- autoadmin
- អន្តរជាតិ
ប្រជាជនប្រមាណ ២,៥០០នាក់ បានប្រមូលផ្តុំគ្នានៅឯទីបញ្ជាការរដ្ឋវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសា ដើម្បីប្រឆាំងនឹងបទបញ្ជាស្នាក់នៅផ្ទះទប់ទល់នឹងការរាលដាលនៃវីរុស COVID-19 របស់អភិបាលរដ្ឋលោក Jay Inslee ដែលមកពីបក្សប្រជាធិបតេយ្យ។ មិនត្រឹមតែបំពានបំរាមមិនឱ្យប្រមូលផ្ដុំលើសពី ៥០នាក់ នោះទេ ពួកគេជាច្រើនថែមទាំងទៅតវ៉ាដោយមិនពាក់ម៉ាស់ទៀតផង។ នេះបើយោតាមការចុះផ្សាយរបស់ រ៉យទ័រ សម្រាប់ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។ ប៉ូលីសបានប៉ាន់ប្រមាណថា មានមនុស្សចំនួន ២,៥០០នាក់ បានចូលរួមការតវ៉ានេះ ដែលធ្វើឱ្យវាក្លាយជាការតវ៉ាដ៏ធំបំផុតមួយនៅក្នុងរដ្ឋ ប្រឆាំងនឹងការបិទទ្វារនាសប្តាហ៍កន្លងមកនេះ។ នៅទីក្រុង Olympia មានមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាជិតជណ្តើរនៃអគារកាពីតូល និងជុំវិញអាងបាញ់ទឹក ដែលផ្ទុយនឹងគោលការណ៍ណែនាំសុខភាពរបស់រដ្ឋ និងសហព័ន្ធក្នុងកំឡុងពេលជំងឺរាតត្បាត
April 20, 2020 - អន្តរជាតិ
ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យបានបដិសេធថា មេដឹកនាំរបស់ខ្លួនមិនបានផ្ញើលិខិតណាឱ្យលោក ដូណាល់ ត្រាំ នោះទេនាពេលថ្មីៗនេះ។ ការបដិសេធនេះធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បាននិយាយថា ថ្មីៗនេះគាត់ទទួលបានពាក្យល្អៗពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើតាមការចុះផ្សាយរបស់ NHK សម្រាប់ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។ កាលពីថ្ងៃសៅរ៍ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា ថ្មីៗនេះគាត់ទទួលបានលិខិតដ៏ល្អពីមេដឹកនាំកូរ៉េខាងជើង ហើយពួកគេគឺល្អនឹងគ្នា។ ប៉ុន្តែប្រទេសកូរ៉េខាងជើងបាននិយាយថា ទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក មិនមែនជាបញ្ហាដែលត្រូវយកមកធ្វើជាការកម្សាន្តនោះទេ ហើយក៏មិនត្រូវប្រើប្រាស់ខុសសម្រាប់គោលបំណងអាត្មានិយមដែរ។ កូរ៉េខាងជើងក៏បាននិយាយផងដែរថា ប្រធានាធិបតីអាមេរិកប្រហែលជាចង់សំដៅទៅលើលិខិតផ្ទាល់ខ្លួនដែលត្រូវបានសរសេរផ្ញើឱ្យគ្នាយូរមកហើយ ប៉ុន្តែក្រសួងក៏មិនប្រាកដដែរ។ នេះជាលើកទីមួយហើយដែលកូរ៉េខាងជើងបដិសេធមិនទាក់ទងលោក ត្រាំ ព្រោះមេដឹកនាំទាំង
April 20, 2020 - អន្តរជាតិ
តាមការចុះផ្សាយរបស់ Daily Mail បានឱ្យដឹងថា អ្នកដឹកនាំគំនូរជីវចលដ៏ល្បី Tom & Jerry និង Popeye លោក Gene Deitch បានទទួលមរណភាពក្នុងវ័យ៩៥ឆ្នាំ។ អ្នកគូរគំនូរជីវចលដែលឈ្នះពានរង្វាន់អូស្ការរូបនេះ បានទទួលមរណភាពកាលពីយប់ថ្ងៃព្រហស្បតិ៍ នៅឯផ្ទះល្វែងរបស់គាត់ នៅក្រុងប្រាក សាធារណរដ្ឋឆេក។ លោក Gene Deitch បានធ្វើការជាអ្នកធ្វើសេចក្តីព្រាងសម្រាប់អាកាសចរណ៍អាមេរិកខាងជើង មុនពេលត្រូវបានព្រាងសម្រាប់យោធា និងចូលទៅក្នុងការបណ្តុះបណ្តាលសាកល្បង។ បន្ទាប់ពីត្រូវបានរំសាយចេញដោយសារហេតុផលវេជ្ជសាស្រ្ត បន្ទាប់មកអ្នកគំនូររូបនេះបានទៅរស់នៅទីក្រុងប្រាក ចាប់តាំងពីឆ្នាំ១៩៥៩ ហើយអាជីពរបស់គាត់ក៏បានចាប់ផ្តើម។ ភាពយន្តរបស់គាត់ឈ្មោះ Munro បានឈ្នះពានរង្វាន់ Academy for
April 20, 2020 - អន្តរជាតិ
អូស្រ្តាលី៖ ដោយសារតែមេរោគកូវីដ ១៩ មានប្រភពចេញមកពីប្រទេសចិន ដែលជាប្រទេសអាស៊ីដ៏ធំមួយនិងក្រោយមកបានបន្តការរាតត្បាតនៅកាន់បណ្តាប្រទេសជាច្រើនទៀតនៅជុំវិញភពលោកនោះ គេបានសង្កេតឃើញថាប្រជាពលរដ្ឋអឺរ៉ុបមួយចំនួនហាក់មិនសប្បាយជាចិត្តជាមួយនឹងប្រជាពលរដ្ឋអាស៊ីឡើយ ទោះបីពេលខ្លះពលរដ្ឋអាស៊ីទាំងនោះមិនមែនជាជនជាតិចិនក៏ដោយ។ ជាក់ស្តែងសារព័ត៌មានអេឡិចត្រូនិច Nextshark បានចុះផ្សាយថា មាននិស្សិតស្រីមកពីតំបន់អាស៊ី ២ នាក់ត្រូវបានពលរដ្ឋអឺរ៉ុបវាយធ្វើបានព្រោះការរើសអើងនិងខឹងចំពោះការរាតត្បាតមេរោគកូវីដ ១៩ ដែលមានប្រភពចេញមកពីតំបន់អាស៊ី និងបានបង្កឲ្យមានបញ្ហាយ៉ាងធ្ងន់ធ្ងរនៅនៅជុំវិញពិភពលោក។ ប្រភពខាងលើបានបន្តថា និស្សិតអាស៊ី ២រូបនោះកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ University of Melbourne ស្ថិតនៅក្នុងក្រុង Melbourne រដ្ឋ Victoria នៃប្រទេសអូស្រា្តលី តែការវាយតប់បានកើតឡើងនៅតាមដងផ្លូវមួយកន្លែងក្រៅបរិវេណសាលកវិទ្យាល័យ។ អត្តសញ្ញាណរបស់ជនរងគ្រោះ និងជនបង្កហេតុមិនត្រូវបានគេស្គាល់ច្បាស់ឡើយ តែតាមរយៈវីដេអូនិងសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងត្រឹមថា ជនរងគ្រោះគឺជាស្រី្តអាស៊ី ខណៈជនបង្កហេតុគឺជាក្រុមស្រ្តីអឺរ៉ុប ហើយមូលហេតុដែលជំរុញឲ្យមានអំពើហឹង្សានេះគឺព្រោះតែការរើសអើង
April 20, 2020 - កូវីដ-១៩
សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ចំនួនករណីឆ្លងវីរុស COVID-19 ដែលត្រូវបានបញ្ជាក់នៅទូទាំងពិភពលោក បានកើនឡើងដល់ ២,២៩៣,៦៤៤ នាក់។ នេះបើតាមការចុះផ្សាយរបស់ NHK សម្រាប់ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០។ គិតត្រឹមម៉ោង ១៨ និង ០០ (UTC) ថ្ងៃសៅរ៍ សហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងខ្ពស់បំផុតគឺ ៧១៥,៥៣៦នាក់ បន្ទាប់មកគឺអេស្ប៉ាញ ១៩១,៧២៦នាក់, អ៉ីតាលី ១៧៥,៩២៥នាក់, បារាំង ១៤៩,១៤៦នាក់ និងអាឡឺម៉ង់ ១៤២,៧៥១នាក់។ សាកលវិទ្យាល័យនិយាយថា ចំនួនអ្នកស្លាប់ជាសកលបានកើនឡើងដល់
April 19, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ទ្វីបអាហ្រ្វិកអាចក្លាយជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុស COVID-19 ។ មន្ត្រីអង្គការសហប្រជាជាតិក៏បាននិយាយផងដែរថា ជំងឺរាតត្បាតនេះនឹងសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០០,០០០នាក់ នៅទ្វីបអាហ្វ្រិក និងជំរុញឱ្យមនុស្សជិត ៣០លាននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រ។ មួយសប្តាហ៍កន្លងមកនេះនៅក្នុងទ្វីបអាហ្រ្វិកមានការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងវីរុសនេះ។ នេះបើតាមការចុះផ្សាយរបស់ BBC នាថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។ រហូតដល់ពេលនេះមានអ្នកស្លាប់ជិត ១,០០០នាក់ និងការឆ្លងជំងឺជិត ១៩,០០០នាក់ នៅទូទាំងទ្វីបអាហ្រ្វិក ប៉ុន្តែមានអត្រាស្លាប់ទាបជាងផ្នែកខ្លះនៃទ្វីបអឺរ៉ុប និងអាមេរិក។ គណៈកម្មការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់ទ្វីបអាហ្វ្រិកដែលបានព្រមានថា មនុស្សរាប់សិបម៉ឺននាក់អាចស្លាប់ បានអំពាវនាវឱ្យមានកញ្ចប់ប្រាក់ ១០០ ពាន់លានដុល្លារ សម្រាប់ទ្វីបនេះ រួមទាំងការបញ្ឈប់ការទូទាត់បំណុលខាងក្រៅសិន។
April 18, 2020 - កូវីដ-១៩
តាមការចុះផ្សាយរបស់ បាងកកប៉ុស្តិ៍ សម្រាប់ថ្ងៃសៅរ៍ ទី១៨ ខែមេសា បានឱ្យដឹងថា រដ្ឋាភិបាលថៃបានប្រកាសថា ខ្លួនបានរកឃើញករណីអ្នកឆ្លង COVID-19 ថ្មីចំនួន ៣៣ករណី និងមិនមានអ្នកស្លាប់ឡើយ ដែលនាំឱ្យករណីសរុបមានដល់ ២,៧៣៣ ករណី ហើយអ្នកស្លាប់នៅតែ ៤៧នាក់ ដដែល។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថាន COVID-19 បាននិយាយថា រហូតដល់ពេលនេះខេត្តចំនួន ៦៨ ក្នុងចំណោមខេត្តទាំង ៧៦ និងទីក្រុងបាងកក សុទ្ធតែបានរាយការណ៍ពីការឆ្លង។ លោកវេជ្ជបណ្ឌិត Taweesilp បាននិយាយថា ចំនួនអ្នកជំងឺដែលបានជាសះស្បើយឥឡូវនេះមានចំនួន ១,៧៨៧ នាក់
April 18, 2020 - អន្តរជាតិ
យន្តហោះធុនតូចមួយគ្រឿងត្រូវបង្ខំចុះចតជាបន្ទាន់នៅលើផ្លូវហាយវេ និងត្រូវជិះចៀសរថយន្តតូចធំ នៅលើដងផ្លូវខាងក្រៅទីក្រុងកេបិច ប្រទេសកាណាដា។ រូបភាពគួរឱ្យចាប់អារម្មណ៍បង្ហាញពីយន្ដហោះដែលកំពុងហោះពីលើរថយន្ដ ព្យាយាមរកកន្លែងច្បាស់ចុះចត ដោយមិនបង្កការខូចខាតអ្វីឡើយ។ នៅពេលដែលវារកឃើញចន្លោះល្មមចុះបានលើផ្លូវហាយវេលេខ ៤០ អ្នកបើកយន្តហោះបានគ្រប់គ្រងការចុះចតយ៉ាងរលូន ដោយមិនចាំបាច់ប៉ះអ្វី ឬធ្វើឱ្យនរណាម្នាក់រងរបួសឡើយ ទោះបីវាធ្វើដំណើរតាមផ្លូវតូចនិងមមាញឹកក៏ដោយ។ រូបភាពមិនគួរឱ្យជឿត្រូវបានចាប់យកដោយលោក Mathieu Leclerc កាលពីម្សិលមិញ នៅម៉ោងប្រហែល ១០ព្រឹក ហើយបង្ហាញពីវិធីដ៏ប៉ិនប្រសប់ ដែលអ្នកបើកយន្តហោះបានបើកយន្តហោះលើផ្លូវថ្នល់ ដើម្បីស្វែងរកកន្លែងចុះចតដោយសុវត្ថិភាព។ នៅថ្ងៃដដែលនោះអ្នកស្រុកម្នាក់បានចែកចាយវីដេអូនៅលើបណ្តាញសង្គម ដែលបង្ហាញថាយន្ដហោះត្រូវបានដឹកនៅខាងក្រោយឡានដឹកទំនិញឆ្លងកាត់ទីក្រុង ដោយមានអ្នកយាមផងដែរ។ យ៉ាងណាមិញគេមិនទាន់ដឹងថា ហេតុអ្វីបានជាយន្តហោះត្រូវបង្ខំឱ្យចុះចតជាបន្ទាន់នោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ Dailymail
April 18, 2020 - កូវីដ-១៩
ឥណ្ឌូនេស៊ី៖ បន្ទាប់ពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូវីដ ១៩ នៅក្នុងប្រទេសម៉ាឡេស៊ីហាក់មានភាពល្អប្រសើរបន្តិច ពេលនេះឥណ្ឌូនេស៊ីបានក្លាយជាប្រទេសទី ១ វិញម្តង ដែលមានតួលេខអ្នកឆ្លងមេរោគកូវីដ ១៩ ច្រើនបំផុតក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ានទាំង ១០ ប្រទេស។ របាយការណ៍សុខាភិបាលឥណ្ឌូនេស៊ីបានរាយការណ៍ថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ថ្មីចំនួន ៤០៧ករណី បន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីក៏មានចំនួន ២៤ ករណីទៀតផងដែរ។ ឆ្លើយតបទៅនឹងកំណើនអ្នកឆ្លងថ្មីដ៏ច្រើននេះ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីក៏បានសម្រេចដាក់ចេញនូវវិធានការណ៍ថ្មីមួយផងដែរ គឺបង្កើតចំនួនការធ្វើតេស្តរកមេរោគកូវីដ ១៩ ឲ្យឡើងដល់ ១០ ០០០ ករណីក្នុងមួយថ្ងៃ។ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីបានបញ្ជាក់ថា នៅពេលដែលគេអាចធ្វើតេស្តរកមេរោគបានច្រើនករណីក្នុងមួយថ្ងៃៗ ការគ្រប់គ្រងការរាតត្បាតក៏មានប្រសិទ្ធភាពជាងមុនដែរ តែរដ្ឋាភិបាលត្រូវការចំណាយលុយច្រើនជាងមុន
April 18, 2020 - កូវីដ-១៩
សិង្ហបុរី៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមេសា ម្សិលមិញនេះ សិង្ហបុរីបានរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៦២៣ ករណីបន្ថែមទៀត ខណៈតួលេខអ្នកស្លាប់ក៏បានកើតឡើងមួយករណីទៀតផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានឲ្យដឹងថា សិង្ហបុរីបានរកឃើញអ្នកឆ្លងថ្មីជាច្រើនរយនាក់ក្នុងមួយថ្ងៃៗក្នុងរយៈពេល ៤-៥ ថ្ងៃជាប់ៗគ្នានេះ ដែលករណីនេះគឺជាករណីកម្រមួយរាប់ចាប់តាំងពីមានការរាតត្បាតមេរោគកូវីដ ១៩ មក។ យ៉ាងណាក្តី ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះភាគច្រើនគឺសុទ្ធតែមុខសញ្ញាចាស់ ពោលគឺ ៦៩ % ឬស្មើនឹង ៥៥៨ ករណីបានកើតឡើងចំពោះក្រុមកម្មករបរទេសដែលមានការប្រាស្រ័យទាក់ទងគ្នា និងកំពុងរស់នៅក្នុងអាគារជាមួយគ្នា។ ដោយឡែកមាន ៣៧ ករណី បានកើតឡើងក្នុងចំណោមកម្មករបរទេសដែលរស់នៅក្នុងផ្ទះផ្សេងៗគ្នា និង ២៧
April 18, 2020









