជន។ ក្រុមហ៊ុននឹងប្រើប្រាស់យុទ្ធសាស្រ្តគ្រប់គ្រងការចំណាយ ដើម្បីដោះស្រាយជាមួយនឹងការកើនឡើងនៃតម្លៃម្សៅស្រូវសាលី និងប្រេងដូង ដែលជាគ្រឿងផ្សំសំខាន់ ២ នៅក្នុងមីកញ្ចប់នេះ»។ ក្រៅពីមីម៉ាម៉ាដែលពេញនិយមបំផុតនៅប្រទេសថៃ ដែលមានតម្លៃលក់ដុំចាប់ពី ៥ ទៅ ៦ បាត ក្នុងមួយកញ្ចប់, ក្រុមហ៊ុន Thai President Foods ក៏មានផលិតផលបបរកញ្ចប់ និងនំជាច្រើនប្រភេទផងដែរ។
January 12, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បានរាយការណ៍ថា បុរសម្នាក់ដែលទទួលបានការវះកាត់ប្តូរបេះដូងជ្រូក ជាលើកដំបូងគេរបស់ពិភពលោក ពេលនេះបានជាសះស្បើយបណ្តើរៗហើយ បន្ទាប់ពីការវះកាត់ពិសោធន៍បានរយៈពេល ៤ ថ្ងៃកន្លងទៅនេះ។ ចាប់តាំងពីការវះកាត់រួច លោក David Bennett បានសម្រាកនៅមន្ទីរពេទ្យដោយមានជំនួយពីម៉ាស៊ីនភ្ជាប់បេះដូងទៅសួត ដើម្បីទ្រទ្រង់បេះដូងថ្មីរបស់គាត់។ បើយោងតាមលោកស្រី Deborah Kotz អ្នកនាំពាក្យរបស់សាកលវិទ្យាល័យ Maryland School of Medicine បាននិយាយថា គាត់ត្រូវបានគេដកពីម៉ាស៊ីនជំនួយចេញវិញកាលពីថ្ងៃអង្គារហើយ ខណៈនឹងត្រូវបានគេតាមដានបន្ដយ៉ាងដិតដល់។ រំលឹកផងដែរថា លោកតា Bennett អាយុ ៥៧ឆ្នាំ បានទទួលការវះកាត់ប្តូរបេះដូងកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland ដោយសារគាត់មានជំងឺខ្សោយបេះដូង
January 12, 2022 - អន្តរជាតិ
នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងនៃទីក្រុងហូជីមិញ របស់ប្រទេសវៀតណាម បានដាក់សំណើរមួយទៅកាន់រដ្ឋបាលក្រុង ដើម្បីអនុញ្ញាតឱ្យពលរដ្ឋដែលមិនមានលទ្ធភាព អាចមានស្មាតហ្វូនមកប្រើប្រាស់បាន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។ នាយកដ្ឋានបានអះអាងថា គោលដៅនៃការផ្ដល់ជូនស្មាតហ្វូននេះ គឺអាចសម្រេចទៅបានលុះត្រាតែការគ្រប់គ្រង សេដ្ឋកិច្ច និងសង្គម មានការផ្លាស់ប្តូរនៅក្នុងពេលតែមួយ។ ពោលគឺដើម្បីឱ្យសង្គមមួយប្រើប្រាស់ប្រព័ន្ធឌីជីថលបានទូលំទូលាយ ពលរដ្ឋទាំងអស់គួរតែចូលរួមចំណែកទាំងអស់គ្នា។ ហូជីមិញគឺជាទីក្រុងដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាម ដែលមានប្រជាជនចំនួន ៩ លាននាក់ ហើយមានពលរដ្ឋក្រីក្រជាង ១៤៤,០០០ នាក់ នេះបើយោងតាមទិន្នន័យរបស់នាយកដ្ឋានការងារ យុទ្ធជនពិការ និងសង្គមកិច្ច។ ពលរដ្ឋក្រីក្រត្រូវបានផ្ដោតជាគោលដៅសំខាន់ក្នុងគម្រោងនេះ ខណៈនឹងអនុញ្ញាតឱ្យមានការដាក់ពង្រាយ ក្នុងពេលដំណាលគ្នាជាមួយឌីជីថលនីយកម្ម និងធានាថា គ្មានពលរដ្ឋណាម្នាក់ត្រូវបានគេទុកចោលឡើយ។ នាយកដ្ឋាន និងដៃគូពាក់ព័ន្ធ ក៏នឹងធ្វើការពិនិត្យមើលគ្រួសារក្រីក្រ
January 12, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា Magawa (ម៉ាហ្កាវ៉ា) ដែលជាកណ្តុរបោសសម្អាតមីននៅកម្ពុជាដ៏ល្បីល្បាញ និងធ្លាប់បានទទួលមេដាយមាសចំពោះវីរភាពរបស់វា បានស្លាប់នៅអាយុ ៨ ឆ្នាំ។ ក្នុងអាជីពរយៈពេល ៥ ឆ្នាំ ដែលវាបានបំពេញការងារជាមួយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (សុីម៉ាក់) វាបានហិតរកគ្រាប់មីន និងគ្រឿងផ្ទុះជាង ១០០ គ្រាប់នៅកម្ពុជា។ គួរឱ្យដឹងដែរថា ម៉ាហ្កាវ៉ា គឺជាសត្វកណ្តុរដែលជោគជ័យបំផុត ដែលត្រូវបានបណ្តុះបណ្តាលដោយអង្គការសប្បុរសធម៌បែលហ្ស៊ិក APOPO ដើម្បីជូនដំណឹងដល់អ្នកដោះមីន ដូច្នេះគ្រាប់មិនទាន់ផ្ទុះអាចត្រូវបានយកចេញដោយសុវត្ថិភាព។ ម៉ាហ្កាវ៉ា ត្រូវបានបង្កាត់ពូជនៅប្រទេសតង់ហ្សានី ហើយវាត្រូវបានគេបង្ហាត់បង្រៀនរយៈពេល ១ឆ្នាំ ទើបបញ្ជូនមកកាន់ប្រទេសកម្ពុជា ដើម្បីបំពេញតួនាទីជាកណ្ដុរហិតមីន។ វាបានជួយសម្អាតផ្ទៃដីក្នុងទំហំ ១៤១,០០០ ម៉ែត្រក្រឡា
January 12, 2022 - អន្តរជាតិ
អាជ្ញាធរនៅក្នុងប្រទេសចិនបានដាក់ទីក្រុង Anyang របស់ខេត្ត Henan ស្ថិតនៅក្រោមការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា ការឆ្លងក្នុងស្រុកចំនួន ៨៤ ករណី បូករួមទាំងករណីរបស់វ៉ារ្យ៉ង់ អូមីក្រុង ត្រូវបានបញ្ជាក់នៅក្នុងទីក្រុង Anyang ចន្លោះពីថ្ងៃសៅរ៍ ដល់ព្រឹកថ្ងៃអង្គារ ហើយអាជ្ញាធរមូលដ្ឋាន ក៏បានចាប់ផ្ដើមហាមប្រជាជនមិនឱ្យចាកចេញពីផ្ទះសម្បែងចាប់ពីថ្ងៃចន្ទមក ដែលគ្របដណ្ដប់លើពលរដ្ឋរបស់ទីក្រុងប្រមាណ ៥ លាននាក់។ យានយន្តត្រូវបានហាមឃាត់មិនឱ្យជិះតាមដងផ្លូវ ដោយមិនរាប់បញ្ចូលរថយន្តដែលជារបស់ប៉ូលិស នាយកដ្ឋានពន្លត់អគ្គិភ័យ និងសេវាសំខាន់ៗផ្សេងទៀត ខណៈរោងចក្រត្រូវបានជំរុញឱ្យផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន។ អាជ្ញាធរក្នុងប្រទេសចិនក៏កំពុងបង្កើនការប្រុងប្រយ័ត្នបន្ថែម មុនការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងក្នុងខែកុម្ភៈចូលមកដល់។ ស្របពេលជាមួយគ្នានេះដែរ ទីក្រុង Tianjin
January 12, 2022 - អន្តរជាតិ
អាជ្ញាធររបស់ប្រទេសថៃ នៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ បាននិយាយថា ខ្លួនបានរកឃើញជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) ពីសំណាកដែលប្រមូលបានពីផ្ទះកាប់សាច់មួយកន្លែង នៅក្នុងខេត្ត Nakhon Pathom ដែលនេះគឺជាការបញ្ជាក់ជាផ្លូវការដំបូងបំផុតរបស់អាជ្ញាធរថៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ពោលគឺអាជ្ញាធរថៃបានចាប់ផ្ដើមបើកការស៊ើបអង្កេតមួយ កាលពីចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីមានការសង្ស័យកាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលថាជំងឺ ASF កំពុងបំផ្លាញហ្វូងជ្រូករបស់ប្រទេសថៃរួចទៅហើយ ខណៈរដ្ឋាភិបាលបានព្យាយាមបិទបាំងព័ត៌មាន។ វត្តមានជំងឺប៉េស្តជ្រូកអាហ្រ្វិកត្រូវបានរកឃើញពីសំណាក ១ ក្នុងចំណោម ៣០៩ សំណាក ក៏ដូចជាសំណាកឈាម ចេញពីសត្វជ្រូក នៅកសិដ្ឋានចំនួន
January 11, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ បានរាយការណ៍ថា ហ្វូស៊ីលរបស់ត្រី Ichthyosaur (អ៉ីចឈីយ៉ូស័រ) ដ៏ធំសម្បើមមួយ ត្រូវបានគេរកឃើញនៅអាងស្ដុកទឹកបម្រុង Rutland Water ហើយវាត្រូវបានគេចាត់ទុកថាជាត្រី Ichthyosaur ធំជាងគេបំផុត ដែលធ្លាប់បានរកឃើញនៅចក្រភពអង់គ្លេស។ បើតាមប្រធានក្រុមអភិរក្សលោក Joe Davis ដែលធ្វើការនៅ Rutland Water Nature Reserve បាននិយាយថា លោកបានរកឃើញហ្វូស៊ីលរបស់ត្រី Ichthyosaur នៅអំឡុងពេលដែលលោកដើរពិនិត្យអាងស្តុកទឹក កាលពីខែកុម្ភៈ ឆ្នាំ២០២១ ហើយកាលនោះ គឺវាដូចជាដុំថ្ម ឬអ្វីមួយ
January 11, 2022 - អន្តរជាតិ
យោធាកូរ៉េខាងត្បូង និងឆ្មាំឆ្នេរសមុទ្រជប៉ុន បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលមួយ ដែលគេជឿថា ជាមីស៊ីលផ្លោង នៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ ដែលជាការបាញ់បង្ហោះលើកទី ២ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់បង្ហោះមីស៊ីលផ្លោងមួយនោះ ត្រូវបានគេរកឃើញនៅម៉ោងប្រហែល ៧ និង ២៧ នាទីព្រឹក ពីតំបន់ដីគោកនៃប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ ទីភ្នាក់ងារសារព័ត៌មានក្យូដូដកស្រង់ប្រភពពីរដ្ឋាភិបាលជប៉ុនបាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មានថា៖«កូរ៉េខាងជើងបន្តបាញ់មីស៊ីល វាគឺជារឿងគួរឱ្យសោកស្តាយបំផុត»។
January 11, 2022












