- autoadmin
- អន្តរជាតិ
អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកបាននិយាយថា ច្រើនជាង ៧០% នៃករណីថ្មីនៃជំងឺ COVID-19 ដែលបានរាយការណ៍នៅទូទាំងប្រទេសកាលពីសប្តាហ៍មុន គឺទំនងជាបណ្តាលមកពីវ៉ារ្យ៉ង់ អូមីក្រុង ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ បានចេញផ្សាយការវិភាគចុងក្រោយរបស់ខ្លួនកាលពីថ្ងៃចន្ទ ដោយបាននិយាយថា វ៉ារ្យ៉ង់ អូមីក្រុង មានចំនួនប្រហែល ៧៣.២% នៃករណីថ្មីក្នុងអំឡុងពេលសប្តាហ៍ដែលបញ្ចប់ទៅនៅថ្ងៃសៅរ៍កន្លងទៅ។ តួលេខនោះគឺជាការកើនឡើងជិត ៦ដង ពី ១២.៦% ដែលបានប៉ាន់ប្រមាណសម្រាប់សប្តាហ៍មុន។ នៅក្នុងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក គេសង្កេតឃើញថា ការឆ្លងរបស់វ៉ារ្យ៉ង់ អូមីក្រុង ហាក់ដូចកំពុងវ៉ាដាច់វ៉ារ្យ៉ង់ ដែលតា យ៉ាងឆាប់រហ័សបំផុត។ វាត្រូវបានគេប៉ាន់ស្មានថា មានចំនួន ៩២% នៃករណីថ្មីនៅក្នុងរដ្ឋញូវយ៉ក
December 21, 2021 - អន្តរជាតិ
បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា អ្នកជំនាញជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយថា ការធ្វើដំណើរនៅក្នុងឱកាសបុណ្យណូអែលនឹងបង្កើនការរីករាលដាលនៃជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង សូម្បីតែក្នុងចំណោមវ៉ាក់សាំងពេញលេញក៏ដោយ។ លោកវេជ្ជបណ្ឌិត Anthony Fauci បានប្រាប់នៅក្នុងកម្មវិធី Meet the Press របស់ NBC កាលពីថ្ងៃអាទិត្យថា៖«គ្មានអ្វីគួរឱ្យសង្ស័យទេអំពីរឿងនេះ [Omicron] មានសមត្ថភាពអស្ចារ្យក្នុងការរីករាលដាល»។ លោកបានបន្ថែមថា វ៉ារ្យ៉ង់អូមីក្រុង កំពុងរាតត្បាតយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក ខណៈបណ្ដាប្រទេសជាច្រើន ក៏ចាប់ផ្ដើមដាក់វិធានការថ្មីៗដើម្បីទប់ស្ដាត់ការផ្ទុះឡើងនៅក្នុងចំនួនច្រើន។ ជាក់ស្ដែងនៅតំបន់អឺរ៉ុប ដូចជាប្រទេសបារាំង និងអាឡឺម៉ង់ ក៏ស្ថិតក្នុងចំណោមប្រទេសដែលចេញការរឹតបន្តឹងការធ្វើដំណើរ ហើយប្រទេសហូឡង់ បានដាក់ការបិទទ្វារយ៉ាងតឹងរ៉ឹងក្នុងឱកាសបុណ្យណូអែល។ រដ្ឋាភិបាលក៏កំពុងបង្កើនកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ផងដែរ បន្ទាប់ពីអ្នកស្រាវជ្រាវបាននិយាយថា
December 20, 2021 - កូវីដ-១៩
ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ បានកត់ត្រាករណីជំងឺ Covid-19 ថ្មីចំនួន ១៦,០៩៣ ករណី ដោយទីក្រុងហាណូយតែមួយ មានករណីរហូតដល់ ១,៤០៥ ករណី ដែលជាចំនួនច្រើនបំផុតនៅក្នុងចំណោមខេត្តក្រុងផ្សេងទៀត ដែលនាំឱ្យចំនួននៃការឆ្លងនៅក្នុងរលកទី០៤ របស់ខ្លួនចាប់តាំងពីចុងខែមេសា ឆ្នាំ២០២១ បានឈានដល់ ១,៥៣៤,០៦៦ ករណី។ តួលេខរបស់ទីក្រុងហាណូយ គឺតាមពីក្រោយដោយទីក្រុង Ca Mau ដែលមានចំនួន ១,៣៤៥ ករណី និងទីក្រុងហូជីមិញ ១,០១៤ ករណី។ ចំណែកឯការស្លាប់ចំនួន ២១៥ ករណី ក៏ត្រូវបានគេបញ្ជាក់ផងដែរ ដែលនាំឱ្យចំនួនស្លាប់ដោយសារជំងឺ COVID-19 របស់ប្រទេសវៀតណាមមានសរុប ២៩,៥៦៦
December 20, 2021 - អន្តរជាតិ
មនុស្សជាង ២០,០០០ នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះរបស់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងបានវាយប្រហារទៅលើរដ្ឋជាច្រើន ដែលបណ្តាលឱ្យមានទឹកជំនន់រីករាលដាលធ្ងន់ធ្ងរ។ ភ្លៀងធ្លាក់ខ្លាំង ដែលបានចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃសៅរ៍ បានបណ្តាលឱ្យជន់លិចផ្ទះ និងអគារផ្សេងៗទៀត នៅតំបន់ជាច្រើនក្នុងប្រទេស។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសម៉ាឡេស៊ី បាននិយាយថា គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យនេះ មានមនុស្សប្រហែល ២១,០០០ នាក់ នៅក្នុងរដ្ឋចំនួន ៧ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ រួមទាំងទីក្រុង Selangor នៅជិតរដ្ឋធានី Kuala Lumpur ផងដែរ។ ទឹកជំនន់ក៏កំពុងប៉ះពាល់ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ ដោយសារផ្លូវហាយវេ និងផ្លូវដែកត្រូវបានលិចទឹក និងស្ទះដោយការរអិលបាក់ដី។ នាយករដ្ឋមន្ត្រី
December 20, 2021 - កូវីដ-១៩
ជនជាតិថៃចំនួន ៣នាក់ បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង កាលពីថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីពួកគេត្រឡប់មកផ្ទះវិញតាមរយៈគម្រោង Phuket sandbox ក្រោយពីដំណើរធម្មយាត្រាប្រចាំឆ្នាំ «Umrah» ទៅកាន់ទីក្រុង Mecca ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ លោកវេជ្ជបណ្ឌិត Muhammad Labaiji អនុប្រធានមន្ទីរពេទ្យ Khok Pho ក្នុងខេត្ត Pattani ដែលបានចូលរួមក្នុងដំណើរនេះផងដែរ បាននិយាយកាលពីថ្ងៃអាទិត្យថា ករណីទាក់ទងនឹងអូមីក្រុងចំនួន ៣ ត្រូវបានបញ្ជាក់បន្ទាប់ពីអ្នកដែលបានទៅទីក្រុង Mecca ចំនួន ១៣៧ នាក់
December 20, 2021 - អន្តរជាតិ
ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ បានចុះបញ្ជីឱ្យមានការប្រើប្រាស់ជាបន្ទាន់មួយ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិក Novavax ដែលផលិតដោយវិទ្យាស្ថាន Serum របស់ប្រទេសឥណ្ឌា។ ការអនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់សម្រាប់ Covovax ដែលផលិតដោយប្រទេសឥណ្ឌា នឹងត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុនទាំង ២ ក្នុងការបញ្ជូនវ៉ាក់សាំងរបស់ពួកគេ ទៅក្នុងកម្មវិធី COVAX ។ វាក៏ជួយសម្រួលដល់ក្រុមហ៊ុន Novavax ផងដែរ បន្ទាប់ពីបានប្រឈមនឹងការពន្យារពេលជាច្រើន។ សព្វថ្ងៃវ៉ាក់សាំងផ្ទាល់របស់ក្រុមហ៊ុន Novavax គឺ Nuvaxovid
December 18, 2021 - អន្តរជាតិ
ក្រុមហ៊ុន Pfizer នឹងចាប់ផ្តើមធ្វើការសាកល្បងកម្រិតថ្នាំបង្ការជំងឺ COVID-19 ដូសជំរុញ ចំពោះកុមារដែលមានអាយុពី ៦ខែ ដល់ ៥ឆ្នាំ បន្ទាប់ពីបានរកឃើញថា វ៉ាក់សាំងស្ដង់ដារសម្រាប់ក្មេងៗរបស់ខ្លួន ប្រហែលជាមិនផ្តល់ការការពារគ្រប់គ្រាន់នោះទេ នៅក្នុងការសិក្សាសាកល្បងរបស់ក្រុមហ៊ុននាពេលកន្លងមក។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងចាប់ផ្តើមធ្វើការសាកល្បងលើដូសជំរុញ ឬដូសទី៣ លើកុមារតូចៗ «យ៉ាងហោចណាស់រយៈពេល ២ខែ បន្ទាប់ពីការចាក់លើកទី២» ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីផ្តល់នូវការការពារកម្រិតខ្ពស់ក្នុងចំណោមកុមារតូចៗ។ កម្រិតវ៉ាក់សាំងប្រែប្រួលតាមក្រុមអាយុផ្សេងៗគ្នា ជាឧទាហរណ៍៖ កុមារអាយុពី ៥-១២ ឆ្នាំ បានទទួល ២ដូស ជាមួយនឹងកម្រិត ១០ មីក្រូក្រាម/ដូស ដែលស្មើនឹង ១
December 18, 2021 - អន្តរជាតិ
ការប្រយុទ្ធគ្នារវាងកងកម្លាំងជនជាតិភាគតិច Karen និងកងទ័ពយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺកាន់តែមានសភាយ៉ាប់យ៉ឺនខ្លាំងឡើងៗ នៅតាមព្រំដែនជាប់ប្រទេសថៃ ដែលវាបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួនទៅកាន់ភាគីប្រទេសថៃ។ ការប្រយុទ្ធគ្នាត្រូវបានគេរាយការណ៍ថា បានផ្ទុះឡើងកាលពីថ្ងៃពុធ នៅក្នុងរដ្ឋ Karen ភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា ហើយកងទ័ពថៃបាននិយាយថា មនុស្សជាង ២,៥០០ នាក់ ដែលភាគច្រើនជាមនុស្សចំណាស់ និងក្មេងៗ បានភៀសខ្លួនទៅស្រុកម៉ែសត របស់ប្រទេសថៃដែលនៅក្បែរនោះ។ ការប្រយុទ្ធគ្នានេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលរួបរួមជាតិ (National Unity Government) ដែលបង្កើតឡើងដោយមេដឹកនាំស៊ីវិល ដែលត្រូវបានពួកយោធាទម្លាក់អំណាចទៅវិញ បានអំពាវនាវឱ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច បះបោរប្រឆាំងនឹងការគ្រប់គ្រងដោយយោធានៅក្នុងខែកញ្ញា។ អ្នកនាំពាក្យក្រុមជនជាតិបាននិយាយថា មានអ្នកស្លាប់ និងរបួសជាច្រើននាក់នៅខាងយោធា ប៉ុន្តែរហូតមកដល់ពេលនេះ មិនមាននរណាម្នាក់ក្នុងចំណោមយុទ្ធជន ឬពលរដ្ឋរបស់ពួកគេទេបានស្លាប់នោះទេ។
December 18, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា ក្មេងប្រុសវ័យជំទង់ម្នាក់ នៅខេត្ត Quang Nam ភាគកណ្តាលនៃប្រទេសវៀតណាម បានទទួលវ៉ាក់សាំង Pfizer ចំនួន ២ដង ដោយចៃដន្យត្រឹមតែរយៈពេល ១០ នាទីដាច់ពីគ្នា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ បើតាមតំណាងសាលាម្នាក់បានឱ្យដឹងថា ក្មេងប្រុសម្នាក់នោះជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ Tran Cao Van ក្នុងទីក្រុង Tam Ky ហើយនៅថ្ងៃកើតហេតុ រូបគេបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន ២ដង ដោយសារការយល់ច្រឡំរបស់បុគ្គលិកពេទ្យ ដែលកំពុងប្រចាំការនៅទីនោះ។ ការពិតទៅក្មេងប្រុសវ័យជំទង់រូបនោះ
December 18, 2021 - អន្តរជាតិ
ព្យុះទីហ្វុងរ៉ៃដ៏អាក្រក់មួយកំពុងបោកបក់កាត់ប្រទេសហ្វីលីពីន និងបង្ខំឱ្យមនុស្សជាង ៣០០,០០០ នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ មន្ត្រីអាកាសធាតុរបស់ប្រទេសនេះបាននិយាយថា ព្យុះទីហ្វុង Rai បានឆ្លងកាត់កោះ Cebu និងផ្នែកផ្សេងទៀតនៃភាគកណ្តាលនៃប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយបានបំផ្លាញផ្ទះសម្បែង និងបណ្តាលឱ្យមានទឹកជំនន់ជាច្រើនកន្លែង។ ព្យុះមានល្បឿនប្រមាណ ២៦០ គីឡូម៉ែត្រ/ម៉ោង ជាមួយនឹងខ្យល់កន្ទ្រាក់ល្បឿន ៣០០ គីឡូម៉ែត្រ/ម៉ោង ។ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះបាននិយាយថា មនុស្សចំនួន ៣៣២,០០០ នាក់ បានភៀសខ្លួនទៅសាលារៀនក្បែរនោះ និងកន្លែងស្នាក់នៅផ្សេងទៀត គិតត្រឹមព្រឹកថ្ងៃសុក្រនេះ។ ក្រុមមន្ត្រីក៏បាននិយាយដែរថា ពួកគេជឿថា របាយការណ៍នៃអ្នកស្លាប់ និងការខូចខាតនឹងកើនឡើងបន្ថែមទៀត ដោយសារព្យុះទីហ្វុងនេះបានវាយប្រហារតំបន់ទាំងនោះទាំងកណ្ដាលយប់។
December 17, 2021












