autoadmin
  • កូវីដ-១៩

    គណៈរដ្ឋមន្រ្តីជប៉ុនបាននិយាយនៅថ្ងៃសុក្រ ទី១៧ ខែមេសា ថាមន្រ្តីម្នាក់បានធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 ដែលធ្វើឱ្យគាត់ក្លាយជាករណីទី៣ ក្នុងចំណោមមន្ត្រីខុទ្ទកាល័យ។ ករណីនៅក្នុងការិយាល័យខុទ្ទកាល័យកើតឡើងនៅពេលដែលប្រទេសជប៉ុន បានពង្រីកស្ថានភាពអាសន្នដល់គ្រប់តំបន់ទាំងអស់។ ការពង្រីកនេះអនុញ្ញាតឱ្យអាជ្ញាធរតំបន់ ជំរុញប្រជាជនឱ្យនៅខាងក្នុង ប៉ុន្តែដោយគ្មានវិធានការដាក់ទណ្ឌកម្ម ឬកម្លាំងច្បាប់នោះទេ។ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ គ្រោងនឹងធ្វើសន្និសិទសារព័ត៌មាននៅថ្ងៃសុក្រនេះ ស្តីពីវីរុស COVID-19 ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ។ មន្រ្តីម្នាក់បាននិយាយថា មន្រ្តីខុទ្ទកាល័យដែលឆ្លងវីរុសនេះស្ថិតក្នុងវ័យ ៥០ឆ្នាំ ធ្វើការនៅក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តីសម្រាប់វិទ្យាសាស្ត្របច្ចេកវិទ្យានិងការច្នៃប្រតិដ្ឋ ប៉ុន្តែមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋមន្រ្តីនៅពេលគាត់មានរោគសញ្ញានោះទេ ពោលគឺចាប់ពីថ្ងៃទី១០ ខែមេសា។ គាត់ត្រូវបានបញ្ជាក់ថា មានវីរុស COVID-19 នៅថ្ងៃទី១៦ ខែមេសា ម្សិលមិញនេះ។ គួរជម្រាបដែរថា

    April 17, 2020
  • កូវីដ-១៩

    សិង្ហបុរី៖ តួលេខអ្នកឆ្លងមេរោគកូវីដ ១៩ ថ្មីនៅក្នុងប្រទេសសិង្ហបុរីបានបន្តកើនឡើងជារៀងរាល់ថ្ងៃក្នុងរយៈពេលជាច្រើនថ្ងៃចុងក្រោយនេះ ហើយនៅថ្ងៃទី១៦ ខែមេសា ម្សិលមិញនេះ របាយការណ៍របស់អាជ្ញាធរសុខាភិបាលបានបង្ហាញថា សិង្ហបុរីបានរកឃើញអ្នកឆ្លងមេរោគកូវីដចំនួន ៧២៨ នាក់បន្ថែមទៀតផងដែរ។ បើតាមសេចក្តីចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia  បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំងងអស់នេះ គឺមាន ៨១% កើតឡើងចំំពោះក្រុមមនុស្សដែលមានការប្រាស្រ័យទាក់ទងគ្នា ខណៈ ១៩% កើតឡើងចំពោះក្រុមមនុស្សដែលគ្មានទំនាក់ទំនងជាមួយគ្នា។ សម្រាប់ក្រុមមនុស្សដែលត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគវិញត្រូវបានគេកត់សម្គាល់ឃើញថា មានចំនួន ៦៥៤ ករណីគឺជាក្រុមកម្មករបរទេស ដែលស្នាក់នៅក្នុងអាគារជាមួយគ្នា  ២៦ករណីជាក្រុមកម្មករបរទេសដូចគ្នាដែរតែរស់នៅផ្ទះផ្សេងគ្នា ហើយ ៤៨ ករណីផ្សេងទៀតគឺជាករណីចម្លងតាមសហគមន៍ក្នុងចំណោមប្រជាពលរដ្ឋសិង្ហបុរីផ្ទាល់តែម្តង។ ចំពោះករណីចម្លងក្នុងសហគមន៍ទៀតសោធ គេបានកត់សម្គាល់ឃើញថា មាន ៣ ករណីគឺជាករណីធ្ងន់ធ្ងរ

    April 17, 2020
  • អន្តរជាតិ

    ប្រទេសវៀតណាមកំពុងបរិច្ចាគម៉ាស់វេជ្ជសាស្រ្តចំនួន ២៥០,០០០ ដែលផលិតនៅក្នុងស្រុកដល់សហរដ្ឋអាមេរិក ដោយបានឃើញថា អាមេរិកមានអ្នកស្លាប់ដោយសារវីរុស COVID-19 ច្រើនជាង ៣០,០០០នាក់។ យោងតាមក្រសួងការបរទេសវៀតណាមបានឱ្យដឹងថា ម៉ាស់ទាំងនេះរួមមាន ៥០,០០០ម៉ាស់ នឹងផ្តល់ឱ្យសេតវិមានមាន ហើយទាំងអស់មានតម្លៃយ៉ាងហោចណាស់ ១០០,០០០ដុល្លារ។ ក្រសួងបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៉ីម៉ែលថា ប្រទេសវៀតណាមក៏បានផ្តល់ម៉ាស់មុខដល់ប្រទេសជប៉ុន និងផលិតឧបករណ៍វេជ្ជសាស្ត្រក្នុងស្រុក ដែលមានតម្លៃ ១០០,០០០ដុល្លារដូចគ្នា។ វាអំណោយទៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញធំជាងគេបំផុតរបស់វៀតណាម ក៏ដូចជាជប៉ុន និងការបរិច្ចាគស្រដៀងគ្នាដល់កម្ពុជា ឡាវ និងបណ្តាប្រទេសអឺរ៉ុប រួមមានប្រទេសរុស្ស៊ី បារាំង និងអ៉ីតាលី។ ប្រទេសវៀតណាមបានប្រគល់ឈុតការពារវេជ្ជសាស្រ្តចំនួន ៤៥០,០០០ ដែលផលិតដោយរោងចក្រ DuPont Inc នៅក្រុង

    April 17, 2020
  • អន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វិធានការណ៍នៃការបិទទ្វារនឹងបន្តមានយ៉ាងហោចណាស់ ៣សប្តាហ៍ទៀត ដើម្បីប្រឆាំងនឹងការរីករាលដាលនៃវីរុស COVID-19 ។ នេះបើតាមការចុះផ្សាយរបស់ NHK ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។ លោក Raab កំពុងធ្វើជាតំណាងឱ្យលោក Boris Johnson ខណៈលោកនាយករដ្ឋមន្ដ្រីកំពុងព្យាបាលវីរុស COVID-19 នេះ។ លោក Dominic Raab បាននិយាយថា ការរឹតត្បិតនេះកំពុងដំណើរការ ប៉ុន្តែបានព្រមានថា វានៅតែលឿនពេកបើសម្រាលការរឹតត្បឹតពេលនេះ។ លោកបានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា៖«ប្រសិនបើយើងប្រញាប់បន្ធូរបន្ថយវិធានការដែលយើងមាន យើងនឹងប្រថុយនឹងការខ្ជះខ្ជាយរាល់ការលះបង់ និងការរីកចម្រើនទាំងអស់ដែលបានធ្វើ»។ រំលឹកដែរថា រដ្ឋាភិបាលបានដាក់ការរឹតត្បឹតយ៉ាងតឹងរឹង ចាប់តាំងពីថ្ងៃទី២៣

    April 17, 2020
  • អន្តរជាតិ

    មូលនិធិ Bill & Melinda Gates បានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធថា ខ្លួននឹងផ្តល់ថវិកាបន្ថែមចំនួន ១៥០លានដុល្លារអាមេរិក ដើម្បីឆ្លើយតបចំពោះការឆ្លងរាតត្បាតនៃវីរុស COVID-19 ដែលនាំឱ្យជំនួយសរុបរបស់មូលនិធិកើនដល់ ២៥០លានដុល្លារ។ ជំនួយនេះនឹងត្រូវបានដាក់សម្រាប់ការអភិវឌ្ឍការព្យាបាល និងវ៉ាក់សាំង COVID-19 ក៏ដូចជាជួយដៃគូរបស់ខ្លួននៅក្នុងទ្វីបអាហ្វ្រិក និងអាស៊ីខាងត្បូង ពង្រីកការតេស្ដ ការព្យាបាល និងការដាក់ដាច់ដោយឡែក។ ការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Bill Gates បានរិះគន់ការសម្រេចចិត្តរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដល់អង្គការសុខភាពពិភពលោក។ នៅល្ងាចថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបញ្ឈប់ការផ្តល់ថវិកាចំនួន ៤០០លាន

    April 16, 2020
  • អន្តរជាតិ

    ថៃ៖ យ៉ាងហោចណាស់មានមនុស្ស ៣ នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនជុំវិញករណីលក់ម៉ាស់លើសតម្លៃកំណត់ និងលក់អាកុលលាងដៃគ្មានគុណភាព។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bangkokpost បានឲ្យដឹងថា ជនសង្ស័យទាំង ៣រូបនេះរួមមាន ស្រ្តីម្នាក់មានឈ្មោះ Thitiporn Sirichai ត្រូវបានចាប់ខ្លួនពីបទលក់ម៉ាស់លើសតម្លៃ ដែលរដ្ឋាភិបាលបានកំណត់ដោយគាត់បានលក់ម៉ាស់មួយក្នុងតម្លៃ ១២ បាត (០.៣៧ ដុល្លារអាមេរិក ឬ ១ ៥០០ រៀល) ខណៈតម្លៃកំណត់របស់រដ្ឋាភិបាលថៃគឺម៉ាស់មួយតម្លៃត្រឹមតែ ២,៥ បាត (០.០៧៦ ដុល្លារអាមេរិក ឬ ៣០០ រៀល) ប៉ុណ្ណោះ។ ការឃាត់ខ្លួនស្រ្តីរូបនេះត្រូវបានធ្វើឡើងនៅក្នុងផ្ទះរបស់គាត់ផ្ទាល់តែម្តង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់

    April 16, 2020
  • កូវីដ-១៩

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនាថ្ងៃពុធ ទី១៥ ខែមេសាថា សហរដ្ឋអាមេរិកបានឆ្លងផុតការឆ្លងរាតត្បាតដ៏អាក្រក់បំផុតរបស់ខ្លួន ហើយលោកនឹងប្រកាសគោលការណ៍ណែនាំ សម្រាប់ការបើកសេដ្ឋកិច្ចឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣០,០០០នាក់។ នេះបើតាមការចុះផ្សាយរបស់ CNA សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។ នៅសហរដ្ឋអាមេរិកមនុស្សច្រើនជាង ៣០,៨០០នាក់ បានស្លាប់ដោយសារជំងឺ COVID-19 ដែលជាជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីជំងឺក្រុមវីរុសកូរ៉ូណា គិតត្រឹមរសៀលថ្ងៃពុធនេះ។ ចំនួនអ្នកស្លាប់បានកើនឡើងចំនួន ២,៣៧១នាក់ ពីថ្ងៃមុន ដែលជាកំណត់ត្រាថ្មីមួយសម្រាប់ថ្ងៃទី២ជាប់ៗគ្នា ដែលសហរដ្ឋអាមេរិកមានការស្លាប់ច្រើនជាង ២,០០០នាក់ ក្នុងមួយថ្ងៃ។ សម្រាប់ករណីសរុបវិញ ប្រទេសនេះមានរហូតដល់ ៦៣៥,០០០ ករណី

    April 16, 2020
  • អន្តរជាតិ

    រុស្សី៖ គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ីទើបតែបានបញ្ចេញវីដេអូថ្មីមួយពីការឆាបឆេះយន្តហោះ Sukhoi Superjet កាលពីខែឧសភាឆ្នាំ ២០១៩ ។ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅផ្នែកខាងក្រោយបន្ទាប់ពីធ្វើការហោះហើរបានបន្តិច ហើយហេតុការណ៍គ្រោះថ្នាក់នេះបានធ្វើឲ្យអ្នកដំណើរចំនួន ៤១ នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា  ឧប្បតិ្តហេតុនេះបានកើតឡើងចំពោះយន្តហោះដឹកអ្នកដំណើរក្នុងស្រុកមួយគ្រឿង ដែលបានហោះចេញពីព្រលានយន្តហោះ Sheremetyevo ក្រុងម៉ូស្គូ ប្រទេសរុស្សី។ ប្រភពខាងលើបានបន្តថា យន្តហោះខាងលើនេះជាប្រភេទយន្តហោះ Aeroflot Sukhoi Superjet 100 ហើយមូលហេតុដែលធ្វើឲ្យមានភ្លើងឆេះក៏ព្រោះតែយន្តហោអត្រូវរងនូវរន្ទះបាញ់ក្រោយពេលហោះហើរបានបន្តិច។ យ៉ាងណាក្តី ក្រោយកើតហេតុអ្នកបើកបរយន្តហោះបានព្យាយាមចុះចតវិញភ្លាមៗ ហើយមានអ្នកដំណើរចំនួន ៣៧ នាក់បានរត់គេចខ្លួនទាន់ពេលវេលា និងគ្មានរបួសអ្វីធ្ងន់ធ្ងរឡើយ។ ក្រោយកើតមានគ្រោះថ្នាក់មួយនេះ អ្នកបើកបរយន្តហោះម្នាក់មានឈ្មោះថា Denis Evdokimov

    April 16, 2020
  • កូវីដ-១៩

    សារព័ត៌មានបាងកកប៉ុស្ដិ៍ក្នុងថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា បានឱ្យដឹងថា រដ្ឋាភិបាលថៃបានប្រកាសថា មានករណីថ្មីនៃវីរុស COVID-19 ចំនួន ២៩ករណី ដែលបានធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២,៦៧២នាក់។ អ្នកស្លាប់ថ្មីចំនួន ៣នាក់ ត្រូវបានកត់ត្រា ដែលនាំឱ្យចំនួនស្លាប់សរុបកើនដល់ ៤៦នាក់ ហើយអ្នកស្លាប់ទាំងអស់មានអាយុក្រោម ៦០ឆ្នាំ។ គិតមកទល់ពេលនេះថៃព្យាបាលអ្នកជំងឺបានជាចំនួន ១,៥៩៣នាក់ ដែលកើនឡើងអ្នកជាបន្ថែម ៩៦នាក់ កាលពីថ្ងៃពុធ។ ចំនួនសរុបនៃករណីថ្មីសម្រាប់ថ្ងៃព្រហស្បតិ៍នេះ គឺទាបជាង ៣០ករណី ដែលបានកត់ត្រាកាលពីថ្ងៃពុធ។ ប្រទេសថៃធ្លាប់កត់ត្រាចំនួនអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតគឺចំនួន ១៨៨នាក់ ដែលត្រូវបានកត់ត្រានៅថ្ងៃទី២២ ខែមីនា។ អាយុជាមធ្យមរបស់អ្នកជំងឺ COVID-19 គឺ

    April 16, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន USNews បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់លោកកំពុងព្យាយាមកំណត់ថា តើវីរុស COVID-19 ចេញពីមន្ទីរពិសោធន៍មួយនៅទីក្រុងវូហាន ប្រទេសចិន ឬយ៉ាងណា? ហើយរដ្ឋលេខាធិការលោក Mike Pompeo បាននិយាយថាទីក្រុងប៉េកាំង «ចាំបាច់ត្រូវតែសារភាព» នូវអ្វីដែលពួកគេដឹង។ ថ្វីបើប្រភពនៃវីរុសនៅតែជាអាថ៌កំបាំង ហើយមនុស្សភាគច្រើនគិតថាជាការកើតឡើងដោយធម្មជាតិ ប៉ុន្តែវានៅតែមិនប្រាកដនោះទេ។ សារព័ត៌មាន Fox News បានរាយការណ៍កាលពីថ្ងៃពុធថា វីរុសនេះមានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍ទីក្រុងវូហានមែន ប៉ុន្តែមិនមែនសម្រាប់អាវុធជីវសាស្ត្រទេ។ វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការបង្ហាញថាការខិតខំរបស់ខ្លួនក្នុងការកំណត់អត្តសញ្ញាណ និងប្រយុទ្ធប្រឆាំងនឹងវីរុសគឺស្មើនឹង ឬធំជាងសមត្ថភាពរបស់សហរដ្ឋអាមេរិក។ របាយការណ៍នេះ និងផ្សេងៗទៀតបាននិយាយថា

    April 16, 2020