- autoadmin
- អន្តរជាតិ
ចិន៖ ក្រោយវិបត្តិនៃការរីករាលដាលមេរោគកូវីដ ១៩ នៅក្នុងប្រទេសចិនហាក់បានត្រលប់ទៅរកភាពល្អប្រសើរបន្តិច គេបានប្រទះឃើញសាលាបង្ហាត់ក្បាច់កុងហ្វូមួយកន្លែងបានបើកទ្វារឡើងវិញដោយមានបង្រៀនក្បាច់ចម្លែកមួយទៅកាន់កូនសិស្សចំនួនពីរនាក់គឺក្បាច់យកពងស្វាសទៅយោលដុំឥដ្ឋដ៏ធ្ងន់ឲ្យយោលទៅមកៗ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច Shanghaiist បានឲ្យដឹងថា សាលាកុងហ្វូមួយនេះមានទីតាំងស្ថិតនៅក្នុងខេត្ត Shandong ភាគខាងលិចប្រទេសចិន និងត្រូវបានបើកដំណើរការដោយលោកគ្រូម្នាក់មានឈ្មោះថា Ye ។ បើតាមលោកគ្រូ Ye ដែលជាអ្នកឯកទេសនៃក្បាច់គុនកុងហ្វូបានឲ្យដឹងថា ក្បាច់យកពងស្វាសទៅយោលដុំឥដ្ឋនេះមានអាយុកាលជាង ១ ពាន់ឆ្នាំមកហើយ វាមិនមែនជារឿងថ្មីនិងចម្លែកនោះទេគ្រាន់តែមនុស្សភាគច្រើនមិនបានដឹងពីវាប៉ុណ្ណោះ។ លោកគ្រូ Ye បានបន្តថា ក្បាច់នេះនឹងជួយឲ្យអ្នកហាត់ទាំងអស់មានលំហូរឈាមនៅក្នុងរាងកាយល្អ ជួយបណ្តេញជាតិពុលចេញពីរាងកាយ ធ្វើឲ្យរាងកាយឆាប់ជាសះស្បើយពីជំងឺផ្សេងៗ ហើយអ្នកហាត់ទាំងអស់នឹងមានសុខភាពល្អប្រសិនបើអនុវត្តវាជាប្រចាំ។ យ៉ាងណាក្តី លោកគ្រូ Ye បានបញ្ជាក់ថា ការហាត់ក្បាច់នេះត្រូវតែមានគ្រូណែនាំយ៉ាងត្រឹមត្រូវ បើមិនដូចនោះទេលោកអ្នកអាចនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ លោកអ្នកអាចទស្សនាសកម្មភាពនៃការហាត់ក្បាច់យកពងស្វាយយោលដុំឥដ្ឋដូចក្នុងវីដេអូខាងក្រោមនេះ៖
April 24, 2020 - អន្តរជាតិ
ប្រទេសចិនបានប្រកាសកាលនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០នេះថា ខ្លួននឹងបរិច្ចាគថវិកាចំនួន ៣០ លានដុល្លារបន្ថែមទៀត ដល់អង្គការសុខភាពពិភពលោក (WHO) ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត COVID-19។ ការប្រកាសនេះគឺបន្ទាប់ពីប៉ុន្មានថ្ងៃ ដែលអាមេរិកសម្រេចឈប់ផ្ដល់ថវិកាប្រហែល ៤០០លានដុល្លារ ទៅឱ្យ WHO ដោយចោទថា WHO នៅខាងប្រទេសចិន ទាំងដែលខ្លួនជាម្ចាស់ជំនួយធំជាងគេ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បានមានប្រសាសន៍ថា៖«ប្រទេសចិនបានសម្រេចចិត្តបរិច្ចាគសាច់ប្រាក់ចំនួន ៣០ លានដុល្លារអាមេរិក បន្ថែមទៀត ដល់អង្គការសុខភាពពិភពលោក (WHO) បន្ថែមលើការបរិច្ចាគមុនចំនួន ២០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការប្រយុទ្ធជាសកលប្រឆាំងនឹង COVID-19
April 23, 2020 - កូវីដ-១៩
ចំនួនករណីឆ្លងវីរុស COVID-19 នៅប្រទេសជប៉ុន មានចំនួន ១២,០២៣ ករណី គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។ ចំនួននេះសរុបទាំងមនុស្សដែលត្រូវបានតេស្ដនៅព្រលានយន្តហោះ មន្រ្តីក្រសួងសុខាភិបាល មន្រ្តីចត្តាឡីស័ក និងបុគ្គលដែលបានវិលត្រឡប់មកជប៉ុនពីប្រទេសចិន តាមយន្ដហោះរដ្ឋាភិបាល។ ប្រសិនបើបូកទាំងករណីលើនាវា Diamond Princess ជប៉ុនមានតួលេខឆ្លងសរុប ១២,៧៣៥នាក់។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសជប៉ុនក៏បានកើនឡើងដល់ ៣១២នាក់ ក្នុងនោះមាន ១៣នាក់ មកពីនាវាទេសចរណ៍នោះ។ មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា មនុស្សចំនួន ២៤៥នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគិតត្រឹមថ្ងៃពុធ ក្នុងនោះមាន ៤នាក់ មកពីនាវាទេសចរណ៍ ខណៈដែល ២,០៦៩នាក់
April 23, 2020 - អន្តរជាតិ
ជប៉ុន៖ យ៉ាងហោចណាស់មានក្មេងតូច និងទារកសរុបចំនួន ៨ នាក់ត្រូវបានធ្វើតេស្តវេជ្ជមានជាមួយនឹងវីរុសកូវីដ ១៩ នៅឯមជ្ឈមណ្ឌលថែទាំកុមារក្រុងតូក្យូ ប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេឡិចត្រូនិច channelnewsasia ។ ប្រភពខាងលើបានបន្តថា មជ្ឈមណ្ឌលខាងលើនេះគឺជាផ្នែកមួយនៃមន្ទីរពេទ្យ Tokyo Saiseikai Central Hospita ហើយមជ្ឈមណ្ឌលមួយនេះមានតួនាទីទទួលយកក្មេងកំព្រា ក្មេងដែលឪពុកម្តាយបោះបង់ចោល ឬក្មេងដែលពិបាករស់ជាមួយនឹងឪពុកម្តាយ យកមកចិញ្ចឹមនិងមើលថែ។ បន្ទាប់ពីបានរកឃើញលទ្ធផលវេជ្ជមានចំពោះក្មេង និងទារកទាំង ៨ នាក់ខាងលើនេះ ក្មេងៗនិងទារកចំនួន ២១ នាក់ផ្សេងទៀតក៏ត្រូវបានគេយកទៅធ្វើតេស្ត និងដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាផងដែរ។ បើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលជប៉ុនបានឲ្យដឹងថា ក្មេងតូចនិងទារកទាំង ៨ នាក់ខាងលើនេះប្រាកដជាបានឆ្លងវីរុសកូវីដ ១៩
April 23, 2020 - កូវីដ-១៩
សាំងហ្គាពួរ៖ តាមការចុះផ្សាយរបស់ Asia One បានឱ្យដឹងថា ក្រសួងសុខាភិបាល (MOH) បានបញ្ជាក់ជាបឋមនូវករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ១,០៣៧ ករណី នៅក្នុងប្រទេសសិង្ហបុរី សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។ ករណីភាគច្រើនគឺជាពលករបរទេស ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន (បណ្ដុំបន្ទប់ជួល) ហើយ ២១នាក់ ក្នុងចំណោមអ្នកឆ្លងថ្មី គឺជាជនជាតិសិង្ហបុរី និងជាអ្នកស្នាក់នៅអចិន្ត្រៃយ៍។ តួលេខនេះនាំឱ្យមានករណីសរុបនៅសាំងហ្គាពួរកើនដល់ ១១,១៧៨ករណី ហើយរហូតដល់ពេលនេះមានអ្នកជំងឺចំនួន ៨៩៦នាក់ បានជាសះស្បើយនិងរំសាយចេញពីពេទ្យ ខណៈមានអ្នកស្លាប់ចំនួន ១២នាក់។ ក្រសួងមហាផ្ទៃកំពុងធ្វើការលម្អិតអំពីករណីទាំងនេះ ហើយចែករំលែកព័ត៌មានថ្មីៗបន្ថែមទៀតនៅយប់នេះ៕
April 23, 2020 - កូវីដ-១៩
លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា នេះថា ប្រទេសថៃបានបន្តចុះថយចំនួនអ្នកឆ្លងវីរុស COVID-19 ជាមួយនឹងករណីថ្មី ១៣ករណី ដែលត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ម៉ោង និងស្លាប់ម្នាក់។ តួលេខនេះនាំឱ្យចំនួនអ្នកជំងឺ COVID-19 នៅប្រទេសថៃកើនឡើងដល់ ២,៨៣៩នាក់។ នេះបើតាមការចុះផ្សាយប្រចាំថ្ងៃ ដោយសារព័ត៌មាន Nation Thailand ។ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បាននិយាយថា តួលេខថ្មីចុងក្រោយគឺជាការចុះថយតិចបំផុត ចាប់តាំងពីពួកគេបានកត់ត្រាការឆ្លងខ្ពស់បំផុតរហូតដល់ទៅ ១៨៨ករណី កាលពីថ្ងៃទី២២ ខែមីនា។
April 23, 2020 - អន្តរជាតិ
អង់គ្លេស៖ កន្លងមកលោកអ្នកធ្លាប់បានដឹងហើយថា សត្វឆ្កែមានសមត្ថភាពពិសេសក្នុងការជួយកិច្ចការរបស់ប៉ូលិសជំនាញដូចជា អាចហិតក្លិន ដើម្បីស្វែងរកគ្រឿងញៀន គ្រឿងផ្ទុះ និងកន្លែងលាក់សាកសពជាដើម។ យ៉ាងណាក្តី គេកម្រប្រទះឃើញណាស់ចំពោះករណីដែលគេប្រើប្រាស់សត្វឆ្កែ ដើម្បីជួយសម្រួលក្នុងកិច្ចការរបស់ក្រុមគ្រូពេទ្យ ឬកិច្ចការផ្សេងៗក្នុងផ្នែកវេជ្ជសាស្ត្រ។ បើទោះជាយ៉ាងនេះក្តី អ្នកជំនាញអង់គ្លេសបានឲ្យដឹងថា គេអាចប្រើប្រាស់សត្វឆ្កែដើម្បីជួយហិតស្វែងរកក្លិនមេរោគ និងជំងឺមួយចំនួនបានផងដែរ ហើយពេលនេះគេកំពុងតែបង្វឹកសត្វឆ្កែឲ្យចេះហិតក្លិនរកមេរោគកូវីដ ១៩ ទៀងផង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost ។ ក្រុមអ្នកជំនាញបានអះអាងថា គ្រប់មេរោគទាំងអស់មានក្លិនរបស់វាផ្សេងៗគ្នាតែមនុស្សធម្មតាមិនអាចសម្គាល់ដឹងក្លិននោះបានឡើយ លើកលែងតែសត្វដែលមានញាណពិសេសដូចជាសត្វឆ្កែជាដើម។ ព្រោះហេតុផលនេះហើយទើបអាជ្ញាធរសុខាភិបាលអង់គ្លេសបានសម្រេចបង្កើតមជ្ឈមណ្ឌលបង្វឹកសត្វឆ្កែមួយមានឈ្មោះថា Medical Detection Dogs តាំងពីឆ្នាំ ២០១៨ ម្លេះ ដើម្បីបង្ហាត់ឲ្យសត្វឆ្កែជួយហិតក្លិនរកមេរោគមួយចំនួន ហើយជាលទ្ធផលក្នុងពេលកន្លងមកនេះសត្វឆ្កែពិតជាអាចហិតដឹងក្លិនមេរោគមួយចំនួនបានមែន។ យ៉ាងណាក្តី ចំពោះមេរោគកូវីដ ១៩
April 23, 2020 - អន្តរជាតិ
វៀតណាម៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមបានប្រកាសកាលពីថ្ងៃម្សិលមិញថា វៀតណាមនឹងបន្ធូរបន្ថយវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ដែលមានលក្ខណៈតឹងរឹងមួយចំនួនឲ្យធូស្រាលជាងមុនបន្ថិច បើទោះជាបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅបន្តបិទប្រទេសក៏ដោយ។ ការសម្រេចដូចខាងលើនេះត្រូវបានលោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan ពន្យល់ថា គិតមកទល់នឹងពេលនេះគ្មានខេត្តណាមួយក្នុងប្រទេសវៀតណាមទទួលរងនូវការរាតត្បាតមេរោគកូវីដ ១៩ ក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយទេ ពិតណាស់វៀតណាមមានអ្នកដែលឆ្លងមេរោគជាង ២០០ នាក់ តែក្នុងចំណោមករណីទាំងអស់នោះភាគច្រើនគឺជាករណីនាំចូលពីក្រៅប្រទេស ហើយជនរងគ្រោះបានរស់នៅក្នុងតំបន់ផ្សេងៗឆ្ងាយពីគ្នា ហើយស្របពេលដែលគេអាចគ្រប់គ្រងស្ថានភាពទូទៅក្នុងប្រទេសបានទៀតនោះ លទ្ធភាពនៃការចម្លងមេរោគក្នុងចំណោមប្រជាពលរដ្ឋនៅតាមសហគមន៍ គឺមានកម្រិតទាបណាស់។ យ៉ាងណាក្តី វៀតណាមនៅបន្តអនុវត្តវិធានការមួយចំនួន ដូចជាបិទច្រកព្រំដែនជាមួយប្រទេសចិន និងប្រទេសជិតខាងមួយចំនួនទៀត បិទការហោះហើរអន្តជាតិមួយចំនួន បិទអាជីវកម្មមិនសូវចាំបាច់ក្នុងស្រុកមួយចំនួន និងតម្រូវឲ្យពលរដ្ឋត្រូវអនុវត្តវិធានការអនាម័យយ៉ាងខ្ជាប់ខ្ជួនជាដើម។ បើទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលវៀតណាមបានអះអាងថា វៀតណាមនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបញ្ចៀសការដាក់ប្រទេសខ្លួនក្នុងគ្រាមានអាសន្ន ឬការបិទប្រទេសទាំងមូល។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះវៀតណាមមានអ្នកឆ្លងជំងឺកូវីដ
April 23, 2020 - អន្តរជាតិ
អាហ្រ្វិកខាងត្បូងនឹងដាក់ពង្រាយកងទ័ពចំនួនជាង ៧០,០០០នាក់ បន្ថែមទៀត នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីពង្រឹងការរឹតបន្តឹងការបិទទ្វារប្រទេស ដែលរដ្ឋាភិបាលតម្រូវឱ្យអនុវត្តគ្រប់គ្នា ដើម្បីបន្ថយការរីករាលដាលនៃវីរុសឆ្លង COVID-19 នៅក្នុងប្រទេស។ គួរឱ្យដឹងដែរថា អាហ្រ្វិកខាងត្បូងពេលនេះមានអ្នកឆ្លង COVID-19 រហូតដល់ទៅ ៣,៤៦៥នាក់ និងស្លាប់ ៥៨នាក់ ដែលដេញពីក្រោយអេហ្ស៊ីប ជាប្រទេសមានការឆ្លងច្រើនបំផុតនៅទ្វីបអាហ្វ្រិក។ ប្រធានាធិបតី Cyril Ramaphosa បានប្រកាសពីការដាក់ពង្រាយកាលពីថ្ងៃពុធ បន្ទាប់ពីការតស៊ូជាច្រើនសប្តាហ៍ដើម្បីអនុវត្តការរឹតត្បឹត ដែលអនុញ្ញាតឱ្យតែអ្នកផ្តល់សេវាកម្មសំខាន់ៗបន្តការងារប៉ុណ្ណោះ ហើយត្រូវមានការអនុញ្ញាតពីរដ្ឋាភិបាលទើបអាចចេញពីផ្ទះ។ អ្នកដែលល្មើសនឹងច្បាប់នេះអាចប្រឈមនឹងការពិន័យជាប្រាក់ និងជាប់ពន្ធនាគា។ ការរឹតត្បិតមានដូចជា៖ ហាមប្រជាជនពីការរត់លេងនិងដើរចេញក្រៅ ការលក់គ្រឿងស្រវឹងនិងថ្នាំជក់ និងការចាកចេញពីផ្ទះដោយហេតុផលមិនចាំបាច់។ ការដាក់ពង្រាយកងទ័ពលើកទី១ មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដោយមានតែកងទ័ពចំនួន
April 23, 2020 - កូវីដ-១៩
ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មានករណីឆ្លងវីរុស COVID-19 ចំនួន ១៤ បន្ថែមទៀតត្រូវបានបញ្ជាក់ ចេញពីនាវាទេសចរណ៍អ៉ីតាលីមួយគ្រឿង ដែលកំពុងចូលចតដើម្បីជួសជុលនៅឯខេត្តណាហ្គាសាគីរបស់ប្រទេសជប៉ុន។ នាវានេះមិនមានអ្នកដំណើរទេសចរទេ ប៉ុន្តែមានសមាជិកនាវិកទាំងអស់ចំនួន ៦២៣នាក់។ នេះបើតាមការចុះផ្សាយរបស់ រ៉យទ័រ សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ គិតត្រឹមថ្ងៃពុធមានសមាជិកនាវិកចំនួន ៣៤នាក់ នៅលើនាវា Costa Atlantica បានតេស្ដវិជ្ជមានជាមួយវីរុស។ បូករួមទាំងករណីព្រឹកថ្ងៃនេះចំនួន ១៤នាក់ទៀត វានាំឱ្យនាវានេះមានករណីសរុប ៤៨ករណី ដែលកំពុងបង្កការព្រួយបារម្ភអំពីផលប៉ះពាល់លើសហគមន៍ក្នុងតំបន់នោះ។ ការឆ្លងវីរុសលើនាវា Costa Atlantica បានកើតឡើងមិនប៉ុន្មាន បន្ទាប់កាលពី២ខែមុន
April 23, 2020









