autoadmin
  • អន្តរជាតិ

    ថ្មីៗនេះ ប្រទេសឥណ្ឌាបានបង្ហាញវត្តមានរថយន្តចល័ត សម្រាប់តេស្ដវីរុស COVID-19 ជាលើកដំបូងនៅទីក្រុងដេលី។ រថយន្តពិសេសមួយគ្រឿងនោះត្រូវបានបំពាក់ឡើង ដើម្បីធ្វើតេស្ដរកមើលវីរុស COVID-19 សម្រាប់មនុស្ស ២នាក់ ក្នុងពេលតែមួយ។ ឡាននេះក៏នឹងអាចធ្វើដំណើរតាមផ្លូវតូចធំ ចង្អៀត និងមានមនុស្សច្រើន ដើម្បីបង្កការងាយស្រួលក្នុងការឱ្យមន្ត្រីប្រមូលយកសំណាកជារៀងរាល់ថ្ងៃ។ រថយន្តនោះបំពាក់ដោយកញ្ចក់ព័ទ្ធជុំវិញ ដោយទុកចន្លោះសម្រាប់ទុកឲ្យក្រុមគ្រូពេទ្យលូកដៃចេញមកក្រៅជាមួយនឹងស្រោមដៃបំពាក់មកស្រាប់ ដើម្បីធ្វើការយកសំណាកប៉ុណ្ណោះ ដោយក្រុមគ្រូពេទ្យមិនបាច់ធ្វើការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺឡើយ។ ហើយមុនពេលយកសំណាក ក្រុមគ្រូពេទ្យបានធ្វើការបាញ់សម្លាប់មេរោគស្រោមដៃនោះជាមុនសិន ទើបចាប់ផ្តើមអនុវត្តការងារយកសំណាក។ រថយន្តនោះនឹងប្រមូលទាំងសំណាកពីតាមច្រមុះ ក៏ដូចជាបំពង់ក ហើយវានឹងខ្ចប់សំណាកយ៉ាងស្អាតល្អ រួចផ្ទេរសំណាកទាំងនោះទៅកន្លែងមន្ទីរពិសោធន៍។ បើតាមអាជ្ញាធររបស់ឥណ្ឌាបាននិយាយថា ពួកគេគ្រោងនឹងមានរថយន្តធ្វើតេស្តចល័តបែបនេះ ចំនួន ៤-៥គ្រឿង បន្ថែមទៀតក្នុងពេលឆាប់ៗនេះ៕ អត្ថបទ៖ លីដា ប្រភព៖

    April 23, 2020
  • អន្តរជាតិ

    អាមេរិក៖ ក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានដាក់ចេញនូវវិធានការថ្មីមួយដើម្បីឆ្លើយតបទៅនឹងចំនួនសាកសពអ្នកជំងឺកូវីដ ១៩ ដ៏ច្រើនលើសលុប គឺសម្រេចរក្សាទុកសាកសពនៅលើរថយន្ត ដែលគេប្រើសម្រាប់ក្លាសេ ឬបង្កកទំនិញផ្សេងៗមួយរយៈសិន ដើម្បីដោះស្រាយបញ្ហាកកស្ទះសាកសពនៅកន្លែងរក្សាទុកសាកសពនៅតាមមន្ទីរពេទ្យ និងកន្លែងបញ្ចុះសាកសព។ គិតមកត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្នុងទីក្រុងញូវយ៉កមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៦២ ២៦៨ ករណី និងស្លាប់ចំនួន ២០ ៣៥៤ ករណី ហើយតួលេខអ្នកឆ្លងនិងស្លាប់នេះគឺខ្ពស់ជាតំបន់ណាៗទាំងអស់ក្នុងសហរដ្ឋអាមេរិក។ វិធានការដូចបានជម្រាបជូនខាងលើនេះត្រូវបានដាក់ចេញ ក្រោយកន្លែងរក្សាសាកសពនៅតាមមន្ទីរពេទ្យក្នុងក្រុងញូវយ៉កហាក់ផ្ទុកសាកសពលើសចំនួនកំណត់ទៅហើយ ខណៈទីបញ្ចុះសពក៏គ្មានកន្លែងគ្រប់គ្រាន់ដើម្បីទទួលសាកសពដែរ។ ការរក្សាទុកសាកសពនៅលើរថយន្តនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៣-៤ ថ្ងៃ ទម្រាំតែគេអាចរកកន្លែងសមរម្យដើម្បីបញ្ចុះសាកសពបាន ហើយវិធានការនេះក៏បានអនុញ្ញាតឲ្យសាច់ញាតិសាកសពមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំបុណ្យសពផងដែរ។ សូមបញ្ជាក់ជូនថា

    April 23, 2020
  • កូវីដ-១៩

    សត្វឆ្មាចំនួន ២ក្បាល នៅទីក្រុងញូវយ៉ក បានក្លាយជាសត្វចិញ្ចឹមដំបូងគេនៅសហរដ្ឋអាមេរិក ដែលបានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 ប៉ុន្តែវាមិនមានភស្តុតាងណាមួយ ដែលថាសត្វចិញ្ចឹមអាចចម្លងវីរុសទៅមនុស្សបាននោះទេ។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។ ឆ្មាទាំង២មកពីតំបន់ដាច់ដោយឡែកនៃរដ្ឋញូវយ៉ក ពេលនេះវាកំពុងមានជំងឺផ្លូវដង្ហើមស្រាល ហើយត្រូវបានគេរំពឹងថា នឹងជាសះស្បើយឡើងវិញ។ ពួកវាត្រូវបានគេជឿជាក់ថា បានឆ្លងវីរុសពីមនុស្សនៅក្នុងគ្រួសារ ឬសង្កាត់របស់ពួកគេ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក។ គួរឱ្យដឹងដែរនេះមិនមែនជាលើទីមួយដែលសត្វបានឆ្លងវីរុសនេះនោះទេ កាលពីដើមខែនេះក៏មានសត្វខ្លា និងតោ នៅសួនសត្វទីក្រុងញូវយ៉ក ត្រូវបានគេរកឃើញថាបានឆ្លងវីរុស COVID-19 នេះផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖

    April 23, 2020
  • អន្តរជាតិ

    ការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញកាលពីថ្ងៃអង្គារថា ភាគខាងជើងរបស់ប្រទេសនេះអាចប្រឈមនឹងរលកយក្សស៊ូណាមិ កម្ពស់ជិត ៣០ម៉ែត្រ ប្រសិនបើមានការរញ្ជួយដីលើសពី ៩ រ៉ិចទ័រ កើតឡើងនៅក្បែរលេណដ្ឋានសមុទ្រ (អន្លង់ទឹកជ្រៅ) នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួន។ ការប៉ាន់ប្រមាណដែលធ្វើឡើងដោយក្រុមអ្នកជំនាញ ក្រោមការិយាល័យគណៈរដ្ឋមន្រ្តី ដែលបានវាយតម្លៃអាំងតង់ស៊ីតេរញ្ជួយ និងកម្ពស់រលកស៊ូណាមិ ក្នុងករណីដែលទឹករលកបែបនេះកើតឡើងនៅក្នុងតំបន់មួយ រួមមាន៖ លេណដ្ឋាន Japan Trench ភាគខាងជើង និងលេណដ្ឋាន Kuril Trench។ តំបន់នេះស្ថិតនៅជិតតំបន់ការរញ្ជួយដីដ៏ធំមួយ កាលពីខែមីនា ឆ្នាំ២០១១។ អ្នកជំនាញបានសិក្សាលើដីល្បាប់ដែលជាលទ្ធផលនៃរលកយក្សស៊ូណាមិ ក្នុងរយៈពេល ៦,០០០ឆ្នាំ ចុងក្រោយនេះ នៅឯឆ្នេរសមុទ្រ Hokkaido ភាគខាងជើង ចុះរហូតទៅដល់ខេត្ត

    April 22, 2020
  • កូវីដ-១៩

    បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ចំនួននៃករណីវីរុស COVID-19 នៅសាំងហ្គាពួរបានកើនឡើងដល់ ១០,០០០នាក់ ដោយមានករណីថ្មីចំនួន ១,០១៦នាក់ ត្រូវបានរាយការណ៍នៅរសៀលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។ ភាគច្រើននៃករណីថ្មីគឺអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ ក្នុងចំណោមករណីថ្មីចុងក្រោយនេះទាំងអស់នេះ មានតែ ១៥ករណីប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅជាអចិន្ត្រៃយ៍ ក្រៅពីនោះគឺសុទ្ធតែចេញពីបណ្តុំផ្ទះជួលពលករបរទេស។ តួលេខចុងក្រោយនាំឱ្យសាំងហ្គាពួរ មានករណីសរុបរហូតដល់ទៅ ១០,១៤១ករណី។ ក្រសួងសុខាភិបាលបាននិយាយថា៖«យើងកំពុងធ្វើការលើសេចក្តីលម្អិតនៃករណីទាំងនេះ ហើយព័ត៌មានថ្មីៗនឹងត្រូវបានចែករំលែក តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលនឹងត្រូវចេញផ្សាយនៅយប់នេះ»។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong នៅថ្ងៃអង្គារនេះ ក៏បានប្រកាសថា

    April 22, 2020
  • កូវីដ-១៩

    ក្រុមមន្រ្តីនៅក្នុងខេត្តណាហ្គាសាគី នៅភាគខាងលិចប្រទេសជប៉ុនបាននិយាយថា ពួកគេបានរកឃើញករណីឆ្លងវីរុស COVID-19 ចំនួន ៣៣ករណី នៅលើនាវាទេសចរណ៍អ៉ីតាលីមួយគ្រឿងដែលបានចូលចតនៅទីនោះ។ នាវានោះឈ្មោះថា Costa Atlantica ដែលពេលនេះកំពុងស្ថិតនៅឯកន្លែងផលិតនាវា Mitsubishi Heavy Industries ក្នុងកំពង់ផែណាហ្គាសាគីដើម្បីធ្វើការជួសជុល។ នៅលើនាវាគ្មានអ្នកទេសចរណ៍ទេ ប៉ុន្តែមាននាវិកទាំងអស់៦២៣នាក់។ បន្ទាប់ពីមនុស្សម្នាក់បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃច័ន្ទ មន្ត្រីសុខាភិបាលបានធ្វើតេស្តមនុស្សចំនួន ៥៧នាក់ផ្សេងទៀត រាប់បញ្ចូលទាំងចុងភៅ ដែលប្រហែលជាមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលឆ្លងវីរុសនេះ។ ក្រុមមន្រ្តីនិយាយថា គ្មាននរណាម្នាក់ក្នុងចំណោមមនុស្សទាំង ៣៣នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ។ ពួកមន្ត្រីនិយាយថា ចង្កោមថ្មីនៃករណីឆ្លងវីរុស COVID-19 បានកើតឡើងនៅលើនាវានេះ។ ពួកគេក៏កំពុងធ្វើការជាមួយរដ្ឋាភិបាលកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត តាមរយៈការបង្កើនការឆ្លើយតបខាងវេជ្ជសាស្ត្រ ការរៀបចំវិធីសាស្រ្តក្នុងការដឹកអ្នកជំងឺទៅព្យាបាល

    April 22, 2020
  • កូវីដ-១៩

    ប្រទេសថៃជួបថ្ងៃល្អបំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ នៃការប្រយុទ្ធជាមួយវីរុស COVID-19 ដោយថ្ងៃនេះមានករណីតែ ១៥ ប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈមានអ្នកជំងឺម្នាក់បានស្លាប់។ តួលេខឆ្លងចុងក្រោយនាំឱ្យថៃមានអ្នកឆ្លង COVID-19 សរុបកើនឡើងដល់ ២,៨២៦នាក់។ នេះបើតាមការរាយការណ៍របស់លោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 របស់រដ្ឋាភិបាល សម្រាប់ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។ ករណីថ្មីទាំងនេះចែកចេញជា ២ក្រុម ដោយក្រុមទី១ មានអ្នកឆ្លង ១០នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងមុនៗ។ ក្រុមទី២ រួមមានមនុស្ស ៥នាក់ ដោយមានម្នាក់បានទៅតំបន់ដែលមានមនុស្សច្រើន, ៣នាក់

    April 22, 2020
  • អន្តរជាតិ

    នីហ្សេរីយ៉ា៖ ទីបំផុតទៅប្តីប្រពន្ធអាយុ​ ៧០ ឆ្នាំមួយគូទទួលបានជោគជ័យក្នុងការផ្តល់កំណើតកូនដំបូងរបស់ពួកគាត់ ក្រោយពួកគាត់ព្យាយាមចង់បានកូនអស់រយៈពេល ៤៣ ឆ្នាំមកហើយ ចាប់តាំងពីរៀបការរួចមក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន dailymail។ គូស្នេហ៍ចំណាស់នេះមានបុរសជាប្តីឈ្មោះ Noah អាយុ ៧០ ឆ្នាំ និងស្រ្តីជាប្រពន្ធមានឈ្មោះ Margarett Adenuga អាយុ ៦៨ ឆ្នាំ ហើយពួកគាត់គឺជាជនជាតិនីហ្សេរីយ៉ាដូចគ្នា។ លោក Noah បានប្រាប់ឲ្យដឹងថា គាត់មានក្តីស្រមៃចង់បានកូនតាំងពីរៀបការរួចម្លេះតែមិនបានទាល់តែសោះ ហើយពួកគាត់បានព្យាយាមធ្វើគ្រប់យ៉ាងរាប់ចាំតាំងពីប្រើប្រាស់ថ្នាំលេប ថ្នាំចាក់ ប្រើប្រាស់ថ្នាំបុរាណ និងធ្វើតាមការណែនាំគ្រប់បែបយ៉ាងរបស់ក្រុមវេជ្ជបណ្ឌិតជំនាញ។​ យ៉ាងណាក្តី ប្រពន្ធរបស់គាត់នៅតែគ្មានកូនជាច្រើនឆ្នាំមកនេះ ហើយស្រាប់តែឆ្នាំមុននេះទើបប្រពន្ធគាត់មានផ្ទៃពោះ និងជាកូនភ្លោះតែម្តង។

    April 22, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ដោយសារធុញទ្រាន់នឹងមនុស្ស ដែលបំពានច្បាប់បំរាមចេញក្រៅ អ្នកនយោបាយឥណ្ឌូនេស៊ីម្នាក់បានសម្រេចចិត្តបំភ័យអ្នកបំពានច្បាប់ទាំងនោះដោយឃុំពួកគេនៅដាច់ដោយឡែកក្នុងផ្ទះខ្មោច នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។ អ្នកស្រី Kusdinar Untung Yuni Sukowati ប្រធានតំបន់ Sragen បាននិយាយថា អ្នកស្រីបានចេញបទបញ្ជាចម្លែកមួយនៅសប្តាហ៍នេះ ដើម្បីដោះស្រាយជាមួយការហូរចូលមកកាន់តំបន់នេះ បន្ទាប់ពីមានការបិទទ្វារនៅរដ្ឋធានីហ្សាកាតា និងទីក្រុងធំៗដទៃទៀត។ អ្នកចំណូលថ្មីខ្លះមិនគោរពបទបញ្ជានៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីការពារការរីករាលដាលនៃវីរុស COVID-19 ក្នុងតំបន់នេះទេ ដូច្នេះអ្នកស្រីបានណែនាំសហគមន៍ឱ្យរៀបចំផ្ទះដែលគេបោះបង់ចោល ឬដែលត្រូវគេជឿថាមានខ្មោចលង ដើម្បីទទួលស្វាគមន៍អ្នកដែលបំពានបំរាមទាំងនេះឱ្យទៅស្នាក់នៅទីនោះ។ គិតមកទល់ពេលនេះមានមនុស្ស ៥នាក់ហើយ ដែលត្រូវបានគេបញ្ជូនឱ្យទៅផ្ទះខ្មោចនោះ៕ អត្ថបទ៖ លីដា ប្រភព៖ CNA

    April 22, 2020
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន CNN បានចុះផ្សាយនូវអត្ថបទដ៏កម្រមួយដោយមានចំណងជើងថា “ដុំស៊ីលីកូននៅក្នុងដើមទ្រូងបានជួយសង្គ្រោះជីវិតស្រ្តីម្នាក់ពីគ្រាប់កាំភ្លើង”។ ប្រភពខាងលើបានបន្តរៀបរាប់ថា កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ មានករណីបាញ់ប្រហារមួយបានកើតឡើងនៅក្នុងទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ហើយហេតុការណ៍នោះបានបង្កឲ្យស្រ្តីម្នាក់ត្រូវរងរបួសយ៉ាងធ្ងន់ដោយមានគ្រាប់កាំភ្លើងមួយគ្រាប់បាញ់ចំដើមទ្រូងខាងធ្វេងរបស់គាត់។ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យគេអាចជួយសង្គ្រោះជីវិតស្ត្រីជនរងគ្រោះបានទាន់ពេលវេលា តែករណីព្យាបាលនេះត្រូវបានគេយកទៅសិក្សាក្នុងលក្ខខណ្ឌពិសេសមួយបន្តទៀត ព្រោះវេជ្ជបណ្ឌិតសង្ស័យថា ដុំស៊ីលីកូននៅក្នុងដើមទ្រូងស្រ្តីរងគ្រោះបានជួយសង្គ្រោះជីវិតរបស់គាត់។ វេជ្ជបណ្ឌិតបានពន្យល់ថា ទ្រូងខាងធ្វេងមានសេរីរាង្គសំខាន់ៗ ២ គឺ បេះដូងនិងសួត ហើយជាធម្មតាអ្នកត្រូវរបួសធ្ងន់ធ្ងរ ឬត្រូវគ្រាប់កាំភ្លើងលើទ្រូងខាងឆ្វេងគឺប្រឈមនឹងការស្លាប់បាត់បង់ជីវិតខ្ពស់ណាស់។ យ៉ាងណាក្តីវេជ្ជបណ្ឌិតបានបញ្ជាក់ថា ចំពោះករណីស្រ្តីរងគ្រោះខាងលើនេះគឺដុំស៊ីលីកូនដែលមាននៅក្នុងដើមទ្រូងរបស់គាត់ហាក់បានជួយទប់គ្រាប់កាំភ្លើងមិនឲ្យធ្លុះចូលទៅប៉ះពាល់ដល់បេះដូង និងសួតរបស់គាត់ឡើយ ដែលនិន្នាការនេះអាចកើតឡើង ព្រោះតែកំលាំងគ្រាប់កាំភ្លើងហាក់បានចុះខ្សោយពេលហោះទៅដល់ទ្រូងជនរងគ្រោះ និងម្យ៉ាងទៀតគឺដុំស៊ីលីកូននៅក្នុងដើមទ្រូងជនរងគ្រោះជាប្រភេទស៊ីលីកូនមានតម្លៃថ្លៃផ្សំឡើងពីជែលស្វិតជាប់ល្អផងដែរ។ បន្ទាប់ពីយកករណីកម្រនេះទៅសិក្សាយ៉ាងល្អិតល្អន់ ទីបំផុតទៅក្រុមវេជ្ជបណ្ឌិតជំនាញបានរកឃើញលទ្ធផលចុងក្រោយមួយដោយបានទទួលស្គាល់ថា ដុំស៊ីលីកូនពិតជាបានជួយសង្គ្រោះជីវិតស្រ្តីរងគ្រោះខាងលើនេះពិតប្រាកដមែន។ សូមបញ្ជាក់ថា ដុំស៊ីលីកូនមានច្រើនទំហំ ច្រើនម៉ាក់

    April 22, 2020