autoadmin
  • អន្តរជាតិ

    ក្រសួង​សុខាភិបាល​ជប៉ុន​នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​អនុម័ត​វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬដូសជំរុញ របស់ក្រុមហ៊ុនឱសថ Pfizer ។ ក្រសួងបានផ្តល់ការយល់ព្រមដើម្បីការចាក់លើកទី៣ ដល់មនុស្សប្រហែល ៨ ឬច្រើនខែ បន្ទាប់ពីការចាក់លើកទី២ របស់ពួកគេ។ ខ្លួនគ្រោងនឹងចាប់ផ្តើមគ្រប់គ្រងការចាក់ថ្នាំបង្ការរោគដល់បុគ្គលិកថែទាំសុខភាព ដែលចាប់ផ្តើមនៅក្នុងខែធ្នូ និងដល់មនុស្សចាស់ ចាប់ពីខែមករាឆ្នាំក្រោយនេះ។ ប្រការនេះបានធ្វើឱ្យវ៉ាក់សាំង Pfizer គឺជាវ៉ាក់សាំងដំបូងគេបង្អស់ ដែលត្រូវបានអនុម័តសម្រាប់ចាក់លើកទី៣ នៅក្នុងប្រទេសជប៉ុន។ យ៉ាងណាក៏ដោយ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១២ឆ្នាំ ឬលើសនេះបន្ដិច គឺអាចមានសិទ្ធិទទួលបានវ៉ាក់សាំងចំនួន ២ដង ប៉ុណ្ណោះ។ ការចាក់ថ្នាំ

    November 11, 2021
  • កូវីដ-១៩

    ស្ថាប័នសុខភាពសាធារណៈរបស់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសអាល្លឺម៉ង់បានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីច្រើនជាង ៥០,០០០ ករណី ជាលើកដំបូងបំផុត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle ។ ខ្លួនបាននិយាយថា ប្រទេសអាល្លឺម៉ង់បានរាយការណ៍ពីករណីថ្មីចំនួន ៥០,១៩៦ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈមានការស្លាប់ថ្មីចំនួន ២៣៥ នាក់ ត្រូវបានកត់ត្រាបន្ថែមផងដែរ។ ចំនួនករណីថ្មីនៃជំងឺ​ COVID-19 របស់ប្រទេសអាល្លឺម៉ង់នៅក្នុងចំណោមមនុស្ស ១០០,០០០ នាក់ បានកើនឡើងដល់ ២៤៩.១ នាក់

    November 11, 2021
  • អន្តរជាតិ

    ក្រសួងសុខាភិបាលវៀតណាមបានអនុម័តវ៉ាក់សាំង Covaxin របស់ប្រទេសឥណ្ឌា សម្រាប់ការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៩ ដែលខ្លួនបានអនុញ្ញាត។ អង្គការសុខភាពពិភពលោក (WHO) ក៏បានចុះបញ្ជីសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ចំពោះវ៉ាក់សាំង Covaxin កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ដោយបញ្ជាក់ថា Covaxin ត្រូវបានមើលឃើញថា មានប្រសិទ្ធភាព ៧៨% ប្រឆាំងនឹងជំងឺ COVID-19 គ្រប់កម្រិត បន្ទាប់ពីការចាក់លើកទី២ បានរយៈពេល ១៤ថ្ងៃ ឬច្រើនជាងនេះ ហើយវាស័ក្តិសមសម្រាប់ប្រទេសដែលមានចំណូលទាប និងមធ្យម ដោយសារវាមានតម្រូវការផ្ទុកងាយស្រួល ពោលគឺវាអាចរក្សាទុកនៅសីតុណ្ហភាព 2-8 អង្សាសេ។ វ៉ាក់សាំង

    November 11, 2021
  • អន្តរជាតិ

    ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ឆ្នេរនៃប្រទេសស្រីលង្កា និងនៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងតិច ២៥នាក់ បំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នង និងធ្វើឱ្យចរាចរណ៍កកស្ទះ។ នៅក្នុងប្រទេសស្រីលង្កាតែមួយ មនុស្សចំនួន ២០នាក់ បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលភាគច្រើនមកពីការលង់ទឹក ខណៈមានមនុស្ស ៥នាក់ បានរងរបួសដោយសារការរអិលបាក់ដី។ រដ្ឋាភិបាលនៃប្រទេសស្រីលង្កាក៏បានលើកទឹកចិត្តដល់គ្រួសារដែលរងផលប៉ះពាល់ ឱ្យផ្លាស់ទៅរស់នៅជាមួយសាច់ញាតិរបស់ពួកគេ ដើម្បីកាត់បន្ថយភាពតានតឹងរបស់រដ្ឋាភិបាលផងដែរ។ ការិយាល័យអាកាសធាតុរបស់ប្រទេសស្រីលង្កាបាននិយាយថា សម្ពាធទាបដែលនៅពីក្រោយការធ្លាក់ភ្លៀងនេះ ត្រូវបានគេរំពឹងថា នឹងផ្លាស់ទីឆ្ពោះទៅកាន់រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា នៅល្ងាចថ្ងៃព្រហស្បតិ៍ ខណៈមនុស្សចំនួន ៥នាក់ នៅក្នុងរដ្ឋមួយនោះ ក៏បានស្លាប់ដោយសារការធ្លាក់ភ្លៀងខ្លាំងនេះផងដែរ។ នាយកដ្ឋានឧតុនិយមឥណ្ឌា បានប្រកាសអាសន្នពណ៌ក្រហមដល់ផ្នែកខ្លះនៃរដ្ឋ Tamil

    November 11, 2021
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Netflix កំពុងដាក់ឱ្យដំណើរការកម្មវិធីហ្គេម Netflix Games នៅលើស្មាតហ្វូន iPhone និង iPad ទូទាំងពិភពលោក ពោលគឺមួយសប្តាហ៍បន្ទាប់ពីការបើកដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android។ មានន័យថា អ្នកប្រើប្រាស់ឧបករណ៍របស់ Apple អាចទាញយកហ្គេមទាំងនោះពី App Store បាន ដោយគិតចាប់ផ្តើមពីម៉ោង ១ រសៀល ET ឬម៉ោង ១ រំលងអធ្រាត្រនេះ។ មិនថាអ្នកបើកពួកវាពី Netflix ឬដោយផ្ទាល់នៅលើ iPhone ឬ iPad របស់អ្នកទេ អ្នកនឹងត្រូវផ្ទៀងផ្ទាត់គណនី Netflix

    November 10, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃពុធ​ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេស​ជប៉ុន​បាន​រក​ឃើញ​ការ​ផ្ទុះ​ឡើងនៃជំងឺ​ផ្ដាសាយ​បក្សី (H5N8)​ ហើយវាគឺជាករណីដំបូង​បំផុត​សម្រាប់​រដូវ​រងាឆ្នាំ​នេះ។ ក្រសួងកសិកម្មរបស់ជប៉ុនបានបញ្ជាក់ពីករណីជំងឺផ្តាសាយបក្សី ចេញពីកសិដ្ឋានចិញ្ចឹមបសុបក្សីមួយកន្លែង នៅក្រុង Yokote ក្នុងខេត្ត Akita ដែលធ្វើឱ្យសត្វមាន់ចិញ្ចឹមយកស៊ុតប្រហែល ១៤៣,០០០ ក្បាល ត្រូវបានគេសម្លាប់ចោលជាបន្ទាន់។ ជាមួយគ្នានេះដែរ តំបន់ជិតខាងក្នុងចម្ងាយ ១០ គីឡូម៉ែត្រ ពីទីតាំងមានការផ្ទុះជំងឺឡើង នឹងត្រូវស្ថិតក្រោមការឃ្លាំមើលទាំងអស់។ កាលពីរដូវរងាឆ្នាំ២០២០ ប្រទេសជប៉ុនបានប្រឈមនឹងស្ថានការណ៍ដ៏អាក្រក់បំផុតរបស់ខ្លួន ដែលទាក់ទងនឹងជំងឺផ្តាសាយបក្សីនៅតាមកសិដ្ឋាន ដោយមានសត្វមាន់ជាង ៣លានក្បាល ត្រូវបានគេបង្ខំចិត្តយកទៅសម្លាប់ ហើយ ១ ភាគ ៤ នៃខេត្តទូទាំងប្រទេសជប៉ុនសុទ្ធតែរងផលប៉ះពាល់។

    November 10, 2021
  • អន្តរជាតិ

    សមាជិកសភាជប៉ុនបានបោះឆ្នោតជ្រើសរើសលោក Kishida Fumio ឱ្យធ្វើជានាយករដ្ឋមន្ត្រីជប៉ុនជាផ្លូវការ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ វាកើតឡើងបន្ទាប់ពីក្រុមសមាជិកចម្រុះដែលកំពុងកាន់អំណាច បានឈ្នះសំឡេងភាគច្រើនដោយរលូន នៅក្នុងការបោះឆ្នោតសភាជាន់ទាបកាលពី ១០ ថ្ងៃមុន។ ពោលគឺសមាជិកសភាទាំង ២ ជាន់ថ្នាក់ ហៅថា Diet បានបោះឆ្នោតជ្រើសរើសលោក Kishida ឡើងវិញម្ដងទៀត បន្ទាប់ពីលោកទទួលតំណែងក្រោយការលាលែងរបស់លោក Yoshihide Suga។ លោក Kishida គ្រោងនឹងតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងអប់រំ គឺលោក Hayashi Yoshimasa ឱ្យធ្វើជារដ្ឋមន្ត្រីការបរទេស ហើយសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងត្រូវបានតែងតាំងឡើងវិញ។

    November 10, 2021
  • អន្តរជាតិ

    ទីភ្នាក់ងារសារព័ត៌មានជប៉ុន Jiji បាននិយាយថា គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាគណបក្សកាន់អំណាច និងដៃគូសម្ព័ន្ធរបស់ខ្លួន គឺគណបក្ស Komeito បានយល់ព្រមផ្តល់​ជាប័ណ្ណ​ទូទាត់ ឬ Voucher និងការទូទាត់ជាសាច់ប្រាក់ ដែលមានតម្លៃសរុប ១០០,០០០ យ៉េន (៨៨២ដុល្លារ) ជូនដល់កុមារដែលមានអាយុក្រោម ១៨ឆ្នាំ ដែលជាផ្នែកនៃកញ្ចប់ជំរុញទឹកចិត្តរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប ដែលរងគ្រោះដោយសារវិបត្តិនៃជំងឺ COVID-19 ។ នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បានប្រាប់ទៅនាយកប្រតិបត្តិរបស់បក្ស LDP នៅព្រឹកថ្ងៃអង្គារថា លោកចង់សម្របសម្រួលកញ្ចប់ជំរុញសេដ្ឋកិច្ច នៅថ្ងៃទី១៩ ខែវិច្ឆិកា និងថវិកាបន្ថែមផ្សេងទៀត

    November 10, 2021
  • អន្តរជាតិ

    ក្រុមហ៊ុន Pfizer និង BioNTech កាលពីថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើការស្នើសុំជាថ្មីម្តងទៀតពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ដើម្បីអនុញ្ញាតឱ្យដូសទី៣ ឬដូសជំរុញ នៃថ្នាំបង្ការជំងឺ COVID-19 របស់ពួកគេ អាចប្រើប្រាស់បានចំពោះមនុស្សពេញវ័យទាំងអស់។ រំលឹកផងដែរថា FDA នៅក្នុងខែកញ្ញា បានអនុញ្ញាតឱ្យវ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុនទាំង២ អាចប្រើប្រាស់បានសម្រាប់មនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំ និងបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ បន្ទាប់ពីក្រុមទីប្រឹក្សារបស់ FDA បានបដិសេធសំណើរបស់ Pfizer សម្រាប់ការអនុញ្ញាតលើមនុស្សដែលមានអាយុ ១៦ ឆ្នាំ ឬច្រើនជាងនេះ។

    November 10, 2021
  • កូវីដ-១៩

    ប្រទេសវៀតណាមបានរាយការណ៍ពីករណីជំងឺ​ COVID-19 ក្នុងសហគមន៍បន្ថែមចំនួន ៨,១២៩ ករណី ចេញពីទីក្រុង និងខេត្តចំនួន ៥៥ កាលពីយប់ថ្ងៃអង្គារ ទី០៩​ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress ។ ជាមួយគ្នានេះដែរ ការស្លាប់ថ្មីចំនួន ៨៨ ករណី ក៏ត្រូវបានរាយការណ៍នៅថ្ងៃដដែលនោះ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងប្រទេសកើនដល់ ២២,៦៨៦ នាក់ ឬស្មើនឹង ២.៤% នៃករណីសរុប។ ចំនួនករណីជំងឺ COVID-19 សរុបដែលបានបញ្ជាក់នៅថ្ងៃអង្គារ បាននាំឱ្យចំនួនឆ្លងសរុបរបស់វៀតណាម នៅក្នុងរលកទី៤ របស់ខ្លួន ដែលបានចាប់ផ្ដើមកាលពីចុងខែមេសា

    November 10, 2021