autoadmin
  • រៀនធ្វើម្ហូប

    សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ពងមាន់ក្រឡុកស្លឹកគូឆាយមកចែកជូន តោះចង់ដឹងថាមានរសជាតិ និងវិធីធ្វើបែបណានោះយើងមកធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ ពងមាន់ ៣គ្រាប់ ស្លឹកគូឆាយ ១០០ក្រាម សាច់ជ្រូកបាក់សៀកឆៅ ៥០ក្រាម ទឹកស៊ីអ៉ីវសៀងថៃ ១ស្លាបព្រាកាហ្វេ អំបិលម៉ត់ ២ស្លាបព្រាកាហ្វេ *វិធីធ្វើ ជាដំបូងយើងយកស្លឹកគូឆាយហាន់ល្អិតល្មមតាមរូបភាពខាងក្រោម ក្រោយមកទៀតយកស្លឹកគួឆាយដែលបានហាន់រូចទៅលាយច្របាច់ជាមួយអំបិល រួចលាងទឹកអោយស្អាតច្របាច់អោយស្ងួត ល្អ ក្រោយមកទៀតយកគូឆាយដែលច្របាច់ទឹករួចដាក់ក្នុងចានតាមដោយ សាច់បាក់សៀកឆៅ  រួចគោះពងមាន់ ផ្ស ំរសជាតិដោយ ទឹកសុីអ៉ីវសៀង រួចលាយអោយចូលគ្នាល្អ ក្រោយមកទៀតចាក់ប្រេងឆាចូលខ្ទះ រង់ចាំអោយខ្ទះក្តៅ រួចចាក់ពងមាន់ដែលយើងបានក្រឡុកគ្រឿងមុននេះចូលទៅចៀន អោយមានពណ៍លឿងក្រហមនិងឆ្អិនល្អ រួចដួសដាក់ចាន ទទួលទានជាមួយបាយសរនិងទឹកម្ទេសជាការស្រេច។

    October 20, 2021
  • រៀនធ្វើម្ហូប

    សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត នំបុ័ងបំពងស្រួយស្នូលឈីសនិងចេក ធានារសជាតិពេលខាំទៅនំបុ័ងឡើងស្រួយ ចំណែកផ្នែកខាងក្នុងវិញ ចេកនិងឈីសគឺស៊ីគ្នាល្អណាស់ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ បន្ទះនំបុ័ង ២បន្ទះ ចេកណាមវ៉ា ២ ឈីសបន្ទះ ២បន្ទះ ពងមាន់ ១គ្រាប់ កម្ទេចនំបុ័ងសម្រាប់បំពងស្រួយ ៣ស្លាបព្រាបាយ ប្រេងសម្រាប់បំពង 1/2 ចានចង្កឹះ *វិធីធ្វើ តោះជាដំបូងយើងធ្វើការបកសំបកចេក រួចកាត់ក្បាលនិងកន្ទុយចេញបន្តិច រួចយកបន្ទះនំបុ័ងមកសង្កត់ដោយប្រដាប់សង្កត់នំ រួចក្រាលដោយបន្ទះឈិស តាមដោយចេកណាមវ៉ាមួយផ្លែ រួចយើងធ្វើការរុំអោយមូលដូចចៃយ៉ រួចយើងយកទៅជ្រលក់ជាមួយពងមាន់ដែលបានក្រឡុកទុក បន្ទាប់មកទៀតយើងយកទៅជ្រលក់ជាមួយនិងកម្ទេចនំបុ័ងរួចយកទៅបំពងក្នុងខ្លាញ់ដែលក្តៅ យើងធ្វើការបំពងរហូតទាល់តែនំបុ័ងរបស់យើងស្រួយនិងលឿងល្អរួចស្រង់ឡើងអោយស្រស់ខ្លាញ់ជាការស្រេច។

    October 20, 2021
  • រៀនធ្វើម្ហូប

    សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តទឹកគ្រឿងពិសេសមកចែកជូននោះគឺ ទឹកគ្រឿងត្រីសាល់ម៉ុន តោះចង់ដឹងពិសេសបែបណា តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ សាច់ត្រីសាល់ម៉ុន ២៥០ក្រាម ខ្ទឹមក្រហម ៧ផ្លែ ខ្ទឹមស ១៥គ្រាប់ ម្ទេសប្លោកវែង ១គ្រាប់ ម្ទេសខ្មាំង ១០គ្រាប់ ស្ករស ១ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មា ៣ស្លាបព្រាបាយ ទឹកត្រី ៣ស្លាបព្រាបាយ *វិធីធ្វើ ជាដំបូងយើងនាំយកខ្ទឹមក្រហម ខ្ទឹមស ម្ទេសប្លោកវែង និងម្ទេសខ្មាំង មកលីងលើខ្ទះ អោយឈ្ងុយនិងទន់ល្អ ក្រោយមកដួសដាក់ចាន ចាក់ខ្លាញ់ចូលក្នុងខ្ទះបន្តិច រង់ចាំអោយខ្ទះក្តៅ រួចយកត្រីសាល់ម៉ុនមកចៀនលើខ្ទះ អោយឆ្អិនល្អ

    October 20, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា គិតមកទល់នឹងពេលនេះ គ្រោះទឹកជំនន់ និងការបាក់ដី ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនៅប្រទេសឥណ្ឌា បានធ្វើឱ្យមនុស្សច្រើនជាង ៦០នាក់ បានស្លាប់ និងមានពលរដ្ឋជាច្រើនទៀតត្រូវបានបាត់ខ្លួន។ ប្រភពព័ត៌មានបាននិយាយថា យ៉ាងហោចណាស់ពលរដ្ឋនៅរដ្ឋ Uttarakhand ចំនួន ៣៤នាក់ បានស្លាប់ និងជាច្រើននាក់បានបាត់ខ្លួន នៅពេលដែលទឹកភក់បានវាយប្រហារទៅលើផ្នែកជាច្រើនរបស់រដ្ឋមួយនេះ។ ចំណែកនៅរដ្ឋ Kerala ក៏មានការរអិលបាក់ដីជាបន្តបន្ទាប់ផងដែរ ដែលបានសម្លាប់មនុស្សយ៉ាងតិច ២៧នាក់ ខណៈមន្រ្តីឧតុនិយមបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមានជាច្រើនថ្ងៃទៀតនៅរដ្ឋនេះ ហើយអាចបណ្តាលឱ្យមានការខូចខាតបន្ថែមទៀត។ គួរឱ្យដឹងដែរថា ប្រទេសឥណ្ឌាជួបនឹងគ្រោះមហន្តរាយដែលបង្កឡើងដោយភ្លៀងមូសុង នៅចន្លោះខែមិថុនា និងកញ្ញា ប៉ុន្តែជំនន់ទឹកភ្លៀងខុសរដូវក៏បានវាយប្រហារប្រទេសនេះជាច្រើនលើក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ លីដា ប្រភព៖

    October 20, 2021
  • រៀនធ្វើម្ហូប

    សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត មាន់អាំងបន្លែដុតបែបបរទេសមកផ្ញើ តោះចង់ដឹងថាមានវិធីធ្វើបែបណានោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ សាច់ទ្រូងមាន់ ២០០ក្រាម ទឹកខ្មេះប៉ោម 1/2 ចានចង្កឹះ ទឹកឃ្មុំ 1/4 ចានចង្កឹះ ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ ម៉ាស្តាត ១ស្លាបព្រាបាយ អំបិល 1/2 ស្លាបព្រាកាហ្វេ ម្រេច ១ស្លាបព្រាកាហ្វេ រ៉ូសម៉ែរី ៤ដើម ស្លឹកថែម ៤សន្លឹក ដំឡូងបារាំង ១ផ្លែ ការ៉ុត 1/2 ផ្លែ ត្រពាំងបារាំង ៥០ក្រាម ផ្សិតស

    October 20, 2021
  • រៀនធ្វើម្ហូប

    សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត បាយអប់អន្ទង់បួសបែបជប៉ុនមកចែកជូនចង់ដឹងថាមានគ្រឿងផ្សំនិងវិធីធ្វើបែបណានោះយើងមកមើលទាំងអស់គ្នា៖ *គ្រឿងផ្សំ ត្រប់វែង ២ផ្លែ ទឹកសុស ធើរិយ៉ាកិ ២០០ក្រាម ល្ងសលីងរួច ១ស្លាបព្រាកាហ្វេ *វិធីធ្វើ តោះជាដំបូងយើងចាប់ផ្តើមអុាំង ត្រប់វែងរបស់យើងដោយប្រើភ្លើងខ្លាំង ក្រោយមកបកសំបកចេញអោយអស់ រួចកាត់ជាកង់ៗ ក្រោយមកទៀតពុះជាពីរដោយមិនអោយដាច់ចេញពីគ្នា ក្រោយមកទៀតយកត្រប់ដែលយើងបានពុះជាពីរមកអាំងលើងចង្រ្កានដោយប្រើភ្លើងតិចល្មម រួចលាបទឹកសុស ធើរិយ៉ាកិ ពីលើងជារឿយៗ ដើម្បីអោយទឹកសុះជ្រាបចូលក្នុងត្រប់អាំងបានល្អ នៅពេលដែលត្រប់ប្រែពណ៍ត្នោតល្អហើយ នាំយកមកដាក់ចាន បាយរោយពីលើដោយល្ងសរជាការស្រេច។

    October 20, 2021
  • អន្តរជាតិ

    អូស្រ្តាលីបានបិទព្រំដែនអន្តរជាតិរបស់ខ្លួន ចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ COVID-19 ហើយមានតែប្រជាពលរដ្ឋនិងអ្នករស់នៅអចិន្ត្រៃយ៍ប៉ុណ្ណោះ ដែលអាចចូលមកប្រទេសនេះបាន ប៉ុន្តែពួកគេក៏ត្រូវឆ្លងកាត់ការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ២ សប្តាហ៍ ជាមុនផងដែរ។ យ៉ាងណាក៏ដោយ ឥឡូវនេះអូស្រ្តាលីកំពុងចង់បើកទ្វារប្រទេសរបស់ខ្លួនឡើងវិញ ដើម្បីនាំមនុស្សមកវិញ និងគេចចេញពីរោគរាតត្បាតជាសកលមួយនេះ ដោយចាប់ផ្ដើមពីការបើកទ្វារនៅទីក្រុង Sydney និងរដ្ឋ New South Wales ចាប់ថ្ងៃទី០១ ខែវិច្ឆិកានេះ។ ផែនការបើកឡើងវិញរបស់រដ្ឋាភិបាលសហព័ន្ធបានបង្ហាញនៅក្នុងខែកក្កដា ដោយពេលនោះពួកគេបានស្នើឱ្យលុបការរឹតត្បឹតលើការត្រឡប់មកវិញរបស់ជនជាតិអូស្រ្តាលីដែលបានចាក់វ៉ាក់សាំង ហើយការបើកដំណើរអន្តរជាតិឡើងវិញជាបណ្តើរៗ ជាមួយប្រទេសដែលមានសុវត្ថិភាព នៅពេលអត្រាចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញនឹងឈានដល់ ៨០% នៅក្នុងចំណោមមនុស្សពេញវ័យ។ ការផ្លាស់ប្តូរដើម្បីបើកព្រំដែនឡើងវិញនេះ បានកើតឡើងនៅពេលដែលការឆ្លងប្រចាំថ្ងៃនៅរដ្ឋ New

    October 19, 2021
  • រៀនធ្វើម្ហូប

    សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ញាំបង្គាបន្លែផ្អែមមកចែកជូន តោះចង់ដឹងថាគេធ្វើបែបណានោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ បង្គាស្រស់បកសំបករួចវះខ្នងយកសរសៃចេញ ២០ក្បាល សាច់ជ្រូកចិញ្ច្រាំ ២៥០ក្រាម ព្រីកផៅ រឺម្ទេសឆាថៃ ៣ស្លាបព្រាបាយ ទឹកត្រី ៥ស្លាបព្រាបាយ ស្ករស ៣ស្លាបព្រាបាយ ក្បាលខ្ទិះ ១២០មីលីលីត្រ ក្រូចឆ្មា ៣ផ្លែ ម្ទេសស្រស់ហាន់ល្អិត ៦គ្រាប់ ខ្ទឹមក្រហមហាន់ល្អិត ៥០ក្រាម បន្លែផ្អែមបេះស្លឹក ២០០ក្រាម ម្ស៉ៅសម្រាប់បំពង ១០០ក្រាម ទឹកស្អាត ១០០ក្រាម ជីវ៉ាន់ស៊ុយ សម្រាប់លំអរចាន ប្រេងសម្រាប់បំ់ពង

    October 19, 2021
  • រៀនធ្វើម្ហូប

    សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ពងក្រឡុកមីម៉ាម៉ាបេខនស្រួយដ៏សែនស្រួយ និងឈ្ងុយឆ្ងាញ់ធ្វើបានដោយងាយៗ នៅផ្ទះដែលប្រើគ្រឿងផ្សំតែបីមុខ ថែមទាំងរកទិញគ្រឿងផ្សំបានដោយងាយ តោះយើងមកមើលគ្រឿងផ្សំនិងវិធិធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ មីម៉ាម៉ាថៃ ២កញ្ចប់ ពងមាន់ ៨គ្រាប់ បេខន ៦បន្ទះ គ្រឿងមី ស្លឹកខ្ទឹមហាន់ល្អិតសម្រាប់រោយពីលើ

    October 19, 2021
  • រៀនធ្វើម្ហូប

    សួស្តីបងប្អូនទាំងអស់គ្នា ធ្លាប់តែទទួលទានតែចាហួយដូងធម្មតាមែនទេ ថ្ងៃនេះដែរយើងមានរូបមន្ត ចាហួយកុលាបផ្លែប៉ោមមកចែកជូន ទាំងស្រស់ស្អាតគួរអោយចង់ញ៉ាំហើយ សាកសមសម្រាប់ធ្វើបង្អួតស្នាដៃក្នុងកម្មវិធីនានាផងដែរ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ ផ្លែប៉ោម ១ផ្លែ អំបិល ១ស្លាបព្រាកាហ្វេ ទឹកស្អាត​ ១៥០០មីលីលីត្រ ម្ស៉ៅចាហួយ ១៥ក្រាម ស្ករស ៣០០ក្រាម

    October 19, 2021