- autoadmin
- អន្តរជាតិ
មន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឱ្យដឹងនៅថ្ងៃច័ន្ទនេះថា ព្យុះកំបុតត្បូងបានបោកបក់ឆ្លងកាត់ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣២នាក់ និងបន្សល់ទុកអគារបាក់បែកខ្ញែកគ្នា និងការដាច់ខ្សែភ្លើងជាច្រើនកន្លែង។ ព្យុះភ្លៀងទាំងនេះបណ្តាលឱ្យខូចខាតយ៉ាងមហន្តរាយនៅចំថ្ងៃ Easter ថ្ងៃអាទិត្យ និងព្រឹកព្រលឹមថ្ងៃច័ន្ទ ខណៈដែលព្យុះបានរំកិលពេញតំបន់ ដែលលាតសន្ធឹងពីរដ្ឋតិចសាស់ ទៅកាន់ Georgia ជំរុញឱ្យសេវាកម្មអាកាសធាតុជាតិ ចេញសេចក្តីជូនដំណឹងអំពីព្យុះកំបុតត្បូងកម្រិតខ្ពស់បំផុត។ រូបភាពជាច្រើនបានបង្ហាញពីផ្ទះដែលបាក់បែក និងរបើកដំបូល ហើយកន្លែងដែលព្យុះកំបុតត្បូងបានបោកបក់ខ្លាំង ធ្វើឱ្យផ្ទះជាច្រើនក្លាយជាគំនរកម្ទេចថ្មនៅលើគ្រឹះ។ សេវាកម្មអាកាសធាតុជាតិនៅក្នុងរដ្ឋបាននិយាយថា ខ្យល់របស់ពុះនេះបក់ក្នុងចម្ងាយ ២៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។ របាយការណ៍ក៏បានរាយការណ៍ដែរថា អតិថិជនអគ្គិសនីជាង ១.៣លាននាក់ បានដាច់អគ្គសនីប្រើប្រាស់ បន្ទាប់ពីព្យុះបក់ខ្លាំងធ្វើឱ្យសាច់ខ្សែភ្លើងទាំងនោះ។ អភិបាលរដ្ឋ Mississippi និង Louisiana ក៏បានប្រកាសអាសន្នផងដែរ៕ អត្ថបទ៖
April 14, 2020 - កូវីដ-១៩
អាជ្ញាធរសុខាភិបាលចិនបាននិយាយនៅថ្ងៃអង្គារថា ប្រទេសចិនមានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៨៩ករណី សម្រាប់ថ្ងៃទី១៣ ខែមេសា និងបានធ្លាក់ចុះពី ១០៨ករណី នៅថ្ងៃមុនមួយទៀត។ នេះបើតាមការចុះផ្សាយរបស់ រ៉យទ័រ នាថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។ គណៈកម្មាធិការសុខភាពជាតិបាននិយាយថា ក្នុងចំណោមអ្នកឆ្លងសរុបទាំងអស់គឺមាន ៨៦នាក់ ជាករណីនាំចូល ដែលជាតួលេខតិចជាងថ្ងៃមុនៗ ដែលមាន ៩៨ករណី។ ទូរទស្សន៍រដ្ឋចិនបានរាយការណ៍មុននេះថា ៧៩ករណីនៃការនាំចូល គឺនៅក្នុងខេត្តហីឡុងជាំង (Heilongjiang) ភាគឦសាន ដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ី។ ចំនួនករណីសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសចិនឥឡូវនេះ មានចំនួន ៨២,២៤៩នាក់, ចំនួនអ្នកស្លាប់មានចំនួន ៣,៣៤១។
April 14, 2020 - អន្តរជាតិ
អង់គ្លេស៖ តាមការចុះផ្សាយរបស់ Dailymail និង BBC កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ទារិកាម្នាក់អាយុ ៦ខែ ហើយមានទាំងជំងឺបេះដូងជាប់ខ្លួនផងនោះ បានឆ្លងវីរុស COVID-19។ ទារិកានោះមានឈ្មោះថា Erin Bates ហើយនៅពេលនាងតូចកើតភា្លម នាងតូចមានទម្ងន់ជាង ២គីឡូក្រាម ប៉ុណ្ណោះ (5lbs 4oz) ។ មុនពេលដែលនាងតូចត្រូវបានរកឃើញថា ឆ្លងវីរុស COVID-19 នាងតូចមានជំងឺបេះដូង និងត្រូវការវះកាត់ដើម្បីព្យាបាលបេះដូង ហើយនាងក៏មានបញ្ហាជាមួយបំពង់ខ្យល់ផងដែរ។ វាហាក់ដូចជាអព្ភូតហេតុសម្រាប់ទារិកា ដោយនាងតូចអាចសូរជាមួយនឹងវីរុសនេះបាន ហើយនាងតូចពេលនេះកំពុងដេកព្យាបាលដាក់អុកស៊ីសែននៅមន្ទីរពេទ្យកុមារ Alder Hey ក្នុងទីក្រុង Liverpool និងមានឱកាសអាចជាពីវីរុសដ៏សាហាវនេះ។
April 14, 2020 - កូវីដ-១៩
ប្រមុខអង្គការសុខភាពពិភពលោកនិយាយថា COVID-19 គឺសាហាវជាងការរាតត្បាតជំងឺផ្តាសាយធំក្នុងឆ្នាំ ២០០៩ ដល់ទៅ ១០ដង។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទថា ការរីករាលដាលនៃ COVID-19 «បង្កើនល្បឿនយ៉ាងលឿន តែវាថយទៅវិញយឺតៗ»។ នេះបើតាមការចុះផ្សាយរបស់ NHK នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។ លោកបាននិយាយថា វិធានការណ៍ត្រួតពិនិត្យការពារដែលប្រទេសនានាបានអនុវត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសត្រូវតែដកចេញវិញយឺតៗ ជាមួយនឹងការគ្រប់គ្រងខ្ពស់ ហើយមិនអាចដកចេញម្ដងទាំងអស់ក្នុងពេលតែមួយបានទេ។ WHO ក៏បានរាយលក្ខណៈវិនិច្ឆ័យចំនួន ៦ សម្រាប់ប្រទេសនានា ដើម្បីប្រើប្រាស់នៅពេលពួកគេពិចារណាដកចេញនូវការរឹតត្បិតរបស់ពួកគេ។ លក្ខណៈវិនិច្ឆ័យរួមបញ្ចូលដូចជា៖ តើការចម្លងវីរុស COVID-19
April 14, 2020 - ព័ត៌មានជាតិ
មុននេះបន្ដិចតាមរយៈគណនីហ្វេសប៊ុករបស់មគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ ឈ្មោះ Long Bunleap ដែលរស់នៅខេត្តសៀមរាប បានបង្ហោះលើបណ្ដាញសង្គមថា ដើមស្ពង់យ៉ាងធំបានរលំនៅប្រាសាទតាព្រហ្ម កាលពីថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ។ ហើយវាពិតជារឿងគួរឱ្យសោកស្ដាយខ្លាំងណាស់ ដែលដើមឈើអាយុកាលរាប់រយឆ្នាំនេះ ត្រូវបាក់រលំដោយសារអំណាចខ្យល់និងភ្លៀង។ បើតាមការបង្ហោះទាំងស្រុងរបស់មគ្គុទ្ទេសក៍ទេសចរណ៍ឈ្មោះ Long Bunleap គាត់បានសរសេរថា៖ «ដើមស្ពង់រលំនៅប្រាសាទតាព្រហ្ម នៅល្ងាចថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០»។ គួរឱ្យដឹងដែរថា «ប្រាសាទតាព្រហ្ម» មានភាពស្រស់ស្អាតទាក់ទាញខុសពីប្រាសាទផ្សេងៗ
April 13, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយនៅលើសារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យថា លោក Stanley Chera អាយុ ៧៨ឆ្នាំ ជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោនៅក្នុងទីក្រុងញូវយ៉ក និងជាម្ចាស់ជំនួយមកពីបក្សសាធារណរដ្ឋ ដែលបានបង្កើតក្រុមហ៊ុនអចលនទ្រព្យ Crown Acquisitions បានទទួលមរណភាព ដោយសារផលវិបាកទាក់ទងនឹងវីរុស COVID-19 ។ ចំណែកភរិយារបស់លោក Stanley Chera ក៏បានតេស្ដវិជ្ជមានដែរ ប៉ុន្តែពេលនេះលោកស្រីបានធូរស្រាលហើយ។ លោក Stanley Chera ក៏ជាមិត្តរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផងដែរ។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ លោកបានបរិច្ចាគថវិកាសរុបចំនួន ៤០២,៨០០ដុល្លារអាមេរិក ដល់លោក ដូណាល់
April 13, 2020 - អន្តរជាតិ
មន្ត្រីឥណ្ឌាបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ពួកគេបានពិន័យជនបរទេសចំនួន ១០នាក់ ដែលល្មើសនឹងបំរាមគោចរខណៈប្រទេសនេះកំពុងបិទទ្វារទប់ទល់នឹងវីរុស COVID-19 ឱ្យសរសេរឃ្លាថា «ខ្ញុំសុំទោស»«I am so sorry» ចំនួន ៥០០ដង នេះបើតាមការចុះផ្សាយរបស់ការសែត SCMP នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ រំលឹកដែរថាការបិទទ្វារនៅទូទាំងប្រទេសឥណ្ឌា ត្រូវបានដាក់ឡើងកាលពីចុងខែមីនា ដោយអ្នកស្រុកអាចចេញពីផ្ទះសម្រាប់តែសេវាកម្មចាំបាច់ដូចជាទិញគ្រឿងទេស និងថ្នាំប៉ុណ្ណោះ។ អ្នកដំណើរដែលមកពីអ៉ីស្រាអែល ម៉ិកស៊ិក អូស្រ្តាលី និងអូទ្រីស ទាំង១០នាក់ ត្រូវបានគេចាប់បានថា បានដើរលេងកម្សាន្តនៅភាគខាងជើងនៃប្រទេសឥណ្ឌា ដែលជាកន្លែងដែលក្រុមចម្រៀងជើងចាស់ The Beatles បានទៅអាស្រម Ashram ក្នុងឆ្នាំ១៩៦៨។ តាមមន្ត្រីឥណ្ឌាបាននិយាយថា
April 13, 2020 - អន្តរជាតិ
បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod English បានឱ្យដឹងថា អ្នកជំងឺនៅមន្ទីរពេទ្យឯកជនណា ដែលលាក់ប្រវត្តិជំងឺ និងការធ្វើដំណើររបស់ខ្លួន ឬព័ត៌មានណាមួយដែលទាក់ទងនឹងវីរុស COVID-19 អាចប្រឈមនឹងជាប់ពន្ធនាគារ ៦ខែ និងការពិន័យជាទឹកប្រាក់រហូតដល់ ១០,០០០បាត ឬ ៣០០ដុល្លារអាមេរិក។ បទប្បញ្ញត្តិថ្មីដែលចេញដោយនាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រកាលពីថ្ងៃសុក្រ ទី១០ ខែមេសា ប៉ុន្មានថ្ងៃមុននេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរបាយការណ៍របស់អ្នកជំងឺដែលលាក់បាំងប្រវត្តិ ដែលជាហេតុធ្វើឱ្យអ្នកជំនាញផ្នែកវេជ្ជសាស្ត្រប្រឈមនឹងហានិភ័យ។ ទន្ទឹមនឹងនេះដែរបុគ្គលិកពេទ្យនៅថៃប្រហែល ៨០នាក់ បានឆ្លងវីរុស COVID-19 ហើយភាគច្រើនគឺព្រោះតែអ្នកជំងឺបានលាក់ប្រវត្តិនេះឯង។ សេចក្តីប្រកាសនោះបានដកស្រង់តាមមាត្រា ១៣៧ នៃក្រមព្រហ្មទណ្ឌ ដែលការផ្តល់ព័ត៌មានមិនពិតដល់មន្រ្តីរដ្ឋគឺស្មើនឹងទោសឧក្រិដ្ឋ។ អ្នកបំពាននឹងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៦ខែ និងពិន័យជាប្រាក់រហូតដល់ ១០,០០០បាត
April 13, 2020 - អន្តរជាតិ
ការបិទទ្វារនៅរដ្ឋ Punjab ក្នុងប្រទេសឥណ្ឌាបានក្លាយជាអំពើហឹង្សាមួយ ដោយក្រុមប៉ូលីសមួយក្រុមបានរងការវាយប្រហារ និងរងរបួសយ៉ាងធ្ងន់ធ្ងរ ពីជនប្រដាប់អាវុធដែលប្រឆាំងនឹងសំណើរឱ្យមានបំរាមគោចរ។ ការប៉ះទង្គិចគ្នានេះបានផ្ទុះឡើងនៅផ្សារបន្លែមួយ ក្នុងទីក្រុង Patiala ដែលស្ថិតនៅភាគខាងកើតនៃរដ្ឋ Punjab បន្ទាប់ពីក្រុម Nihang ដែលប្រដាប់ដោយអាវុធបានព្យាយាមចូលទៅក្នុងបរិវេណនោះ ប៉ុន្តែត្រូវបានមន្ត្រីនៅក្នុងតំបន់សួររកសំបុត្រអនុញ្ញាតគោចរ។ ទំនាស់រវាងពួកគេបានទាក់ទាញចំណាប់អារម្មណ៍ប៉ូលីសដែលល្បាតនៅក្បែរនោះ ប៉ុន្តែអន្តរាគមន៍របស់ប៉ូលីសបានត្រឹមតែបន្សល់នូវភាពសោកស្ដាយប៉ុណ្ណោះ។ ដោយសារថាពួក Nihang ទាំងនោះបានដកអាវុធមកវាយប្រហារទៅលើប៉ូលីស ដោយបានកាត់ដាច់ដៃរបស់មន្រ្តីម្នាក់ និងធ្វើឱ្យរងរបួសមួយចំនួនទៀតផង។ ភ្លាមនោះពួកល្មើសទាំងនោះបានរត់គេចខ្លួន តែយ៉ាងណាត្រូវបានចាប់ជាប់មួយសន្ទុះក្រោយមក។ មន្រ្តីដែលត្រូវបានជនទាំងនោះកាត់ដាច់ដៃ ត្រូវបានគេដឹងថាជាជំនួយការអធិការរងឈ្មោះ Harjeet Singh ហើយពេលនេះគាត់កំពុងសម្រាកនៅមន្ទីរពេទ្យវះកាត់ដៃរបស់គាត់៕ In an unfortunate incident today
April 13, 2020 - អន្តរជាតិ
ប្រទេសថៃកំពុងទន្ទឹងរង់ចាំការដាក់ដោយឡែកខ្នាតធំមួយសម្រាប់អ្នកត្រឡប់ចូលស្រុកវិញ នៅពេលដែលការហាមឃាត់ការហោះហើរត្រូវបានដកចេញ ហើយរដ្ឋាភិបាលកំពុងរៀបចំបន្ទប់សណ្ឋាគារឯកជន ប្រមាណ ៣,៥០០ នៅទីក្រុងបាងកក និងផ្នែកមួយចំនួនរបស់ប្រទេស។ ការហាមឃាត់ដែលកំណត់ដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃនឹងត្រូវផុតកំណត់នៅថ្ងៃសៅរ៍សប្ដាហ៍នេះ នេះបើតាមការចុះផ្សាយរបស់ The Thaiger កាលពីថ្ងៃអាទិត្យ ទី១២ ខែមេសា។ ក្រៅពីដាក់ពួកគេឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ ខាងមន្ទីរពេទ្យក៏នឹងត្រៀមរៀបចំរង់ចាំព្យាបាលអ្នកតេស្តវិជ្ជមានចំពោះវីរុស COVID-19 ផងដែរ។ ហើយក៏នឹងមានបុគ្គលិកពេទ្យ និងឆ្មាំឈរជើងនៅសណ្ឋាគារ ដើម្បីមើលថែអ្នកដែលនៅដាច់ដោយឡែកទាំងនោះដែរ។ រដ្ឋាភិបាលកំពុងទទូចដល់ជនដែលត្រឡប់មកប្រទេសវិញ ឱ្យរួមគ្នាអនុវត្តច្បាប់ដាក់ដោយឡែកចំនួន ១៤ថ្ងៃនេះ ហើយរដ្ឋក៏បានសុំគ្រួសាររបស់ពួកគេ កុំមានការបារម្ភពេកអី ព្រោះអ្នកទាំងនោះនឹងត្រូវបានមើលថែពីក្រុមមន្ត្រី។ បច្ចុប្បន្ននេះមានអ្នកត្រឡប់ចូលស្រុកប្រមាណ ៧៦៨នាក់ នៅឯប្រទេសថៃ ត្រូវបានគេឱ្យនៅដាច់ដោយឡែកនៅឯមូលដ្ឋានកងទ័ពជើងទឹក Sattahip, សាលាហោះហើរកងទ័ពអាកាសនៅខេត្ត Nakhon
April 13, 2020









