- autoadmin
- អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលផ្អាកការចូលរាល់ជនអន្តោប្រវេសន៍មកកាន់សហរដ្ឋអាមេរិក ដោយលើកឡើងពីតម្រូវការការពារការងាររបស់អាមេរិក ចំពេលវិបត្តិ COVID-19 កំពុងបន្ត។ លោក ដូណាល់ ត្រាំ បានសរសេរលើបណ្ដាញ Twitter មុននេះថា៖ «យោងតាមការវាយប្រហារពីសត្រូវដែលមើលមិនឃើញ ក៏ដូចជាតម្រូវការការពារការងាររបស់ពលរដ្ឋអាមេរិកដ៏អស្ចារ្យ ខ្ញុំនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដើម្បីបញ្ឈប់ការធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកជាបណ្តោះអាសន្ន!» លោក ដូណាល់ ត្រាំ បានសរសេរវានៅមុននេះបន្ដិច ដែលត្រូវជាយប់ថ្ងៃចន្ទនៅសហរដ្ឋអាមេរិក៕ In light of the attack from the Invisible Enemy, as
April 21, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលរបស់ប្រទេសអេស្បាញ បាននិយាយកាលពីថ្ងៃច័ន្ទថា ចំនួនមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកវីរុស COVID-19 នៅក្នុងប្រទេសឥឡូវនេះបានកើនឡើងដល់ខ្ទង់ ២០០,០០០នាក់។ ក្រសួងបាននិយាយថា ចំនួនករណីបានកើនឡើងដល់ ២០០,២១០នាក់ ធៀបនឹង ១៩៥,៩៤៤ ករណីកាលពីថ្ងៃអាទិត្យ។ ទន្ទឹមនឹងនេះចំនួនអ្នកស្លាប់សរុបបានកើនដល់ ២០,៨៥២នាក់ កើនឡើងពីចំនួន ២០,៤៥៣ថ្ងៃមុន។ អេស្បាញបានវ៉ាដាច់ប្រទេសអ៉ីតាលី (ដែលមានករណីចំនួន ១៧៨,៩៧២ នៅក្នុងរបាយការណ៍) ជាប្រទេសដែលរងគ្រោះខ្លាំងបំផុតនៅអឺរ៉ុប និងជាប្រទេសដែលរងគ្រោះខ្លាំងជាងគេទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលអាមេរិកមានករណីដែលត្រូវបានបញ្ជាក់ប្រហែល ៨០០,០០០ករណី៕ អត្ថបទ៖ លីដា ប្រភព៖ National Post
April 21, 2020 - អន្តរជាតិ
អូស្ត្រាលី៖ ពលរដ្ឋមួយក្រុមដែលជួបជុំគ្នារៀបចំកម្មពិធីជប់លៀងខួបកំណើតត្រូវបានប៉ូលិសឃាត់ខ្លួន និងពិន័យជាប្រាក់ម្នាក់ៗជាង ១ ៦០០ដុល្លារអាមេរិក ព្រោះតែសកម្មភាពរបស់ពួកគេគឺផ្ទុយទាំងស្រុងពីវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ដែលបានដាក់ចេញដោយរដ្ឋាភិបាល។ បើតាមសារព័ត៌មានអូស្ត្រាលី 9news បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Melbourne ប្រទេសអូស្រ្តាលី និងបានកើតឡើងកាលពីថ្ងៃម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា កម្មពិធីជប់លៀងនេះគឺជាកម្មពិធីខួបកំណើតក្មេងតូចអាយុ ៨ ឆ្នាំម្នាក់ ហើយកម្មពិធីនេះមានមនុស្សក្មេងចាស់ចូលរួមជាង២០នាក់ តែយ៉ាងណាក្តីអ្នកដែលត្រូវប៉ូលិសធ្វើការផាកពិន័យនោះគឺមានតែមនុស្សចាស់ចំនួន ១៦ នាក់ ប៉ុណ្ណោះ ដោយពួកគេម្នាក់ៗត្រូវពិន័យជាប្រាក់ចំនួន ១ ៦៥២ ដុល្លារអាមេរិក។បើតាមប៉ូលិសអូស្រ្តាលីបានបញ្ជាក់ថា ក្រុមពលរដ្ឋទាំងនេះបានធ្វើខុស២ករណី ទី១ គឺជួបជុំគ្នាក្នុងចំណោមមនុស្សច្រើននាក់ និងទី ២ គឺមិនរក្សាគំលាតសង្គមដោយឈរឲ្យឆ្ងាយពីគ្នាយ៉ាងតិច ១,៥ ម៉ែត្រ។
April 21, 2020 - អន្តរជាតិ
អភិបាលក្រុងបាងកកលោក Aswin Kwanmuang បានប្រកាសនៅរសៀលទី២០ ខែមេសា ឆ្នាំ២០២០នេះថា ការហាមឃាត់ការលក់គ្រឿងស្រវឹង ដែលពីមុនបានកំណត់អស់សុពលភាពនៅយប់ថ្ងៃច័ន្ទនេះ នឹងត្រូវបន្តហាមឃាត់យ៉ាងហោចណាស់រហូតដល់ចុងខែមេសា។ ការប្រកាសហាមឃាត់គ្រឿងស្រវឹងនេះធ្វើតាមសកម្មភាពរបស់បណ្តាខេត្តជាច្រើននៅទូទាំងព្រះរាជាណាចក្រថៃ ដែលបានអនុវត្តការហាមឃាត់ការលក់គ្រឿងស្រវឹងក្នុងរយៈពេលជាងមួយសប្តាហ៍កាលពីសប្តាហ៍មុន ដោយសារមានការបារម្ភថាគ្រប់គ្នានឹងមានការសប្បាយជួបជុំ និងមិនអនុវត្តការរក្សាគម្លាត ភ្លេចគិតរឿង COVID-19 ដែលកំពុងរាតត្បាត។ បើតាមអភិបាលក្រុង Aswin Kwanmuang ហាមឃាត់ការលក់គ្រឿងស្រវឹងគឺមានន័យថា ដើម្បីបង្អាក់ការជួបជុំគ្នា និងលើកទឹកចិត្តឱ្យប្រជាជនស្នាក់នៅផ្ទះ និងឆ្ងាយពីសង្គមកុំឱ្យជួបជុំគ្នាផឹកស៊ី។ បច្ចុប្បន្នប្រទេសថៃកំពុងស្ថិតនៅក្រោមក្រឹត្យគ្រាអាសន្ន ដើម្បីគ្រប់គ្រងការរីករាលដាលនៃ COVID-19 ហើយថៃក៏អនុវត្តការពិន័យយ៉ាងធ្ងន់ធ្ងរដល់អ្នកដែលបំពានច្បាប់នេះដែរ។ ការធ្វើសង្គមកិច្ចលើគ្រឿងស្រវឹងត្រូវបានមន្ត្រីរដ្ឋាភិបាលថៃលើកឡើងថា ជាការបំពានលើក្រឹត្យដែលមានគោលបំណងបញ្ឈប់ការជួបជុំដោយមិនគិតពីទំហំ។ លើសពីនេះលោកអភិបាលក្រុងក៏បានថ្លែងផងដែរថា រាល់កន្លែងកម្សាន្តដូចជា៖ បារ ក្លឹបកម្សាន្ត ខារ៉ាអូខេជាដើម
April 20, 2020 - កូវីដ-១៩
សាំងហ្គាពួរ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ជាបឋមនូវករណីឆ្លងវីរុស COVID-19 ចំនួន ១,៤២៦ករណី នៅក្នុងសាំងហ្គាពួរ គិតត្រឹមថ្ងៃច័ន្ទនេះ ដែលជាចំនួនកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃ ចាប់តាំងពីប្រទេសតូចតែខ្លាំងមួយនេះ មានការផ្ទុះឡើងនៃវីរុសចាប់ផ្តើមនៅក្នុងខែមករា។ នេះបើតាមកាចុះផ្សាយរបស់ The Straits Times ចុះផ្សាយមុននេះបន្ដិច នាថ្ងៃច័ន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។ ក្នុងចំណោមនោះមាន ១៦នាក់ ជាជនជាតិសាំងហ្គាពួរ និងជាអ្នកស្នាក់នៅអចិន្ត្រៃយ៍ ខណៈភាគច្រើនជាពលករបរទេសដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន (បណ្ដុំផ្ទះជួល)។ ក្រសួងមហាផ្ទៃបាននិយាយថា ខ្លួនកំពុងធ្វើការតាមសេចក្តីលម្អិតនៃករណីទាំងនេះ ហើយនឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀតនៅយប់ថ្ងៃច័ន្ទនេះ។ ចំនួនបឋមនេះនាំចំនួនករណីសរុបនៅសាំងហ្គាពួរកើនដល់ ៨,០១៤នាក់៕ អត្ថបទ៖ លីដា ប្រភព៖ The
April 20, 2020 - អន្តរជាតិ
ជប៉ុន៖ ខណៈដែលរដ្ឋាភិបាលជប៉ុនកំពុងតែប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ ១៩ នោះ ស្រាប់តែតំបន់ឆ្នេរភាគខាងកើតប្រទេសជប៉ុនបានទទួលរងនូវគ្រោះរញ្ជួយដីមួយដែលមានកម្រិតរហូតដល់ ៦,៤ រ៉ិចទ័រ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channelnewsasia បានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅក្រោមបាតសមុទ្រប៉ាស៊ីភិចក្នុងជម្រៅប្រមាណជា ៤១,៧ គីឡូម៉ែត្រ និងមានចម្ងាយប្រមាណជា ៥០ គីឡូមែត្រពីតំបន់ឆ្នេរសមុទ្រនៃអណាខេត្ត Miyagi។ ប្រភពបានបន្តថា គ្រោះធម្មជាតិមួយនេះបានកើតឡើងនៅម៉ោង ៥ និង ៣០ នាទីព្រឹក (ម៉ោងនៅក្នុងប្រទេសជប៉ុន) ហើយរហូតមកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបង្ហាញពីផលប៉ះពាល់នៅឡើយទេ។ គេនៅចាំបានថា កាលពីឆ្នាំ ២០១១ កន្លងទៅនេះតំបន់កើតហេតុខាងលើនេះក៏ធ្លាប់ទទួលរងនូវគ្រោះរញ្ជួញដីម្តងដែរ ដោយកាលនោះគ្រោះរញ្ជួញដីបានកើតឡើងក្នុងកម្រិត ៩,០ ឯនោះ ហើយវាបានបំផ្លាញទ្រព្យសម្បតិ្តសាធារណៈជាច្រើន និងបានសម្លាប់មនុស្ស
April 20, 2020 - អន្តរជាតិ
យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៦នាក់បានស្លាប់ នៅក្នុងហេតុការណ៍បាញ់ប្រហារពាសពេញតំបន់ Nova Scotia ក្នុងប្រទេសកាណាដា។ ការស្លាប់ទាំង ១៦នាក់ មិនរាប់បញ្ចូលទាំងជនសង្ស័យ ដែលត្រូវបានប៉ូលីសរកឃើញថា បានស្លាប់នៅព្រឹកថ្ងៃបន្ទាប់ ក្បែរចំណតរថយន្តកាំមីញ៉ុងមួយកន្លែងក្នុងតំបន់។ ប៉ូលីសក៏មិនអាចបញ្ជាក់បានភ្លាមៗដែរថា តើមានមនុស្សប៉ុន្មាននាក់ដែលបានរងរបួសនៅក្នុងហេតុការណ៍នោះ និងថាតើមូលហេតុអ្វីបានជាជនល្មើសបានបាញ់ប្រហារមិនរើសមុខបែបនេះ។ ខ្មាន់កាំភ្លើងត្រូវបានគេឱ្យដឹងថា មានឈ្មោះ Gabriel Wortman អាយុ៥១ឆ្នាំ។ ជនសង្ស័យបានគេចពីប៉ូលីសជាច្រើនម៉ោងពេញមួយយប់ថ្ងៃអាទិត្យ ខណៈដែលការបាញ់បោះត្រូវបានគេរាយការណ៍នៅទីតាំងជាច្រើនក្នុងតំបន់នោះ។ មិនត្រឹមតែប៉ុណ្ណឹងទេ ជនសង្ស័យក៏បានពាក់ឯកសណ្ឋានរបស់ក្រុមមន្ត្រីការពារជាតិ Royal Canadian Mounted Police ហើយក៏ទំនងជាបានប្រើប្រាស់រថយន្តប៉ូលីសធ្វើសកម្មភាពផងដែរ។ អំឡុងពេលតាមចាប់ជនល្មើសអាជ្ញាធរបានប្រកាស ឱ្យគ្រប់គ្នានៅតំបន់ដែលពាក់ព័ន្ធ
April 20, 2020 - កូវីដ-១៩
មន្ត្រីសុខាភិបាលថៃបានរាយការណ៍ថា សម្រាប់ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ មានករណីថ្មីនៃវីរុស COVID-19 ចំនួន២៧ ត្រូវបានរកឃើញនៅទូទាំងប្រទេសថៃ នេះបើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍។ តួលេខសម្រាប់ថ្ងៃច័ន្ទគឺទាបជាងចំនួន ៣២ករណី ដែលត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ ហើយជាចំនួនទាបបំផុតត្រូវបានកត់ត្រា ចាប់តាំងពីថ្ងៃទី១៤ ខែមីនា។ ការកើនឡើងខ្ពស់បំផុតនៃករណី COVID-19 នៅប្រទេសថៃគឺមានចំនួន ១៨៨នាក់ ដែលត្រូវបានកត់ត្រានៅថ្ងៃទី២២ ខែមីនា។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាល COVID-19 បាននិយាយថា ក្នុងចំណោមករណីថ្មីទាំងអស់ មាន ១៦ករណី បានទាក់ទងទៅនឹងករណីដែលបានបញ្ជាក់ពីមុនៗ។ ឥឡូវនេះថៃមានករណីសរុបចំនួន ២,៧៩២ករណី។
April 20, 2020 - កូវីដ-១៩
ចំនួននៃការឆ្លងវីរុស COVID-19 នៅប្រទេសជប៉ុនពេលនេះ មានចំនួន ១០,៨១០ គិតត្រឹមម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃច័ន្ទ (ម៉ោងនៅជប៉ុន) ហើយនេះមិនរាប់បញ្ចូលករណីពីនាវាទេសចរណ៍ Diamond Princess នោះទេ។ ការបូកសរុបនេះរួមបញ្ចូលទាំងមនុស្សដែលត្រូវបានគេរកឃើញវិជ្ជមានជាមួយវីរុស ក្នុងកំឡុងពេលត្រួតពិនិត្យការហោះហើរ មន្រ្តីក្រសួងសុខាភិបាល និងអ្នកដែលវិលមកជប៉ុនវិញតាមយន្តហោះដឹកជញ្ជូន។ ការបន្ថែមករណីចំនួន ៧១២ ពីនាវាទេសចរណ៍ Diamond Princess នាំឱ្យចំនួនសរុបរបស់ប្រទេសជប៉ុនមានដល់ទៅ ១១,៥២២នាក់។ ចំនួនអ្នកស្លាប់មានចំនួន ២៥១នាក់ ក្នុងនោះមាន ១៣នាក់ មកពីនាវា។ ទីក្រុងតូក្យូឈរនៅលើបញ្ជីដែលមានអ្នកឆ្លងច្រើនជាងគេគឺចំនួន ៣,០៨២នាក់។ អូសាកាជាប់ចំណាត់ថ្នាក់លេខ២
April 20, 2020 - កូវីដ-១៩
សិង្ហបុរី៖ អ្នកឆ្លងមេរោគកូវីដ ១៩ ថ្មីនៅក្នុងប្រទេសសិង្ហបុរីហាក់បន្តកើនឡើងគួរឲ្យគត់សម្គាល់ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ គិតត្រឹមថ្ងៃទី១៩ ខែមេសា អាជ្ញាធរសុខាភិបាលបានរាយការណ៍ថា មានអ្នកជំងឺកូវីដ ១៩ ចំនួន ៥៩៦ ករណីបន្ថែមទៀតត្រូវបានរកឃើញនៅក្នុងប្រទេសសិង្ហបុរី។ យ៉ាងណាក្តី មុខសញ្ញាជនរងគ្រោះហាក់គ្មានអ្វីខុសប្លែកច្រើនពីករណីមុនៗឡើង ពោលគឺ ៦៨% នៃជនរងគ្រោះទាំងអស់សុទ្ធតែជាក្រុមកម្មករបរទេស ដែលបានមានការប្រាស្រ័យទាក់ទងគ្នា និងកំពុងតែរស់នៅក្នុងអាគាររួមគ្នាផងដែរ ខណៈ ៣២% ផ្សេងទៀតគឺជាករណីចម្លងនៅតាមសហគមន៍ក្នុងចំណោមប្រជាពលរដ្ឋសិង្ហបុរីផ្ទាល់តែម្តង។ ចំពោះករណីចម្លងនៅក្នុងសហគមន៍នេះទៀតសោធគេបានកត់សម្គាល់ឃើញថា មានជនរងគ្រោះ ៥ នាក់គឺជាក្មេងតូចដែលមានអាយុចន្លោះពី ១-១២ ឆ្នាំ ដែលករណីនេះត្រូវបានអាជ្ញាធរសុខាភិបាលចាត់ទុកថា ជាករណីពិបាកព្យាបាលផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០
April 20, 2020









