autoadmin
  • កូវីដ-១៩

    ប្រទេសវៀតណាមកាលពីយប់ថ្ងៃចន្ទ បានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៥,៩១៦ ករណី បូករួមទាំងករណីវ៉ារ្យ៉ង់ អូមីក្រុង ចំនួន ៤ បន្ថែមទៀត។ ករណី អូមីក្រុង ថ្មីចំនួន ៤ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Hai Duong និង Hai Phong និងខេត្ត Thanh Hoa ភាគខាងជើងរបស់ប្រទេសវៀតណាម។ ដូច្នេះគិតមកទល់ពេលនេះ វៀតណាមមានករណីជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង សរុបរហូតដល់ ២៤ ករណី ខណៈចំនួនអ្នកឆ្លងសរុបនៅក្នុងរលកទី០៤

    January 4, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ទាំង ២ដូស របស់ក្រុមហ៊ុន Sinovac អមដោយដូសជំរុញរបស់ក្រុមហ៊ុន Pfizer-BioNTech គឺមានការឆ្លើយតបភាពស៊ាំទាបប្រឆាំងនឹងវ៉ារ្យ៉ង់ អូមីក្រុង បើធៀបនឹងជំងឺ COVID-19 ដទៃទៀត។ ការសិក្សាបាននិយាយថា វ៉ាក់សាំងទាំង ២ដូស របស់ Sinovac បូកនឹងដូសជំរុញរបស់ Pfizer រួមបញ្ជូលគ្នា គឺមានកម្រិតភាពស៊ាំស្មើនឹងវ៉ាក់សាំង ១ដូស ដែលប្រើបច្ចេកទេស mRNA ប៉ុណ្ណោះ។ កម្រិតភាពស៊ាំរបស់វាប្រឆាំងនឹង អូមីក្រុង បានថយចុះ ៦.៣ ដង និងថយចុះ ២.៧ ដង ជាមួយនឹងវ៉ារ្យ៉ង់

    January 3, 2022
  • កូវីដ-១៩

    ក្លឹបបាល់ទាត់បារាំង Paris Saint-Germain កាលពីថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២ បានប្រកាសថា កំពូលតារាបាល់ទាល់ឆ្នើម Lionel Messi និងសមាជិក ៣ នាក់ផ្សេងទៀត បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន NHK ។ យ៉ាងណាក៏ដោយ ក្លឹប​ PSG មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ពី​ស្ថានភាព​សុខភាព​របស់​ពួកគេ​ទេ ប៉ុន្តែ​បាន​និយាយ​ថា​ពួកគេ​កំពុងនៅផ្ដាច់ខ្លួនពីគេ​។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា Messi បានត្រលប់មកផ្ទះវិញនៅប្រទេសអាហ្សង់ទីនដើម្បីចំណាយពេលវិស្សមកាលរបស់គាត់ ហើយគាត់បានតេស្តវិជ្ជមានជាមួយ COVID-19 នៅអំឡុងពេលនោះ។ ពួកគេ​និយាយ​ថា​ វា​មិន​ប្រាកដ​ថា​ពេល​ណា​ដែល​គាត់​នឹង​អាច​ត្រឡប់​ទៅ​ប្រទេស​បារាំង ឬ​ក៏​អាចចូលរួមជាមួយក្រុម​​នៅពេលណាទេ។ គួរឱ្យដឹងដែរថា ចំនួនករណីឆ្លងជំងឺ

    January 3, 2022
  • អន្តរជាតិ

    ថៃ៖ ស្ថានីយ៍ប៉ូលីស Hang Dong នៃខេត្ត Chiang Mai របស់ប្រទេសថៃ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយបានធ្វើការបដិសេធថា ខ្លួនមិនបានជួលស្រីស្អាតដើម្បីផ្តល់កាហ្វេដោយឥតគិតថ្លៃជូនដល់អ្នកបើកបរ នៅប៉ុស្តិ៍ត្រួតពិនិត្យមួយនៅខាងក្រៅការិយាល័យខណ្ឌ ដើម្បីជាយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពតាមដងផ្លូវនោះទេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ ការ​ថ្លែង​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​រូបភាព​ស្ត្រី​ ២​ នាក់ ​ស្លៀកពាក់​ស៊ិចស៊ីឈរចាំហុច​កំប៉ុង​កាហ្វេ​ទៅ​អ្នក​បើក​បរ ​បាន​ល្បី​ពេញ​បណ្ដាញ​សង្គម​ និង​បង្ក​ការ​ខឹង​សម្បារ​ក្នុង​ចំណោម​អ្នក​លេង​អ៊ីនធឺណិត។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា «ស្ត្រីទាំងនោះត្រូវបានភោជនីយដ្ឋានប៊ូហ្វេស៊ូស៊ីមួយកន្លែងបញ្ជូនឲ្យមកធ្វើបែបនេះ ក្នុងសង្កាត់ Hang Dong ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងយុទ្ធនាការសុវត្ថិភាពតាមដងផ្លូវរបស់ប៉ូលីសក្នុងអំឡុងពេលថ្ងៃឈប់សម្រាកឆ្នាំថ្មី។ យ៉ាង​ណា​ក៏​ដោយ ភោជនីយដ្ឋាន​នោះមិន​បាន​ប្រាប់​ខាងអាជ្ញាធរ​ជា​មុន​ថា​ពួក​គេ​កំពុង​ដាក់ស្រីស្អាតមក​នោះ​ទេ។ យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ដោយការចែកកាហ្វេដោយឥតគិតថ្លៃដល់អ្នកបើកបរ

    January 3, 2022
  • អន្តរជាតិ

    ពលរដ្ឋរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញ ខណៈផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញ ដោយសារភ្លើងឆេះព្រៃយ៉ាងធំមួយ បានឆាបឆេះរាលដាលពាសពេញរដ្ឋ Colorado របស់សហរដ្ឋអាមេរិក។ ភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ កំពុងវាយប្រហារនៅក្នុងតំបន់ Boulder ភាគខាងជើងនៃទីក្រុង Denver ហើយការស្លាប់ និងរបួស ទំនងជានឹងមានកាន់តែច្រើនបន្ថែមទៀត។ មនុស្សប្រហែល ៣០,០០០ នាក់ នៅក្នុងទីក្រុង Louisville និង Superior ត្រូវចាកចេញពីផ្ទះរបស់ពួកគេនៅថ្ងៃព្រហស្បតិ៍ ហើយសេចក្ដីប្រកាសគ្រាអាសន្នមួយ ក៏ត្រូវបានប្រកាសដោយអភិបាលរដ្ឋលោក Jared Polis ។ ខ្យល់បក់ល្បឿនរហូតដល់ ១៦៩ គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងឆាបឆេះពាសពេញតំបន់ បន្ទាប់ពីគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ។ ដំបូងឡើយភ្លើងឆេះបានកើតមាននៅតំបន់ជនបទ បន្ទាប់មកការឆេះបានបន្ដកើតឡើងនៅតំបន់ជាយក្រុងជាច្រើនទៀតនៃរដ្ឋ

    December 31, 2021
  • អន្តរជាតិ

    អាជ្ញាធរសុខាភិបាលវៀតណាមកាលពីថ្ងៃសុក្រ បានបញ្ជាក់ពីករណីជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង ចំនួន ១៤ ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងវ៉ារ្យ៉ង់នេះកើនដល់ ១៥ នាក់។ អ្នកជំងឺទាំង ១៤ នាក់ សុទ្ធតែជាជនជាតិវៀតណាម ដែលទើបមកដល់ខេត្ត Quang Nam ភាគកណ្តាលនៃប្រទេសវៀតណាម ពីប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ពេលនេះពួកគេកំពុងត្រូវបានដាក់ឱ្យនៅដាច់ពីគេ ស្របតាមពិធីសារដែលកំណត់ដោយអាជ្ញាធរសុខាភិបាល និងស្ថិតក្នុងស្ថានភាពធម្មតា។ រំលឹកដែរថា កាលពីថ្ងៃអង្គារ ប្រទេសវៀតណាមបានរាយការណ៍ពីការឆ្លងដំបូងនៃវ៉ារ្យ៉ង់ អូមីក្រុង ដែលទើបត្រឡប់មកពីចក្រភពអង់គ្លេស ហើយគាត់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ នៅពេលមកដល់រដ្ឋធានីហាណូយរបស់វៀតណាម។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រទេសវៀតណាមបានបញ្ជាក់ពីការឆ្លង COVID-19

    December 31, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla កំពុងហៅត្រឡប់មកវិញនូវរថយន្តជាង ៤៧០,០០០ គ្រឿង បន្ទាប់ពីរកឃើញបញ្ហាមួយចំនួន ដែលអាចប៉ះពាល់ដល់សុវត្ថិភាពអ្នកបើកបរ។ វាជាការប្រមូលមកវិញដ៏ធំបំផុតដែលមិនធ្លាប់មានសម្រាប់ក្រុមហ៊ុន និងស្មើនឹងទំហំការលក់នៅទូទាំងពិភពលោកឆ្នាំ២០២០ របស់ក្រុមហ៊ុនផលិតរថយន្តនេះ។ ក្រុមហ៊ុន Tesla បាន​ដាក់​ការ​ប្រមូល​រថយន្ត​មក​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ជាមួយ​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវជាតិ (National Highway Traffic Safety) ​ដែល​ជា​និយតករ​សុវត្ថិភាព​ផ្លូវ​ថ្នល់​របស់​សហរដ្ឋ​អាមេរិក។ ការ​ប្រមូល​មក​វិញ​នេះ នឹង​គ្រប​ដណ្តប់​លើ​រថយន្ត Model S ដែល​ផលិត​នៅ​ចន្លោះ​ខែ​កញ្ញា ឆ្នាំ២០១៤ ដល់ ខែធ្នូ ឆ្នាំ២០២០ និង​រថយន្ត Model 3 ដែល​ផលិត​ពី​ខែ​កក្កដា ឆ្នាំ២០១៧ ដល់

    December 31, 2021
  • អន្តរជាតិ

    ក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅក្នុងប្រទេសជប៉ុនបាននិយាយថា ការពិសោធន៍លើសត្វរបស់ខ្លួនបានបង្ហាញថា ជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ប្រហែលជាបង្កឱ្យឆ្លងមេរោគតិចជាងវ៉ារ្យ៉ង់ ដែលតា ហើយលទ្ធផលនៃការសិក្សារបស់ពួកគេក៏ត្រូវបានបង្ហោះនៅលើអ៉ីធើណេតផងដែរ។ ក្រុមនេះត្រូវបានដឹកនាំដោយសាស្ត្រាចារ្យរងលោក Sato Kei នៃវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យតូក្យូ និងសាស្រ្តាចារ្យលោក Fukuhara Takasuke នៃសាលាវេជ្ជសាស្ត្ររបស់សាកលវិទ្យាល័យជាតិហុកកៃដូ។ ការសិក្សារបស់ក្រុមនេះបានប្រៀបធៀបវ៉ារ្យ៉ង អូមីក្រុង ជាមួយនឹងវ៉ារ្យ៉ង់ ដែលតា ក៏ដូចជាវ៉ារ្យ៉ង់ដើម នៅពេលដែលជំងឺ COVID-19 ទើបតែចេញរាតត្បាតដំបូង។ ក្រុមនេះបាននិយាយថា ដែលតា និង វ៉ារ្យ៉ង់ដើម បានបំបែកកោសិកាមេរោគ និងជំរុញឱ្យមានការបញ្ចូលគ្នារវាង កោសិកា-កោសិកា ប៉ុន្តែ អូមីក្រុង

    December 30, 2021
  • អន្តរជាតិ

    បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Daily Mail បានឱ្យដឹងថា រថយន្តជប៉ុនរាប់សិបគ្រឿងដែលបានមកដល់កំពង់ផែរបស់ប្រទេសរុស្ស៊ី ត្រូវបានទឹកកករុំជិតរហូតដល់កម្រាស់ ៦ អ៉ីញ ដោយសារអាកាសធាតុនៅតាមផ្លូវត្រជាក់ខ្លាំងពេក និងមានខ្យល់បក់ខុសពីធម្មតា។ រថយន្ដម៉ាក Toyota និង Honda ជាច្រើនត្រូវបានគេឃើញថា ត្រូវបានទឹកកកក្រាស់ៗរុំជិតឈឹង នៅពេលមកដល់ទីក្រុង Vladivostok ដឹកមកដោយនាវាដឹកទំនិញ Sun Rio Ro-Ro ។ រថយន្តទាំងនោះបានកកខ្លាំងក្នុងសីតុណ្ហភាព -១៩ អង្សាសេ ដូច្នេះហើយវាត្រូវការរថយន្តសណ្ដោង ដើម្បីមកសណ្ដោងរថយន្តចុះពីនាវានោះ។ គួរឱ្យដឹងដែរថា រថយន្ត​​ជជុះ​របស់ជប៉ុនកំពុង​ពេញ​និយមខ្លាំង​ក្នុង​ប្រទេស​រុស្សី បើ​ទោះ​បី​ជា​រថយន្ត​ត្រូវបើកខុសខាង ដោយសារតែប្រទេសជប៉ុនប្រើរថយន្តចង្កូតស្តាំ ហើយរុស្ស៉ីប្រើចង្កូតឆ្វេងក៏ដោយ។ ចំណែកឯទឹកកកលើនាវាគឺកើតឡើងដោយសារតែខ្យល់សមុទ្រ និងសីតុណ្ហភាពខ្យល់ក្រោមសូន្យ ដែលអាចនាំឱ្យមានការកើនឡើងនៃកំណកទឹកកក

    December 30, 2021
  • អន្តរជាតិ

    ក្រសួងសុខភាពសាធារណៈថៃបានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង ចំនួន ៧៤០ ករណី គិតមកទល់នឹងបច្ចុប្បន្ន ដែលក្នុងនោះមានអ្នកមកពីក្រៅប្រទេសចំនួន ៤៨៩នាក់ និងការឆ្លងក្នុងសហគមន៍ចំនួន ២៥១ករណី។ លោកវេជ្ជបណ្ឌិត Suphakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របាននិយាយថា ទោះបីជាករណីថ្មីនៃជំងឺ COVID-19 ភាគច្រើននៅតែជាវ៉ារ្យ៉ង់ ដែលតា ក៏ដោយ ប៉ុន្តែករណីរបស់ អូមីក្រុង បានចាប់ផ្តើមលេចឡើងកាន់តែខ្លាំងឡើងៗ។ គាត់បាននិយាយថា ការឆ្លងទាក់ទងនឹងវ៉ារ្យ៉ង់ អូមីក្រុង ត្រូវបានរកឃើញនៅក្នុងខេត្តយ៉ាងហោចណាស់ចំនួន ៣៣ របស់ប្រទេសថៃ ដែលក្នុងនោះមានខេត្តចំនួន ១៩ គឺឆ្លងតាមរយៈការចម្លងនៅក្នុងសហគមន៍។

    December 30, 2021