autoadmin
  • អន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយថា រដ្ឋាភិបាលកំពុងធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ ក្នុងការបង្កើតវ៉ាក់សាំងការពារវីរុស COVID-19 ។ គាត់បាននិយាយនៅក្នុងការប្រកាសប្រចាំថ្ងៃនៅ Downing Street ថាការសាកល្បងលើមនុស្សចំពោះវ៉ាក់សាំងការពារវីរុស COVID-19 ដែលបង្កើតដោយសាកលវិទ្យាល័យ Oxford នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចុះផ្សាយរបស់ BBC នាថ្ងៃពុធ ទី២២ ឆ្នាំ២០២០។ លោក Matt Hancock ក៏បានលើកឡើងពីកង្វះខាតឧបករណ៍ការពារសម្រាប់បុគ្គលិកពេទ្យ NHS ដោយនិយាយថា រដ្ឋាភិបាលកំពុងនិយាយជាមួយអ្នកផ្គត់ផ្គង់រាប់ពាន់នាក់ ប៉ុន្តែមិនមែនទាំងអស់អាចផ្គត់ផ្គង់បានទេ។ ខណៈពេលនេះនៅចក្រភពអង់គ្លេសមានការកត់ត្រាចំនួនស្លាប់ក្នុង១ថ្ងៃថ្មី ដោយមានអ្នកស្លាប់ ៨២៣នាក់ ដែលនាំឱ្យករណីស្លាប់សរុបមានដល់ ១៧,៣៣៧នាក់។

    April 22, 2020
  • កូវីដ-១៩

    ទិន្នន័យចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា ករណីជាសកលនៃវីរុស COVID-19 ពេលនេះមានដល់ទៅ ២.៥ លាននាក់ នៅទូទាំងពិភពលោក។ មជ្ឈមណ្ឌលបច្ចេកវិទ្យាវិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE) របស់សាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា ករណីដែលបានបញ្ជាក់ទូទាំងពិភពលោក បានកើនឡើងដល់ខ្ទង់ ២.៥លាននាក់ គិតព្រឹកថ្ងៃអង្គារ, ដោយមានអ្នកឆ្លង ២,៥០១,១៥៦ គិតត្រឹមម៉ោង ១៥ និង ២០នាទី (GMT) ។ CSSE បាននិយាយថា មនុស្សសរុបចំនួន ១៧១,៨១០ នាក់បានស្លាប់

    April 22, 2020
  • អន្តរជាតិ

    ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកកំពុងផ្អាកការធ្វើអន្តោប្រវេសន៍សម្រាប់អ្នកស្វែងរកកាតសម្រាប់សិទ្ធិរស់នៅ (Green Cardº រយៈពេល ៦០ថ្ងៃ ដោយអះអាងថា ការផ្លាស់ប្តូរដ៏ចម្រូងចម្រាសនេះនឹងការពារការងាររបស់សហរដ្ឋអាមេរិកក្នុងអំឡុងវិបត្តវីរុស COVID-19។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នាថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។ លោកប្រធានាធិបតី ត្រាំ បានផ្តល់ព័ត៌មានលម្អិតដំបូងអំពីការប្រកាសមិនច្បាស់លាស់មួយ ដែលលោកបានធ្វើកាលពីយប់ថ្ងៃច័ន្ទ ដោយដោះស្រាយបញ្ហាសំខាន់មួយលើគំនិតអភិរក្សរបស់លោក នៅពេលដែលប្រទេសនេះកំពុងរងការរាតត្បាតដោយសារវីរុស COVID-19 ដែលកំពុងធ្វើឱ្យមនុស្សជាង ៤៣,០០០នាក់ បានស្លាប់នៅសហរដ្ឋអាមេរិក។ លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកថា៖«តាមរយៈការផ្អាកការធ្វើអន្តោប្រវេសន៍

    April 22, 2020
  • កូវីដ-១៩

    មជ្ឍមណ្ឌលឆ្លើយតបវិបត្តិជំងឺឆ្លងរុស្ស៊ីបានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានកត់ត្រាករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៥,៦៤២ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបាននាំឱ្យចំនួនសរុបទូទាំងប្រទេស កើនដល់ទៅ ៥២,៧៦៣នាក់។ ហើយមានមនុស្ស ៥១នាក់ ដែលបានឆ្លងវីរុសបានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៤៥៦នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA សម្រាប់រសៀលថ្ងៃអង្គារនេះ។ ចំនួនករណីឆ្លងវីរុសនៅក្នុងប្រទេសរុស្ស៊ី បានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងនៅខែនេះ ទោះបីជាប្រទេសនេះបានរាយការណ៍ពីការឆ្លងតិចជាងបណ្តាប្រទេសអឺរ៉ុបខាងលិច នៅដំណាក់កាលដំបូងនៃការផ្ទុះឡើងក៏ដោយ។ គួរឱ្យដឹងដែរថា តួលេខនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងពិភពលោកគិតត្រឹមម៉ោង ៤ រសៀលថ្ងៃអង្គារនេះ មានរហូតដល់ទៅ ២,៤៩៦,៦៦០នាក់ ហើយស្លាប់រហូតដល់ទៅ ១៧១,២៤០ ខណៈជាសះស្បើយបាន ៦៥៥,៨៨៨នាក់

    April 21, 2020
  • កូវីដ-១៩

    សាំងហ្គាពួរ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ជាបឋមនូវករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ១,១១១ករណី នៅថ្ងៃអង្គារនេះ។ នេះបើតាមការចុះផ្សាយរបស់ The Straits Times សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ ករណីភាគច្រើនគឺជាពលករអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស (បណ្ដុំផ្ទះជួល)។ ចំណែក ២០នាក់ផ្សេងទៀត ជាជនជាតិសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍។ តួលេខនេះនាំឱ្យមានករណីសរុបនៅសាំងហ្គាពួរកើនដល់ ៩,១២៥នាក់ ហើយក្នុងនោះក៏មានអ្នកជំងឺ ៨០១នាក់ បានជាសះស្បើយនិងរំសាយពីមន្ទីរពេទ្យ ខណៈមានមនុស្ស ១១នាក់បានស្លាប់។ ក្រសួងមហាផ្ទៃបាននិយាយថា ខ្លួនកំពុងធ្វើការលើសេចក្តីលម្អិតនៃករណីទាំងនេះ ហើយនឹងចែករំលែកព័ត៌មានថ្មីៗបន្ថែមទៀតនៅយប់នេះ។ កាលពីថ្ងៃច័ន្ទប្រទេសនេះបានប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងបំផុត ដោយមានចំនួនករណី ១,៤២៦ ត្រូវបានបញ្ជាក់

    April 21, 2020
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីវះកាត់។ ទូរទស្សន៍ CNN បានដកស្រង់សម្ដីមន្ត្រីស៊ើបការណ៍សម្ងាត់ម្នាក់បាននិយាយថា រដ្ឋាភិបាលអាមេរិកកំពុងឃ្លាំមើលស្ថានការណ៍នេះយ៉ាងដិតដល់។ របាយការណ៍នេះបានកើតឡើងនៅពេលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Daily NK បាននិយាយកាលពីថ្ងៃចន្ទថា លោក គីម ជុងអ៊ុន បានទទួលការវះកាត់សរសៃឈាមបេះដូង កាលពីថ្ងៃទី១២ ខែមេសា ហើយកំពុងស្នាក់នៅក្នុងផ្ទះមួយនៅខាងក្រៅរដ្ឋធានី។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ពីសកម្មភាពរបស់លោក គីម ជុងអ៊ុន ចុងក្រោយបំផុត គឺនៅពេលគាត់បានចូលរួមនៅឯកិច្ចប្រជុំរបស់គណបក្សពលករកាលពីថ្ងៃទី១១ ខែមេសា។ កាលពីថ្ងៃពុធសប្តាហ៍មុនលោក គីម ជុងអ៊ុន បានខកខានដំណើរទស្សនកិច្ចទៅកាន់ផ្នូររបស់ជីតារបស់គាត់ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយ ដើម្បីអបអរថ្ងៃកំណើតរបស់ស្ថាបនិកបក្សរូបនេះ។ ខណៈពេលនេះមន្ត្រីកូរ៉េខាងត្បូង កំពុងចាត់វិធានការប្រុងប្រយ័ត្នចំពោះការស៊ើបការណ៍សម្ងាត់។

    April 21, 2020
  • កូវីដ-១៩

    ដោយមានករណីថ្មីចំនួន ១៩នាក់ និងមានអ្នកស្លាប់ថ្មីតែម្នាក់ ត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ប្រទេសថៃបានស្គាល់ថ្ងៃល្អដំបូងបំផុតរបស់ខ្លួនក្នុងខែនេះ នៅក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 របស់ពួកគេ។ ដូច្នេះហើយចំនួនសរុបនៃអ្នកឆ្លងវីរុសរបស់ប្រទេសនេះ កើនដល់ ២,៨១១នាក់ ខណៈដែលអ្នកស្លាប់កើនដល់ ៤៨នាក់។ នេះបើតាមការចុះផ្សាយរបស់ The Nation Thailand សម្រាប់ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។ រហូតមកទល់ពេលនេះប្រទេសថៃក៏បានព្យាបាលអ្នកជំងឺបានជាសះស្បើយ ២,១០៨នាក់ ហើយមានតែអ្នកជំងឺ ៦៥៥នាក់ ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លទ្ធផលវិជ្ជមានក្នុងរយៈពេលចុងក្រោយនេះ បានត្រួសត្រាយផ្លូវសម្រាប់ការបន្ធូរបន្ថយការបិទទ្វារទូទាំងប្រទេសនាចុងខែនេះ។ របាយការណ៍នេះបានកើតឡើងនៅពេលដែលរដ្ឋាភិបាល និងវិស័យឯកជន កំពុងពិនិត្យមើលលទ្ធភាពនៃការបន្ធូរបន្ថយការរឹតត្បឹតមួយចំនួន។ ចំណែកជនរងគ្រោះដែលបានស្លាប់ចុងក្រោយ គឺជាអ្នកបើកឡានតាក់ស៉ីម្នាក់ដែលមានជំងឺប្រចាំកាយស្រាប់

    April 21, 2020
  • អន្តរជាតិ

    ថៃ៖ ជាទូទៅការចែករំលែកចំណីអាហារទៅកាន់ជនក្រីក្រ ឬជនទាំងឡាយណាដែលកំពុងតែប្រឈមនឹងភាពអត់ឃ្លានគឺជាសកម្មភាពដ៏ល្អ និងគួរឲ្យគោរពបំផុតមួយ។ យ៉ាងណាក្តី នៅក្នុងកាលៈទេសៈដែលសង្គមជាតិកំពុងតែរងនូវការគំរាមគំហែងដោយមេរោគកូវីដ ១៩ ដូចពេលបច្ចុប្បន្ននេះ សកម្មភាពសប្បុរសធម៌មួយចំនួនបានក្លាយទៅជារឿងខុសឆ្គងទៅវិញ ព្រោះតែសកម្មភាពទាំងនោះបានកើតឡើងក្នុងលក្ខខណ្ឌផ្ទុយពីវិធានការអនាម័យ ឬវិធានការរក្សាសុវត្ថិភាពផ្សេងៗ។ ជាក់ស្តែងសប្បុរសជនជាង ១០ នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ព្រោះតែពួកគេបានចែកចំណីអាហារទៅកាន់ជនក្រីក្រ ដែលបង្កឲ្យមានមនុស្សជាច្រើនប្រមូលផ្ដុំជួបជុំគ្នាយ៉ាងកកកុញ។ ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ Krung Kasem ជិតសណ្ឋាគារ Sri Krung Hotel ក្នុងខណ្ឌ Pomprap Sattruphai នៃក្រុងបាងកក ប្រទេសថៃ ទើបតែអាជ្ញាធរថៃកំណត់អត្តសញ្ញាណបានកាលពីម្សិលមិញនេះ។ អាជ្ញាធរថៃបានប្រាប់ឲ្យដឹងថា

    April 21, 2020
  • អន្តរជាតិ

    អ្នកប្រើហ្វេសប៊ុកម្នាក់ឈ្មោះ Jain Weraphong បានបង្ហោះរូបភាពមួយចំនួន ដែលបានបង្ហាញពីទីផ្សារមួយនៅក្នុងប្រទេសភូមា ដែលគ្រប់គ្នានៅទីនោះបានអនុវត្តការរក្សាគម្លាតបានយ៉ាងល្អ។ រូបភាពបង្ហាញពីផ្ទៃដីដែលត្រូវបានគេបាញ់ថ្នាំធ្វើជាព្រំដែន ដើម្បីបំបែកអ្នកលក់ម្នាក់ៗកុំឱ្យនៅជិតគ្នា ក៏ដូចជាទុកកន្លែងសម្រាប់អ្នកដើរផ្សារ ដើម្បីរកមើលផលិតផលដោយសុវត្ថិភាព ខណៈពេលដែលបានរក្សាគម្លាត ១-២ម៉ែត្រ ដូចដែលបានណែនាំដោយអង្គការសុខភាពពិភពលោក។ ការបង្ហោះរបស់លោក Jain Weraphong បានទទួលការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកលេងអ៉ីធឺណេត និងថែមទាំងមានការចែករំលែកជាង ១៧,០០០ដង និងការចូលចិត្តជាង ៥,០០០ ខណៈដែលមនុស្សជាច្រើនបានអត្ថាធិប្បាយថា រដ្ឋាភិបាលទាំងអស់គួរតែចម្លងវិធីសាស្រ្តនេះ។ គួរឱ្យដឹងដែរថា ប្រទេសភូមាមានអ្នកឆ្លងវីរុស COVID-19 ចំនួន ១១៩នាក់ និងមានស្លាប់ ៥នាក់។ ភូមាជាប្រទេសមានអ្នកឆ្លងតិចបំផុតទី២ បន្ទាប់ពីប្រទេសឡាវ ដែលមានការឆ្លង

    April 21, 2020
  • អន្តរជាតិ

    ម្ចាស់ទូកនេសាទអាយុ ៤៨ឆ្នាំម្នាក់ នៅក្នុងភូមិ Silae ក្នុងខេត្តត្រាង ភាគខាងត្បូងប្រទេសថៃ កាលពីម្សិលមិញ (ទី២០ ខែមេសា ឆ្នាំ២០២០) បានផ្តល់ត្រីប្រហែល ៤តោន ដល់អ្នកភូមិដែលកំពុងប្រឈមនឹងការលំបាក និងខ្វះខាតលុយកាក់ទិញអាហារទុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Thai Residents សម្រាប់ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។ លោកស្រី Cherdchoam Kaewfoong ដែលជាម្ចាស់ទូកបាននិយាយថា លោកស្រីមានសេចក្តីរីករាយក្នុងការជួយប្រជាជននៅក្នុងភូមិ ដែលភាគច្រើនបានបាត់បង់ការងារដោយសារស្ថានភាពសេដ្ឋកិច្ចមិនល្អ។ អ្នកភូមិបាននិយាយថា ពួកគេបានដឹងអំពីបញ្ហាវីរុស COVID-19 ហើយមនុស្សគ្រប់គ្នាកំពុងថែរក្សាខ្លួនឱ្យបានល្អ ក្នុងអំឡុងពេលមានស្ថានភាពលំបាកនេះ៕ អត្ថបទ៖ លីដា

    April 21, 2020