autoadmin
  • អន្តរជាតិ

    លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ ថាលោកនឹងវាយតម្លៃស្ថានភាព COVID-19 នៅក្នុងសប្តាហ៍ចុងក្រោយនៃខែមេសា ដើម្បីពិនិត្យមើលថាតើអាចមានការដកចេញការរឹតត្បិតខ្លះដែរ ឬទេ។ គាត់ក៏បានណែនាំភ្នាក់ងាររដ្ឋរួចហើយ ដើម្បីបន្ធូរបន្ថយការរឹតត្បិត ប្រសិនបើស្ថានភាពកាន់តែប្រសើរឡើង និងអ្វីដែលពួកគេគួរធ្វើប្រសិនបើការឆ្លងកើនឡើង។ មជ្ឈមណ្ឌលនៃរដ្ឋបាលស្ថានភាព COVID-19 ក៏នឹងពិចារណាលើកត្តាទាំងអស់មុនពេលធ្វើការសម្រេចចិត្តផងដែរ។ លោកនាយករដ្ឋមន្រ្តីបានព្រមានថា ប្រសិនបើប្រជាជនមិនការពារខ្លួនស្ថានភាពនឹងកាន់តែអាក្រក់ទៅៗ ហើយបន្ថែមថារដ្ឋាភិបាលរបស់លោកកំពុងយកចិត្តទុកដាក់ស្មើៗគ្នា ចំពោះក្រុមដែលរងផលប៉ះពាល់ទាំងអស់។ គួរដឹងដែរថា ប្រទេសថៃមានកម្មករប្រមាណ ៣៧លាននាក់ នៅក្នុងវិស័យក្រៅផ្លូវការ និងផ្លូវការ រួមបញ្ចូលគ្នាជាមួយអ្នកធ្វើការក្រៅម៉ោង ៩លាននាក់ និង ១៧លាននាក់ នៅក្នុងវិស័យកសិកម្ម។ លោកបាននិយាយថា

    April 16, 2020
  • កូវីដ-១៩

    សិង្ហបុរី៖  អាជ្ញារសុខាភិបាលនៃប្រទេសសិង្ហបុរីបានរាយការណ៍ថា មានអ្នកជំងឺកូវីដ ១៩ ចំនួន ៤៤៧ ករណីបន្ថែមទៀតត្រូវបានគេរកឃើញ កាលពីថ្ងៃទី១៥ ខែមេសា ម្សិលមិញនេះ។ យោងតាមសេចក្តីចុះផ្សាយនៅក្នុងសារព័ត៌មាន Channelnewsasia បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មានជនរងគ្រោះចំនួន ៦៨ % គឺជាក្រុមមនុស្សដែលមានការប្រាស្រ័យទាក់ទងគ្នា ខណៈ ៣២% ផ្សេងទៀត គឺជាករណីកើតឡើងក្នុងចំណោមក្រុមមនុស្សផ្សេងគ្នា និងគ្មានការទាក់ទងជាមួយគ្នាឡើយ។ បើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលសិង្ហបុរីដដែលនេះក៏បានឲ្យដឹងផងដែរថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មាន ៤០៤ ករណីកើតឡើងចំពោះក្រុមកម្មករបរទេសដែលស្នាក់នៅអាគារជាមួយគ្នា ហើយ៥ ករណី កើតចំពោះកម្មកបរទេសដែលរស់នៅផ្ទះផ្សេងៗគ្នា និង ៣៨ ករណីផ្សេងទៀតគឺជាករណីចម្លងក្នុងចំណោមប្រជាពលរដ្ឋសិង្ហបុរីនៅតាមសហគមន៍តែ​ម្តង។​

    April 16, 2020
  • អន្តរជាតិ

    ក្រុមអ្នកជំនាញនៅប្រទេសជប៉ុននិយាយថា មនុស្សជាង ៤០០,០០០នាក់ អាចនឹងស្លាប់ដោយសារវីរុស COVID-19 នៅទូទាំងប្រទេសជប៉ុន ប្រសិនបើមិនមានវិធានការណាមួយដើម្បីទប់ទល់នឹងការឆ្លងទេ។ ក្រសួងសុខាភិបាលជប៉ុនបានបង្កើតក្រុមមួយ ដើម្បីជួយបញ្ឈប់ការរីករាលដាលនៃវីរុសនេះ ហើយពួកគេបានរាយការណ៍អំពីការប៉ាន់ស្មាននេះកាលពីថ្ងៃពុធ។ នេះបើតាមការចុះផ្សាយរបស់ NHK កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ ពួកគេនិយាយថា ចំនួនអ្នកជំងឺធ្ងន់ធ្ងរនឹងឡើងខ្ពស់បំផុតនៅ ៦០ថ្ងៃទៀត បន្ទាប់ពីការឆ្លងបានចាប់ផ្តើមរីករាលដាល ប្រសិនបើមិនមានវិធានការអ្វីទាក់ទងនឹងការរក្សាគម្លាតទេនោះ។ នៅកម្រិតខ្ពស់បំផុតមនុស្ស ២០០,០០០នាក់ ដែលមានអាយុពី ១៥ ទៅ ៦៤ឆ្នាំ និង ៦៥០,០០០នាក់ ដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅនឹងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយជាសរុបអ្នកជំងឺ ៨៥០,០០០នាក់ ត្រូវការឧបករណ៍ជំនួយដកដង្ហើម។ ពាក់កណ្តាលនៃពួកគេទំនងជានឹងស្លាប់

    April 16, 2020
  • កូវីដ-១៩

    តាមការ Update ចុងក្រោយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ចំនួនសរុបនៃការឆ្លងវីរុស COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២,០៥៦,០៥៥នាក់ ហើយយ៉ាងហោចណាស់មនុស្សចំនួន ១៣៤,១៧៨នាក់ បានស្លាប់ដោយសារវីរុសនេះ បើយោងតាមតួលេខចុងក្រោយពីសាកលវិទ្យាល័យ Johns Hopkins ។ ទិន្នន័យរបស់ Johns Hopkins គីបានបង្ហាញថា វីរុសឆ្លងនេះបានឆ្លងដល់អ្នកជំងឺជាង ៦៣៦,៣០០នាក់ នៅក្នុងសហរដ្ឋអាមេរិកតែមួយ។ អេស្បាញ អ៉ីតាលី បារាំង និងអាឡឺម៉ង់ ដែលជាប្រទេសរងគ្រោះខ្លាំងបន្ទាប់ពីអាមេរិក បានរាយការណ៍ថា មានករណីជាង ១៣៤,០០០ករណី នៅប្រទេសរបស់ពួកគេ។ យោងទៅតាមរបាយការណ៍របស់

    April 16, 2020
  • អន្តរជាតិ

    ថៃ៖ យោងតាមសារព័ត៌មាន Dailymail បាយការណ៍អំពីករណីកម្របំផុតមួយជុំវិញមេរោគកូវីដ ១៩ គឺមានមន្ត្រីទទួលបន្ទុកផ្នែកធ្វើកោសល្យវិច្ច័យម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរូបគាត់បានឆ្លងជំងឺកូវីដ១៩ ក្រោយពិនិត្យ និងប៉ះពាល់សាកសពជនរងគ្រោះ ដោយសារវីរុសកូវីដ១៩។ ប្រភពខាងលើបានបញ្ជាក់ថា ករណីមួយនេះបានកើតឡើងចំពោះអ្នកពិនិត្យសាកសពម្នាក់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ បើតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា រាប់ចាប់តាំងមានការរាតត្បាតមេរោគកូវីដ ១៩ នៅទូទាំងពិភពលោកមក ករណីដូចខាងលើនេះពុំធ្លាប់កើតមាននោះទេ ព្រោះជាធម្មតាមេរោគកូវីដ ១៩ បានចម្លងចេញពីមនុស្សរស់ម្នាក់ទៅកាន់មនុស្សរស់ម្នាក់ឬជាច្រើននាក់ទៀត។ យ៉ាងណាក្តី ករណីខាងលើនេះគឺជាករណីមនុស្សរស់ឆ្លងមេរោគកូវីដ ១៩ ពីសាកសព ហើយចុងក្រោយជនរងគ្រោះបានឆ្លងមេរោគនោះក៏ត្រូវស្លាប់ដោយសារតែមេរោគដដែលនេះផងដែរ។ សម្រាប់ក្រុមអ្នកវិទ្យាសាស្រ្តវិញ នៅមិនទាន់អាចពន្យល់បានភ្លាមៗទេថា ករណីចម្លងមួយនេះអាចកើតឡើងដោយរបៀបណា ឬក្នុងលក្ខខណ្ឌដាច់ឡែកណាមួយនោះ។ យ៉ាងណាក្តី ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងថៃកំពុងតែបើការសិក្សាជាពិសេសមួយដើម្បីស្វែករកនូវរបៀបនៃការចម្លង និងវិធីការពារករណីចម្លងមេរោគពីសាកសពនៅកាន់មនុស្សនេះ ដើម្បីធានាឲ្យបាននូវសុវត្ថិភាពជូនក្រុមបុគ្គលិកសុខាភិបាលទាំងអស់៕

    April 16, 2020
  • អន្តរជាតិ

    ប៉ូលីសឡាវបានដាក់បុរសជនជាតិជប៉ុនម្នាក់ អាយុ ៣៨ឆ្នាំ នៅក្នុងបញ្ជីតាមចាប់អន្តរជាតិ ទាក់ទងនឹងការសម្លាប់ស្ត្រីជនជាតិន័រវេសម្នាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ បុរសដែលត្រូវបានគេប្រកាសជាមុខសញ្ញាតាមចាប់នេះមានឈ្មោះ Hiroyuki Ogu ត្រូវបានគេសង្ស័យថា បានច្របាច់កស្ត្រីន័រវេសអាយុ ៣០ឆ្នាំរហូតដល់ស្លាប់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយន័រវែស Dagbladet បានឱ្យដឹងថា សាកសពស្ត្រីនោះត្រូវបានគេរកឃើញនៅក្នុងព្រៃមួយ នៅកណ្តាលប្រទេសឡាវកាលពីខែមករា។ អ្នកទាំងពីរទាំងជនសង្ស័យ និងស្ត្រីដែលបានស្លាប់ ធ្លាប់បានទាក់ទងគ្នា និងមានដំណើរកម្សាន្តក្នុងប្រទេសឡាវចេញពីប្រទេសថៃ៕ អត្ថបទ៖ លីដា ប្រភព៖ Japantoday , Dagbladet , Interpol

    April 15, 2020
  • អន្តរជាតិ

    ក្រុមហ៊ុន Fujifilm និយាយថា ខ្លួនកំពុងបង្កើនការផលិតថ្នាំប្រឆាំងផ្តាសាយ Avigan។ ថ្នាំនេះបច្ចុប្បន្នកំពុងស្ថិតក្នុងការពិសោធន៍ព្យាបាល ដើម្បីឈានទៅរកការព្យាបាលជាក់លាក់សម្រាប់វីរុស COVID-19។ ក្រុមហ៊ុន Fujifilm និយាយថា ខ្លួនរំពឹងថានឹងបង្កើនផលិតកម្មដល់ ១០០,០០០ ឈុត ត្រឹមខែកក្កដា។ នោះគឺប្រហែល 2.5 ដង ច្រើនជាងនៅដើមខែមីនា ដែលជាការចាប់ផ្តើមដំណើរការផលិតកម្មបច្ចុប្បន្ន។ ក្រុមហ៊ុន Fujifilm គ្រោងនឹងផលិតបន្ថែមទៀតរហូតដល់ ៣០០,០០០ ឈុត នៅខែកញ្ញា។ គួរឱ្យដឹងដែរថា ថ្នាំ Avigan ត្រូវបានអនុម័តនៅក្នុងប្រទេសជប៉ុន សម្រាប់ជាថ្នាំប្រឆាំងនឹងជំងឺផ្តាសាយ។ រដ្ឋាភិបាលគ្រោងនឹងធានាការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់នៅចុងខែឧសភា ដើម្បីព្យាបាលប្រជាជនរហូតដល់ទៅ ២លាននាក់។

    April 15, 2020
  • អន្តរជាតិ

    ប្រធានអង្គការសហប្រជាជាតិមានប្រសាសន៍ថា ពេលនេះមិនមែនជាពេលវេលា ដើម្បីបញ្ឈប់ការផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោកទេ។ អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ហើយលោកបានលើបញ្ហានេះឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកនឹងបញ្ឈប់មូលនិធិជាបណ្តោះអាសន្នដល់អង្គការសុខភាពពិភពលោក ជុំវិញរឿងលម្អៀងទៅចិន និងយឺតយ៉ាវក្នុងការឆ្លើយតបជាមួយវីរុស។ លោក Guterres បាននិយាយថា៖«អង្គការសុខភាពពិភពលោកដែលមានបុគ្គលិករាប់ពាន់នាក់ឈរជើងជួរមុខ គាំទ្ររដ្ឋជាសមាជិកនិងសង្គមរបស់ពួកគេ ជាពិសេសអ្នកងាយរងគ្រោះបំផុតក្នុងចំណោមពួកគេ»។ លោកបានបន្ថែមទៀតថា៖«ពេលនេះគឺជាពេលវេលាសម្រាប់ការរួបរួមគ្នា ហើយសហគមន៍អន្តរជាតិធ្វើការរួមគ្នាក្នុងសាមគ្គីភាព ដើម្បីបញ្ឈប់វីរុសនេះ និងផលវិបាកដែលកំពុងប្រឈមនឹងមុខ»៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    April 15, 2020
  • កូវីដ-១៩

    តាមការចុះផ្សាយរបស់ Nation Thailand សម្រាប់ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ នេះបានឱ្យដឹងថា ចំនួនអ្នកឆ្លងវីរុស COVID-19 នៅក្នុងប្រទេសថៃបានកើនឡើងដល់ ២,៦៤៣នាក់ ដោយមានករណីថ្មីចំនួន ៣០ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ និងមានអ្នកស្លាប់ ២នាក់ទៀត ដែលនាំឱ្យចំនួនស្លាប់សរុបកើនដល់ ៤៣នាក់។ នេះជាតួលេខថយចុះបើប្រៀបធៀបនឹងករណីចំនួន ៥៤ករណី កាលពីថ្ងៃព្រហស្បតិ៍, ៥០ករណី នៅថ្ងៃសុក្រ, ៤៥ករណី នៅថ្ងៃសៅរ៍, ៣៣ករណី នៅថ្ងៃអាទិត្យ, ២៨ករណី នៅថ្ងៃច័ន្ទ និង ៣៤ករណី នៅថ្ងៃអង្គារ។

    April 15, 2020
  • អន្តរជាតិ

    ថៃ៖ យ៉ាងហោចណាស់មានមនុស្ស ១២ នាក់ ត្រូវបានអាជ្ញាធរថៃធ្វើការចាប់ខ្លួន ព្រោះតែពួកគេបានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយ ដែលឥរិយាបថនេះគឺជាការប្រព្រឹត្តិផ្ទុយនឹងបំរាមរបស់រដ្ឋាភិបាលថៃ ដែលបានហាមមិនឲ្យពលរដ្ឋធ្វើការជួបជុំគ្នា​ឬផឹកស៊ីគ្នាក្នុងចំណោមមនុស្សច្រើននោះទេ ដើម្បីកាត់បន្ថយអត្រានៃការចម្លងមេរោគកូវីដ ១៩ ក្នុងឱកាសដែលថៃត្រូវរៀបចំពិធីសង្ក្រានឆ្នាំថ្មីនេះ ។ ការចាប់ខ្លួននេះបានធ្វើឡើងនៅម៉ោងប្រមាណជា ៩ យប់​ ក្នុងបន្ទប់ស្នាក់នៅមួយកន្លែងក្នុងខេត្តបូរីរ៉ាំ ភាគខាងជើងប្រទេសថៃ។ ក្នុងចំណោមពលរដ្ឋគឃើ្លនទាំងអស់ ១២នោះ មាន ២ នាក់គឺជាមនុស្សស្រីផងដែរ ហើយពេលនេះពួកគេទាំងអស់ត្រូវយកទៅដាក់អប់រំនៅឯស្ថានីយ៍ប៉ូលិស។ សូមរម្លឹកជូនថា អាជ្ញាធរថៃបានសម្រេចដាក់ចេញនូវវិធានការក្តៅជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ រហូតមានទាំងការបិទខេត្តខ្លះទាំងមូលទៀតផង ហើយពលរដ្ឋណាដែលមិនព្រមធ្វើតាមបំរាមរបស់រដ្ឋាភិបាលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តួយ៉ាងដូចក្នុងករណីខាងលើនេះអីចឹង។ សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះថៃមានអ្នកឆ្លងមេរោគកូវីដចំនួន ២ ៦១៣​ ករណី

    April 15, 2020