- autoadmin
- អន្តរជាតិ
ម៉ាឡេស៊ី៖ ដើម្បីកាត់បន្ថយការចម្លងមេរោគកូវីដ ១៩ ក្នុងចំណោមពលរដ្ឋ ដែលគ្មានទីកន្លែងស្នាក់នៅច្បាស់លាស់ អាជ្ញាធរម៉ាឡេស៊ីបានប្រមូលក្រុមពលរដ្ឋទាំងនោះមកនៅជុំគ្នាដោយបង្កើតបន្ទប់តូចៗនិងជាប់ៗគ្នាសម្រាប់ឲ្យពួកគេស្នាក់នៅម្នាក់ៗឯង។ បើតាមលោក Tan Sri Annuar Musa រដ្ឋមន្ត្រីក្រសួងដែនដីសហព័ន្ធម៉ាឡេស៊ីបានឲ្យដឹងថា ក្រុមពលរដ្ឋដែលគ្មានកន្លែងស្នាក់នៅពិតប្រាកដនេះមានចំនួនជាង ៦០០ នាក់ ពួកគេត្រូវបានប្រមូលមកពីតំបន់ផ្សេងៗគ្នាក្នុងក្រុងកូឡាឡាំពួ ហើយបច្ចុប្បន្នត្រូវដាក់ឲ្យស្នាក់ជុំគ្នាក្នុងក្រុង Petaling Jay។ ដំបូងឡើយអាជ្ញាធរគ្រាន់តែចែកពូក ភួយ ខ្នើយឲ្យពួកគេម្នាក់មួយៗដើម្បីដេកនៅក្បែរៗគ្នាប៉ុណ្ណោះ តែក្រោយមកទើបអាជ្ញាធរសម្រេចបង្កើតបន្ទប់តូចៗធ្វើពីប្លាស្ទិកឡើងបន្ថែមទៀត ដើម្បីឲ្យពួកគេអាចរក្សាបាននូវឯកជនភាពរបស់ពួកគេ។ បើតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ប្រជាពលរដ្ឋទាំងអស់នេះក៏ត្រូវបានគេធ្វើតេស្តរកមេរោគកូវីដ ១៩ ផងដែរ មុននឹងសម្រេចយកពួកគេមករស់នៅជុំគ្នាដូចនេះ។ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានបញ្ជាក់ផងដែរថា ប្រសិនបើគេមិននាំក្រុមប្រជាពលរដ្ឋទាំងនេះមករស់នៅក្នុងកន្លែងមានសុវត្ថិភាពដូចនេះទេ ពួកគេត្រូវប្រឈមនឹងការឆ្លងមេរោគកូវីដ ១៩ ខ្ពស់ខ្លាំងណាស់
April 10, 2020 - កូវីដ-១៩
ទីក្រុង Daegu របស់ប្រទេសកូរ៉េខាងត្បូង ដែលបានរងនូវការផ្ទុះឡើងនូវវីរុស COVID-19 ដ៏ធំដំបូងនៅខាងក្រៅប្រទេសចិនដីគោកបានរាយការណ៍ថា ខ្លួនមានសូន្យករណីនៃចំនួនអ្នកឆ្លងថ្មីនៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០នេះ។ នេះជាលើកទីមួយហើយចាប់តាំងពីចុងខែកុម្ភៈ ដែលទីក្រុងនេះមិនមានករណីថ្មី ដោយសារការឆ្លងថ្មីនៅទូទាំងប្រទេសបានធ្លាក់ចុះដល់កម្រិតទាប។ ប៉ុន្តែយ៉ាងណាមនុស្សចំនួន ៦,៨០៧នាក់ ដែលបានបញ្ជាក់ថាឆ្លងវីរុសនៅ Daegu គឺមានច្រើនជាងពាក់កណ្តាលនៃការឆ្លងសរុប ១០,៤៥០នាក់ របស់កូរ៉េខាងត្បូង។ សម្រាប់ករណីទូទាំងប្រទេសវិញ កូរ៉េខាងត្បួងបានរាយការណ៍នៅថ្ងៃសុក្រនេះថា ខ្លួនមានករណីថ្មីចំនួន ២៧ករណី ដែលជាអត្រាទាបមួយរបស់ខ្លួន ចាប់តាំងពីករណីប្រចាំថ្ងៃធ្លាប់បានកត់ត្រាដល់ ៩០០នាក់ នៅចុងខែកុម្ភៈ នេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KCDC) ។ KCDC បាននិយាយថា ចំនួនអ្នកស្លាប់ក៏កើនឡើងដល់
April 10, 2020 - អន្តរជាតិ
ការិយាល័យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson និយាយថា លោកត្រូវបានគេរំសាយពីបន្ទប់ ICU ហើយ បន្ទាប់ពីអាការរបស់គាត់បានដុនដាបកាលពីប៉ុន្មានថ្ងៃមុននេះ។ ការិយាល័យ Downing Street បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះ ដោយនិយាយថា៖ «លោកនាយករដ្ឋមន្រ្តីត្រូវបានគេរំសាយនៅល្ងាចនេះ ពីបន្ទប់ ICU ទៅកាន់ការិយាល័យគាត់វិញ ដើម្បីព្យាតាមដានឱ្យដិតដល់ក្នុងដំណាក់កាលដំបូងនៃការជាសះស្បើយរបស់គាត់។ ហើយគាត់មានស្មារតីល្អណាស់»។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសនិយាយថា លោក Boris Johnson នឹងត្រូវការពេលវេលាបន្ថែមទៀត មុនអាចត្រលប់មកធ្វើការវិញបាន។ វីរុស COVID-19 បានសម្លាប់មនុស្សជិត ៨,០០០នាក់ នៅក្នុងប្រទេសអង់គ្លេស ដែលវាបានធ្វើមានការបារម្ភពីសុខភាពលោកនាយករដ្ឋមន្ត្រី ហើយប្រជាជនក៏មានការព្រួយបារម្ភថា តើរដ្ឋាភិបាលអាចដោះស្រាយវិបត្តិបានដោយគ្មាននាយករដ្ឋមន្រ្តីបាន ឬយ៉ាងណា។
April 10, 2020 - អន្តរជាតិ
អង់គ្លេស៖ លោកតាអាយុ ១០១ឆ្នាំម្នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យនាពេលថ្មីៗនេះ បន្ទាប់ពីបានជាសះស្បើយពីវីរុស COVID-19 ។ លោកតាមានឈ្មោះថា Keith Watson មកពីទីក្រុង Worcestershire ត្រូវបានគេបញ្ជូនចូលមន្ទីរពេទ្យបន្ទាប់ពីបានធ្លាក់ខ្លួនឈឺ មានកម្ដៅឡើងខ្ពស់ និងតេស្តវិជ្ជមានជាមួយវីរុស COVID-19 ។ គាត់ពិតជាអស្ចារ្យណាស់ដែលបានជាពីវីរុសនេះ ព្រោះថាសម្រាប់នៅក្នុងវ័យរបស់គាត់ ភាគរយដែលអាចរស់គឺតិចមែនទែន។ លោកតា Keith Watson បានធ្វើការព្យាបាលនៅមន្ទីរពេទ្យ Alexandra Hospital រយៈពេល ២សប្ដាហ៍ ហើយគាត់ត្រូវបានគេរំសាយកាលពីថ្ងៃពុធ។ កូនប្រសាររបស់គាត់ឈ្មោះ Jo Watson បាននិយាយថា គាត់ពេលនេះមានសុខភាពប្រសើរឡើងវិញហើយ។
April 10, 2020 - កូវីដ-១៩
គិតត្រឹមថ្ងៃព្រហស្បតិ៍ មនុស្សជិត ១,៨០០នាក់ នៅសហរដ្ឋអាមេរិកបានស្លាប់ បន្ទាប់ពីបានឆ្លងវីរុស COVID-19 ។ ចំនួនអ្នកស្លាប់សរុបនៅអាមេរិកពេលនេះ មានរហូតដល់ទៅ ១៦,៥០០នាក់ ដែលច្រើនជាងគេបំផុតបន្ទាប់ពីអ៉ីតាលី ខណៈវានៅតែនាំមុខគេជាប្រទេសមានការឆ្លងច្រើនបំផុត ជាមួយនឹងការឆ្លង ៤៥០,០០០នាក់។ យោងតាមទិន្នន័យដែលប្រមូលបានដោយសាកលវិទ្យាល័យ John Hopkins បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចុះបញ្ជីការស្លាប់ចំនួន ១,៧៨៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ យ៉ាងណាក៏ដោយសហរដ្ឋអាមេរិកនៅតែរំពឹងថា ការផ្ទុះឡើងនឹងកើតឡើងនៅចុងសប្តាហ៍នេះ ទោះបីចំនួនការស្លាប់ថ្មីចុងក្រោយគឺទាបជាងមុនបន្តិច បើប្រៀបធៀបទៅនឹងការស្លាប់ជិត ២,០០០ករណី ដែលបានកត់ត្រាកាលពី ២ថ្ងៃមុនជាប់ៗគ្នា។ ពោលគឺចំនួនអ្នកស្លាប់ដោយ COVID-19 ខ្ពស់បំផុតរបស់អាមេរិក ត្រូវបានគេរាយការណ៍កាលពីថ្ងៃពុធ នៅពេលដែលមានមនុស្ស
April 10, 2020 - អន្តរជាតិ
មនុស្សរាប់ម៉ឺននាក់បានចាកចេញពីទីក្រុងវូហាន ទាំងតាមផ្លូវដែក និងអាកាសកាលពីម្សិលមិញ ដែលវាជាថ្ងៃដំបូងនៃការដឹកជញ្ជូនធំៗបានបើកដំណើរការឡើងវិញ បន្ទាប់ពីការបិទទ្វារទីក្រុងរយៈពេល ៧៦ថ្ងៃ ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃវីរុស COVID-19។ ទីក្រុងដែលជាជម្រកនៃមនុស្សចំនួន ១១ លាននាក់មួយនេះ ត្រូវបានបិទទ្វារមិនឱ្យនរណាចាកចេញពីទីក្រុង ចាប់តាំងនៅថ្ងៃទី ២៣ ខែមករា បន្ទាប់ពីវីរុស COVID-19 បានផ្ទុះឡើងដំបូងនៅទីនោះ ចាប់តាំងពីចុងឆ្នាំ២០១៩។ រំលឹកដែរថា វីរុសនេះបានបង្កការឆ្លងជិត ៨២,០០០នាក់ និងមនុស្សចំនួន ៣,៣៣១នាក់ បានស្លាប់នៅក្នុងប្រទេសចិន ហើយករណីភាគច្រើនគឺនៅក្នុងទីក្រុងវូហានផ្ទាល់តែម្ដង។ ក្រុមមន្ត្រីបាននិយាយថា មានមនុស្សប្រមាណ ៥៥,០០០នាក់ ត្រូវបានចាកចេញពីទីក្រុង ដោយតាមផ្លូវដែកកាលពីម្សិលមិញ ដែលពួកគេភាគច្រើនបានត្រឡប់ទៅធ្វើការនៅកន្លែងផ្សេងទៀតនៅទូទាំងប្រទេសចិន។ មនុស្សប្រហែល ២១,០០០នាក់
April 9, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ សព្វថ្ងៃក្រុមគ្រួសារ មិត្ដភក្ដិ និងសាច់ញាតិ ដែលមានទុក្ខដោយសារមនុស្សជាទីស្រឡាញ់របស់ពួកគេត្រូវបានវីរុស COVID-19 ឆក់យកជីវិតទៅ មិនមែនត្រឹមតែត្រូវឈឺចាប់ដោយសារការបាត់បង់ប៉ុណ្ណោះទេ តែក៏ព្រោះតែអ្នកភូមិ ឬសូម្បីតែអ្នកជិតខាងរបស់ពួកគេ បានបដិសេធមិនឱ្យពួកគេបញ្ចុះសពអ្នកដែលបានស្លាប់ទៅនោះទេ។ ដែលនេះគឺជាការឈឺចាប់បំផុតចំពោះគ្រួសារ ដែលរងគ្រោះដោយសារវីរុសដ៏កាចសាហាវមួយនេះ។ ប្រជាជនទាំងនោះមានការភ័យខ្លាចជ្រុលពេកចំពោះការឆ្លងវីរុស ទោះបីជាមានការពន្យល់ម្តងហើយម្តងទៀតពីរដ្ឋាភិបាល និងអ្នកជំនាញសុខភាពក៏ដោយ។ ប៉ុន្តែតើអ្នកណាអាចស្តីបន្ទោសពួកគេបាន? ជាក់ស្ដែងដូចដែលយើងបានដឹងថា ឥណ្ឌូនេស៉ីក៏ស្ថិតនៅក្នុងចំណោមប្រទេសក្នុងតំបន់អាស៉ីអាគ្នេយ៍ ដែលមានការរាត្បាតពីវីរុសខ្លាំងផងដែរ ហើយជារៀងរាល់ថ្ងៃវាមានសាកសពយ៉ាងហើចណាស់ពី ១០ ទៅ ១៥ ដែលត្រូវបានគេបញ្ជូនទៅបញ្ចុះ។ ជាការពិតការស្លាប់វាពិតជាគួរឱ្យខ្លាចខ្លាំងណាស់ ប៉ុន្តែស្ថិតនៅក្នុងអំឡុងពេលនេះគ្រប់គ្នាគួរតែចេះជួយយកអាសារគ្នា ហើយវាសោកនាដកម្មមួយរបស់មនុស្ស នៅពេលដែលសាកសពដែលស្លាប់ទៅហើយ នៅតែមិនអាចរកកន្លែងបញ្ចុះបានជាធម្មតា។ គ្មាននរណាម្នាក់អាចមើលឃើញពីសេចក្ដីស្លាប់នោះទេ វាតែងតែមានគេមានយើង ដូច្នេះអ្វីដែលសំខាន់ពេលនេះគឺការយកអាសារក្នុងគ្រាមានទុក្ខ។ គួររំលឹកដែរថា
April 9, 2020 - អន្តរជាតិ
គិលានុបដ្ឋាយិកាចំនួន ៣នាក់ ដែលត្រូវបានបង្ខំឱ្យពាក់ថង់សំរាមនៅលើក្បាល និងជើងរបស់ពួកគេ ដោយសារខ្វះខាតឈុតការពារ (PPE) កាលពីខែមុន ពេលនេះបានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 ។ កាលនោះរូបថតរបស់គិលានុបដ្ឋាយិកាទាំងនោះ ត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅក្នុងខែមីនា ដោយសារកង្វះ PPE នាំឱ្យបុគ្គលិកមន្ទីរពេទ្យបង្កើតវិធីដើម្បីការពារខ្លួនពួកគេ ដោយពាក់ថង់សំរាមទាំងនោះ។ សារព័ត៌មាន The Telegraph បានរាយការណ៍ថា បុគ្គលិកជួរមុខមានការព្រួយបារម្ភថាពួកគេអាចឆ្លងវីរុសពីអ្នកជំងឺ ពីព្រោះមេរបស់ពួកគេមិនបានផ្តល់ឱ្យពួកគេនូវរម៉ាស់ មួក និងឈុតការពារត្រឹមត្រូវនោះទេ។ គិលានុបដ្ឋាយិកាទាំង ៣ ត្រូវបានគេដឹងថា ធ្វើការនៅមន្ទីរពេទ្យ Northwick Park ក្នុងទីក្រុង Harrow ដែលកាលពីខែមុន ហើយពួកគេត្រូវបានបង្ខំឱ្យពាក់បែបនោះ
April 9, 2020 - កូវីដ-១៩
ជប៉ុនបានរកឃើញករណីថ្មីចំនួន ២៩ គិតត្រឹមម៉ោង ២រសៀល នាថ្ងៃព្រហស្បតិ៍នេះ ដោយនាំឱ្យចំនួនឆ្លងសរុបកើនដល់ ៥,០០២នាក់។ តួលេខនេះរាប់បញ្ចូលទាំងមនុស្ស ១៤នាក់ ដែលបានវិលត្រឡប់មកពីប្រទេសចិនតាមយន្តហោះពិសេស ក៏ដូចជាការឆ្លងមេរោគដែលត្រូវបានរកឃើញក្នុងអំឡុងពេលត្រួតពិនិត្យនៅអាកាសយានដ្ឋាន។ ចំណែកមួយផ្នែកធំដែលចេញពីនាវាទេសចរណ៍ Diamond Princess គឺមាន ៧១២ករណី ពោលគឺបើរាប់បញ្ជូនទាំងករណីពីនាវានេះ ជប៉ុនមានករណីសរុបចំនួន ៥,៧១៤នាក់។ ចំនួនអ្នកស្លាប់មានចំនួន ១១៦នាក់ ក្នុងនោះមាន ១១នាក់ គឺមកពីកប៉ាល់ដែលបានចតនៅប្រទេសជប៉ុននោះ។ ក្នុងនោះផងដែរមានមន្ត្រីសុខាភិបាល និងមន្ត្រីចត្តាឡីស័កចំនួន ៩៦នាក់ ត្រូវបានគេរកឃើញថា បានឆ្លងវីរុសក្នុងអំឡុងពេលពួកគេត្រួតពិនិត្យអ្នកមកដល់ព្រលានយន្តហោះ។ មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា គិតត្រឹមថ្ងៃពុធនេះមានមនុស្ស ១០៧នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្នុងនោះមាន
April 9, 2020 - កូវីដ-១៩
នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃដោយមជ្ឈមណ្ឌលឆ្លើយតបនឹងស្ថានភាពនៃ COVID-19 លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ប្រទេសថៃមានករណីថ្មីនៃវីរុស COVID-19 ចំនួន ៥៤ករណី។ ប្រការនេះនាំឱ្យមានករណីសរុបក្នុងប្រទេស មានចំនួនសរុប ២,៤២៣ករណី។ ការស្លាប់បន្ថែម ២ ទៀតត្រូវបានរាយការណ៍ នាំឱ្យចំនួនមរណៈកើនដល់ ៣២នាក់។ អ្នកស្លាប់ជាជនជាតិបារាំង អាយុ ៧៤ឆ្នាំ នៅឈុនបុរី និងម្នាក់ទៀតជាថៃអាយុ ៨២ឆ្នាំ។ ភាគច្រើននៃករណីថ្មីគឺនៅភូកេត នេះបើយោងតាមក្រុមមន្រ្តី ជាពិសេសនៅក្នុងនិងជុំវិញតំបន់ Bangla។ ក្រុមមន្រ្តីក៏បានចាប់ផ្តើមធ្វើតេស្ដដោយចៃដន្យទៅលើអ្នករស់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ និងអ្នកដែលបានធ្វើដំណើរថ្មីៗនេះ ដើម្បីជួយស្វែងរកអ្នកឆ្លង COVID-19 បន្ថែមផងដែរ៕ អត្ថបទ៖
April 9, 2020









