autoadmin
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Channel News Asia បានរាយការណ៍ថា អ្នកធ្វើដំណើរ ២នាក់ ម​កពីអាហ្វ្រិកខាងត្បូង ដែលបានឆ្លងកាត់ប្រទេសសិង្ហបុរីបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 វ៉ារ្យ៉ង់ Omicron នៅទីក្រុងស៊ីដនី។ អ្នកដំណើរបានមកដល់ទីក្រុងស៊ីដនី តាមជើងហោះហើរ Singapore Airlines SQ211 ដែលបានចាកចេញពីសិង្ហបុរីនៅម៉ោង ១០ ​និង ៣០ នាទីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ហើយបានចុះចតនៅទីក្រុងស៊ីដនី នៅម៉ោង​ ៩ និង ២០ នាទី យប់ថ្ងៃដដែល។ នៅក្នុងការអាប់ដេតប្រចាំថ្ងៃទាក់ទងនឹងជំងឺ COVID-19 ក្រសួងសុខាភិបាលសិង្ហបុរី

    November 30, 2021
  • អន្តរជាតិ

    ប្រទេសជប៉ុនបានប្រកាសនៅថ្ងៃច័ន្ទថា ខ្លួននឹងផ្អាកមិនឲ្យភ្ញៀវបរទេសទាំងអស់ ដែលមកពីជុំវិញពិភពលោកចូលប្រទេសខ្លួន ដោយសារការរីករាលដាលនៃមេរោគកូវីដ១៩ បំប្លែងថ្មី Omicron ដែលជំរុញឱ្យប្រទេសកាន់តែច្រើនត្រូវតែរឹតបន្តឹងច្រកព្រំដែនរបស់ពួកគេ។ នាយករដ្ឋមន្ត្រីលោក Fumio Kishida បាននិយាយថា៖«យើងកំពុងបោះជំហានជាការប្រុងប្រយ័ត្នជាបន្ទាន់ ដើម្បីការពារសេណារីយ៉ូអាក្រក់ណាមួយ ដែលអាចកើតមាននៅក្នុងប្រទេសជប៉ុន» ហើយវិធានការ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អង្គារស្អែកនេះ។ ការសម្រេចចិត្តនេះមានន័យថា ប្រទេសជប៉ុននឹងស្តារការគ្រប់គ្រងព្រំដែន ដែលខ្លួនបានបន្ធូរបន្ថយនៅដើមខែនេះ សម្រាប់ភ្ញៀវធុរកិច្ចរយៈពេលខ្លី និស្សិត និងកម្មករបរទេស។ លោក Kishida បានជំរុញមនុស្សឱ្យបន្តពាក់ម៉ាស់ និងវិធានការប្រឆាំងមេរោគជាមូលដ្ឋានផ្សេងទៀត រហូតដល់ព័ត៌មានលម្អិតបន្ថែមនៃវ៉ារ្យ៉ង់ Omicron ថ្មីត្រូវបានគេស្គាល់។ ប្រទេសជាច្រើនបានផ្លាស់ប្តូរដើម្បីរឹតបន្តឹងព្រំដែនរបស់ពួកគេ ទោះបីជាអ្នកវិទ្យាសាស្ត្របាននិយាយថា វាមិនច្បាស់ថាតើវ៉ារ្យ៉ង់ថ្មីនេះ គួរឱ្យព្រួយបារម្ភជាងការបំប្លែងផ្សេងទៀត ឬអត់៕ អត្ថបទ៖ លីដា

    November 29, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា បុរសជនជាតិឥណ្ឌាម្នាក់បានសាងសង់ផ្ទះ យកគំរូតាមវិមាន Taj Mahal ដែលជាវិមានចេតិយដ៏ល្បីល្បាញបំផុតរបស់ពិភពលោក។ បុរសម្នាក់នោះមានឈ្មោះថា Anand Prakash Chouksey មានអាយុ ៥២ឆ្នាំ គឺជាអ្នកជំនួញមានស្ដុកស្ដម្ភម្នាក់ បានសាងសង់ «វិមាននៃសេចក្តីស្រឡាញ់» របស់គាត់នៅក្នុងទីក្រុង Burhanpur ក្នុងរដ្ឋ Madhya Pradesh ដើម្បីជា​អំណោយ​សម្រាប់​ភរិយា​ ប៉ុន្តែ​ក៏​សម្រាប់​ទីក្រុង និង​ប្រជាជនទាំងអស់​ផងដែរ​។ ផ្ទះ​នេះបាន​ចំណាយ​ប្រាក់​ប្រហែល ២០ លាន​រូពី (២៦០,០០០​ ដុល្លារអាមេរិក) ដើម្បី​សាងសង់ឡើង។ ជម្រាបដែរថា Taj Mahal គឺជា​កន្លែង​គោរព​បូជា​ ដែលបានសាងសង់នៅ​សតវត្សរ៍​ទី១៧

    November 29, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា ករណីជំងឺ COVID-19 បំប្លែងខ្លួនថ្មី Omicron (អូមីក្រុង) ពេលនេះបានឆ្លងរាលដាលដល់តំបន់អាមេរិកខាងជើងហើយ ដោយវាត្រូវបានបញ្ជាក់នៅក្នុងប្រទេសកាណាដាចំនួន ២ករណី ខណៈសហរដ្ឋអាមេរិកក៏កំពុងគិតរកដំណោះស្រាយ ដើម្បីទប់ស្កាត់វ៉ារ្យ៉ងថ្មីនេះ ដែលគេល្បីថាអាចឆ្លងឆាប់រហ័សជាងប្រភេទដទៃទៀត។ រំលឹកផងដែរថា វ៉ារ្យ៉ង់ Omicron (B.1.1.529) ត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់ WHO ពីអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈប្រទេសបូតស្វាណា បែលហ្សិក ហុងកុង និងអ៊ីស្រាអែល ស្ថិតក្នុងចំណោមប្រទេសដំបូង ដែលកំពុងមានករណីរបស់ Omicron ។ រដ្ឋាភិបាលខេត្ត Ontario របស់ប្រទេសកាណាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា៖«ថ្ងៃនេះខេត្ត Ontario

    November 29, 2021
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បាននិយាយថា ខ្លួនមិនទាន់ច្បាស់ថា តើវ៉ារ្យ៉ង់ថ្មី Omicron ឆ្លងលឿនជាងគេ បើប្រៀបធៀបទៅនឹងវ៉ារ្យ៉ង់នៃជំងឺ​ COVID-19 ផ្សេងទៀត ឬថា វាអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាងនេះទេ។ WHO បាននិយាយថា៖ «ទិន្នន័យបឋមបង្ហាញថា មានការកើនឡើងអត្រានៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅអាហ្វ្រិកខាងត្បូង ប៉ុន្តែនេះអាចបណ្តាលមកពីការកើនឡើងនៃចំនួនមនុស្សឆ្លងមេរោគ ជាជាងលទ្ធផលនៃការឆ្លងមេរោគជាក់លាក់ជាមួយទាក់ទងនឹង Omicron»។ WHO បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយអ្នកជំនាញបច្ចេកទេស ដើម្បីស្វែងយល់ពីផលប៉ះពាល់នៃវ៉ារ្យ៉ង់ លើវិធានការទប់ទល់ដែលមានស្រាប់ប្រឆាំងនឹងជំងឺ COVID-19 រួមទាំងវ៉ាក់សាំងផងដែរ។ អង្គការសុខភាពពិភពលោកបាននិយាយថា៖«បច្ចុប្បន្នមិនមានព័ត៌មានណាមួយដែលបង្ហាញថា រោគសញ្ញាដែលទាក់ទងនឹង Omicron មានភាពខុសប្លែកគ្នាពីវ៉ារ្យ៉ង់ផ្សេងទៀតទេ»។

    November 29, 2021
  • អន្តរជាតិ

    អាជ្ញាធរនៃប្រទេសអូស្ត្រាលីជឿថា ប្រទេសរបស់ខ្លួនបានរកឃើញករណីមេរោគកូវីដ-១៩ វ៉ារ្យ៉ង់ Omicron ទី៣ ដែលបានចុះចតនៅទីក្រុងស៊ីដនី។ នាយករដ្ឋមន្ត្រីរដ្ឋ New South Wales គឺលោក Dominic Perrottet បាននិយាយថា ករណី​សង្ស័យ​ថ្មី​នេះ​ស្ថិត​ក្នុង​ចំណោមអ្នកដំណើរចំនួន ​១៤១​នាក់ ​ដែល​ទើប​ហោះ​ចូលដល់ទី​ក្រុង​ស៊ីដនី ​ចេញពីប្រទេស​ ១ នៅ​ក្នុង​ចំណោម​ប្រទេសទាំង ៩ ​នៅតំបន់អាហ្វ្រិក​ខាង​ត្បូង ដែលកំពុងមានវត្តមានរបស់មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះ។ ឥឡូវនេះអ្នកធ្វើដំណើរមកពីក្រៅប្រទេសទាំងអស់ ដែលមកដល់រដ្ឋ NSW, Victoria និងតំបន់ ACT នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ៧២ ម៉ោង។ យ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតកំពូលមួយរូប

    November 29, 2021
  • អន្តរជាតិ

    កាលពីថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋាភិបាល​ហ្វីលីពីន​បាន​សម្រេច​ចិត្ត​បិទជើងហោះហើរអន្តរជាតិរបស់ខ្លួនម្តងទៀត បន្ទាប់ពីប្រទេសនេះទើបតែគ្រោងនឹង​អនុញ្ញាត​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មួយ​ចំនួន​ចូល​មកប៉ុណ្ណោះ។ ការសម្រេចនេះបានកើតឡើងនៅពេលដែលពិភពលោកកំពុងព្រួយបារម្ភពីមេរោគកូវីដ១៩បំប្លែងថ្មី Omicron ដែលជាវ៉ារ្យ៉ង់ថ្មី និងកំពុងរីករាលដាលនៅក្នុងទ្វីបអាហ្រ្វិក និងអឺរ៉ុប។ ការផ្លាស់ប្ដូរនេះគឺត្រឹមតែ ២ថ្ងៃ បន្ទាប់ពីខ្លួនបានប្រកាសពីផែនការ ដើម្បីចាប់ផ្តើមទទួលយកអ្នកធ្វើដំណើរបរទេស ដែលបានចាក់វ៉ាក់សាំង ២ដង ពីប្រទេស និងតំបន់ ដែលមានហានិភ័យទាបប្រហែល ៣០ ដោយចាប់ផ្តើមពីថ្ងៃពុធខាងមុខនេះ។ រដ្ឋាភិបាលក៏បានប្រកាសថា ខ្លួនបានអនុម័តលើការហាមប្រាមអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិក និងអឺរ៉ុបចំនួន ១៤ រួមទាំងអាហ្វ្រិកខាងត្បូង និងបូតស្វាណា ក៏ដូចជាអ៊ីតាលី និងហូឡង់ផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    November 29, 2021
  • កូវីដ-១៩

    អាជ្ញាធរសុខាភិបាលវៀតណាមបានរាយការណ៍ពីករណីជំងឺ COVID-19 ក្នុងសហគមន៍ ថ្មីចំនួន ១៣,០៩៤ ករណី នៅក្នុងទីក្រុង និងខេត្តចំនួន ៦០ កាលពីយប់ថ្ងៃសុក្រ ដែលជាការកើនឡើងចំនួន ៦៦៥ ករណី ពីថ្ងៃព្រហស្បតិ៍។ តំបន់ចំនួន ៣ ដែលមានចំនួនករណីប្រចាំថ្ងៃខ្ពស់បំផុតគឺទីក្រុងហូជីមិញ ដែលមាន ១,៨០៩ ករណី បន្ទាប់មកគឺខេត្ត Can Tho ដែលមាន ៨៩៧ ករណី និងខេត្ត Dong Nai មាន ៧០៧ ករណី។ ជាមួយគ្នានេះដែរ ការស្លាប់ចំនួន

    November 27, 2021
  • អន្តរជាតិ

    ប្រទេសព័រទុយហ្គាល់បាននិយាយថា ខ្លួននឹងតម្រូវឱ្យអ្នកដំណើរទាំងអស់ដែលហោះហើរចូលប្រទេសខ្លួន ត្រូវបង្ហាញក្រដាសតេស្តជំងឺ COVID-19 ជាមួយនឹងលទ្ធផល «អវិជ្ជមាន» នៅពេលមកដល់ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។ រដ្ឋាភិបាលព័រទុយហ្កាល់បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានការផ្ទុះឡើងនៃករណីឆ្លងជំងឺ ​COVID-19 នៅក្នុងបណ្តាប្រទេសនៅអឺរ៉ុប ដូចជាប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំង។ រដ្ឋាភិបាលនឹងផាកពិន័យក្រុមហ៊ុនអាកាសចរណ៍ចំនួន ២០ ០០០ អឺរ៉ូ ឬប្រហែល ២២ ០០០ ដុល្លារ សម្រាប់អ្នកដំណើរម្នាក់ ប្រសិនបើពួកគេដឹកជញ្ជូនជនណាដែលមិនមានភស្តុតាងនៃការធ្វើតេស្តអវិជ្ជមាន។ ប្រទេសព័រទុយហ្គាល់បានណែនាំជំហានដើម្បីកំណត់ការរីករាលដាលនៃជំងឺរាតត្បាត បើទោះបីជាជិត ៨៧% នៃប្រជាជនរបស់ខ្លួន ត្រូវបានចាក់វ៉ាក់សាំងពេញលេញក៏ដោយ។ នាយករដ្ឋមន្ត្រី Antonio Costa

    November 27, 2021
  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្រផ្នែកហ្សែនរបស់អាហ្វ្រិកខាងត្បូងបាននិយាយថា មេរោគកូវីដ១៩ បំប្លែងថ្មី Omicron មានចំនួននៃការផ្លាស់ប្តូរហ្សែន ឬហៅថា Mutations ខ្ពស់ខុសពីធម្មតា ដោយវាមានច្រើនជាង ៣០ នៅក្នុងប្រូតេអ៊ីនសំខាន់ៗ ដែលមេរោគប្រើដើម្បីចូលទៅក្នុងកោសិកាមនុស្ស។ សាស្ត្រាចារ្យលោក Tulio de Oliveira នាយកមជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺរាតត្បាត និងការច្នៃប្រតិដ្ឋ បាននិយាយថា វ៉ារ្យ៉ង់នេះមាន «ការផ្លាស់ប្តូរជាច្រើនលើសពីអ្វីដែលយើងរំពឹងទុក» ដោយបន្ថែមថា វារីករាលដាលយ៉ាងឆាប់រហ័ស ហើយយើងរំពឹងថា នឹងឃើញសម្ពាធនៅក្នុងប្រព័ន្ធសុខភាពនៅពេលចាប់ពី ២ ៣ថ្ងៃ ឬសប្តាហ៍បន្ទាប់ទៀត។ លោក​បាន​ណែនាំ​ដល់​សាធារណជន​ឱ្យព្យាយាម​ចៀស​ពីព្រឹត្តិការណ៍ធំៗ ដែលអាចនាំឱ្យមានការឆ្លងរីករាលដាលឆាប់រហ័ស។ ក្រុមមន្ត្រីខ្លះក៏បានសម្តែងការព្រួយបារម្ភផងដែរថា Omicron អាចគេចចេញពីប្រព័ន្ធភាពស៊ាំ និងការពង្រឹងលទ្ធភាពនៃការឆ្លង

    November 27, 2021