autoadmin
  • អន្តរជាតិ

    ប្រទេសនូវែលសេឡង់នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ខ្លួននឹងបន្ធូរបន្ថយការរឹតបន្តឹងព្រំដែនទប់ស្កាត់ជំងឺ COVID-19 ដែលបានដាក់តាំងតែពីខែមីនា ឆ្នាំ២០២០ ហើយផ្លាស់ទៅប្រព័ន្ធផ្ដាច់ខ្លួននៅតាមផ្ទះ (home isolation) សម្រាប់ការមកដល់ពីក្រៅប្រទេស ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ​ចាប់ពីដើមឆ្នាំក្រោយនេះ។ ប្រទេសនេះគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបានបិទព្រំដែនរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតរាតត្បាតកាលពីឆ្នាំមុន  ហើយបានរក្សាការរឹតបន្តឹងព្រំដែនដ៏តឹងតែងទាំងនេះ ទុកឱ្យពលរដ្ឋ និងអ្នករស់នៅក្រៅប្រទេសជាច្រើន ត្រូវជាប់គាំងអស់រយៈពេលជាច្រើនខែ។ រដ្ឋាភិបាលបាននិយាយថា អ្នកធ្វើដំណើរក្រៅប្រទេសដែលបានចាក់វ៉ាក់សាំងពេញលេញ នឹងចំណាយពេលត្រឹមតែ ៧ថ្ងៃ នៅក្នុងកន្លែងដាក់ឱ្យនៅដាច់ពីគេរបស់រដ្ឋ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ដែលជាការកាត់បន្ថយពាក់កណ្តាលនៃតម្រូវការបច្ចុប្បន្ន។ លោក Chris Hipkins រដ្ឋមន្ត្រីឆ្លើយតបនឹងជំងឺ COVID-19 របស់ប្រទេសនូវែលសេឡង់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការផ្ដាច់ខ្លួននៅតាមផ្ទះ​ ក៏នឹងត្រូវបានណែនាំនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២។

    October 28, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ​ករណីថ្មីនៃជំងឺ COVID-19 ប្រចាំថ្ងៃរបស់សិង្ហបុរីបានកើនឡើងដល់ចំនួន ៥,០០០ ករណី ជាលើកដំបូងបំផុត​ កាលពីថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។ ក្រសួងសុខាភិបាល (MOH) បានរាយការណ៍ពីករណីថ្មីចំនួន ៥,៣២៤ ករណី គិតត្រឹមល្ងាចថ្ងៃពុធ ខណៈមានមនុស្ស ១០នាក់ទៀត ត្រូវបានស្លាប់ដោយសារជំងឺ COVID-19 ។ ក្នុងចំណោមអ្នកជំងឺថ្មីៗទាំងអស់នេះ មានអ្នកជំងឺចំនួន ៤,៦៥១ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍ និងករណីចំនួន ៦៦១ គឺជាពលករបរទេស។ អត្រាកំណើននៃការឆ្លងប្រចាំសប្តាហ៍គឺមាន

    October 28, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានអនុម័តលើការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៤ សម្រាប់មនុស្សពេញវ័យ ដែលមានប្រព័ន្ធការពារខ្សោយ ចំពេលមានការព្រួយបារម្ភអំពីការចុះខ្សោយភាពស៊ាំទៅតាមពេលវេលា។ CDC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា អ្នកដែលមានភាពស៊ាំកម្រិតមធ្យម និងចុះខ្សោយ អាចទទួលបានវ៉ាក់សាំងសរុបចំនួន ៤ដូស រួមទាំងការចាក់វ៉ាក់សាំងដំបូងចំនួន ២ដង ការចាក់ដូសជំរុញ​ ឬដូសទី៣​​ ចំនួន ១ដង និងដូសជំរុញទី៤ នេះផ្ទាល់។ ជម្រាបដែរថា អ្នកដែលមានភាពស៊ាំចុះខ្សោយ (immunocompromised) គឺជាក្រុមដំបូង ដែលបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងដូសទី៣ កាលពីខែសីហា ខណៈភ្នាក់ងារសុខភាពរបស់សហរដ្ឋអាមេរិក​ បានអនុម័តជាបន្តបន្ទាប់នូវកម្រិតថ្នាំបន្ថែម សម្រាប់មនុស្សនៅក្នុងប្រភេទដែលមានហានិភ័យខ្ពស់ផ្សេងទៀត ដូចជាអ្នកដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ

    October 27, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ បានរាយការណ៍ថា ព្រះនាង Mako របស់ប្រទេសជប៉ុន បានលា​លែងពីតំណែងជា​ព្រះនាង​​ហើយ ព្រោះថានៅក្រោម​ច្បាប់​របស់ប្រទេស​ជប៉ុន សមាជិក​ចក្រពត្តិ​ស្ត្រី​នឹង​ត្រូវ​លះបង់​ឋានៈ​រាជវង្ស​របស់​ពួកគេ ​នៅពេល​ដែលពួកគេរៀបការ​ជាមួយរាស្ត្រសាមញ្ញ។ ព្រះនាង Mako និងគូស្នេហ៍គឺលោក Kei Komuro ​បាន​ប្រកាស​ភ្ជាប់​ពាក្យ​ជា​លើក​ដំបូង​កាល​ពី​ ៤ ​ឆ្នាំ​មុន ប៉ុន្តែ​បាន​ប្រឈម​នឹង​រឿង​អាស្រូវ​ជាច្រើនដែលថា​ ​គ្រួសារ​របស់លោក Komuro មាន​បញ្ហា​ហិរញ្ញវត្ថុ។ ដើម្បី​បំបាត់ភាពចម្រូងចម្រាស​សាធារណៈ គូស្នេហ៍​មួយ​គូ​នេះ​បាន​ពន្យារពេល​ពិធី​មង្គលការ​របស់​ពួកគេ​ ដោយលោក Komuro បានចាកចេញពីប្រទេសជប៉ុនទៅសិក្សាច្បាប់នៅទីក្រុងញូវយ៉កក្នុងឆ្នាំ២០១៨ ហើយទីនោះក៏ជាកន្លែងដែលគាត់នៅប្រកបអាជីពធ្វើការសព្វថ្ងៃ។ ក្នុងនាមសែរាជវង្សដែលត្រូវលាចាកពីតំណែង ព្រះនាង Mako

    October 27, 2021
  • អន្តរជាតិ

    ប្រទេសចិនកំពុងទាមទារឱ្យមានការពន្លឿន និងការទទួលបានសេវាកម្មធ្វើតេស្តរកជំងឺ COVID-19 កាន់តែច្រើន នៅក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់ខ្លួនប្រឆាំងនឹងជំងឺ COVID-19 បន្ទាប់ពីប្រទេសនេះបានមើលឃើញពីការឆ្លងក្នុងសហគមន៍នាពេលថ្មីៗនេះ។ ការធ្វើតេស្តជាញឹកញាប់ និងជួនកាលការធ្វើតេស្តបែបទ្រង់ទ្រាយធំ គឺជាការអនុវត្តស្តង់ដារដែលប្រទេសចិនតែងតែធ្វើវាឱ្យបានលឿនបំផុត ប៉ុន្តែអាជ្ញាធរសុខាភិបាលបាននិយាយថា សេវាធ្វើតេស្តនៅតែមិនគ្រប់គ្រាន់នៅផ្នែកខ្លះរបស់ប្រទេសចិន ខណៈការផ្ទុះឡើងថ្មីៗចេះតែមានការកើនឡើង។ ជាក់ស្ដែងគិតចាប់តាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ប្រទេសចិនបានរកឃើញករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ២០០ ករណី ចេញពីខេត្តចំនួន ១២ នៅទូទាំងប្រទេស ហើយដោយសារប្រទេសនេះមិនទាន់អនុញ្ញាតឱ្យមានការប្រើប្រាស់ ការធ្វើតេស្ដរហ័សដោយខ្លួនឯងផងនោះ ការធ្វើតេស្ដប្រមូលសំណាកដោយអ្នកជំនាញ ត្រូវបានដាក់ឱ្យប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង។ អាជ្ញាធរមូលដ្ឋានខ្លះបានកាត់បន្ថយថ្លៃធ្វើតេស្ដយកសំណាកត្រឹមតែ ១៣ យ័ន ឬ ២ ដុល្លារប៉ុណ្ណោះ

    October 27, 2021
  • អន្តរជាតិ

    ក្រសួងសុខាភិបាលវៀតណាមបានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេនឹងបើកយុទ្ធនាការនៅទូទាំងប្រទេស​ ដើម្បីការពារកុមារ និងក្មេងជំទង់ពីជំងឺ Covid-19 ដោយចាប់ផ្តើមនៅខែក្រោយនេះ ជាមួយនឹងវ៉ាក់សាំងបង្ការរបស់ក្រុមហ៊ុន Pfizer ខណៈដែលវ៉ាក់សាំងនេះក៏ត្រូវបានអនុញ្ញាតដោយអង្គការសុខភាពពិភពលោក (WHO) សម្រាប់ការប្រើប្រាស់លើកុមារតូចៗផងដែរ។ ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long ក៏បានបង្ហាញជំនឿចិត្តដែរថា៖«វ៉ាក់សាំងនេះ គឺមានសុវត្ថិភាពសម្រាប់កុមារ»។ យុទ្ធនាការថ្នាក់ជាតិនេះនឹងចាប់ផ្តើមជាមួយអ្នកដែលមានអាយុ ១៦ និង ១៧ឆ្នាំ ហើយពួកគេក៏នឹងត្រូវការស្វែងរកការយល់ព្រមជាលាយលក្ខណ៍អក្សរពីឪពុកម្តាយ និងអាណាព្យាបាល ទើបអាចទទួលយកការចាក់វ៉ាក់សាំងនេះបាន។ ពួកគេ​នឹង​ត្រូវ​ពិនិត្យ​សុខភាព​របស់​ពួកគេ​មុន​ពេល​ចាក់​វ៉ាក់សាំង ឱ្យ​ស្រប​តាម​គោលការណ៍​ណែនាំ​នៃ​ការ​ចាក់​វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់​ក្រសួង។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ក្រសួងក៏បានអនុម័តលើការគ្រប់គ្រងវ៉ាក់សាំង សម្រាប់កុមារដែលមានអាយុពី ១២-១៧

    October 27, 2021
  • អន្តរជាតិ

    អាជ្ញាធរសុខាភិបាលរបស់ប្រទេសបារ៉ែន បានប្រកាសកាលពីថ្ងៃអង្គារថា វ៉ាក់សាំង Sinopharm នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ សម្រាប់កុមារទាំងអស់នៅក្នុងប្រទេសដែលមានអាយុពី ៣ ទៅ ១១ឆ្នាំ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ គណៈកម្មាធិការចាក់ថ្នាំបង្ការរបស់ក្រសួងសុខាភិបាលបាននិយាយថា ការចុះឈ្មោះនឹងត្រូវបើកនៅថ្ងៃពុធនេះ ខណៈការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីពួកគេសិក្សាលើ «អនុសាសន៍វេជ្ជសាស្រ្ត» ទាំងអស់ចំពោះវ៉ាក់សាំងមួយនេះ។ គណៈកម្មាធិការបានបន្ថែមថា៖«ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានប្រកាសឡើង នៅលើគេហទំព័ររបស់ក្រសួងសុខាភិបាល»។ ជាមួយគ្នានេះដែរ ក្រុមការងារវេជ្ជសាស្រ្តជាតិបារ៉ែនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំពោះក្រុមអាយុដែលបានរៀបរាប់ខាងលើ ដើម្បីការពារពួកគេ ក្រុមគ្រួសាររបស់ពួកគេ និងសង្គមទាំងមូល៕ អត្ថបទ៖ លីដា ប្រភព៖

    October 27, 2021
  • អន្តរជាតិ

    ប្រទេសចិនបានដាក់ទីក្រុង Lanzhou ដែលជាទីក្រុងមានប្រជាជន ៤ លាននាក់ ឱ្យនៅក្រោមការបិទខ្ទប់ នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ នេះផ្ទាល់ ក្នុងគោលបំណងដើម្បីលុបបំបាត់ការរីករាលដាលនៃជំងឺ COVID-19 ។ ការរឹតបន្តឹងនេះបានកើតឡើង នៅពេលដែលប្រទេសចិនបានរាយការណ៍ពីការឆ្លងក្នុងស្រុកថ្មីចំនួន ២៩ ដោយរួមទាំងករណីចំនួន ៦ នៅក្នុងទីក្រុង Lanzhou នៃខេត្ត Gansu ភាគពាយ័ព្យ។ មន្ត្រីនៅទីក្រុង Lanzhou បាននិយាយថា៖«ការចូល និងចេញរបស់អ្នកស្រុក នឹងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងមានកំណត់ចំពោះការធ្វើដំណើរ សម្រាប់ការផ្គត់ផ្គង់ចាំបាច់ ឬការព្យាបាលវេជ្ជសាស្រ្ត។ ច្បាប់ចុងក្រោយបង្អស់នេះ បានកើតឡើងពីលើបទបញ្ជាស្នាក់នៅផ្ទះយ៉ាងតឹងរ៉ឹងដែលមានស្រាប់

    October 26, 2021
  • អន្តរជាតិ

    បុរសជនជាតិចិនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ បានបញ្ជាឱ្យបុគ្គលិកធនាគារមួយកន្លែង ដកប្រាក់ និងរាប់ប្រាក់ដោយដៃឱ្យគ្រប់ចំនួនជូនគាត់ ក្រោយខឹងនឹងសន្ដិសុខដែលប្រាប់ឱ្យគាត់ពាក់ម៉ាស់ ដើម្បីការពារពីការឆ្លងរាលដាលនៃជំងឺ COVID-19 ។ បើតាមការចុះផ្សាយរបស់ Nextshark បានឱ្យដឹងថា បុរសម្នាក់នោះមានឈ្មោះហៅក្រៅថា Sunwear ហើយវាមិនច្បាស់ទេថា គាត់ទៅធនាគារមួយនោះមានបំណងអ្វី? ដឹងត្រឹមតែថា ក្រោយពេលសន្ដិសុខប្រាប់ឱ្យគាត់ពាក់ម៉ាស់រួចហើយនោះ គាត់ក៏បានបញ្ជាឱ្យបុគ្គលិកដកលុយពីកុងធនាគាររបស់គាត់ ហើយដោយសារការដកមានចំនួនកំណត់ គាត់បានដកលុយ ៥លាន់យ័ន ឬ ៧៨៣,០០០ ដុល្លារអាមេរិក ក្នុងមួយលើក និងបានបន្ថែមថា គាត់នឹងត្រឡប់មកសារជាថ្មីដើម្បីដកប្រាក់ទាំងអស់របស់គាត់។ នៅក្នុងការបង្ហោះរបស់គាត់នៅលើបណ្ដាញ Weibo ​(ក្រោយមកលុបចោលវិញ) លោក Sunwear បាននិយាយថា គាត់កំពុងដាក់ប្រាក់យ៉ាងច្រើនរបស់គាត់នៅក្នុងធនាគារផ្សេងទៀត ដោយសារតែសេវាកម្មដ៏អាក្រក់បំផុតពីបុគ្គលិករបស់ធនាគារទីក្រុងសៀងហៃ។ គាត់ក៏បានចែករំលែករូបភាពលុយសុទ្ធ

    October 26, 2021
  • អន្តរជាតិ

    ប្រទេសថៃបានកត់ត្រាករណីដំបូងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ Delta Plus ប៉ុន្តែគ្មានហេតុផលណាមួយគួរឱ្យព្រួយបារម្ភ មិនថាជាភាពធ្ងន់ធ្ងរ ភាពធន់នឹងថ្នាំ ឬវ៉ាក់សាំងរបស់វានោះទេ ខណៈដែលជំងឺនេះកំពុងត្រូវបានតាមដានយ៉ាងដិតដល់ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Chawetsan Namwat នាយកផ្នែកគ្រប់គ្រងជំងឺ និងគ្រោះថ្នាក់សុខភាពបន្ទាន់ នៅនាយកដ្ឋានគ្រប់គ្រងជំងឺ (DCD)។ លោក​វេជ្ជបណ្ឌិតមិន​បាន​បញ្ជាក់​លម្អិត​អំពី​ករណី​នេះ​ទេ ប៉ុន្តែ​លោកបាន​និយាយ​ថា នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​របស់ប្រទេសថៃ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ ​ដើម្បី​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែមចំពោះបញ្ហានេះ។ លោកវេជ្ជបណ្ឌិត Chawetsan បាននិយាយថា ក្នុងរយៈពេល ២៨ ថ្ងៃកន្លងមកនេះ ករណីជំងឺ COVID-19 វ៉ារ្យ៉ង់ Delta Plus នៅចក្រភពអង់គ្លេសបានកើនឡើងគួរឱ្យកត់សម្គាល់ ដែលស្មើនឹង

    October 26, 2021