កូវីដ-១៩

ប្រទេសវៀតណាមបន្ដមានការឆ្លងជំងឺកូវីដ១៩ កើនឡើងច្រើនជាងមុន ជាមួយនឹងករណីថ្មីចំនួន ១០,២៩៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
November 23, 2021

ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ Covid-19 ថ្មីចំនួន ១០,២៩៩ ករណី កាលពីយប់ថ្ងៃចន្ទ ដែលនាំឱ្យចំនួនឆ្លងនៅក្នុងរលកចុងក្រោយរបស់ខ្លួនកើនឡើងដល់ ១,០៩៨,៧៩៧ ករណី។ មូលដ្ឋានចំនួន ៣ ដែលមានករណីថ្មីខ្ពស់បំផុត គឺទីក្រុងហូជីមិញមាន ១,៥៤៧ ករណី, ខេត្តប៊ិញឌួង ៦៨៨ ករណី និងខេត្តតាយនិញ ៥៦៤ ករណី។ ក្នុងចំណោមករណីថ្មីទាំងអស់នោះ មានករណីចំនួន ៥,៦៤៧ ត្រូវបានរកឃើញនៅក្នុងសហគមន៍។

ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីអ្នកជាសះស្បើយចំនួន ៤,៧៧៦ នាក់ នៅថ្ងៃដដែល ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបមកទល់ពេលនេះមានដល់ ៩១០,២៧៦ ករណី។ ចំណែកចំនួនអ្នកស្លាប់ដោយសារជំងឺ Covid-19 នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ២៣,៥៩១ ករណី ជាមួយនឹងការបញ្ជាក់ពីអ្នកស្លាប់ចំនួន ១៩០ នាក់ កាលពីថ្ងៃចន្ទ។ សម្រាប់រយៈពេលប្រាំពីរថ្ងៃចុងក្រោយនេះ ចំនួនឆ្លងជាមធ្យមនៅក្នុងប្រទេសវៀតណាមគឺ ៩,៨៥៨ ករណី ក្នុងមួយថ្ងៃ ខណៈពេលដែលអត្រាមរណភាពមាន ១១០ ករណី ក្នុងមួយថ្ងៃ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: