autoadmin
  • អន្តរជាតិ

    ប៉ូលីសក្នុងខេត្តសាធុន បានជួយសង្គ្រោះអ្នកនេសាទថៃម្នាក់ ដែលបានថ្មើរជើងផង និងហែលទឹកផង ពីម៉ាឡេស៊ីមកប្រទេសកំណើតខ្លួន នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ បុរសនោះត្រូវបានគេដឹងថា ជាពលករធ្វើការនៅម៉ាឡេស៉ី និងបានធ្វើដំណើររយៈពេល ២ថ្ងៃជាប់គ្នា មកកាន់ប្រទេសថៃវិញ។ ដោយសារអំឡុងពេលនេះមានការបិទទ្វារប្រទេស ដូច្នេះគាត់មិនអាចធ្វើការហោះហើរ ឬចូលប្រទេសថៃតាមមធ្យោបាយណាឡើយ។ ពលករម្នាក់នោះឈ្មោះថា Rattanapol Panun អាយុ ៤៥ឆ្នាំ មកពីខេត្តសាធុន ដោយសារមិនអាចរង់ចាំរហូតដល់កាលបរិច្ឆេទ បើកការធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ ដូច្នេះគាត់បានសម្រេចចិត្តរកវិធីគ្រប់យ៉ាងដើម្បីអាចចូលស្រុកវិញ។ តាមសម្ដីរបស់ប៉ូលីសគាត់បានថ្មើរជើងចេញពីរដ្ឋ Perlis របស់ម៉ាឡេស៉ី មកកាន់ខេត្តសាធុនប្រទេសថៃ។ លុះធ្វើដំណើរបាន ២ថ្ងៃ គាត់បានមកដល់ Ban Khlong

    April 15, 2020
  • កូវីដ-១៩

    សឹង្ហបុរី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានរាយការណ៍ថា នៅថ្ងៃទី១៤ ខែមេសា ម្សិលមិញនេះសិង្ហបុរីបានរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ថ្មីចំនួន ៣៣៤ ករណីបន្ថែមទៀត តែពុំទាន់មានករណីស្លាប់ថ្មីនៅឡើយទេ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច Channelnewsasia បានចុះផ្សាយលម្អិតជុំវិញករណីឆ្លងថ្មីនេះថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺមានប្រជាពលរដ្ឋសិង្ហបុរីតិចតួចប៉ុណ្ណោះ ខណៈភាគច្រើនគឺសុទ្ធតែជាជនបរទេសដែលទទួលបានសិទ្ធអនុញ្ញាតឲ្យមកធ្វើការងារនៅក្នុងប្រទេសសិង្ហបុរី។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមជនរងគ្រោះដែលជាប្រជាពលរដ្ឋសិង្ហបុរីនោះគឺមានមានជនរងគ្រោះម្នាក់ជាបុរសចំណាស់មានអាយុ​រហូតដល់ ៧០ ឆ្នាំ ហើយជនរងគ្រោះរូបនេះត្រូវបានអាជ្ញាធរសុខាភិបាលសិង្ហបុរីចាត់ទុកជាករណីធ្ងន់ធ្ងរផងដែរ ព្រោះថាមនុស្សចាស់ដែលបានឆ្លងមេរោគកូវីដ ១៩ គឺពិបាកព្យាបាលឲ្យជាសះស្បើយវិញណាស់។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះសិង្ហបុរីមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ៣ ២៥២ ករណី ស្លាប់ចំនួន ១០ ករណី ព្យាបាលជាសះស្បើយចំនួន ៦១១

    April 15, 2020
  • អន្តរជាតិ

    តាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍ បានឱ្យដឹងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបន្ដបានហាមប្រាមការហោះហើរចូលស្រុកនៅទូទាំងប្រទេសថៃ និងពន្យារពេលយ៉ាងតិចណាស់ដល់ថ្ងៃទី៣០ ខែមេសានេះ ដើម្បីជួយគ្រប់គ្រងការរីករាលដាលនៃវីរុស COVID-19 ។ នេះជាការពន្យាពេលលើកទី៣ នៃការហាមឃាត់ដែលត្រូវបានដាក់ចេញជាលើកដំបូងកាលពីថ្ងៃទី៣ ខែមេសា។ ការហាមឃាត់នេះគ្រោងត្រូវផុតកំណត់នៅថ្ងៃសៅរ៍នេះ ប៉ុន្តែចាប់ពីថ្ងៃអាទិត្យនេះរហូតដល់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ទើបមានការជម្រាបជាបន្ដ។ ការលើកលែងចំពោះការហាមឃាត់ គឺការហោះហើរធ្វើមាតុភូមិនិវត្តន៍ យន្តហោះរដ្ឋនិងយោធា យន្តហោះធ្វើការចុះចតបន្ទាន់ និងយន្តហោះធ្វើការចុះចតបច្ចេកទេស។ សេចក្តីថ្លែងការណ៍ក៏អនុញ្ញាតចំពោះការហោះហើរដឹកជំនួយមនុស្សធម៌ វេជ្ជសាស្រ្តនិងការផ្តល់ជំនួយសង្គ្រោះ ក៏ដូចជាជើងហោះហើរដឹកទំនិញផងដែរ។ ប្រជាជនដែលធ្វើដំណើរតាមជើងហោះហើរ ដែលត្រូវបានលើកលែងត្រូវស្ថិតក្រោមវិធាននៃការគ្រប់គ្រងជំងឺ ដែលរួមមានការដាក់ឱ្យនៅដាច់រយៈពេល ១៤ថ្ងៃ និងវិធានការណ៍ពាក់ព័ន្ធនានា ដែលបានកំណត់នៅក្នុងក្រឹត្យគ្រាអាសន្ន៕ អត្ថបទ៖ លីដា ប្រភព៖ បាងកកប៉ុស្តិ៍

    April 15, 2020
  • អន្តរជាតិ

    សិស្សសាលានៅទូទាំងប្រទេសវៀតណាម អាចត្រឡប់មកសាលារៀនវិញនៅថ្ងៃទី១៥ ខែមិថុនា និងបញ្ចប់ឆមាសរបស់ពួកគេនៅថ្ងៃទី១៥ ខែកក្កដា។ ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមបាននិយាយថា ពេលវេលាដែលត្រូវបានបញ្ជាក់ខាងលើនេះ នឹងត្រូវបានអនុម័តប្រសិនបើវីរុស COVID-19 នៅតែស្ថិតក្រោមការគ្រប់គ្រងដូចរាល់ថ្ងៃ។ ក្នុងអំឡុងពេលនៃការជម្រាបជូននេះ សិស្សនិស្សិតនឹងត្រូវពិនិត្យឡើងវិញនូវរាល់មេរៀនទាំងអស់ បន្ទាប់ពីសិក្សារយៈពេល ៤ខែ តាមអ៉ីធឺណេត ទាំងឆមាសទី២ និងការប្រលងបញ្ចប់។ ប្រសិនបើនិស្សិតមិនអាចចូលរៀននៅថ្ងៃទី១៥ ខែមិថុនា ក្រសួងអប់រំនិងបណ្តុះបណ្តាលនឹងធ្វើរបាយការណ៍ទៅរដ្ឋសភា ដើម្បីពិចារណាឡើងវិញអំពីការកំណត់ពេលវេលាឡើងវិញនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ។ នេះជាលើកទី១ហើយ ដែលឆ្នាំសិក្សាបញ្ចប់នៅថ្ងៃទី១៥ ខែកក្កដា ហើយការប្រឡងមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅនៅថ្ងៃទី ៨-១១ ខែសីហា គឺយូរជាងធម្មតាដល់ទៅមួយខែកន្លះ។ ដោយសារការឆ្លងវីរុស COVID-19 សិស្សនៅទូទាំងប្រទេសវៀតណាមត្រូវឃ្លាតឆ្ងាយពីសាលារៀនយ៉ាងយូរ។ ចំណែកទីក្រុងហូជីមីញនឹងមានការចូលរៀនឡើងវិញលឿនជាងគេ គឺនៅពាក់កណ្ដាលខែឧសភា ខែក្រោយនេះហើយ៕

    April 15, 2020
  • អន្តរជាតិ

    ថៃ៖ សមត្ថកិច្ច​ថៃ​បានធ្វើការចុះ​ឃាត់ខ្លួន​ពលករ​ខ្មែរ​​ចំនួន​ ១៧នាក់​ បន្ទាប់​ពី​ពួកគេទាំងអស់​នោះបានជួបជុំគ្នាស៉ីផឹក និងរាំច្រៀង នៅ​ស្រុក​ខ្លងលួង​ ខេត្ត​ផាធុមថានី ប្រទេស​ថៃ ដែលនេះជាទង្វើរខុសពីក្រឹត្យគ្រាអាសន្នរបស់ប្រទេសថៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily News របស់ថៃ សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ ហេតុ​ការណ៍​បាន​កេីត​ឡើង​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ ទី​១៤​ នៅមុខផ្ទះលេខ​៤/៦ ក្នុងភូមិទី១២ ហើយក្រុមអ្នកផឹកស៉ីមានស្រី ៥នាក់ និងប្រុស ១២នាក់​។ ប្រភពបានឱ្យដឹងដែរថា ពួកគេទាំងនោះបានផឹកស៉ី និងរាំច្រៀង ដោយមិនមានការពាក់ម៉ាស់ត្រឹមត្រូវ ដើម្បីការរពារវីរុស COVID-19 អ្វីនោះទេ។ នៅពេលប៉ូលីសចុះមកឃាត់ខ្លួន មានមនុស្ស៣នាក់បានរត់ចេញពីទីនោះ ដោយសារប៉ូលីសមានគ្នាតិច

    April 15, 2020
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារ ទី១៤ ខែមេសា អំពីការផ្អាកការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក ទៅដល់អង្គការសុខភាពពិភពលោក (WHO) ព្រោះលោកបាននិយាយថា WHO បានបិទបាំងភាពធ្ងន់ធ្ងរនៃការផ្ទុះនៃវីរុស COVID-19 នៅក្នុងប្រទេសចិន មុនពេលវារីករាលដាលពាសពេញពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia នាថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។ លោក ដូណាល់ ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានថា លោកកំពុងណែនាំរដ្ឋបាលរបស់លោកឱ្យបញ្ឈប់ការផ្តល់មូលនិធិ ខណៈពេលដែល «ការពិនិត្យឡើងវិញត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃតួនាទីរបស់អង្គការសុខភាពពិភពលោក សម្រាប់ការគ្រប់គ្រងមិនត្រឹមត្រូវ និងលាក់បាំងការរីករាលដាលនៃវីរុសនេះ»។ សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំបំផុតដល់អង្គការសុខភាពពិភពលោក

    April 15, 2020
  • កូវីដ-១៩

    ចំនួននៃការឆ្លងវីរុស COVID-19 នៅប្រទេសជប៉ុន បានកើនឡើងដល់ជាង ៧,៧០០នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK សម្រាប់ថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។ តួលេខនេះរាប់បញ្ចូលទាំងអ្នកដែលត្រូវបានគេរកឃើញថា វិជ្ជមាននៅក្នុងការត្រួតពិនិត្យពីអាកាសយានដ្ឋាន មន្រ្តីសុខាភិបាល និងអ្នកដែលបានវិលត្រឡប់មកជប៉ុនតាមយន្តហោះ។ គិតត្រឹមម៉ោង ១ និង ៣០នាទីរសៀល មានករណីថ្មីចំនួន ១៨ ត្រូវបានរាយការណ៍នៅទូទាំងប្រទេស ដែលធ្វើឱ្យចំនួនសរុបកើនដល់ ៧.៧០៩ នាក់។ ប្រសិនបើបូកទាំងករណីចំនួន ៧១២ ពីនាវាទេសចរណ៍ Diamond Princess នឹងនាំឱ្យចំនួនសរុបរបស់ជប៉ុនកើនដល់ ៨.,៤១៤នាក់។ មានមនុស្ស

    April 14, 2020
  • អន្តរជាតិ

    ពលករធ្វើការចំនួន ២៤នាក់ ត្រូវបានគេលុបច្បាប់អនុញ្ញាតការងារចេញ ហើយត្រូវបានហាមឃាត់ជារៀងរហូត មិនឱ្យធ្វើការនៅប្រទេសសិង្ហបុរីទៀតទេ ពីព្រោះពួកគេបានបំពានច្បាប់បិទទ្វារប្រទេស ដែលសិង្ហបុរីដាក់ឡើងដើម្បីទប់ទល់នឹងការរាលដាលនៃវីរុស COVID-19 ។ ពលករបរទេសទាំងនោះត្រូវបានគេរកឃើញថា បានផឹកស៉ី និងប្រមូលផ្ដុំគ្នាជាក្រុម នៅជិត Tuas View Square នៅតំបន់ភាគខាងលិចទីក្រុង។ ក្រសួងពលកម្ម (Ministry of Manpower) បានបង្កើនការចុះត្រួតពិនិត្យ ដើម្បីធានាបាននូវវិធានការណ៍នៅឆ្ងាយពីគ្នា ហើយជាលទ្ធផលពួកគេបានចាប់ក្រុមផឹកស៉ីនេះ។ ក្រសួងបាននិយាយថា៖«ការធ្វើអធិការកិច្ចបានបង្ហាញថា ផ្ទះជួលភាគច្រើនបានបង្កើតវិធានការណ៍នៅឆ្ងាយ និងការពិនិត្យសុខភាពសម្រាប់ប្រជាជនរបស់ពួកគេ។ អ្នករស់នៅក្នុងផ្ទះជួលក៏មិនមានបញ្ហាសុខុមាលភាព ឬបញ្ហាប្រាក់ខែដែរ។ ប៉ុន្តែទោះយ៉ាងណាថ្មីៗនេះមានករណីជាច្រើននៃ COVID-19 បានពាក់ព័ន្ធនឹងពលករបរទេស ហើយឥឡូវនេះវាមានហានិភ័យធ្ងន់ធ្ងរនៃការរីករាលដាលយ៉ាងខ្លាំង»។ ក្រសួងបានក្រើនរំលឹកដល់ក្រុមហ៊ុនដែលជួលកម្មករបរទេសថា៖

    April 14, 2020
  • អន្តរជាតិ

    សារព័ត៌មាន BBC បានឱ្យដឹងថា ភ្លើងឆេះព្រៃដែលបានឆេះអស់រយៈពេលជាច្រើនថ្ងៃ នៅភាគខាងជើងប្រទេសអ៊ុយក្រែន ពេលនេះនៅមិនឆ្ងាយពីរោងចក្រនុយក្លេអ៊ែរ Chernobyl ដែលត្រូវបានគេបោះបង់ចោល ព្រោះតែមហន្តរាយការបែកធ្លាយជាតិ​វិទ្យុសកម្មក្នុងឆ្នាំ១៩៨៦នោះទេ។ តាមសម្តីប្រតិបត្តិករទេសចរណ៍ Yaroslav Emelianenko បាននិយាយថា វានៅប្រហែលជា ២គីឡូម៉ែត្រ ពីរោងចក្រប៉ុណ្ណោះ។ អង្គការ Greenpeace បាននិយាយថា អគ្គិភ័យនេះធំជាងទំហំដែលអាជ្ញាធរបានដឹង។ សាខារបស់អង្គការក្រៅរដ្ឋាភិបាលរុស្ស៊ីមួយនេះបានឱ្យដឹងថា អគ្គិភ័យដ៏ធំបំផុតគ្របដណ្តប់លើផ្ទៃដី ៣៤,០០០ ហិកតា ខណៈដែលអគ្គិភ័យទី២ មានចំងាយតែ ១គីឡូម៉ែត្រ ពីអតីតរោងចក្រនុយក្លេអ៊ែរនោះ ជាមួយនឹងទំហំ ១២,០០០ ហិកតា។ លោក Yaroslav Emelianenko

    April 14, 2020
  • កូវីដ-១៩

    មន្ត្រីសុខាភិបាលថៃបាននិយាយថា ប្រទេសថៃបានរាយការណ៍ពីការឆ្លងវីរុស COVID-19 ថ្មីចំនួន ៣៤ករណី សម្រាប់ថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០នេះ នាំឱ្យករណីសរុបកើនដល់ ២,៦១៣ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។ ក្នុងនោះផងដែរមានការស្លាប់ថ្មីម្នាក់ ដែលគាត់គឺជាអ្នកបើករថយន្ដនៅក្រុងបាងកក ដែលបានផឹកស៊ីជាមួយអ្នកឆ្លង COVID-19 ដទៃ។ ដូច្នេះប្រទេសថៃមានចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបដល់ ៤១នាក់។ ចំនួនករណីត្រូវបានបញ្ជាក់ថ្មីនេះ គឺខ្ពស់ជាងករណីកត់ត្រាកាលពីថ្ងៃច័ន្ទ ដែលមានតែ ២៨ករណី ហើយការកើនឡើងនេះកើតឡើង បន្ទាប់ពីការធ្លាក់ចុះ ៦ថ្ងៃជាប់ៗគ្នា ចាប់តាំងពីករណីចំនួន ១១១នាក់ ត្រូវបានកត់ត្រានៅថ្ងៃទី៨ ខែមេសា។ ចំនួនខ្ពស់បំផុតនៃករណីដែលបានបញ្ជាក់មកទល់ពេលនេះគឺ១៨៨ ដែលធ្លាប់បានកត់ត្រានៅថ្ងៃទី២២

    April 14, 2020