- autoadmin
- អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា រដ្ឋាភិបាលអាមេរិកនឹងបន្ធូរបន្ថយការវិធានការបិទខ្ទប់ ឬដាក់ប្រទេសក្នុងគ្រាមានអាសន្នឲ្យធូរស្រាលជាងមុនបន្តិច ព្រោះការរីករាលដាលនៃមេរោគកូវីដ ១៩ ហាក់ឡើងដល់ចំណុចកំពូលរួចទៅហើយ។ លោក ដូណល់ ត្រាំ បានអះអាងថា ពេលបច្ចុប្បន្ននេះស្ថានភាពនៃការរាតត្បាតមេរោគកូវីដ ១៩ ក្នុងសហរដ្ឋអាមេរិកបានឡើងដល់ចំណុចកំពូលហើយ ដែលស្ថានភាពទូទៅនឹងមិនវិវឌ្ឍន៍ទៅរកភាពអាក្រក់ជាងនេះទៀតទេ ផ្ទុយទៅវិញអ្វីៗនឹងផ្ដើមត្រលប់មករកភាពល្អប្រសើរវិញបន្តិចម្តងៗ ខណៈពេលនេះរដ្ឋាភិបាលអាចគ្រប់គ្រងស្ថានការណ៍ទូទៅបានយ៉ាងពេញលេញផងដែរ។ លោក ដូណល់ ត្រាំ បានធ្វើការប្រៀបធៀបថា ស្ថានភាពរបស់អាមេរិកនៅពេលនេះគឺដូចគ្នាទៅនឹងស្ថានភាពនៅក្នុងទីក្រុងវូហាន ប្រទេសចិន កាលពីប៉ុន្មានខែមុនដែរ គឺឡើងដល់ចំណុចអាក្រក់បំផុត ហើយបន្ទាប់មកក៏ធូរស្រាលទៅវិញបន្តិចម្តងៗ ព្រោះតែគេអាចគ្រង់គ្រងស្ថានភាពបាន។ ដោយការមើលឃើញយ៉ាងច្បាស់ដូចនេះហើយទើបអាមេរិកគ្រោងនឹងបើកផ្នែកមួយចំនួននៃប្រទេសឲ្យដំណើរការជាធម្មតាវិញ ជាពិសេសគឺតំបន់ដែលជាបេះដូងសេដ្ឋកិច្ចរបស់ជាតិតែម្តង។ ក្នុងសេចក្តីថ្លែងការដែលបានរៀបចំឡើងនៅឯសេតវិមានអាមេរិក លោក
April 18, 2020 - កូវីដ-១៩
យោងតាមមេធាវីរបស់នាង Fatemeh Khishvand ដែលត្រូវបានគេស្គាល់ថា «Sahar Tabar» បានឱ្យដឹងថា ពេលនេះនាងបានឆ្លងវីរុស COVID-19 ខណៈកំពុងជាប់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទប្រមាថ។ មេធាវីលោក Payam Derafshan បានចេញផ្សាយលិខិតមួយទៅកាន់ប្រធានតុលាការអ៉ីរ៉ង់ គឺលោក Ebrahim Reisei ដើម្បីធ្វើការអង្វរសុំការអត់ទោសចំពោះកូនក្តីរបស់គាត់ ដែលបានកែរូបរូបថតធ្វើឱ្យមានការយល់ច្រឡំកន្លងមក។ Derafshan បានសរសេរនៅលើបណ្តាញសង្គម Instagram ថាះ«ដីកាចាប់ខ្លួនរបស់នាងត្រូវបានចេញនៅខែតុលា ឆ្នាំ២០១៨ នៅពេលនោះនាងជាអនីតិជន ហើយខ្ញុំប្រថុយចង់ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកចំពោះបញ្ហាដ៏សំខាន់នេះ ព្រោះពេលនេះនាងបានឆ្លងវីរុស COVID-19 នៅក្នុងគុក»។ រំលឹកដែរថា នាង Khishvand ដែលល្បីល្បាញខាងកែរូបរ
April 18, 2020 - កូវីដ-១៩
ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកដែលជាប់ទាក់ទងនឹងវីរុស COVID-19 បានឈានដល់ ១៥០,០០០នាក់ គិតត្រឹមថ្ងៃសុក្រ ទី១៧ ខែមេសា នេះបើយោងតាមការចេញផ្សាយរបស់ CNA ។ ការស្លាប់ដំបូងបានកើតឡើងនៅក្នុងទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃទី០៩ ខែមករា។ ក្នុងរយៈពេល ៨ថ្ងៃ ចុងក្រោយនេះ ចំនួនអ្នកស្លាប់ដោយ COVID-19 កើនពីចំនួន ១០០,០០០ ទៅ ១៥០,០០០នាក់។ សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត ដោយចំនួនអ្នកស្លាប់មានដល់ ៣៦,៧៧៣នាក់ គិតត្រឹមម៉ោង ៨ និង ៣០នាទី យប់ថ្ងៃសុក្រ នេះបើយោងតាមតារាងបូកសរុបរបស់សកលវិទ្យាល័យ Johns
April 18, 2020 - កូវីដ-១៩
តាមការចុះផ្សាយរបស់ NHK នាថ្ងៃសៅរ៍ ទី១៧ ខែមេសា ចំនួននៃការឆ្លងវីរុស COVID-19 សរុបនៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ៩,៨៤៩ នាក់ កាលពីថ្ងៃសុក្រ នៅពេលដែលមានករណីថ្មីចំនួន ៥៥៥ ត្រូវបានរាយការណ៍នៅទូទាំងប្រទេស។ តួលេខនេះរាប់បញ្ចូលទាំងវិជ្ជមានក្នុងកំឡុងពេលត្រួតពិនិត្យនៅព្រលានយន្តហោះ មន្ត្រីក្រសួងសុខាភិបាល និងបុគ្គលដែលបានវិលត្រឡប់មកជប៉ុនវិញ។ បូកទាំងករណីចំនួន ៧១២ ពីនាវាទេសចរណ៍ Diamond Princess នាំឱ្យចំនួនសរុបលើនដល់ ១០,៥៦១ នាក់។ ចំនួនអ្នកស្លាប់មានចំនួន ២២០នាក់ ក្នុងនោះមាន ១៣នាក់មកពីនាវា។ ទីក្រុងតូក្យូឈរនៅលើបញ្ជីនៃខេត្ត ដែលមានអ្នកឆ្លងច្រើនជាងគេ គឺ ២,៧៩៤នាក់។
April 18, 2020 - កូវីដ-១៩
រដ្ឋាភិបាលក្រុងតូក្យូបានបញ្ជាក់ករណីថ្មីនៃវីរុស COVID-19 ចំនួន ២០១ករណី នៅថ្ងៃសុក្រនេះ ដែលជាការកើនឡើងខ្ពស់ក្នុងរយៈពេលតែមួយថ្ងៃជាលើកដំបូងបំផុត។ នេះបើតាមការចុះផ្សាយរបស់ Japan Times សម្រាប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។ ករណីថ្មីដែលជាការកើនឡើងពីចំនួន ១៤៩ ដែលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរាជធានីតូក្យូតែមួយ កើនឡើងដល់ ២,៧៩៦នាក់។ បន្ទាប់ពីនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ប្រកាសអាសន្នបន្ថែមទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ ខេត្តទាំងអស់កំពុងព្យាយាមកាត់បន្ថយការទាក់ទងពីមនុស្សម្នាក់ទៅ ៨០% ដើម្បីទប់ទល់នឹងរោគរាតត្បាតនេះ។ នៅទូទាំងប្រទេសជប៉ុន យ៉ាងហោចណាស់មានករណីចំនួន ៣២០ ត្រូវបានកត់ត្រានៅថ្ងៃសុក្រនេះ។ លោក Yuriko Koike អភិបាលក្រុងតូក្យូបានប្រាប់សន្និសីទសារព័ត៌មានថា៖ «ស្ថានភាពនៅតែតានតឹង»
April 17, 2020 - អន្តរជាតិ
ឡាវ៖ ខណៈដែលមេរោគកូវីដ ១៩ នៅតែបន្តរីករាលដាល ហើយគេមិនទាន់រកឃើញវ៉ាក់ស៊ាំងការពារនោះ វិធានការដ៏ល្អបំផុតដែលគេអាចអនុវត្តបានគឺហាមមិនឲ្យប្រជាពលរដ្ឋជួបជុំផឹកស៊ីជាមួយគ្នាក្នុងចំណោមនុស្សច្រើននាក់ ដើម្បីកាត់បន្ថយអត្រានៃការចម្លងឲ្យនូវទាបបំផុត។ យ៉ាងណាក្តី ក្រុមប្រជាពលរដ្ឋដែលមានទម្លាប់ជួបជុំផឹកស៊ីយ៉ាងសប្បាយនោះ នៅតែរកវិធីលាក់បាំងផ្សេងៗដើម្បីបន្តការជួបជុំរបស់ពួកគេ ដូចជាលួចរៀបចំកម្មវិធីផឹកស៊ីស្ងាត់ៗនៅក្នុងបន្ទប់មិនឲ្យអាជ្ញាធរដឹងឮជាដើម ឬនៅកន្លែងឆ្ងាយៗជាដើម។ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ កន្លងទៅ អាជ្ញាធរនៅខេត្ត Luang Namtha ភាគខាងជើងប្រទេសឡាវ បានធ្វើការឃាត់ខ្លួនក្រុមយុវជនមានគ្នាប្រមាណជាង២០នាក់ ក្រោយក្រុមយុវជនទាំងនោះបានប្រមូលផ្តុំគ្នាផឹកស៊ីនៅតំបន់ជើងភ្នំ ដោយគិតអាជ្ញាធរនឹងមិនអាចទៅរកពួកគេឃើញឡើយ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុឡាវ Lao Youth Radio។ យ៉ាងណាក្តី អាជ្ញាធរឡាវនៅតែអាចស៊ើបដឹងពីករណីជួបជុំផឹកស៊ីនៅតាមតំបន់ជើងភ្នំនោះ និងឈានទៅដល់ការឃាត់ខ្លួនពួកគេផង។ ក្រោយការឃាត់ខ្លួន អាជ្ញាធរឡាវបានធ្វើការអប់រំ និងពិនិត្យសុខភាពរបស់ពួកគេ និងថែមទាំងបានណែនាំឲ្យក្រុមយុវជនទាំងនោះត្រូវធ្វើការឃុំខ្លួនឯង ១៤ថ្ងៃទៀតផង។ សូមបញ្ជាក់ជូនថា
April 17, 2020 - អន្តរជាតិ
វីរបុរសអង់គ្លេសលោក Tom Moore មកពីខោនធី Yorkshire នៃប្រទេសអង់គ្លេស និងជាទាហានជើងចាស់ជំនាន់សង្គ្រាមលោកលើកទី២ មានអាយុ ៩៩ឆ្នាំ បានរៃអង្គាសប្រាក់បានច្រើនជាង ១៤លានផោន (១៧.៤ ដុល្លារអាមេរិក) សម្រាប់សេវាគ្រូពេទ្យជាតិ NHS តាមរយៈការដើរ ១០០ជុំ ជុំវិញសួនច្បារប្រវែង ២៥ម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Metro ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។ ការដើរនៅឯសួនច្បាររបស់គាត់ ដើមឡើយគាត់គ្រាន់តែចង់ប្រមូលប្រាក់ ១,០០០ផោន និងមុនខួបកំណើត ១០០ឆ្នាំ របស់គាត់ ដែលនឹងមកដល់នាពេលចុងខែនេះប៉ុណ្ណោះ ប៉ុន្តែលោកតាបានធ្វើឱ្យគ្រប់គ្នារំជួលចិត្ត និងបានចូលរួមគាំទ្រជាមួយគាត់យ៉ាងច្រើន។ អតីតមេក្រុមលោកតា
April 17, 2020 - កូវីដ-១៩
រដ្ឋាភិបាលថៃបានរាយការណ៍នៅថ្ងៃសុក្រនេះថា អត្រានៃការឆ្លងវីរុស COVID-19 បានបន្តថយចុះ ប៉ុន្តែមានការស្លាប់ថ្មីម្នាក់។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 បានរាយការណ៍ថា មានករណីឆ្លងមេរោគ COVID-19 ចំនួន ២៨ នៅតាមមូលដ្ឋាន ដែលនាំឱ្យការឆ្លងសរុបកើនឡើងដល់ទៅ ២,៧០០នាក់ ដោយការស្លាប់របស់ស្ត្រីចំណាស់ជនជាតិថៃម្នាក់ សរុបកើនឡើងដល់ ៤៧នាក់។ វាជាការធ្លាក់ចុះជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ដោយមានករណីថ្មីចំនួន ៣០ ត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ និង ២៩នៅថ្ងៃពុធ។ ប៉ុន្តែនៅថ្ងៃទី៨ ខែមេសា មានការហក់ឡើងដល់ចំនួន ១១១ករណី។ ប៉ុន្តែចាប់តាំងពីពេលនោះមកចំនួនប្រចាំថ្ងៃបានថយចុះជាលំដាប់មកត្រឹម ៥៤, ៥០, ៤៥, ៣៣, ២៨
April 17, 2020 - អន្តរជាតិ
ជប៉ុន៖ ខ្សែភាពគំនូជីវចល “Crayon Shin Chan” ឬប្រជាពលរដ្ឋខ្មែរទូទៅតែងហៅថា “រឿងឈីងចាំង” គឺជាខ្សែភាពយន្តមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជននៅជុំវិញពិភពលោក ជាពិសេសគឺក្នុងចំណោមប្អូនកុមារាកុមារី និងយុវវ័យតែម្តង។ លោកអ្នកធ្លាប់បានទស្សនា ធ្លាប់បានស្ដាប់ឮនូវសំឡេងដ៏ពិរោះលាយឡំជាមួយនឹងភាពកំប្លុកកំប្លែងតួអង្គឪពុករបស់ឈីងចាំង តែលោកអ្នកប្រហែលជាមិនដែលដឹងថាទេថា អ្នកណាគឺជាអ្នកបញ្ចូលសំឡេងដ៏មានទេពកោសល្យនេះ។ ថ្ងៃនេះអង្គភាពខ្មែរណូតនឹងបង្ហាញជូនបុគ្គលម្នាក់ ដែលជាបញ្ចូលសំឡេងឪពុករបស់ឈីងចាំង តែវាក៏ជារឿងអកុសលផងដែរ ព្រោះនេះគឺជាដំណឹងមរណៈភាពរបស់គាត់តែម្តង។ “រឿងឈីងចាំង” ជាខ្សែភាពយន្តរបស់ជប៉ុន ហើយអ្នកបញ្ចូលសំឡេងតួអង្គឪពុករបស់ឈីងចាំងមានឈ្មោះថា Keiji Fujiwara ជាជនជាតិជប៉ុន ហើយកាលពីពេលថ្មីៗនេះគាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយក្នុងអាយុ ៥៥ ឆ្នាំ ដោយសារមានជំងឺមហារីក។ ប្រិយមិត្តរបស់ “រឿងឈីងចាំង” ជាច្រើននាក់នៅជុំវិញពិភពលោកបានសម្តែងនូវការសោកស្តាយ និងចូលរួមចែករំលែកទុកចំពោះមរណៈភាពនេះជាខ្លាំងផងដែរ៕ លោក Keiji
April 17, 2020 - បច្ចេកវិទ្យា
ខណៈពេលប្រទេសចិនបង្ហាញសញ្ញានៃការជាសះស្បើយពីការផ្ទុះជំងឺ COVID-19 មន្រ្តីបង្ការ និងត្រួតពិនិត្យការរាតត្បាតរបស់ពួកគេត្រូវបានបំពាក់ដោយ «មួកឆ្លាតវៃ» ទំនើបថ្មីម៉្យាង ដែលអាចរកឃើញអ្នកដែលមានសក្តានុពលថាឈឺ ដោយមិនចាំបាច់ត្រូវការមន្រ្តីពិនិត្យទៅជិតពួកគេឡើយ។ វាជាវិធីសាស្ត្របច្ចេកវិទ្យា AI ថ្មីក្នុងការតាមដាន និងការពារ។ មួកនេះផលិតដោយក្រុមងហ៊ុន Kuang-chiwhose ជាមួយនឹងបាវចនា «អនាគតគឺពេលនេះ» ក្នុងគោលបំណងជួយទប់ស្កាត់តាមបែបទំនើប។ មួកសុវត្ថិភាព AI ឥឡូវនេះត្រូវបានប្រើប្រាស់នៅក្នុងទីក្រុងធំៗរួមមាន៖ សៀងហៃ ឆេងឌូ និងហ្សេនជិន។ មួកបច្ចេកវិទ្យានាអនាគតនេះ ត្រូវបានបំពាក់ដោយកញ្ចក់ AR និងកាមេរ៉ាអ៉ីនហ្វ្រារ៉េដ ដែលអនុញ្ញាតឱ្យមន្រ្តីម្នាក់អាចរកឃើញសីតុណ្ហភាពរាងកាយនៅក្នុងហ្វូងមនុស្ស ដែលមានចម្ងាយប្រហែល ៥ម៉ែត្រ។ រួមជាមួយនឹងការវាយតម្លៃសីតុណ្ហភាព វាក៏អាចអនុវត្តការសម្គាល់មុខផងដែរ៕ អត្ថបទ៖ លីដា
April 17, 2020









